backup og meta

ទារិកា​​ទើប​កើត​​មាន​ឈាម​តាម​ទ្វារ​មាស​ ប៉ា​ម៉ាក់​គួរ​បារម្ភ​អត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 03, 2021

    ទារិកា​​ទើប​កើត​​មាន​ឈាម​តាម​ទ្វារ​មាស​ ប៉ា​ម៉ាក់​គួរ​បារម្ភ​អត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​ប្រសិនបើ​ម៉ាក់​ៗ​ទើប​សម្រាល​​កូន​ស្រី​ ហើយ​សង្កេត​ឃើញ​មាន​ធ្លាក់​ឈាម​​​ពណ៌​ក្រហម​ ឬ​ផ្កា​ឈូក​នៅ​ក្នុង​ខោ​ទឹក​នោម​ ម៉ាក់​ៗ​ច្បាស់​ជា​មាន​ការ​បារម្ភ​មិន​ខាន​។​ ​​​ជាក់​ស្ដែង ទារិកា​ដែល​មាន​អាយុ​ចន្លោះ​ពី​២​ទៅ​១០​ថ្ងៃ​ អាច​មាន​ធ្លាក់​ឈាម​តិច​ៗ​ចេញ​ពី​ទ្វារ​មាស​។

    តើ​ការ​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​​នៃ​ទារិកា​ជា​រឿង​ធម្មតា​ឬ​យ៉ាង​ណា​?

    ពិត​ណាស់​ ការ​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​របស់​ទារិកា​គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​។​ ជា​ទូទៅ​ ​ការ​មក​រដូវ​របស់​ទារិកា​​ អាច​កើត​ឡើង​នៅ​អំឡុង​ពេល​ពីរ​ឬ​បី​ថ្ងៃ​ដំបូង​ បន្ទាប់​ពី​សម្រាល​។​ កត្តា​នេះ គឺ​ដោយ​សារ​តែ​ទារក​ប៉ះពាល់​នឹង​អ័រម៉ូន​ជា​ច្រើន​ ​ពេល​នៅ​ក្នុង​ស្បូន​ ហើយ​ការ​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​នេះ​ គឺ​ជា​សញ្ញា​នៃ​ការ​បញ្ចេញ​អ័រម៉ូន​បន្ត​ពូជ​ពី​រាងកាយ​របស់​ទារិកា​ បន្ទាប់​ពី​កូន​ចេញ​ពី​ស្បូន​។​ ដោយ​សារ​តែ​អ័រម៉ូន​បន្ត​ពូជ​របស់​ម៉ាក់​​ៗ​ត្រូវ​បាន​បញ្ជូន​ទៅ​រាងកាយ​របស់​ទារិកា រាងកាយ​របស់​កូន​ត្រូវ​កម្ចាត់​វា​ចេញ​តាម​រយៈរដូវ​បញ្ឆោត។

    តើ​យើង​គួរ​ថែទាំ​កូន​ដោយ​វិធី​ណា​ខ្លះ​?

    ប៉ា​ម៉ាក់​មិន​ចាំបាច់​មាន​ការ​ភ្ញាក់ផ្អើល​​ឡើយ​ ប្រសិនបើ​សង្កេត​ឃើញ​មាន​ការ​ធ្លាក់​ឈាម​​ចេញ​ពី​ទ្វារ​មាស​របស់​កូន​។​ ចូរ​ធ្វើ​ការ​​សម្អាត​បរិវេណ​ប្រដាប់​ភេទ​​ដោយ​​ញែក​បបូរ​យោនី​រួច​​ជូត​ចង្អូរ​ ថ្នម​ៗ​។​ បន្ថែម​ពី​នេះ​ ម៉ាក់​ៗ​ត្រូវ​ប្រើប្រាស់​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ និង​ជូត​​ពី​ខាង​មុខ​ទៅ​ខាង​ក្រោម​ ដើម្បី​​ជៀសវាង​ការ​ឆ្លង​មេរោគ​លើ​ទ្វារ​មាស​។

    ទារកធ្លាក់ឈាម២

    ប៉ា​ម៉ាក់​គួរ​បារម្ភ​នៅ​ពេល​ណា​?

    ទោះ​បី​ជា​ការ​ហូរ​ឈាម​តាម​ទ្វារ​មាស​​នៃ​ទារិកា​គឺ​ជា​រឿង​ធម្មតា​ក៏​ពិត​មែន​ មាន​ករណី​ជាក់លាក់​មួយ​​ចំនួន​ដែល​យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ដូចជា​ការ​ធ្លាក់​ឈាម​មិន​បាត់​​ក្រោយ​រយៈពេល​ពីរ​បី​ថ្ងៃ​ ឬ​ប្រសិនបើ​យើង​សង្កេត​ឃើញ​មាន​ក្លិន​មិន​ល្អ​​ចេញ​ពី​ទ្វារ​មាស​។

    ​​​ជា​ទូទៅ​ ការ​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​គឺ​ជា​ដំណាក់កាល​ធម្មតា​ ដែល​កើត​​លើ​ទារិកា​ទើប​នឹង​កើត​ជា​ច្រើន​​ ហើយ​វា​នឹង​មិន​កើត​ឡើង​វិញ​ឡើយ​ រហូត​ដល់​ក្មេង​ធំ​ពេញ​វ័យ​ និង​មាន​រដូវ​ដំបូង​តាម​ធម្មជាតិ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 03, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម