backup og meta

ធ្វើបែបណា ដើម្បីឲ្យកូនទទួលបានជាតិដែកគ្រប់គ្រាន់ មិនស្លេកស្លាំង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 30, 2020

    ធ្វើបែបណា ដើម្បីឲ្យកូនទទួលបានជាតិដែកគ្រប់គ្រាន់ មិនស្លេកស្លាំង

    ជាតិ​ដែក​មាន​នាទី​​ចាំ​បាច់ ការ​ដឹក​អុកស៊ីសែន និង​កាបូន​ឌី​អុកស៊ីត និង​សកម្មភាព​សំខាន់ៗ​ផ្សេង​ទៀត​ក្នុង​រាង​កាយ។ កង្វះ​ជាតិ​ដែក​លើ​ទារក ឬ​កុមារ បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​លូតលាស់​ផ្នែក​បញ្ញា​ស្មារតី និង​រាង​កាយ។

    តើ​ត្រូវ​ធ្វើ​បែប​ណា ដើម្បី​ប្រាកដ​ថា កូន​យើង​ទទួល​បាន​ជាតិ​ដែក​គ្រប់​គ្រាន់? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ឲ្យ​ដឹង​ថា ក្មេង​ដែល​ខ្វះ​ជាតិ​ដែក ម៉ាក់​ប៉ា​អាច​ដឹង​បាន​តាម​រយៈ​ការ​សម្គាល់​ទៅ​លើ​ភាព​ស្លេក​ស្លាំង ឧស្សាហ៍​បែក​ញើស​ស្អិត ឬ​ក៏​ត្រជាក់​ចុង​ដៃ​ចុង​ជើង អស់​កម្លាំង ជាដើម។

    ដើម្បី​ប្រាកដ​ថា កូន​ទទួល​បាន​ជាតិ​ដែក​គ្រប់​គ្រាន់ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ស្ត្រី​ក្រោយ​សម្រាល​ទាំង​អស់ ត្រូវ​តែ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៦ខែ។ ក្នុង​ករណី​ស្ត្រី​ជា​ម្តាយ​ត្រូវ​ចេញ​ទៅ​ធ្វើការ​ឆ្ងាយ​ពី​កូន អាច​ច្របាច់​ទឹកដោះ​ទុក​ឲ្យ​កូន​ម៉ឹម ដោយ​ទឹក​ដោះ​ម្តាយ អាច​ទុក​ក្នុង​បរិយាកាស​ធម្មតា បាន​រហូត​ដល់​ ៨​ម៉ោង​ឯណោះ។

    ចំពោះ​កូន​អាយុ​ចាប់ពី ៦ខែ​ឡើង​ទៅ លោក​វេជ្ជបណ្ឌិត​ថា ម៉ាក់ប៉ា​អាច​បន្ថែម​ជាតិ​ដែក​តាម​រយៈ​ចំណី​អាហារ​បាន ដោយ​ចាប់​ផ្តើម​ពី​បបរ​ខាប់​គ្រប់​គ្រឿង ហើយ​អាហារ​ដែល​សម្បូរ​ជាតិ​ដែក រួម​មាន​ពពួក​សាច់​ក្រហម និង​បន្លែ​បៃតង។

    ខាងក្រោម​នេះ​ជា​បរិមាណ​ជាតិ​ដែក ដែល​ទារក និង​កុមា​រត្រូវ​ការ​ទៅ​តាម​វ័យ ណែនាំ​ដោយ​អង្គការ​សុខភាព​ពិភព​លោក (WHO) ។

    – ទារក អាយុ ៦-២៣ ខែ ត្រូវ​ការ​ជាតិ​ដែក​សរុប ១០-១២,៥ មិល្លីក្រាម/ថ្ងៃ

    – ក្មេង​អាយុ ២៤-៤៥ ខែ ត្រូវ​ការ​ជាតិ​ដែក ៣០ មិល្លីក្រាម/ថ្ងៃ 

    – ក្មេង​អាយុ ៥-១២ ឆ្នាំ ត្រូវ​ការ​ជាតិ​ដែក ៣០-៦០ មិល្លីក្រាម/ថ្ងៃ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 30, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម