backup og meta

កូនមៀមក្បាលដោះជ័រ និងដៃ មួយណាល្អជាង?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 22, 2020

    កូនមៀមក្បាលដោះជ័រ និងដៃ មួយណាល្អជាង?

    បច្ចុប្បន្ន​ម៉ាក់​ៗ​មួយ​ចំនួន​បាន​ឲ្យ​កូន​មៀម​ក្បាលដោះជ័រ ហើយការធ្វើ​បែប​នេះ ព្រោះ​អាច​ជួយ​កាត់​បន្ថយ​ចំណង់ទារ​បៅ និង​ជួយ​ឲ្យ​កូន​គេង​លក់​ស្រួល។ តែ​មាន​ចម្ងល់​សួរ​ថា តើ​ការ​មៀម​ក្បាលដោះ​នោះ​ធ្វើឲ្យ​កូន​ខូច​ធ្មេញ មែន​ឬ​ទេ? ហើយ​រវាង​មៀម​ក្បាល​ដោះ​ជ័រ និង​មៀម​ដៃ​មួយ​ណា​ល្អ​ជាង?

    លោក​​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ ធ្លាប់​បាន​ឲ្យ​ដឹង​ថា លោក​មិន​គាំទ្រ ឬ​បដិសេធ​ឡើយ ដោយ​គ្រាន់តែ​ពន្យល់​ថា ធម្មតា​របស់​ផលិត​ពី​ប្លាស្ទិក វា​មាន​ជាតិ​អុកស៊ីដង់ អាច​ជ្រាប​ចូល​ទៅ​ក្នុង​ខ្លួន​ក្មេង ព្រោះ​ត្រូវ​ក្ដៅ និង​ត្រូវ​ភាព​ត្រជាក់ ហើយ​មួយ​វិញ​ទៀត របស់​ក្មេង​បៀម​នោះ​ស្អាត​អត់ ហើយ​បើ​មិន​ស្អាត​ផង កូន​បៀម​ជាប់​រហូត​វា​ប្រាកដ​ជា​មិន​ល្អ​ហើយ។

    វេជ្ជបណ្ឌិត​ខាង​លើ​បាន​បន្ត​ថា ពេល​ក្បាលដោះ​ជ័រ​នោះ​មិន​ស្អាត ​វា​ទៅ​ជា​បណ្ដាល​ឲ្យ​រាករូស ព្រោះ​មេរោគ​ចូល​ទៅ​ក្នុង​ខ្លួន។ ប៉ុន្តែ​ បើ​សួរ​ថា​វា​ប៉ះពាល់​ដល់​ធ្មេញ ​អញ្ចាញ​ ឬ​អត់ លោក​មិន​ហ៊ាន​បញ្ជាក់​ឡើយ ព្រោះ​មិន​ទាន់​មាន​ឯកសារ​ណា​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់។

    ថែទាំកូន

    លោក​បន្ត​ថា បើចង់​ឲ្យ​កូន​មៀម​ក្បាល​ដោះ​ជ័រ គួរ​លាង​សម្អាត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស​របស់​វត្ថុ​នោះ ព្រោះ​អាច​បញ្ច្រាស​បញ្ហា​ឆ្លង​មេរោគ​បាន។ ម្យ៉ាង​ទៀត ​គួរ​ដូរ​តាម​ការ​កំណត់​របស់​ផលិតផល​ក្នុង​រយៈពេល ៦ ខែ​ម្ដង​ដូច​ដប​ទឹក​ដោះ​គោ ហើយ​ចំណែក​រឿង​មួយ​ទៀត បើ​កូន​តូច​មាន​ជំងឺ​ផ្ដាសាយ តឹង​ច្រមុះ គួរ​កុំ​ឲ្យ​កូន​បៀម ព្រោះ​គ្នា​ត្រូវ​ដក​ដង្ហើម​តាម​មាត់​ជំនួស​វិញ ហើយ​បើ​មាត់​ជាប់​បៀម​ អាច​បណ្ដាល​ឲ្យ​កូន​ពិបាក​ដក​ដង្ហើម​បាន។

    ចំណែក​ដៃ​វិញ បើ​ក្មេង​នៅ​តូច​មិន​ចេះ​ចាប់​កាន់​របស់​របស់ ឬ​លេង គឺ​អាច​ឲ្យ​កូន​មៀម​បាន អាច​ថា​ល្អ​ជាង​ក្បាល​នោះ​ទៅ​ទៀត តែ​បើ​កូន​មិន​ចេះ​ក៏​មិន​បាច់​បង្ខំ​ដែរ នាំ​តែ​ខក់ ឬ​មុត​ក្រចក។ លោក​បន្ត​ថា​បើ​ចង់​ឲ្យ​កូន​មៀម​ដៃ ត្រូវ​ប្រាកដ​ចិត្ត​ថា​ដៃ​កូន​ស្អាត គ្មាន​មេរោគ គ្មាន​ក្រចក គ្មានប៉ះពាល់វត្ថុអ្វី ឬ​បែក​ញើស​អ្វី​ទាំងអស់ នោះ​ទើប​សុវត្ថិភាព។

    ជា​ចុងក្រោយ​លោក​បាន​បញ្ជាក់​ថា ទាំង​ក្បាល​ដោះ​ជ័រ ទាំង​ដៃ ត្រូវ​បញ្ឈប់​មុន​ពេល​កូន​ចេះ​ដើរ ព្រោះ​ពេល​កូន​ដើរ ហើយ​ជ្រុះ ដួល ឬ​ចាប់កាន់​របស់​របរ​មិន​ស្អាត យក​មក​មៀម​ប្រាកដជា​មាន​បញ្ហា​ផ្សេង​ៗ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មានសំណួរ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ឬ​ការ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ May 22, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម