backup og meta

មើល ៣ ចំណុចនេះ អាចដឹងថាគ្រូពេទ្យណាល្អសម្រាប់កូនយើងហើយ!

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Oct 02, 2019

    មើល ៣ ចំណុចនេះ អាចដឹងថាគ្រូពេទ្យណាល្អសម្រាប់កូនយើងហើយ!

    ជា​ប៉ា​ម៉ាក់គេ ឲ្យ​​តែ​ពេល​កូន​ឈឺ ច្បាស់​ជា​ស្លន់​ស្លោរ​ហើយ គេ​ប្រាប់​ថា ពេទ្យ​នេះ​ល្អ ពេទ្យ​នោះ​ល្អ ចង់​ទៅ​ឲ្យ​គេ​មើល​ជំងឺ​កូន​ភ្លាម។ យ៉ាង​ណា​ ធ្វើ​បែប​នេះមិន​ត្រូវ​ទេ កូន​មិន​មែន​ជា​របស់​ពិសោធ ហេតុ​នេះ បើ​ចង់​ដឹង​ពេទ្យ​ល្អ​​មិន​ល្អ ត្រូវ​មើល​ ៣ ចំណុច​ខាង​ក្រោម​នេះ​សិន។

    ១- អ្វីយើង​ត្រូវរំពឹង

    ក្នុង​ករណី​ខ្លះ​ គ្រូពេទ្យ​ផ្នែក​កុមារ​ អាច​នឹង​មាន​ការ​រវល់​ជាមួយ​ក្មេង​មាន​​ជំងឺ​ដទៃ​ទៀត​ ដូច្នេះ​​ពេល​ខ្លះប៉ាម៉ាក់​​អាច​​ត្រូវ​ជួប​ជាមួយ​នឹង​ប្រធាន​ផ្នែក ឬ​គិលានុបដ្ឋាយិកា​​ជំនួស​ក៏​ថា​បាន។ យើង​​ត្រូវ​នៅ​កន្លែង​ចុះ​ឈ្មោះ​ ដើម្បី​ធ្វើ​ការ​ណាត់​ជួប​ជាមួយ​គ្រូ​ពេទ្យ ពេល​ទៅ​ធ្វើ​ការ​ពិនិត្យ​នៅ​គ្លីនិក​ជា​លើក​ដំបូង ​ចាំ​បាច់​ណាស់ ត្រូវ​ធ្វើ​ការ​និយាយ​ពិភាក្សា​ទល់​មុខ​គ្នា ព្រោះ​ថា​បើ​មិន​ដូច្នេះ យើង​​អាច​មាន​បញ្ហា​ក្នុងការ​​សម្រេច​ចិត្តជ្រើស​រើស​យក​គ្រូពេទ្យល្អ​បំផុត​សម្រាប់​កូន​យើង​ដូច​គ្នា។

    ២- អ្វីយើងត្រូវពិនិត្យ​មើល

    ការ​រង់​ចាំពេទ្យ ​អាច​នឹង​មាន​ប្រយោជន៍​ច្រើន បើប៉ាម៉ាក់​ឈប់​ផ្តោត​អារម្មណ៍​លើ​ការ​មើល​ទូរស័ព្ទ​ដៃ​ ដោយ​ជំនួស​មក​វិញ គឺ​​ក្រឡេក​មើល​ជុំវិញ​បរិយាកាស​ជុំ​វិញ​ខ្លួន។ ហើយ​អ្វី​យើង​ត្រូវ​ពិនិត្យ​មើល​មុន​គេ គឺ៖

    – អនាម័យ​៖ វា​ជា​រឿង​ចម្បង​ទី​ ១ ដែល​ប៉ាម៉ាក់​គួរ​តែ​យក​ចិត្ត​ទុក​ដាក់។ កន្លែង​រង់​ចាំ​គួរ​តែ​មាន​សភាព​ស្អាត និង​មាន​របៀប​រៀប​រយ។ ហើយ​កុំ​ភ្លេច​តាម​មើល​ទៅ​ក្នុង​បន្ទប់​ពិនិត្យ​ផង ​ដើម្បី​ប្រាកដ​ថា​ វា​មាន​សុវត្ថិភាព និង​មាន​អនាម័យ​ល្អ សម្រាប់​កូន​យើង។

    – ភាព​រួស​រាយ​រាក់​ទាក់៖ ប៉ាម៉ាក់​គ្រប់​រូប ​សុទ្ធ​តែ​មាន​ការ​រំពឹង​ទុក​ខ្ពស់ពី​អាកប្បកិរិយា និង​ចរិត​លក្ខណៈ​គ្រូ​ពេទ្យកូន​ខ្លួន​ឯង។ ប៉ាម៉ាក់​​ខ្លះ ​អាច​នឹង​ចង់​ជួប​ពេទ្យមាន​ភាព​កក់​ក្តៅ និង​ងាយ​ស្រួល ឯ​ខ្លះ​ទៀត​ចង់​ជួប​គ្រូពេទ្យ​ដែល​មាន​ជំនាញ​ពិត​ប្រាកដ។

    – បុគ្គលិក​មាន​វិជ្ជា​ជីវៈ​ច្បាស់​លាស់៖ ចំណុច​នេះ ក៏​សំខាន់​ណាស់ដែរ ​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បុគ្គលិក​​មានវិជ្ជា​ជីវៈ​ច្បាស់​លាស់  ដោយ​សារ​បុគ្គលិក​មាន​ជំនាញ​ពិត​ប្រាកដ​ ​អាច​ជួយ​ទាំង​ការ​ជួប​ជាមួយ​វេជ្ជបណ្ឌិត ក៏​ដូច​ជា​ការ​ងារ​​​ផង។

    – ទីតាំង៖ ទី​តាំង​គ្លីនិក​យក​កូន​ទៅ​ព្យាបាល ក៏​​មាន​សារះសំខាន់​ណាស់​ ប៉ាម៉ាក់​ត្រូវ​ស្គាល់​ពី​ទីតាំង​របស់​មន្ទីរពេទ្យ ឬ​គ្លីនិក​ឲ្យ​បាន​ច្បាស់ ​ព្រោះ​កូន​យើង​ងាយ​នឹង​ឈឺ​នៅ​ពេលទៅ​ដល់​ផ្ទះវិញ។ ជា​ធម្មតា​ ការ​ទៅ​រក​គ្រូពេទ្យ​នៅ​ជិត​ផ្ទះ​ តែង​តែ​ល្អ​ជាង​គ្រូ​ពេទ្យ​នៅ​ឆ្ងាយ​ពី​ផ្ទះ។

    – ការ​រង់​ចាំ៖ ប៉ាម៉ាក់​ ក៏​ត្រូវ​ពិនិត្យ​មើល​លេខ​រង់​ចាំ​យើង​ទទួល​​បានដែរ ​ដោយ​សារ​វា​អាច​ឲ្យ​​ដឹង​ថា យើង​ត្រូវ​យូរ​ប៉ុណ្ណា អាច​​ចាំដល់​​ហួស​ពេល ឬ​អត់។

    អត្ថបទ​ពាក់ព័ន្ធ៖

    • បន្ថែមពីលើគោលការណ៍ថ្នាក់ជាតិ ម៉ាក់ប៉ាអាចនាំកូនទៅចាក់វ៉ាក់សាំងទាំងនេះ
    • មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច

    ៣- អ្វីយើង​ត្រូវសួរ៖

    មុន​ពេល​​ជ្រើស​រើស​យក​គ្រូពេទ្យ​ក្មេង​គួរ​ទុក​ចិត្ត​ម្នាក់​បាន​ ប៉ាម៉ាក់​គួរ​តែ​កត់​ទុក​នូវ​សំណួរ​ចាំ​បាច់​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

    – ​អ្នកគ្រូ ឬលោកគ្រូ​ពេទ្យ ធ្វើ​ពេទ្យ​ប៉ុន្មាន​ឆ្នាំ​ហើយ?

    – អ្នកគ្រូ ឬលោកគ្រូ​ពេទ្យ មាន​ឯក​ទេស​អ្វី​ដែរ?

    – ព្យាបាល​ក្មេង​អាយុ​ប៉ុន្មាន​ដែរ? តើ​ព្យា​បាល​លើ​ក្មេង​ដែល​រៀន​វិទ្យាល័យ ឬ​អាយុ​តិចជាង​នេះ?

    – តើ​​ឈប់​សម្រាក​នៅ​ពេល​ណា​ដែរ?

    – តើធ្លាប់​បាន​ធ្វើ​ការ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាង​សម្ភព​ ឬជំនាញអ្វី​ខ្លះ?

    – តើអ្នកគ្រូ ឬលោកគ្រូ​ពេទ្យ គ្រាន់​តែ​ធ្លាប់​ធ្វើ​ការ​ពិនិត្យ​សុខ​ភាពក្មេង​ពេល​ទំនេរ​ពី​ការ​ងារ​ស្នូល ឬ​​យ៉ាង​ណា?

    – ក្នុង​នាម​ជា​គ្រូពេទ្យ​ក្មេង ​​អ្វី​ជា​ក្តី​បារម្ភ​ធំ​បំផុត​អ្នកគ្រូ ឬលោកគ្រូ​ពេទ្យ ​ទៅ​លើ​សុខ​ភាព​ក្មេង?

    – តើអ្នកគ្រូ ឬលោកគ្រូ​ពេទ្យ មាន​បទ​ពិសោធមើល​ក្មេងមាន​បញ្ហា ​ដូច​ជាមាន​បញ្ហា​យឺត​យ៉ាវ​ក្នុង​ការ​និយាយ ឬ​យឺត​យ៉ាវ​លើ​ការ​ធ្វើ​ចលនា និង​យឺត​យ៉ាវ​ក្នុង​ការ​ដឹង​ញាណ​លើ​រាង​កាយ ទៅ​គ្រូពេទ្យ​ជំនាញ​ផ្សេង​ៗ​ទៀត?

    – មាន​វិធី​ណា​​ល្អ​បំផុត​ដើម្បី​ទាក់​ទង​ទៅអ្នកគ្រូ ឬលោកគ្រូ​ពេទ្យ សិន​បើ​ខ្ញុំ​មាន​សំណួរ​ចង់​សួរ?

    – មន្ទីរពេទ្យ​អ្នកគ្រូ ឬលោកគ្រូ​ពេទ្យ​នៅ​ណា​ដែរ?

    – យល់​យ៉ាង​ណា​ខ្លះ​ចំពោះ​​​ការ​ព្យាបាល​តាម​បែប​ធម្មជាតិ?

    – ​ធ្លាប់មាន​បទ​ពិសោធ​ច្រើន​បែប​ណា​ចំពោះក្មេង​​មាន​ជំងឺ​ ត្រូវ​ការ​ការ​ថែទាំ​​ពិសេស ឬ​រង​របួស​ធ្ងន់​ធ្ងរ​ដែរទេ?

    – អ្នកគ្រូពេទ្យ ឬ​លោក​គ្រូ​គិត​ម៉េច​​ចំពោះ​កំណែ​ទម្រង់​សេវា​សុខាភិបាល​ក្នុងប្រទេសយើង? តើយល់​ថា កំណែទម្រង់​នេះ​ អាចជួយ​ដល់​ការ​ព្យាបាល​ ថែ​ទាំ​ក្មេង​របស់​អ្នកគ្រូ ឬ​លោក​គ្រូ​ដែរ​ទេ?។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Oct 02, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម