backup og meta

កូនកើតខាន់លឿង បើព្យាបាលមិនទាន់ពេល អាចពិការខួរក្បាល ថ្លង់ ឬឈានដល់ស្លាប់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 18, 2020

    កូនកើតខាន់លឿង បើព្យាបាលមិនទាន់ពេល អាចពិការខួរក្បាល ថ្លង់ ឬឈានដល់ស្លាប់

    ជា​ទូទៅ​ខ្លួន​ប្រាណ​ទារក​ឡើង​លឿង​បន្តិច​បន្តួច​នៅ​ថ្ងៃទី ២ ឬទី ៣ ហើយ​បាត់​ទៅ​វិញ​នៅ ១សប្តាហ៍​ក្រោយ​សម្រាល ចំពោះ​ទារក​កើត​គ្រប់​ខែ តែ​ភាព​លឿង​នេះ​អាច​បន្ត​នៅ​យូរ​លើ​​ទារក​កើត​មិន​គ្រប់​ខែ និង​អាច​ឈាន​ទៅ​ពិការ​ខួរក្បាល ថ្លង់ ឬ​ស្លាប់ បើ​ព្យាបាល​មិន​ទាន់​ពេល។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត។

    ជំងឺ​ខាន់​លឿង​កើត​ឡើង​ដោយសារ​តែ​ថ្លើម​ទារក​ទើប​កើត​នៅ​ខ្ចី មិន​អាច​បំលែង ឬ​បញ្ចេញ​ជាតិ ប៊ីលីរុយប៊ីន ដែល​បណ្តាល​ឲ្យ​ចេញ​ពណ៌​លឿង​នៅ​លើ​ស្បែក និង​ភ្នែក។ កាលណា​កម្រិត ប៊ីលីរុយប៊ីន ក្នុង​ឈាម​ឡើង​ខ្ពស់​ពេក អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ខួរក្បាល​ទារក។

    វិធី​ព្យាបាល​ទារក​កើត​ខាន់​លឿង

    ១. ទារក​កើត​លឿង​តិចៗ

    ការ​ថែទាំ​ទារក​ដែល​មាន​ខាន់​លឿង​តិចៗ មាន​លក្ខណៈ​ងាយ​ស្រួល និង​សាមញ្ញៗ ដោយ​គ្រាន់​តែ​ម៉ាក់ៗ​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម​នេះ។

    – ព្យាយាម​បំបៅ​ទឹកដោះ​កូន​ឲ្យ​បាន​គ្រប់​គ្រាន់

    – ដាក់​កូន​នៅ​ក្រោម​ពន្លឺ​ព្រះអាទិត្យ​ពេល​ព្រឹក (ចន្លោះពីម៉ោង ៦-៩ព្រឹក)

    – សង្កេត​មើល​ពណ៌​សម្បុរ​ទារក ឬ​ផ្នែក​ពណ៌ស​នៃ​គ្រាប់​ភ្នែក​ទារក។

    ២. ទារក​កើត​ខាន់​លឿង​ខ្លាំង

    ករណី​នេះ​ម៉ាក់​ប៉ា​មិន​ត្រូវ​បង្អែ​បង្អង់​នោះ​ទេ ប្រញាប់​នាំ​កូន​មក​ពេទ្យ ដើម្បី​ឲ្យ​គ្រូពេទ្យ​តាមដាន​កម្រិត​ជាតិ​លឿង​លើ​ស្បែក និង​ភ្នែក​ទារក ហើយ​ឈាន​ដល់​ការពារ​ព្យាបាល​ទាន់​ពេល​ទៅ​តាម​បច្ចេក​ផ្សេងៗ ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ជាតិ​ប៊ីលីរុប៊ីន ពី​ខ្លួន​របស់​ទារក។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ May 18, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម