ក្មេងស្ថិតក្នុងវ័យកំពុងលូតលាស់ ជាពេលប៉ាម៉ាក់ត្រូវយកចិត្តទុកដាក់នឹងរបបចំណីអាហារកូនឲ្យបានច្រើន ដោយហេតុថា ក្មេងក្នុងវ័យនេះត្រូវការថាមពលច្រើន ដើម្បីបំពេញការលូតលាស់រាងកាយ និងខួរក្បាល ហើយក៏ជាពេលដែលក្មេងចេញដើរទៅលេងនៅខាងក្រៅអាចនឹងឆ្លងពពួកមេរោគ បាក់តេរី ឬរបស់កខ្វក់មួយចំនួនងាយនឹងឈឺ។
តើអាហារណាខ្លះចាំបាច់ និងជួយដល់ប្រព័ន្ធការពាររាងកាយក្មេង? អាហារចាំបាច់របស់ក្មេងក្នុងវ័យចេះដើរនេះ មានទឹកដោះម្តាយ ម្សៅទឹកដោះគោ បូករួមទាំងអាហារបន្ថែម នោះទើបអាចបំពេញការលូតលាស់បានល្អ។ ក្នុងនោះលោកវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា តាមការសិក្សាបែបវេជ្ជសាស្ត្រ ពពួក Probiotics និង Prebiotics ជាអាហារ និងប្រភេទបាក់តេរីល្អ អាចជួយទ្រទ្រង់រាងកាយ និងប្រយុទ្ធប្រឆាំងការរីកលូតលាស់ នៃបាក់តេរីអាក្រក់នៅក្នុងពោះវៀនមនុស្ស។
Probiotic និង Prebiotic អាចរកបាននៅក្នុងបន្លែផ្លែឈើដែលម្តាយអាចយកមកចម្អិន ឬធ្វើជាអាហារឲ្យកូនញ៉ាំ រួមមាន ខ្ទឹមបារាំង ដើមខ្ទឹម ទំពាំងបារាំង សារាយសមុទ្រ សណ្តែកខៀវ សណ្តែកហោឡាំតាវ សណ្តែកសៀង ផ្លែប៊ើរី ផ្លែចេក គ្រាប់ធញ្ញជាតិគ្រប់ប្រភេទ និងយ៉ាអួរ ជាដើម។ ដោយឡែក អ្នកម្តាយក៏អាចស្វែងរកទឹកដោះគោម្សៅដែលមានធាតុផ្សំទី១ គឺ SYNBIOTIC ជារូបមន្តដែលរួមបញ្ចូលគ្នា Probiotic និង Prebiotic* *ជួយឲ្យប្រព័ន្ធការពាររឹងមាំ និងទី២ គឺ DHA** ជួយដល់ការអភិវឌ្ឍខួរក្បាល ព្រមទាំងសារធាតុសំខាន់ៗ***ជាច្រើនទៀត។
ចុចទីនេះ ដើម្បីសាកល្បងដោយឥតគិតថ្លៃនូវទឹកដោះគោម្សៅជំនាន់ថ្មី ជាមួយ SYNBIOTIC។