ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

ហេតុអ្វី​ចាំបាច់​ឲ្យ​កូន​ប៉ះ​ពាល់​នឹង​ស្បែក​ម៉ាក់​ភ្លាម​ៗ ក្រោយ​ពី​សម្រាល

ម៉ាក់ៗដឹងអត់ ការ​ដាក់​ទារក​​ឲ្យ​​ប៉ះ​ផ្ទាល់​​នឹង​ស្បែក​របស់​ម៉ាក់​ៗ​ភ្លាម​ៗ​ក្រោយ​​សម្រាល គឺ​ជា​រឿង​ដ៏​ចាំបាច់​បំផុត​មួយ​ ដែល​យើង​មិន​គួរ​មើល​​រំលង​​ឡើយ។ ពិត​ណាស់​ យោង​តាម​ទិន្នន័យ​ និង​ការ​សិក្សា​ជា​ច្រើន​ដែល​បាន​​​មក​ពី​ស្ថាប័ន​សុខភាព​កំពូល​ៗ ដូចជា​​​អង្គការ​សុខ​ភាព​ពិភព​លោក​ជា​ដើម​​ បាន​​រក​ឃើញ​ពី​គុណ​ប្រយោជន៍​​ដ៏​អស្ចារ្យ​នៃ​ការ​ប៉ះ​ស្បែក និង​ស្បែក​រវាង​​ទារក​ទើប​កើត និង​ម៉ាក់​ៗ ដែល​រួម​មាន​៖ ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ និង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ទារក កាត់បន្ថយ​ស្រ្តេស​ទាំង​ចំពោះ​ទារក​ទើប​កើត​ និង​​ម៉ាក់​ អាច​ឲ្យ​យើង​រៀន​ពី​គ្នា​តាម​រយៈ​ការ​ប៉ះពាល់​ ការ​មើល​ឃើញ ការ​ហិត​ក្លិន​ និង​ការ​ឮសំឡេង បង្កើន​ទំនាក់ទំនង និង​ជុំរុញ​ការ​បំបៅ​ដោះ​ រក្សា​លំនឹង​សីតុណ្ហភាព​រាងកាយ​ ចង្វាក់​បេះដូង ដង្ហើម​ និង​កម្រិត​អុកស៊ីហ្សែន​ក្នុង​ឈាម​របស់​ទារក​ លើក​ទឹក​ចិត្ត​ទារក​ឲ្យ​​គេង​បាន​ស្កប់ស្កល់​​ និង​បាន​យូរ បង្កើត​ការ​ផលិត​ទឹក​ដោះ​ចំពោះ​ម៉ាក់​ៗ​ដែល​បំបៅ​ដោះ​កូន កាត់បន្ថយ​ការ​ហូរ​ឈាម​ក្រោយ​សម្រាល​ចំពោះ​ម៉ាក់។​ ​ទន្ទឹម​នឹង​នេះ​ដែរ មិន​មែន​តែ​ម៉ាក់​ទេ​ដែល​អាច​​ប៉ះ​ស្បែក​នឹង​ស្បែក​ជាមួយ​ទារក​ កូន​ក៏​អាច​ដាក់​ឲ្យ​ប៉ះ​ស្បែក​ទ្រូង​ជា​មួយ​ឪពុក​បាន ផង​ដែរ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តាម​ការ​សិក្សា​​មួយ​ចំនួន​បាន​រក​ឃើញ​​ថា​​ នៅ​ពេល​ដែល​ទារក​​​​​ប៉ះ​ផ្ទាល់​ជាមួយ​ស្បែក​​ទ្រូង​ឪពុក​ភ្លាម​ៗ​ក្រោយ​សម្រាល​ ក៏​មានគុណ​ប្រយោជន៍​ដូច​ទៅ​នឹង​ការ​ប៉ះ​ស្បែក​ទ្រូង​របស់​ម្ដាយ​ផង​ដែរ​ ដោយ​រាប់​ទាំង​ការ​ផ្ដល់​ភាព​កក់​ក្ដៅ និង​ធ្វើ​ឲ្យ​កូន​ស្ងប់​អារម្មណ៍​។ ​ ​​​​ សរុប​មក ការ​ប៉ះឲ្យទារកប៉ះនឹងស្បែកម៉ាក់ៗភ្លាម​ៗ ក្រោយសម្រាលពិតជាមាន​អត្ថប្រយោជន៍ណាស់ ពិសេស​គឺ​ជួយពង្រឹង​ប្រព័ន្ធភាពស៊ាំរបស់​កូន​តែម្តង​ បន្ទាប់ពី​ទឹកដោះម្តាយ។ ប៉ុន្តែ ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ទារក​​នៅ​មិន​ទាន់​អភិវឌ្ឍ​ពេញលេញ​ឡើយ​ ក្រោយ​ពេល​សម្រាល​រួច ហើយ​​អាចរឹ​ងមាំ​បន្តិច​ម្តង​ៗ​ នៅ​ពេល​ដែល​អាអូន​កាន់​តែ​ធំ។ ហេតុនេះ ក្រៅពីទឹកដោះម្តាយ​ ម៉ាក់ៗ​គួរ​តែជ្រើសរើសអាហារបន្ថែម​ដែលសមស្រប […]

ស្វែងរក ទារក

ទារក

ជំងឺសើស្បែកមួយប្រភេទនេះកើតលើទារក បណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

ជំងឺ​សើ​ស្បែក ​​Impetigo គឺ​ជា​ការ​បង្ក​រោគ​លើ​ស្បែក​ទូទៅ ដែល​បណ្តាល​ឲ្យ​មាន​ដំបៅ និង​ពង​បែក។ ភាគ​ច្រើន​ ជំងឺ​មួយ​នេះ​កើត​លើ​កុមារ និង​ទារក ដោយ​អាច​ឆ្លង​ពី​​កុមារ​​ម្នាក់​ទៅ​​កុមារ​ម្នាក់​ទៀត ព្រម​ទាំង​មាន​គ្រោះថ្នាក់​ខ្លាំង​ចំពោះ​ទារក​ទើប​កើត។ ក្នុង​ករណី​ដែល​ក្មេង​កើត​ជំងឺ​សើ​​ស្បែក​មួយ​​នេះ ប៉ា​ម៉ាក់​គួរ​តែ​​ឲ្យ​កូន​សម្រាក​ព្យាបាល​នៅ​ផ្ទះ រហូត​ដល់​រោគសញ្ញា​បាន​ជា​សះស្បើយ​ទាំង​ស្រុង។ រោគសញ្ញា​នៃ​ជំងឺ​សើ​ស្បែក​លើ​កុមារ និង​ទារក ​​ជំងឺ​សើ​ស្បែក ​​Impetigo អាច​បណ្តាល​ឲ្យ​មាន​ដំបៅ​នៅ​លើ​ស្បែក​ និង​​ពង​បែក​ដែល​លូតលាស់​យ៉ាង​ឆាប់​រហ័ស។ ជួនកាល​ ដំបៅ​ទាំង​នោះ​មាន​សភាព​រឹង ឬ​ទន់​ និង​រមាស់។ ជា​ទូទៅ ដំបៅ​លេច​ឡើង​នៅ​រយៈពេល​១​ថ្ងៃ ទៅ​៣​ថ្ងៃ​ បន្ទាប់​ពី​ឆ្លង​មេរោគ និង​អាច​ឆ្លង​​បាន​នៅ​ពេល​ដែល​មាន​សារធាតុ​រាវ​ហូរ​ចេញ​ពី​ដំបៅ​ទាំង​នោះ។ យ៉ាង​ណា​មិញ ការ​ចម្លង​រោគ​នឹង​ត្រូវ​បាន​បញ្ឈប់ នៅ​ពេល​ដែល​ដំបៅ​មាន​ក្រមរ ឬ​បន្ទាប់​ពី​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ផ្សះ​រយៈពេល​២៤​ម៉ោង។ រោគសញ្ញា​ផ្សេង​ទៀត រួម​មាន​ គ្រុន​ក្តៅ ហើម​កូន​កណ្តុរ ឬ​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​មូលហេតុ​ដែល​នាំ​ឲ្យ​កើត​ជំងឺ​សើ​ស្បែក​​Impetigo ជំងឺ​មួយ​នេះ កើត​ឡើង​បណ្តាល​មកពី​បាក់តេរី​ Staphylococcus ឬ ​Streptococcus ដែល​ជ្រាប​ចូល​ទៅ​ក្នុង​ស្បែក​ នៅ​ពេល​អេះ​ ឬ​ការ​របើក​ក្រមរ ឬ​សត្វ​ទិច។ ជា​ធម្មតា ជំងឺ​សើ​ស្បែក​​Impetigo​ច្រើន​តែ​កើត​លើ​កុមារ​តូច​ៗ ពីព្រោះ​ការ​ឆ្លង​មេរោគ​អាច​រាលដាល​នៅ​ក្នុង​បរិយាកាស​ដូចជា​សាលារៀន​ ឬ​មណ្ឌល​ថែទាំ​កុមារ។ ​ [embed-health-tool-child-growth-chart] ​យើង​អាច​បញ្ចៀស​ជំងឺ​សើ​ស្បែក​​Impetigo​ដោយ​របៀប​ណា? ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​សើ​ស្បែក​​Impetigo ប៉ា​ម៉ាក់​គួរ​ណែនាំ​ឲ្យ​កូន​អនុវត្តន៍​វិធីសាស្ត្រ​ខាង​ក្រោម​៖ ជៀសវាង​ប៉ះពាល់​ដំបៅ លាង​សម្អាត​ដៃ​ជា​ទៀងទាត់ ជា​ពិសេស​ក្រោយ​ពេល​លាប​ក្រែម​ទៅ​លើ​ដំបៅ […]


ទារក

ប៉ាម៉ាក់ឆ្ងល់អត់ ម៉េចបានទារកទើបកើតមានបញ្ហាភ្នែកពីកំណើត?

ភ្នែក​របស់​ទារក​ទើប​កើត ​ងាយ​ប្រតិកម្មណាស់​ អ៊ីចឹង​ហើយ​ ម៉ាក់ៗ​គួរ​ថែទាំ​ភ្នែក​អា​អូន​​​នៅ​មុន​ និង​ក្រោយ​ពេល​សម្រាល​​ឲ្យ​បាន​ដិតដល់។ ពិត​ណាស់ ទារក​អាច​រង​ផល​​​ប៉ះពាល់​ទៅ​នឹង​អាហារ​ដែល​ម៉ាក់​​ញ៉ាំ​។ ហេតុនេះ​ហើយ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ញ៉ាំ​អាហារ​ផ្សេង​ៗ​អំឡុង​ពេល​ពពោះ។ មូលហេតុ​អ្វី​បាន​ជា​កូន​មាន​បញ្ហា​ភ្នែក​ពី​កំណើត? ១. ការ​ឆ្លង​មេរោគ ទារក​អាច​ប្រឈម​នឹង​ជំងឺ​ភ្នែក​ក្រហម ក្រោយ​សម្រាល ហើយ​បញ្ហា​នេះ អាច​កើត​ឡើង​ដោយ​សារ​តែ​ការ​ឆ្លង​មេរោគ ការ​រលាក ឬ​ការ​ស្ទះ​ថង់​ទឹក​ភ្នែក។ ប៉ុន្តែ ក្នុង​ករណី​មាន​ការ​ឆ្លង​មេរោគ នោះ​អាច​បង្ក​​ឲ្យ​មាន​​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ ដែល​​ប៉ា​ម៉ាក់​​គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ។ ២. ជំងឺ​ហ្សែន​ ជួនកាល បញ្ហា​ហ្សែន​​ក៏​អាច​​​ឆ្លង​ពី​ប៉ា​ម៉ាក់​មក​​ទារក​​ផង​ដែរ និង​បណ្តាល​ឲ្យ​មាន​ការ​ចុះ​ខ្សោយ​នៃ​គំហើញ។ ដូច្នេះ​ហើយ​ ដើម្បី​ឲ្យ​ប្រាកដ​ថា​អា​អូន​មាន​ជំងឺ​ហ្សែន​ពី​កំណើត​ឬ​អត់ យើង​គួរ​តែ​នាំ​កូន​ទៅ​ពិនិត្យ​សុខភាព។ ៣. ប៉ះពាល់​នឹង​ជាតិ​អាកុល​ ទន្ទឹម​នឹង​នេះ​ដែរ ប្រសិនបើ​ទារក​ប៉ះពាល់​នឹង​ជាតិ​អាកុល​អំឡុង​ពេល​​នៅ​ក្នុង​ផ្ទៃ នោះ​អា​អូន​អាច​​វិវត្តន៍​ទៅ​រក​វិបត្តិ​ជាតិ​អាកុល​លើ​ទារក​  ដូចជា​ជំងឺ​សរសៃ​ប្រសាទ​អុបទិក  ជំងឺរីកប៉ោងសរសៃឈាមបាតភ្នែក ភ្នែកតូចពីកំណើត ដែល​អាច​ប៉ះពាល់​ខ្លាំង​ទៅ​លើ​ភ្នែក​ទារក។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៤. ប៉ះពាល់​ទៅ​នឹង​ថ្នាំ​ញៀន ​​ការ​សិក្សា​បាន​បង្ហាញ​ថា ម៉ាក់​ៗ​​ដែល​ប្រើ​ថ្នាំ​ញៀន​ ឬ​ប្រើប្រាស់​ថ្នាំ​ខុស​ច្បាប់ អាច​ចម្លង​បញ្ហា​ភ្នែក​មួយ​ចំនួន​ទៅ​ឲ្យ​កូន​បាន។ ចំពោះ​ទារក​ដែល​ប៉ះពាល់​ទៅ​នឹង​ថ្នាំ​ញៀន​អំឡុង​ពេល​នៅ​ក្នុង​ផ្ទៃ អាច​ប្រឈម​នឹង​បញ្ហា​គំហើញ ឬ​ស្រវាំង​ភ្នែកនិងញ៉ាក់ភ្នែកជា​ដើម។ [embed-health-tool-baby-poop-tool] ៥. ម៉ាក់​​មាន​ជំងឺ​ទឹក​នោម​ផ្អែម ជាមួយ​គ្នា​នេះ​ដែរ ម៉ាក់​ៗ​គួរ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ល្អ ពីព្រោះ​ថា​នៅ​ពេល​ដែល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ខ្ពស់​ នោះ​ទារក​ក្នុង​ផ្ទៃ​នឹង​អាច​ប្រឈម​ជំងឺ​ខូចសរសៃឈាមបាតភ្នែក ដែល​ជា​ផល​ប៉ះពាល់​ទូទៅ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​លើ​កុមារ។ អត្ថបទគួរអាន៖ ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ? អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប […]


ទារក

កូនតូចរករឿងនៅពេលដុះធ្មេញ ប៉ាម៉ាក់អាចជួយកូនតាមវិធីទាំងនេះ

ការ​ដុះ​ធ្មេញ ជា​ដំណាក់កាល​លូតលាស់​ដ៏​សំខាន់​មួយ​សម្រាប់​ទារក​ ហើយ​តែង​កើត​ឡើង​នៅ​ចន្លោះ​អាយុ​៤​ខែ ដល់​៣​ឆ្នាំ។ នៅ​ពេល​ដែល​ធ្មេញ​ដុះ​ចេញ​ពី​អញ្ចាញ​ ទារក​អាច​ប្រឈម​នឹង​អាការៈ​មិន​ស្រួល​​ខ្លួន និង​ឈឺចាប់​។ អីចឹង​ហើយ​ ដើម្បី​ជួយ​កាត់បន្ថយ​អាការៈ​ទាំង​នេះ ប៉ា​ម៉ាក់​អាច​អនុវត្តវិធីសាស្ត្រ​មួយ​ចំនួន​ដូច​ខាង​ក្រោម។ ​សញ្ញា​ និង​រោគសញ្ញា​បង្ហាញ​ថា​កូន​កំពុង​​ដុះ​ធ្មេញ ទារក​ខ្លះ​មិន​បង្ហាញ​រោគសញ្ញា​ណា​មួយ​ឡើយ​ ស្រប​ពេល​ដែល​​ទារក​ខ្លះ​ទៀត មាន​សញ្ញា​ដូចជា៖ ឆាប់​មួម៉ៅ ហៀរ​ទឹក​មាត់​ច្រើន​ជ្រុល ចូលចិត្ត​ខាំ និង​ទំពារ​អ្វី​គ្រប់​យ៉ាង ឈឺ និង​ហើម​អញ្ចាញ ញី ឬ​ទាញ​ត្រចៀក​ ច្រមុះ សីតុណ្ហភាព​រាងកាយ​កើន​ឡើង។​ នៅ​ពេល​ដែល​ធ្មេញ​ដុះ​ចេញ​មក​ អញ្ចាញ​អា​អូន​អាច​​មាន​អាការៈ​ក្រហម​ និង​ឈឺចាប់ ដែល​កត្តា​នេះ អាច​រំខាន​ដល់​ការ​គេង​របស់​កូន​បាន។ យ៉ាង​ណា​មិញ រោគសញ្ញា​ទាំង​នេះ​កើត​ឡើង​ជា​ទូទៅ និង​មិន​​បង្ក​ជា​បញ្ហា​​ណា​មួយ​ឡើយ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! គន្លឹះ​ជួយ​កាត់បន្ថយ​ការ​ឈឺចាប់​នៅ​ពេល​ទារក​​ដុះ​ធ្មេញ ១. ប្រើ​ប្រដាប់​ខាំ​ធ្មេញ ពពួក​ប្រដាប់​ខាំ​ធ្មេញ​ទាំង​នេះ អាច​ជួយ​បំបាត់​អាការៈ​មិន​ស្រួល​ខ្លួន​របស់​ទារក​ ដែល​មាន​ច្រើន​ប្រភេទ និង​ទំហំ ហើយ​ខ្លះ​ទៀត​អាច​រក្សា​ទុក​នៅ​ក្នុង​ទូរ​ទឹកកក​ ដើម្បី​ជួយ​បង្កើន​ប្រសិទ្ធភាព​កាន់​តែ​ខ្ពស់។ [embed-health-tool-baby-poop-tool] ២. ច្រាស់​ដុស​ធ្មេញ​មាន​សរសៃ​ទន់​ ​​ប៉ា​ម៉ាក់​អាច​ប្រើ​ច្រាស់​ប្រភេទ​នេះ ដើម្បី​ធ្វើការ​ម៉ាស្សា​នៅ​អញ្ចាញ​ធ្មេញ​របស់​ទារក​ថ្នម​ៗ ដែល​នេះ​អាច​ជួយ​កាត់បន្ថយ​អាការៈ​ឈឺចាប់​ និង​ជួយ​ឲ្យ​ចរន្ត​ឈាម​ប្រសើរ​ឡើង។ ៣. បន្លែ និង​ផ្លែឈើ ក្នុង​ករណី​ដែល​កូន​មាន​អាយុ​ច្រើន​ជាង​៦​ខែ យើង​អាច​ឲ្យ​កូន​ញ៉ាំ​ផ្លែឈើ និង​បន្លែ​ដូចជា​ការ៉ុត ត្រសក់ ឬ​ផ្លែ​ប៉ោម​។ ពពួក​បន្លែ និង​ផ្លែឈើ​ទាំង​នេះ មាន​សុវត្ថិភាព និង​ល្អ​សម្រាប់​កាត់បន្ថយ​ការ​ឈឺចាប់​ […]


ទារក

លាមកទារកមានសម្បោរបណ្តាលមកពីអ្វី? ពេលណាគួរបារម្ភ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បរិមាណ​សម្បោរ​តិចតួច​នៅ​ក្នុង​លាមក និង​គ្មាន​រោគសញ្ញា​ដទៃ​ទៀត ប៉ា​ម៉ាក់​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ។ ប៉ុន្តែ​ ក្នុង​ករណី​​មាន​សម្បោរ​ច្រើន​ និង​​កើត​ឡើង​ច្រើន​ថ្ងៃ​​ជាប់​ៗ​គ្នា ឬ​មាន​រោគសញ្ញា​អម​ដូចជា​រាករូស នោះ​អាច​បញ្ជាក់​ថា​ អា​អូន​​​ប្រឈម​នឹង​​អាលែកហ្ស៊ី ការ​ឆ្លង​មេរោគ​ពោះវៀន​ ឬ​បញ្ហា​ផ្សេង​ទៀត។ មូលហេតុ​បង្ក ប្រសិនបើ​ទារក​រាករូស លាមក​​​អាច​មាន​សភាព​រាវ​ និង​​មាន​លាយ​សម្បោរ​ខ្លះៗ​។ យ៉ាង​ណា​មិញ សម្រាប់​ទារក​ដែល​​បំបៅ​ដោះ ប៉ា​ម៉ាក់​អាច​នឹង​ពិបាក​បែងចែក​រវាង​លាមក​ធម្មតា និង​រាករូស​ ដោយ​សារ​តែ​​ការ​បំបៅ​ដោះ អាច​ធ្វើ​ឲ្យ​លាមក​កូន​​មាន​សភាព​រាវ​ដូច​ទៅ​នឹង​រាករូស​ដែរ។ រោគសញ្ញា​​មួយ​ចំនួន​​នៃ​បញ្ហា​រាករូស រួម​មាន​៖ បន្ទោបង់​ញឹកញាប់​ជាង​ធម្មតា សញ្ញា​នៃ​ការ​ឈឺចាប់ ដូចជា​ស្រែក​យំ។ នោម​តិច ដែល​ជា​សញ្ញា​នៃ​ការ​ខ្សោះ​ជាតិ​ទឹក។ ការ​ឆ្លង​មេរោគ​ដោយ​ពពួក​បាក់តេរី ឬ​វីរុស ការ​ផ្លាស់ប្ដូរ​របប​អាហារ និង​កត្តា​ដទៃ​ទៀត អាច​បង្ក​ឲ្យ​កើត​មានអការៈ​រាករូស។ បញ្ហា​នេះ អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ដោយ​ប៉ា​ម៉ាក់​គ្រាន់​តែ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​បញ្ចៀស​ការ​ខ្សោះ​ជាតិ​ទឹក។ ប៉ុន្តែ ប្រសិនបើ​អា​​អូន​មាន​អាយុ​ក្រោម​៣​ខែ ការ​រាករូស​រយៈពេល​វែង អាច​បណ្តាល​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ និង​អាច​​បង្ក​ឲ្យ​បាត់បង់​ជីវិត​បាន​ក្នុង​ករណី​ធ្ងន់ធ្ងរ។ ហេតុ​ដូច្នេះ​ហើយ បើ​អាការៈ​រាករូស​មាន​រយៈពេល​លើស​ពី​១​ថ្ងៃ ទៅ​២​ថ្ងៃ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​​អាលែកហ្ស៊ី និង​ការ​ផ្លាស់ប្ដូរ​របប​អាហារ បញ្ហា​អាលែកហ្ស៊ី និង​រំញោច​ទៅ​នឹង​អាហារ​ ​អាច​បង្ក​ជា​បញ្ហា​រាករូស ឬ​មាន​សម្បោរ​នៅ​ក្នុង​លាមក​​កូន។ ដូចគ្នា​នេះ​ដែរ ចំពោះ​ទារក​ដែល​បំបៅ​ដោះ ការ​ប្រែប្រួល​របប​អាហារ​ម៉ាក់​ៗ​ភ្លាម​ៗ​ក៏​អាច​ជា​មូលហេតុ​បង្ក​នៃ​ការ​រាករូស​លើ​ទារក​ផង​ដែរ។ អ៊ីចឹង​ហើយ​ […]


ទារក

សញ្ញាមួយចំនួន បញ្ជាក់ថាទារកមានបញ្ហាភ្នែក ប៉ាម៉ាក់គួរប្រយ័ត្ន!

ប៉ា​ម៉ាក់​ដឹង​អត់​ថា​ ទារក​ភាគ​ច្រើន​មិន​អាច​មើល​ឃើញ​ច្បាស់​​​ពី​កំណើត​ឡើយ​ ហើយ​អា​អូន​​ត្រូវ​ការ​ពេល​ក្នុង​ការ​រៀន​ផ្ដោត​​អារម្មណ៍ ​ចំណាំ​ពណ៌ និង​មនុស្ស​ ក៏​ដូចជា​សម្រប​​ភ្នែក​ទៅ​នឹង​ការ​ផ្លាស់ប្ដូរ​ភ្លាម​ៗ។ ពិត​ណាស់​ ការ​មើល​ឃើញ​ច្បាស់​មាន​សារៈសំខាន់​​ណាស់​ដល់​ការ​លូតលាស់​ និង​ការអភិវឌ្ឍ​របស់​ទារក អ៊ីចឹង​ហើយ​ ប៉ា​ម៉ាក់​គួរ​សង្កេត​មើល​សញ្ញា​នៃ​បញ្ហា​ភ្នែក​ទារក​ ដើម្បី​ជួយឲ្យកូនទទួលការព្យាបាល​​ទាន់​ពេលវេលា។ រោគសញ្ញា​ដំបូង​នៃ​​បញ្ហា​ភ្នែក​លើ​ទារក​ ហៀរ​ទឹក​ភ្នែក​ច្រើន​ ក្រហម​ភ្នែក រំញោច​ទៅ​នឹង​ពន្លឺ បិទ​ភ្នែក​ម្ខាង ស្រលៀង​ភ្នែក ព្រិល​ភ្នែក ធ្លាក់​ភ្នែក ប្រស្រីភ្នែក​មាន​ទំហំ​ខុស​គ្នា ទារក​មិន​លេង​វត្ថុ​ផ្សេងៗ​នៅ​ជុំវិញ​ខ្លួន។ បញ្ហា​ភ្នែក​នៃ​ទារក​បណ្តាល​មក​ពី​អ្វី? បញ្ហា​ហ្សែន ម៉ាក់ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុលអំឡុង​ពេល​ពពោះ ការ​ឆ្លង​មេរោគ ជំងឺសរសៃឈាមមិនប្រក្រតីលើស្រទាប់រ៉េទីនទារកមិនគ្រប់ខែ ភ្នែក​ធ្លាក់ ​ភ្នែក​ញ័រ​លើ​ទារក​ ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​​​​​​​​​​យើង​អាច​ព្យាបាល​បញ្ហា​ភ្នែក​លើ​ទារក​ដោយ​វិធី​ណា​? នៅ​ពេល​ដែល​ប៉ា​ម៉ាក់​​​ឃើញ​សញ្ញា និង​រោគសញ្ញា​នៃ​បញ្ហា​ភ្នែក​លើ​ទារក​ ប៉ា​ម៉ាក់​គួរ​ពិគ្រោះ​យោបល់​​ជាមួយ​នឹង​គ្រូពេទ្យ​​ភ្លាម​ៗ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​បាន​ត្រឹមត្រូវ។ ការ​ព្យាបាល​ជំហាន​ដំបូង អាច​តម្រូវ​ឲ្យ​ទារកប្រើ​ថ្នាំ​បន្តក់​ភ្នែក​ ​ចាក់​Botox ឬ​​វះកាត់​ ក្នុង​ករណី​ធ្ងន់ធ្ងរ។ យ៉ាង​ណា​មិញ យើង​ក៏​អាច​បញ្ចូល​សកម្មភាព​មួយ​ចំនួន​ដែល​ស័ក្តិសម​ទៅ​តាម​វ័យ​ ដើម្បី​ជួយ​ឲ្យ​កូន​មើល​ឃើញ​កាន់​តែ​ប្រសើរ​ឡើង។ [embed-health-tool-child-growth-chart] ១. សម្រាប់​ទារក​អាយុ​ចាប់​ពី​០ ​ដល់​៤​ខែ​ ផ្លាស់ប្ដូរ​ទីតាំង​របស់​កូន​នៅ​ក្នុង​គ្រែ​ទារក រំកិល​វត្ថុ​ចុះ​ឡើង​នៅ​ចំ​ពី​មុខ​កូន ២. សម្រាប់​ទារក​អាយុ​ចាប់​ពី​៥​ខែ ដល់​៨ខែ ​​ដាក់​របស់​លេង​ឲ្យ​កូន​កាន់​​លេង ឲ្យ​កូន​អង្គុយ​នៅ​លើ​ឥដ្ឋ​ ដើម្បី​លេង និង​ស្វែង​យល់​ពី​វត្ថុ​នៅ​ជុំវិញ​ខ្លួន ៣. សម្រាប់​កូន​អាយុ​ចាប់​ពី​៩​ខែ […]


ទារក

ដឹងអត់ ការហែលទឹកផ្តល់គុណប្រយោជន៍អ្វីខ្លះ ដល់ការអភិវឌ្ឍខួរក្បាលកូនតូច?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ា​ម៉ាក់​ដឹង​អត់​ថា​ ការ​ហែល​ទឹក​ផ្តល់​​អត្ថប្រយោជន៍​​យ៉ាង​​ច្រើន​ដល់​កូនតុចៗ​ ដែល​យើង​នឹក​ស្មាន​មិន​ដល់។ ជា​ទូទៅ ថ្នាក់​ហែល​ទឹក​ជា​ច្រើន​ចាប់ផ្តើម​នៅ​ពេល​ដែល​ទារក​មាន​អាយុ​​ចាប់​ពី​៦​ខែ​ឡើង​ទៅ ប៉ុន្តែ​​​ប៉ា​ម៉ាក់​​គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​កុមារ​ជាមុន​សិន​ មុន​នឹង​ឲ្យ​កូន​ចាប់ផ្តើម​រៀន​​ហែល​ទឹក​។ ខាង​ក្រោម​នេះ​ជា​អត្ថប្រយោជន៍​​មួយ​ចំនួន​នៃ​ការ​រៀន​ហែល​ទឹក​ចំពោះ​​កុមារតូចៗ។ ១. បង្កើន​មុខងារ​យល់​ដឹង ស្បែក​គឺ​ជា​សរីរាង្គ​ដែល​ទទួល​អារម្មណ៍ អ៊ីចឹង​ហើយ​ នៅ​ពេល​ហែល​ទឹក​ ​កូន​អាច​ទទួល​បាន​ព័ត៌មាន​យ៉ាង​ច្រើន​ ​ហើយ​ក៏​មាន​ភាព​ជិតស្និទ្ធ​នឹង​បរិយាកាស​ផង​ដែរ។ នៅ​ពេល​ដែល​កូន​ជ្រមុជ​ទឹក​ អា​អូន​​​នឹង​​ទទួល​អារម្មណ៍​ដឹង​ពី​ចលនា​ ពពុះ និង​សំឡេង​ ដែល​​​កត្តា​នេះ​ជា​ការ​បង្កើត​ជាលិកា​សរសៃ​ប្រសាទ ដើម្បី​​​ជួយ​ដល់​ការ​អភិវឌ្ឍខួរ​ក្បាល​របស់​ក្មេង។ បន្ថែម​ពី​នេះ ការ​ហែល​ទឹក​ក៏​អាច​បង្កើន​សមត្ថភាព​សួត ដែល​ជំរុញ​លំហូរ​ឈាម​ទៅ​កាន់​ខួរ​ក្បាល។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ការ​គេង និង​ចំណង់​អាហារ ទឹក​ជួយ​​ឲ្យ​អារម្មណ៍​ធូរ​ស្រាល និង​បន្ធូរ​ភាព​តានតឹង។ ជាក់ស្តែង ប្រព័ន្ធ​ប្រសាទ​កាន់​តែ​រឹងមាំ នៅ​ពេល​ដែល​យើង​ហែល​ទឹក​ញឹកញាប់។ ដូច​គ្នា​នេះ​ដែរ ការ​ហែល​ទឹក​ជួយ​ឲ្យ​កូន​ចំណាយ​ថាមពល​ និង​ដុត​បំផ្លាញ​កាឡូរី​ច្រើន​ ដូច្នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ក្មេងគេង​​ស្កប់ស្កល់​ជាង​មុន​ ហើយ​ចំណង់​អាហារ​កាន់​តែ​ល្អ។ ៣. ទំនុក​ចិត្ត​លើ​ខ្លួន​ឯង អ្នក​ជំនាញ​ចិត្តសាស្ត្រ​បាន​ឲ្យ​ដឹង​ថា​ ការ​ជ្រមុជ ឬ​ហែល​ទឹក​ក្នុង​ជម្រៅ​ជាក់លាក់​មួយ អាច​​ជួយ​បង្កើត​ចរិត​លក្ខណៈ​ដល់​កូន​ ដូចជា​ចេះ​តស៊ូ​ជម្នះ​រាល់​ឧបសគ្គ អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន​ គោរព​វិន័យ និង​មាន​ភាព​ឯករាជ្យ។ ក្មេង​ដែល​អាច​ហែល​ទឹក​​តាំង​ពី​តូច មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង មាន​ទំនាក់ទំនង​ល្អ​​ក្នុង​សង្គម​ និង​មាន​ភាព​ជា​អ្នក​ដឹកនាំ​ដ៏​ខ្លាំងក្លា។ [embed-health-tool-child-growth-chart] ៤. ការ​រក្សា​លំនឹង​ ​​​​​​​​​ទន្ទឹម​នឹង​នេះ​ដែរ ការ​ហែល​ទឹក​អាច​ជួយ​សម្រាល​បន្ទុក​ពី​ឆ្អឹង​ជំនីរ ដោយ​​អាច​ឲ្យ​កូនធ្វើ​ចលនា​ដោយ​សេរី និង​សកម្ម​នៅ​ក្នុង​ទឹក។ […]


ទារក

គន្លឹះខ្លី តែខ្លឹមជួយជំរុញការអភិវឌ្ឍខួរក្បាលកុមារ ប៉ាម៉ាក់មិនគួររំលង!

ខួរ​ក្បាល​កុមារ​អភិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័ស​ចាប់​តាំង​ពី​កើត​​​ រហូត​ដល់​អាយុ​៣​ឆ្នាំ។ ជា​ទូទៅ ការអភិវឌ្ឍ​​របស់​ក្មេង​ចែកចេញជា​៤​ផ្នែក​សំខាន់​ៗ រួម​មាន​ ការ​បញ្ជា​នៃ​រាងកាយ (Motor) ភាសា និង​ការ​ទំនាក់ទំនង ជំនាញ​សង្គម និង​អារម្មណ៍ ព្រម​ទាំង​ការ​យល់​ដឹង។ ចំណែក​ឯ​ការអភិវឌ្ឍ​ខួរ​ក្បាល​ គឺ​ជា​ផ្នែក​នៃ​ការ​យល់​ដឹង​ដែល​ទាក់ទង​ទៅ​នឹង​ជំនាញ​គិត​ពិចារណា ការ​រៀន​សូត្រ និង​ជំនាញ​ដោះស្រាយ​បញ្ហា។ ដោយ​សារ​តែ​រយៈពេល​៣​ឆ្នាំ​ដំបូង​នៃ​ជីវិត​របស់​​ក្មេង​មាន​សារៈសំខាន់​សម្រាប់​ការ​រៀន​សូត្រ និង​ការអភិវឌ្ឍ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​ជួយ​​ជំរុញ​​ការអភិវឌ្ឍ​ខួរ​ក្បាល​របស់​ក្មេង ជាមួយ​នឹង​គន្លឹះ​ងាយ​ៗ តែ​ខ្លឹម​ ខាង​ក្រោម​នេះ។ ​​​​​​១. ការ​លេង ពិត​ណាស់​ ការ​លេង​ជា​វិធីសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​ ដើម្បី​ជួយ​ទារក​ ឬ​កុមារ​តូច​ៗ​ឲ្យ​មាន​ការអភិវឌ្ឍ​ខួរ​ក្បាល​បាន​ល្អ។ ប៉ា​ម៉ាក់​អាច​ចាប់ផ្តើម​ជាមួយ​នឹង​ការ​លេង​ហ្គេម ជជែក​គ្នា ឬ​ច្រៀង​ ដែល​អាច​ឲ្យ​​ខួរ​ក្បាល​ក្មេង​កាន់​តែ​សកម្ម។ ចំពោះ​ទារក​ យើង​អាច​ជជែក​លេង​ជាមួយ​កូន ចំណែក​ឯ​កុមារ​តូច​ៗ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ច្រៀង​ចំរៀង​ដែល​អម​ដោយ​កាយវិការ ឬ​​លេង​ផ្គុំ​រូបភាព​ជា​ដើម។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. លួងលោម​កូន ប៉ា​ម៉ាក់​ដឹង​អត់​ថា សូម្បី​តែ​ទារក​ក៏​អាច​មាន​អារម្មណ៍​ស្រ្តេស​ដែរ។ អ៊ីចឹង​ហើយ ប៉ា​ម៉ាក់​គួរ​បី និង​ឱប​​​កូន​ដើម្បី​ផ្តល់​ភាព​កក់ក្តៅ និង​ឲ្យ​អា​អូន​ដឹង​ថា យើង​នៅ​ចាំ​លួងលោម​ និង​ជួយ​កូន​គ្រប់​ពេល​ នៅ​ពេល​ដែល​កូន​មាន​អារម្មណ៍​ស្រ្តេស។ ការ​សិក្សា​បង្ហាញ​ថា​ការ​ថែទាំ​ដែល​ពោរពេញ​ទៅ​ដោយ​ក្តី​ស្រលាញ់ និង​ការ​គាំទ្រ​អាច​ជួយ​កម្ចាត់​ភាព​តានតឹង​របស់​ទារក​បាន។ [embed-health-tool-baby-poop-tool] ៣. ការ​អាន​សៀវភៅ ​ជាមួយ​គ្នា​នេះ​ដែរ ការ​អាន​សៀវភៅ​ជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ ដែល​ជួយ​ដល់​ការអភិវឌ្ឍ​ខួរ​ក្បាល​របស់​កុមារ​។ សូម្បី​តែ​នៅ​មុន​ពេល​ដែល​ក្មេង​មិន​ទាន់​ស្គាល់​អក្សរ […]


ទារក

រោគសញ្ញាបញ្ជាក់ថាទារកណែនទ្រូង ដោះស្រាយបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ទូទៅ ទារក​តែង​ប្រឈម​នឹង​បញ្ហា​ណែន​ទ្រូង ​ជា​ពិសេស​នៅ​ខែ​ត្រជាក់​តែ​ម្តង។ ទោះ​បី​ជា​បញ្ហា​សុខភាព​​មួយ​នេះ​ មិន​បង្ក​គ្រោះថ្នាក់​ណា​មួយ​ដល់​ទារក​ក៏​ពិត​មែន​ ប៉ុន្តែ​​អា​អូន​​អាច​​មិន​ស្រួល​ក្នុង​ខ្លួន តឹង​​ច្រមុះ ឬ​ដក​ដង្ហើម​​ញាប់​ ។ អាការៈ​ណែន​ទ្រូង​កើត​លើ​ទារក​មាន​រោគសញ្ញា​អ្វី​ខ្លះ? ​​អាការៈ​ណែន​ទ្រូង អាច​បណ្តាល​ឲ្យ​ទារក​ឈឺ​ទ្រូង​ខ្លាំង ហេតុ​នេះ​ហើយ ទើប​ប៉ា​ម៉ាក់​គួរ​យល់​ដឹង​​ពី​រោគសញ្ញា​ និង​ការ​ព្យាបាល​ដែល​សមស្រប​​ឲ្យ​បាន​ឆាប់​រហ័ស។ រោគសញ្ញា​នៃ​អាការៈ​នេះ​ រួម​មាន​៖ តឹង​ច្រមុះ ដកដង្ហើម​​​មាន​សម្លេង ជា​ពិសេស​នៅ​ពេល​យប់ ក្អក​ជាប់​ ហៀរ​សំបោរ និង​ហៀរ​ទឹក​ភ្នែក គ្រុន​ក្តៅ ជួនកាល​ឈឺ​បំពង់​ក។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ការ​ព្យាបាល​អាការៈ​​ណែន​ទ្រូង ប្រសិនបើ​កូន​មាន​អាការៈ​ដូច​ខាង​លើ​រយៈពេល​យូរ យើង​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ ពីព្រោះ​ជា​ធម្មតា រោគសញ្ញា​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​៣​ ទៅ​៤​ថ្ងៃ​ប៉ុណ្ណោះ។ ក្នុង​ករណី​ស្រាល​ ប៉ា​ម៉ាក់​ក៏​អាច​សាកល្បង​វិធីសាស្ត្រ​ព្យាបាល​ខាង​ក្រោម​នេះ៖ ​តាមដាន​សីតុណ្ហភាព​រាងកាយ​ទារក ផ្តល់​ថ្នាំ​បញ្ចុះកម្ដៅតែ​នៅ​ពេល​​ដែល​កូន​ក្តៅ​ខ្លួន​ប៉ុណ្ណោះ (គួរប្រឹក្សាជាមួយ​ឱសថការី ឬ​គ្រូពេទ្យ​សម្រាប់​កូន​តូចៗ) ឆ្ពង់ឲ្យ​កូន ផ្តល់​ជាតិ​ទឹក​គ្រប់គ្រាន់​ដល់​កូន ប្រើ​សេរ៉ូម​ប្រៃលាងសម្អាត​ច្រមុះ។ យ៉ាង​ណា​មិញ ប្រសិនបើ​អា​អូន​មាន​អាការៈ​ពិបាក​ដកដង្ហើម​ ប៉ា​ម៉ាក់​គួរ​​ប្រញាប់​នាំ​កូន​ទៅ​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់​។ [embed-health-tool-child-growth-chart] អត្ថបទគួរអាន៖ ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន មិនចង់ឲ្យកូនធំឡើងកោងកាច […]


ទារក

ប៉ាម៉ាក់ឆ្ងល់អត់ ម៉េចបានអាអូនទើបកើតមានរាងកាយត្រជាក់?

ជា​ទូទៅ​ទារក​ដែល​មាន​សីតុណ្ហភាព​រាងកាយ​ចុះ​ទាប​ខ្លាំង អាច​មាន​បបូរ​មាត់​ ឬ​ម្រាម​ដៃ​ពណ៌​ខៀវ និង​អាច​មាន​អាការៈ​ទន់​ល្ហិតល្ហៃ ឬ​ឈឺ​។ តើ​ប៉ា​ម៉ាក់​ឆ្ងល់​អត់​ថា ម៉េច​បាន​កូន​ទើប​កើត​មាន​​សីតុណ្ហភាព​រាងកាយ​ត្រជាក់​ម្ល៉េះ? ១. អាច​បាត់​បង់​​កម្ដៅ​​យ៉ាង​ឆាប់​រហ័ស ពិត​ណាស់​ នៅ​ពេល​ដែល​ទារក​ទើប​កើត​ភ្លាម​ៗ កូន​នៅ​មិន​ទាន់​អាច​សម្រប​ទៅ​នឹង​ការ​ប្រែប្រួល​សីតុណ្ហភាពខាងក្រៅ ដូច​ទៅ​នឹង​មនុស្ស​ពេញ​វ័យ​ឡើយ។ ​មួយ​វិញ​ទៀត សួត​​របស់​កូន​នៅ​មិន​ទាន់​អភិវឌ្ឍបាន​ល្អ​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ទារក​បាត់បង់​កម្ដៅ​ភ្លាម​ៗ រហូត​ដល់​ជិត​៤​ដង​លឿន​ជាង​​មនុស្ស​ពេញ​វ័យ។ ថ្វី​ត្បិត​តែ​ទារក​ដែល​មាន​សុខភាព​ល្អ​ អាច​មាន​សីតុណ្ហភាព​រាងកាយ​ទាប​ក៏​ពិត​មែន​ ប៉ុន្តែ​បើ​សីតុណ្ហភាព​ទាប​ខ្លាំង​ពេក​ ក៏​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដូច​គ្នា។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​២. ទារក​មិន​អាច​​គ្រប់គ្រង​សីតុណ្ហភាព​រាងកាយ​របស់​ខ្លួន​បាន ទន្ទឹម​នឹង​នេះ​ដែរ​ ទារក​ទើប​កើត​​ច្រើន​តែ​មាន​សីតុណ្ហភាព​រាងកាយ​ទាប​ ដោយ​សារ​តែ​អា​អូន​មិន​អាច​គ្រប់គ្រង​សីតុណ្ហភាព​រាងកាយ​បាន​ប្រសើរ​ដូច​មនុស្ស​ពេញ​វ័យ។ ចំណែក​ឯ​កត្តា​ជា​ច្រើន​ទៀត​​ ដូចជា​អាកាសធាតុ​ត្រជាក់ ឬ​មិន​បាន​ជូត​ខ្លួន​ឲ្យ​កូន​​ឲ្យ​ស្ងួត​ល្អ​ក្រោយ​ងូត​ទឹក​រួច ក៏​រួម​ចំណែក​ធ្វើ​ឲ្យ​សីតុណ្ហភាព​រាងកាយ​ក្មេង​ចុះ​ទាប​​ដែរ​។ ៣. បបូរ​មាត់​ ម្រាម​ដៃ​ពណ៌​ខៀវ និង​​សំឡេង​យំ​ខ្សោយ​ៗ ​​​​ក្នុង​​ករណី​ដែល​ទារក​កើត​មិន​គ្រប់​ខែ ឬ​​មិន​គ្រប់​គីឡូ រាងកាយ​របស់​អា​អូន​រង​ផល​ប៉ះពាល់​ទៅ​នឹង​ការ​ប្រែប្រួល​សីតុណ្ហភាព ដែល​ជួនកាល​អាច​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ និង​អាច​​បាត់បង់​ជីវិត​ក៏​មាន។ ទារក​ដែល​មាន​សីតុណ្ហភាព​ទាប​ខ្លាំង មាន​បបូរ​មាត់ និង​ម្រាម​ដៃ​ពណ៌​ខៀវ ព្រម​ទាំង​មាន​អាការៈ​ល្ហិតល្ហៃ និង​មិន​ស្រួល​ខ្លួន។ [embed-health-tool-child-growth-chart] អត្ថបទគួរអាន៖ ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន មិនចង់ឲ្យកូនធំឡើងកោងកាច […]


ការថែទាំទារក

គន្លឹះ​ល្អៗ ​អំពី​ការ​ថែទាំ​​ទារក​ទើប​កើត ប៉ាម៉ាក់ថ្មីថ្មោងគួរដឹង!

ពិត​ណាស់​ ​ប៉ា​ម៉ាក់​ថ្មី​ថ្មោង​ច្បាស់​ជា​មាន​ចម្ងល់​ជា​​ច្រើន​ទាក់ទង​​នឹង​កូន​ដែល​ទើប​កើត ដូចជា​ការ​បំបៅ​ដោះ​កូន​ ងូត​ទឹក​ និង​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ ឲ្យ​កូន​ជា​ដើម។ ដូច្នេះ​ហើយ​ ដើម្បី​ថែទាំ​កូន​ឲ្យ​បាន​ត្រឹមត្រូវ ប៉ា​ម៉ាក់​អាច​អនុវត្ត​តាម​វិធី​ណែនាំ​ខាង​ក្រោម​​នេះ។ ១. ការ​បំបៅ​ដោះ​កូន នៅ​ពេល​ដំបូង កូន​មើល​ទៅ​​ដូចជា​បៅ​មិន​ឈប់​ ប៉ុន្តែ​យូរ​ៗ​ទៅ​​​​ការ​បៅ​របស់​កូន​នឹង​ថយ​ចុះ​ ទៅ​តាម​បរិមាណ​ទឹក​ដោះ​ដែល​​ម៉ាក់​ផលិត​បាន។ អ៊ីចឹង​ហើយ​ ម៉ាក់​គួរ​បំបៅ​ដោះ​កូន​​ឲ្យ​បាន​ញឹកញាប់​តាម​​ដែល​កូន​ត្រូវការ​។ ២. លាង​សម្អាត​ខ្លួន និង​ងូត​ទឹក​ឲ្យ​កូន នៅ​រយៈពេល​ពីរ​បី​ថ្ងៃ​ដំបូង ប៉ា​ម៉ាក់​មិន​ចាំបាច់​ងូត​ទឹក​ឲ្យ​កូន​នោះ​ទេ គ្រាន់​តែ​លាង​សម្អាត​មុខ ក ដៃ និង​គូទ​ដោយ​ប្រុងប្រយ័ត្ន​ប៉ុណ្ណោះ​។ ចូរ​ជ្រើសរើស​ពេល​ដែល​កូន​ភ្ញាក់ និង​មាន​អារម្មណ៍​រីករាយ​ ព្រម​ទាំង​ត្រៀម​សម្ភារៈ​ងូត​ទឹក​ ដូចជា​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ កន្សែង​ជូត​ខ្លួន ខោ​ទឹក​នោម​ថ្មី ឬ​សំលៀក​បំពាក់​ថ្មី​ ជា​ស្រ្តេច​ពេល​ងូតទឹក​ឲ្យ​កូន​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​​៣. ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ឲ្យ​បាន​ញឹកញាប់ ជាក់ស្ដែង ស្បែក​ទារក​ទើប​កើត​មាន​សភាព​ខ្សោយ​ ហេតុនេះ​ហើយ ប៉ា​ម៉ាក់​គួរ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ឲ្យ​បាន​ឆាប់​ កាន់​តែ​ប្រសើរ​ នៅ​ពេល​ដែល​​កូន​នោម​ ឬ​បន្ទោបង់ ដើម្បី​​កុំ​ឲ្យ​​ស្បែក​កូន​​ឡើង​​ក្រហម​ និង​ឈឺចាប់។ ជា​ធម្មតា ទារក​ទើប​កើត​​ត្រូវការ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ពី​១០ ទៅ​១២​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​នៅ​ពេល​ដែល​ទារក​រៀង​ធំ​បន្តិច​ ​កូន​ត្រូវ​ការ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ប្រហែល​ពី​៦ ទៅ​៨​ដង​ប៉ុណ្ណោះ។ [embed-health-tool-due-date] ៤. ការ​គេង​របស់​ទារក ជា​ទូទៅ ទារក​ទើប​កើត​គេង​តែ​២ ទៅ​៣​ម៉ោង​ប៉ុណ្ណោះ​ ទាំង​នៅ​ពេល​យប់​ និង​ពេល​ថ្ងៃ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស