backup og meta

​ទារក ១១​នាក់ នៅទុយនីស៊ី ស្រាប់តែ​ស្លាប់​បន្តបន្ទាប់ដោយ​មិន​ដឹង​មូល​ហេតុ

ត្រួតពិនិត្យដោយ សន សុភា


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Mar 11, 2019

    ​ទារក ១១​នាក់ នៅទុយនីស៊ី ស្រាប់តែ​ស្លាប់​បន្តបន្ទាប់ដោយ​មិន​ដឹង​មូល​ហេតុ

    លោក អាបដេល រ៉ាអាហ្វ អែលស្យារីហ្វ រដ្ឋមន្រ្តី​សុខាភិបាល​ទុយនីស៊ី បាន​លាលែង​តំណែង កាលពី​ថ្ងៃ​សៅរិ៍ ​សប្ដាហ៍​មុន ក្រោយ​ទារក ១១​នាក់ បាន​ស្លាប់ជាបន្ត​បន្ទាប់ នៅ​ក្នុង​មន្ទីរពេទ្យ​មួយកន្លែង ​ត្រឹមអំឡុង​ពេល ២៤ ​ម៉ោង​ប៉ុណ្ណោះ។ នេះបើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ ទុយណេស៊ី។

    ក្រសួង​សុខាភិបាល និង​រដ្ឋអាជ្ញា បាន​បើក​ការស៊ើបអង្កេត​រក​មូលហេតុ​ស្លាប់ទារក ដែល​ទំនង​ដោយសារ​ការឆ្លង​មេរោគ។ ទារក​ទាំង​នោះ បាន​ស្លាប់​ក្នុងអំឡុងពេល ២៤​ម៉ោង ចន្លោះ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ សប្ដាហ៍​មុន នៅ​ក្នុង​គ្លីនិក​មួយ​កន្លែង​ ឈ្មោះ រ៉ាបតា។

    ចំណែក​លោក​នាយករដ្ឋមន្រ្តី​ទុយនីស៊ី​ បាន​ថ្លែងព្រមានចេញពី​មន្ទីរ​សម្ភព​មួយ​កន្លែង កាលពី​ថ្ងៃ​សៅរ៍ សប្ដាហ៍មុន “អ្នក​បង្ក​ការ​ធ្វេសប្រហែស​នេះ នឹង​ប្រឈមនីតិវិធី​ច្បាប់”

    សមាគម​សុខាភិបាល​មួយ បាន​អះអាង​ថា ការ​ស្លាប់​ភ្លាមៗ​​ទារក​ទាំង ១១នាក់ អាច​បណ្ដាល​មកពី​ផលិតផល​អាហារ​មួយ​ប្រភេទ ដែល​បាន​ផុត​ពេល​កំណត់​ប្រើប្រាស់។

    ងាក​ទៅ​អង្គការ​សង្គម​ស៊ីវិល​កុមារ​ទុយនីស៊ី​ បាន​សរសេរ​ក្នុង​សេចក្តីថ្លែងការណ៍​លើ​ហ្វេសប៊ុក បញ្ជាក់​ដែរ​ថា លទ្ធផលបឋមអំឡុងពេល​ការ​​ស៊ើបអង្កេត​កំពុង​បន្ដ​ បង្ហាញ​ពីករណី​​ការ​ឆ្លង​មេរោគ​មួយប្រភេទ ​បណ្ដាល​មកពី​ផលិតផល​ចិញ្ចឹម​ទារក​ ដោយ​បញ្ចូល​តាម​ឈាម។

    ក្រោយផ្ទុះឡើង​ករណី​នេះ ក្រសួង​សុខាភិបាល​ទុយនីស៊ី ​បាន​ចេញ​សេចក្តីថ្លែងការណ៍​ថា “វិធានការ​ការពារ និង​ព្យាបាល ត្រូវ​បាន​ដាក់​ចេញ​ ដើម្បី​ចៀសវាង​មាន​ជន​រងគ្រោះ​ផ្សេងទៀត និង​​ធានា​ស្ថានភាព​សុខភាព​ទារក​ គ្រប់​ពេទ្យសម្ភព​ទូទាំង​ប្រទេស”

    ក្នុងករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខ​ភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ ព្យាបាល​ជូន​​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    សន សុភា


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Mar 11, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម