backup og meta

ម៉េចបានទារកស្រកគីឡូក្រោយកើត ហើយពេលណាឡើងវិញ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 07, 2023

    ម៉េចបានទារកស្រកគីឡូក្រោយកើត ហើយពេលណាឡើងវិញ?

    បន្ទាប់​ពី​កើត​ចេញ​ពី​ក្នុង​ផ្ទៃ​ម្តាយ ជា​ទូទៅ​ទារក​នឹង​ស្រក​ទម្ងន់​បន្តិច ម៉ាក់ប៉ា​ច្បាស់​ជា​ឆ្ងល់​មិន​ខាន ហេតុអី​បាន​ទារក​កើត​មក​ស្រក​គីឡូ? ក្មេង​ស្រក​គីឡូ​ក្រោយ​កើត​គួរ​ឲ្យ​បារម្ភ​អត់? ចុះ​ពេល​ណា​ទើប​អាច​ឡើង​គីឡូ​វិញ?

    បន្ទាប់​ពី​កើត ទារក​នឹង​ស្រក​គីឡូ មិន​មែន​ដោយសារ​តែ​មាន​ជំងឺ​អី​នោះ​ទេ។ វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ អ៊ុន យូ បាន​ពន្យល់​ថា បន្ទាប់​ពី​កើត​ចេញ​ពី​ក្នុង​ផ្ទៃ​ម្តាយ ជា​ទូទៅ​ទារក​នឹង​ស្រក​ទម្ងន់​ប្រមាណ​ជា ៥-១០% នៃ​ទម្ងន់​ពេល​កើត នេះ​ក៏​ដោយ​សារ​ទារក​ត្រូវ​សម្រប​ខ្លួន​នឹង​បរិយាកាស​ខាង​ក្រៅ ទារក​ត្រូវ​ការ​ពេល​ដើម្បី​រៀន​បឺត​ជញ្ជក់​ក្បាល​ដោះ ដែល​ខុស​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ។

    “ពេល​កើត​មក​ភ្លាម បើ​ទារក​ទម្ងន់ ៣ គីឡូ បន្ទាប់​មក​អាច​នៅ​សល់​ក្រោម ៣ គីឡូ អាច ២គីឡូ៧ខាំ ឬ២គីឡូ៨ខាំ អី​នោះ​ទេ គឺ​ស្រក​ពី ៥ ទៅ ១០% នៃ​ទម្ងន់​ពេល​កើត​ភ្លាមៗ ហេតុអី​បាន​អ៊ីចឹង? មក​ពី​ទារក​មិន​ទាន់​ចេះ​សម្រប​ខ្លួន​ក្នុង​ការ​រស់នៅ និង​បឺត​ស្រូប​ទឹកដោះ​ទៅ​ចិញ្ចឹម​ខ្លួន​ទេ”។ លោក​វេជ្ជបណ្ឌិត អ៊ុន យូ រៀបរាប់។

    ទារកទើបកើត

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    តើ​ពេល​ណា​ទារក​ឡើង​គីឡូ​វិញ? លោក​វេជ្ជបណ្ឌិត​ថា មិន​យូរ​នោះ​ទេ ទារក​នឹង​នឹង​ឡើង​គីឡូ​វិញ នៅ​ពេល​គេ​អាយុ​បាន ២សប្តាហ៍ ម៉ាក់​ប៉ា​កុំ​ព្រួយ​បារម្ភ​អី។

    ការ​ឡើង​ទម្ងន់​របស់​ទារក​ចាប់​ពី​ពេល​កើត រហូត​ដល់​អាយុ ១ឆ្នាំ៖

    ៣ ខែដំបូង ៖ ទារកឡើងទម្ងន់ពី ២០-៣០ ក្រាម/ថ្ងៃ

    ៣-៦ ខែ ៖ ទារកឡើងទម្ងន់ ២០ ក្រាម/ថ្ងៃ

    ៦-៩ ខែ ៖ ទារកឡើងទម្ងន់ ១៥ ក្រាម/ថ្ងៃ

    ៩-១២ ខែ ៖ ទារកឡើងទម្ងន់ ១២ ក្រាម/ថ្ងៃ

    ចំណុចសំខាន់

    ជា​ទូទៅ​ទារក​នឹង​ស្រក​ទម្ងន់​ប្រមាណ​ជា ៥-១០% នៃ​ទម្ងន់​ពេល​កើត នេះ​ក៏​ដោយ​សារ​ទារក​ត្រូវ​សម្រប​ខ្លួន​នឹង​បរិយាកាស​ខាង​ក្រៅ ទារក​ត្រូវ​ការ​ពេល​ដើម្បី​រៀន​បឺត​ជញ្ជក់​ក្បាល​ដោះ ដែល​ខុស​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 07, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម