backup og meta

ម៉ាក់ៗយកទឹកមានជាតិរ៉ែខ្ពស់ឆុងទឹកដោះគោ កូនអាចមានបញ្ហាមួយនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 11, 2020

    ម៉ាក់ៗយកទឹកមានជាតិរ៉ែខ្ពស់ឆុងទឹកដោះគោ កូនអាចមានបញ្ហាមួយនេះ

    មាន​ម៉ាក់​ៗ​ជាច្រើន​បាន​ជ្រើសរើស​ទឹកបរិសុទ្ធដែលមានជាតិ​រ៉ែ​ ហើយថែមទាំងមាន​តម្លៃ​ថ្លៃ​ទៅ​ឆុង​ទឹក​គោ​ឲ្យ​កូន​បៅ ដោយ​យល់​ថា​ទឹក​កាន់តែ​ថ្លៃ មាន​ជាតិ​រ៉ែ​ខ្ពស់​ល្អ​សម្រាប់​កូន​តូច។

    ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​បកស្រាយ​ឲ្យ​ដឹង​ថា នេះ​ជា​ការ​គិត​មិន​ត្រឹមត្រូវ​ទេ ការ​ប្រើ​ទឹក​មាន​ជាតិ​រ៉ែឆុង​ម្សៅ​ទឹកដោះ​គោ​ឲ្យ​កូន​បៅ អាច​ផ្លាស់ប្ដូរ​រូបមន្ត​ទឹកដោះគោ និង​បំបែក​តុល្យភាព​ជាតិរ៉ែ​ដែល​មាន​ស្រាប់​ក្នុង​ម្សៅ​ទឹកដោះគោ​ទៀត​ផង ដែល​ជា​ហេតុ​នាំឲ្យ​ទារក​មិន​អាច​ទទួល​បាន​អាហារូបត្ថម្ភ​ត្រឹមត្រូវ​ពី​ម្សៅ​ទឹក​ដោះគោ។

    ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​បន្ត​ទៀត​ថា ទឹក​ដែល​មាន​ជាតិ​រ៉ែ​កាន់តែ​ខ្ពស់ កូន​នឹង​ជួប​បញ្ហា​ទល់​លាមក រហូត​អាច​មាន​ជំងឺរលាក​ពោះវៀន​ធំ​ថែម​ទៀត។ លោក​វេជ្ជបណ្ឌិត​បន្ថែម​ទៀត​ថា បើ​កូន​បៅ​ទឹក​ដោះ​គោ ជម្រើស​ល្អ​គួរតែ​ប្រើ​ទឹក​ដាំ​ពុះ​ដោយ​ខ្លួនឯង និង​ទុក​ដាក់​ឲ្យ​មាន​អនាម័យ ទើប​កូន​បៅ​ទៅ​គ្មាន​បញ្ហា​អស់​ទាំង​នោះ។

    ទឹក៣ប្រភេទនេះ មិនគួរយកមកឆុង​ទឹកដោះគោ​ទេ៖

    – ទឹក​ដាំ​ច្រើនដង

    – ទឹក​ម៉ាស៊ីន​ច្រោះ​

    – ​ទឹក​​ទុកចោល​យូរ មាន​ដី​ ឬកម្ទេច​កំទីហុយចូល។

    លោកវេជ្ជបណ្ឌិត​​បាន​បន្ត​ទៀត​ថា កូន​ដែល​បៅ​ទឹក​ដោះ​គោ​ងាយ​នឹង​ទល់​លាមក​ជាង​ក្មេងបៅដោះ​ម្តាយណាស់​ទៅ​ហើយ ហើយ​បើ​ពេល​ឆុង​ជាមួយ​ទឹកជាតិ​រ៉ែ​ខ្ពស់​ រឹតតែ​ប្រឈមនឹង​បញ្ហា​នោះ​ខ្លាំង​ជាង​មុន​ទៅ​ទៀត។ ជម្រើស​ល្អ​បំផុត​ដែល​ជួយ​ឲ្យ​កូន​លូតលាស់​ប្រកប​ដោយ​សុខភាព​ល្អ បញ្ហា​ស្មារតី​រឹងមាំ មិន​សូវ​ទល់លាមក គ្មាន​អ្វីល្អ​ជាង​ទឹកដោះ​ម្តាយ​ទេ ដូចនេះ​ម្តាយ​​គួរ​បំបៅដោះ​កូន​ឲ្យ​បាន​យ៉ាង​តិច ៦ ខែ​ដែរ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jun 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម