backup og meta

កូនមានស្នាមក្រហមៗដូចដៅបែបនេះ ត្រូវធ្វើបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Dec 03, 2019

    កូនមានស្នាមក្រហមៗដូចដៅបែបនេះ ត្រូវធ្វើបែបណា?

    ក្រោយ​ទារក​កើត បើ​សង្កេត​ឃើញ​កូន​មាន​ស្នាម​ក្រហម​ស្រដៀង​ខ្នៅ ឬ​ដៅ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែទាំ និង​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ ព្រោះ​នោះ​មិនមែន​ជា​រឿង​ធម្មតា​ទេ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យដឹង​ថា ស្នាម​ក្រហម​នោះ​ជា​ប្រភេទ​ជំងឺ​មិន​ធម្មតា។

    លោក​បាន​បន្ត​ថា ស្នាម​ក្រហម​នោះ​មាន​ឈ្មោះ​ថា Hemangioma វា​មាន​គ្រោះថ្នាក់ ព្រោះ​ជា​បណ្ដុំ​សរសៃ​ឈាមនៅលើស្បែក។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ​លើក​ឡើង​ថា ដុំ​នេះ​វា​នឹង​រីក​ធំ​ទៅ​ៗ​តាម​វ័យ​របស់​កូន ពោល​ពេល​កូន​កើត​មក​មាន​តូច​ប៉ុណ្ណោះ ហើយ​កូន​ធំ​វា​ក៏​ធំ​ដែរ។

    ថែទាំកូន

    លោក​ក៏​បាន​បន្ថែម​ទៀត​ថា ដុំ Hemangioma នេះ​ជា​ប្រភេទ​មហារីក​កម្រិត​ស្រាល ដែល​មិន​វិវត្ត ហើយ​វា​មិន​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​កុមារ​ទេ គ្រាន់តែ​អាច​រីក​ធំ​ទៅ​ៗ ហើយ​បែក​ហូរ​ឈាម ឬ​អាច​ទៅ​ជា​ដំបៅ ឈឺ​ចុកចាប់ និង​បើ​កើត​លើ​មុខ​ធ្វើឲ្យ​បាត់បង់​សម្រស់​ផ្ទៃ​មុខ​មាត់។

    ក្រៅ​ពី​កើត​លើ​មុខ វា​អាច​កើត​នៅ​លើ​ដៃ​ជើង លើ​ថ្លើម លើ​ក្បាល លើ​បំពង់​អាហារ លើ​ប្រព័ន្ធ​ដង្ហើម ជាដើម។ ចំណែក​វិធី​ព្យាបាល​វិញ គឺ​ពេទ្យ​អាច​ឲ្យ​ថ្នាំ​លាប និង​វះកាត់​កន្លែង​នោះ ដោយ​អាស្រ័យ​លើ​ស្ថានភាព​ជំងឺ និង​អាយុ​របស់​កូន​ផង​ដែរជាមួយគ្រូពេទ្យជំនាញ។

    អត្ថបទពាក់ព័ន្ធ៖ កូនមានអាចម៍ក្របីលើក្បាល គួរធ្វើបែបណា?

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Dec 03, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម