backup og meta

ទារកកើតមកក្បាលពយ វែងទៅលើ បណ្ដាលមកពីអ្វី?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 02, 2020

    ទារកកើតមកក្បាលពយ វែងទៅលើ បណ្ដាលមកពីអ្វី?

    ក្នុង​ករណី​ក្បាល​កូនពយ​វែង​ឡើង​ទៅ​លើ​បែប​នេះ គឺ​ជា​ករណី​កម្រ​ខ្លាំង​ណាស់ដែលហៅថា Cephalohematoma ហើយ​មូលហេតុ​មកពី​ម្ដាយ​ឈឺ​ពោះ​យូរ​ម៉ោង ហើយ​ក្បាល​កូន​អត់​ព្រម​ចូល​អាង​ត្រគាក។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត។

    លោក​បន្ត​​ថា ពេល​មាត់​ស្បូន​បើក​អស់​ហើយ ពេល​ម្ដាយ​ឈឺ​ពោះ​ទម្រង់​កូន ឆ្អឹង​ក្បាល​កូន​ត្រូវ​លូន​ចុះ​សម្រប​ខ្លួន​បន្តិច​ម្ដងៗ​ចូល​មក​ក្នុង​អាង​ត្រគាក ហើយ​ក្បាល​កូន​គឺ​ត្រូវ​ចុះ​មក​ដល់​មាត់​ទ្វារមាស​តែ​ម្ដង ហើយ​ពេលឈឺពោះយូរ ព្រោះ​តែ​គាបយូរ​ ទើបក្បាល​កូន​​ត្រូវ​​ពយ។

    លោក​បន្ថែម​ទៀត​ថា ក្មេងដែលម្ដាយប្រឹងកើតតាមធម្មជាតិ នឹងពយបន្តិចបន្តួច ហើយក្រោយ​កើត​បាន​ប៉ុន្មាន​ម៉ោង ក្បាល​កូន​នឹង​ស្រក​មូល​ឡើង​វិញ។ វេជ្ជបណ្ឌិត​បាន​បកស្រាយ​បន្ត​ថា “ស្រ្តី​ដែល​ឈឺពោះ ៣-៤ ម៉ោង ក្បាល​កូនមាន​សភាព​ធម្មតា តែ​សម្រាប់​អ្នក​ឈឺ​ពោះ​រយៈ​ពេល​យូរ ១ ថ្ងៃ ឈាន​ចូល​ថ្ងៃ​ទី ២ អី ក្បាល​កូន​អាចទៅជាបែប​នោះ ក្បាល​ប្រៀប​ដូច​ជា​ត្រូវ​គេ​ច្របាច់​ជាប់​យូរ“។

    ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត ក៏​បន្ត​ទៀត​ថា ក្នុង​ករណី​ដែល​កូន​បូម ក៏​អាច​បណ្ដាល​ឲ្យ​ក្បាល​កូន​ទៅ​ជា​ពយ​ឡើង​ទៅ​លើ​បែប​នេះ​ដែរ ហើយ​ខ្លះ​ទៀត​អាច​ដាច់​រហែក​ស្បែក​ក្បាល ព្រោះ​ការ​កកិត​ខ្លាំង​ក៏​មាន។

    ក្បាលកូន​​ពយ​មិនមែន​មកពី​កំណើត​កូន​ក្បាល​វែង​​បែប​នោះ​ស្រាប់​ឡើយ គឺ​មក​ពី​ការ​ឈឺ​ពោះ​យូរ​ម៉ោង​ពេក។ “ក្បាល​កូន​អត់​ព្រម​ចុះ ឆ្អឹង​ក្បាល​អត់​ចូល​ចូល​អាង​ត្រគាក មក​តែ​សាច់​ក្បាល​កូន​មុន ទើប​ក្បាល​កូន​ប្រែ​ជា​ពយ​បែប​នេះ​ទៅ’។ ជាទូទៅ​បើកូនក្បាលពយខ្លាំងវា​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ពី ១ សប្ដាហ៍ ដល់​ទៅ​១ ឬ ២ ៣ ខែ​ក្រោយ​សម្រាល ក្បាល​កូន​ក៏​នឹង​មក​ធម្មតា​វិញ​ហើយ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jun 02, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម