backup og meta

ម៉ាក់ប៉ាកុំថើបមាត់កូនឲ្យសោះ មានមេរោគជាច្រើនឆ្លងតាមផ្លូវដង្ហើម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Dec 05, 2019

    ម៉ាក់ប៉ាកុំថើបមាត់កូនឲ្យសោះ មានមេរោគជាច្រើនឆ្លងតាមផ្លូវដង្ហើម

    ម៉ាក់ប៉ា​ថ្មីថ្មោង​ជាច្រើន​បាន​ធ្វើ​រឿង​ខុស​ឆ្គង​មួយ គឺ​បណ្ដោយ​ឲ្យ​អ្នក​ដទៃ​ ឬខ្លួនឯង​ផ្ទាល់ថើប​មាត់​កូន។ ទង្វើបែប​នេះ​កូន​អាច​ឆ្លង​មេរោគ​ពីយើង​តាម​រយៈ​មាត់ និង​ផ្លូវ​ដង្ហើម​ដែល​ករណី​ខ្លះ​ធ្ងន់ធ្ងរ​​ខ្លាំង។

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ ​បាន​ឲ្យ​ដឹង​ថា មាន​មេរោគ​ជាច្រើន​អាច​ឆ្លង​ពី​មាត់ និង​ខ្យល់​ដក​ដង្ហើមមានដូចជាពពួកជំងឺផ្តាសាយ ដែល​អាច​ធ្វើឲ្យ​ទារកឈឺ និងស្លាប់​បាន។ ដូចនេះ​បើ​កូន​នៅ​តូច ​ទាំង​យើង​ជា​ម៉ាក់​ប៉ា​ត្រូវមានការប្រុងប្រយ័ត្ន ជា​ពិសេស​អ្នក​ដែល​មិនមែនជា​សមាជិក​​ក្រុម​គ្រួសារ មិន​ដឹង​ពី​សាវតារច្បាស់លាស់ ​សឹង​តែ​កុំ​ឲ្យ​​កាន់កូន ព្រោះ​យើងមិន​ដឹង​ថា​គេ​មាន​ជំងឺ​អ្វី​ខ្លះ ដោយសារ​តែ​ស្បែក​កូន​នៅ​ខ្ចី​ដូចនេះ​ហើយ​ទើប​ងាយ​​ប្រតិកម្ម រោល ឬ​ឆ្លង​ជំងឺ​ផ្សេង​ៗ។

    លោក​បាន​បន្ថែម​ទៀត​ដែរ​ថា មាត់​ជា​កន្លែង​ប្រមូលផ្ដុំ​ទៅ​ដោយ​បាក់តេរី​រាប់​រយ​ប្រភេទ ហើយ​បើ​យើង​យក​មាត់​ទៅ​ថើប​មាត់​ក្មេង​វា​អាច​ឆ្លងតាមទឹក​មាត់ ឬទឹករងៃ​ពីកន្លែងរបួសរបស់អ្នកជំងឺ ជាពិសេស​ជំងឺ​គួរ​ឲ្យ​ខ្លាច Herpes Simplex Virus ដែល​ជា​ពពួក​ជំងឺ​រើម។

    អត្ថបទពាក់ព័ន្ធ៖

    ថែទាំកូន

    ចំពោះ​ករណី​មួយ​ទៀត អ្នក​ដែល​មាន​បញ្ហា​ផ្លូវ​ដង្ហើម​អាច​ឆ្លង​ទៅ​ទារក នាំ​ឲ្យ​រលាក​ទងសួត សួត និង​ឆ្លង​ផ្ដាសាយ​ជាដើម។ ក្រៅពី​នោះ​នៅ​មាន​ជំងឺ​ឡើង​កន្ទួល រមាស់ ដែល​អាច​រីក​រាល​ដាល​ពី​មាត់​រហូត​ដល់​ផ្នែក​ផ្សេង​ៗ​ក៏​មាន។ លោក​បន្ត​ទៀត​កូន​នៅ​តូច​កំណាញ់​កូន​បន្តិច ក៏​មិន​អ្វី​ដែរ ព្រោះ​បើ​ឈឺ​មានតែ​ម៉ាក់​ប៉ា​ប៉ុណ្ណោះ​ដែល​ពិបាក ហើយ​បើ​​​កូនឈឺ​ធ្ងន់ធ្ងរ​​ត្រូវ​ចំណាយ​អស់​ថវិកា និង​ពេល​វេលា​ច្រើន​ណាស់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Dec 05, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម