backup og meta

ហាមក្មេងៗកុំឲ្យលេង គប់ ឬនៅជិតសម្បុកឪម៉ាល់ បើវាទិចច្រើនទ្រនិច អាចស្លាប់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 24, 2020

    ហាមក្មេងៗកុំឲ្យលេង គប់ ឬនៅជិតសម្បុកឪម៉ាល់ បើវាទិចច្រើនទ្រនិច អាចស្លាប់

    ឪម៉ាល់​ជា​សត្វ​មានពិសខ្លាំង ចូល​ចិត្ត​ធ្វើ​សំបុក​ជា​រន្ធ​តូចៗ​នៅ​រួម​គ្នា។ ក្មេង​មួយ​ចំនួនៗ ពិសេស​នៅ​ទី​ជនបទ ពេល​ឃើញ​សម្បុក​សត្វ​ឪម៉ាល់​តែ​គប់​លេង ឬ​ពេល​ខ្លះ​មិន​គប់​ទេ តែ​ទៅ​លេង​ក្បែរ​នោះ។ ការ​លេង​ក្បែរ ឬ​គប់​សម្បុក​ ឪម៉ាល់​អាច​ចេញ​មក​ទិច បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​ក្មេង ហើយ​បើ​វា​ទិច​ច្រើន​ទ្រនិច​អាច​បណ្តាល​ឲ្យ​ស្លាប់។

    បើ​តាម​ការ​ផ្សព្វ​ផ្សាយ​នៅ​លើ​ផេក​របស់ Dr. Beat Richner ដែល​ជា​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា មាន​ករណី​ក្មេង​ស្រី​តូច អាយុ ៥ឆ្នាំម្នាក់ មក​ពី​ខេត្ត​ស្វាយរៀង ត្រូវ​ហ្វូង​សត្វ​ឪម៉ាល់ទិច ចំនួន ២៥មេ បណ្តាល​ឲ្យ​សន្លប់​ចំនួន ៥ថ្ងៃ ដោយសារ​ពិស​ឪម៉ាល់​ជ្រាប​ចូល​ក្នុង​ឈាម ធ្វើ​ឲ្យ​ហើម​ខួរក្បាល រលាយ​ជាលិកា​សាច់ដុំ រលាក​ខ្សោយ​ថ្លើម ពុល​តម្រង​នោម​មិន​ដំណើរ​ការ និង​ហើម​សួត​យ៉ាង​ធ្ងន់ធ្ងរ។

    បច្ចុប្បន្ន​កុមារីរូប​នោះ​បាន​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​ជួយ​សង្គ្រោះ ដោយ​វិធី​លាង​ឈាម​តាម​ស្រោម​ភ្នាស​ពោះវៀន អស់រយៈពេល ២៣ថ្ងៃ និង​សម្រាក​ពេទ្យ​អស់ ៣៣ថ្ងៃ។

    តើត្រូវជួយសង្គ្រោះក្មេងឪម៉ាល់ទិចដោយរបៀបណា?

    ឱសថការី កឹម កាណែល បានផ្តល់ជាដំបូន្មានថា បើឪម៉ាល់ទិចក្មេង ត្រូវ​លាង​សម្អាត​កន្លែង​សត្វទិចជាមួយ​សាប៊ូ និង​ទឹក បន្ទាប់​មក​លាប​អាល់កុល អេទែរ (Either alcohol) ឬ​ទឹក Peroxide។ ដើម្បី​បន្ថយអា​ការៈ​ហើម និង​ជួយ​កុំឲ្យ​រមាស់​ស្បែក បន្ទាប់​ពី​ទិច​រួច សូម​ព្យាយាមស្អំទឹកក្តៅលើកន្លែងសត្វទិច ឬប្រេងលាប ​ដើម្បី​បន្ថយ​ការ​រមាស់-ហើម និងបំបាត់ការឈឺចាប់ ឬ​លេប​ថ្នាំ​ពពួក Antihistamine ដែល​មិន​ត្រូវ​ការ​វេជ្ជបញ្ជា​ ដើម្បី​បន្ថយអា​ការៈ​រមាស់។ ផ្ទុយទៅវិញបើឪម៉ាលទិចច្រើនទ្រនិច រួមទាំងរោគសញ្ញាធ្ងន់ធ្ងរផ្សេងទៀត ត្រូវនាំកូនទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីគ្រូពេទ្យជួយសង្គ្រោះបានទាន់ពេល។

     

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 24, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម