ក្តៅខ្លួនមិនមែនជាជំងឺនោះ ជារោគសញ្ញានៃជំងឺអ្វីមួយ ឬក៏បង្ករោគណាមួយ ហើយមិនមែនគ្រប់ករណីកូនក្តៅខ្លួន ត្រូវនាំកូនទៅជួបពេទ្យទាំងអស់នោះទេ។ តែចំពោះកូនតូចអាយុក្រោម៦ខែ ទោះកើតគ្រប់ខែ ឬមិនគ្រប់ខែក្តី លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើការងារនៅមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីថា ទោះជាក្តៅខ្លួនកម្រិតណាក៏ត្រូវនាំទៅជួបគ្រូពេទ្យបន្ទាន់ដែរ។