backup og meta

ទារកជួបបញ្ហាស្បែកទាំងនេះញឹកញាប់ តែមួយចំនួនជាទៅវិញដោយឯកឯង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 27, 2019

    ទារកជួបបញ្ហាស្បែកទាំងនេះញឹកញាប់ តែមួយចំនួនជាទៅវិញដោយឯកឯង

    ស្បែក​ទារក​​នៅ​ខ្ចី​ខ្លាំង​ណាស់ ងាយ​ប្រឈម​នឹង​បញ្ហា​ចេញ​​កន្ទួលរមាស់​ផ្សេងៗ និងអាច​បណ្តាល​ឲ្យ​រលាកស្បែក។ ខាង​ក្រោម​នេះ​ជា​បញ្ហា​ស្បែក​ទារក​ជួប​ញឹក​ញាប់​បំផុត ដែល​បញ្ហា​ស្បែក​មួយ​ចំនួន​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ឯងៗ ឯ​មួយ​ចំនួន​ទៀត​អាច​វិវត្ត​ទៅ​ធ្ងន់ធ្ងរ បើ​យើង​មិន​ព្យាបាល។

    ១- កន្ទួល​ពណ៌​ស​នៅ​ចុង​ច្រមុះ ​ឬ​ត្របក​ភ្នែក 

    បញ្ហា​ស្បែក​​ប្រភេទ​នេះ បណ្ដាល​មក​ពី​ក្រពេញ​ខ្លាញ់​នៅ​លើ​ស្បែក។ កាល​ណា​ក្រពេញ​ស្បែក​ទារក​សម្បូរ​ជាតិ​ខ្លាញ់​ដែល​ផ្ទុក​សារជាតិ Keratinនិង Sebum បង្ក​ទៅ​ជា​ពង​បែក​តូចៗ​ពណ៌​ស ឬលឿង​​លើ​​មុខ។ តែ​ម៉ាក់ប៉ា​មិន​បាច់​បារម្ភ​ទេ ជា​ធម្មតា​ អាការៈ​នេះ​នឹង​ត្រូវ​ជា​សះស្បើយ​ដោយ​ឯក​ឯង ពី ៨-១០ ថ្ងៃ មិន​ចាំបាច់​​ការ​ព្យាបាល​អ្វី​ទាំង​អស់។

    អត្ថបទពាក់ព័ន្ធ៖ កូនក្មេងកើតមកមានពងថ្លា សៗ នៅលើច្រមុះ មកពីអ្វី?

    ជំងឺសើស្បែក

    ២- ចំហាយ​ក្តៅ ឬចែងថ្ងៃ 

    ចំហាយ​ក្តៅ ឬ ចែងថ្ងៃ ជាកន្ទួល​ខ្ទុះ​តូចៗ ពណ៌​ក្រហម ច្រើន​កើត​មាន​នៅ​លើ​ខ្នង ថ្ងាស ឬ​​​បរិវេណ​ដើម​ទ្រូង​​ទារក។ ចែង​ថ្ងៃបង្ក​ឡើង​ដោយ​​​ការ​កក​ស្ទះ​រន្ធញើស ជា​ពិសេស​​កើត​​ពេល​​អាកាស​ធាតុ​ក្តៅ​ខ្លាំង​ ឬ​សើម​ខ្លាំង។

    ជំងឺសើស្បែក

    ៣- មុន​ ឬ​ស្រែង​ទឹកដោះ

    មុន ឬ​ស្រែង​ទឹក​ដោះ ជា​ការ​រលាក​ក្រហមៗ​​ ហើយ​មាន​ខ្ទុះ​សៗ​នៅ​លើមុខ ឬ​ថ្ពាល់​ទារក​នេះ កើត​ឡើង​ដោយ​សារ​ការ​វិវត្ត ​នៃ​ការ​បញ្ជូន​អ័រម៉ូន​ពី​​ម្ដាយ​ទៅ​រាង​កាយ​ទារក ឬ​មក​ការ​ពី​ហៀរ​ទឹក​ដោះ និង​ទឹកដោះ​គោ​ទៅ​លើ​មុខ​ទារក។ បើ​រលាក​តិចតួច វា​រលាយ​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង តែ​រលាក​ខ្លាំង​ម៉ាក់ប៉ា​ចាំបាច់​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ប្រើ​ប្រេង ឬ​ក្រែម​បំបាត់​រលាក​ព្យាបាល។

    អត្ថបទពាក់ព័ន្ធ៖ ស្បែក​អាអូន​មាន​បញ្ហា សាកប៉ុន្មានចំណុច​នេះលមើល៍

    ជំងឺសើស្បែក

    ៤- ស្នាម​សៗ

    វា​ជា​ស្នាម​សៗ សែ្តង​ចេញ​ជា​បន្ទះ​ស​ជាមួយ​ក្រមរ​ស្តើង ដូច​ជា​ជំងឺ​ភ្លឺ​នៅ​លើ​មនុស្ស​ធំ ភាគ​ច្រើន​សង្កេត​ឃើញ​កើត​នៅ​មុខ ជា​ពិសេស​ថ្ពាល់​ទារក។ ស្នាម​សៗ​នេះ​អាច​ជា​ដោយ​មិន​បាច់​ព្យាបាល គ្រាន់​តែ​ចៀស​វាង​ការ​ត្រូវ​កម្តៅ​ថ្ងៃ តែ​បើ​ករណី​ធ្ងន់ធ្ងរ​ត្រូវ​ប្រើ​ក្រែម​ដើម្បី​ព្យាបាល។

    ជំងឺសើស្បែក

    ៥- កន្ទួល​ក្រហម

    នេះ​​ជា​ការ​រីក​រាល​ដាល​នៃ​ការ​រលាក​ក្រហម (ខ្លះ​មាន​ខ្ទុះ​ពណ៌ស ឬ​លឿង​នៅ​ចំ​កណ្ដាល) ដែល​ច្រើន​កើត​មាន​នៅ​លើ​ខ្នង​ មុខ​​ ដើមទ្រូង​ ឬ​ដៃ​របស់​ទារក។ បញ្ហា​នេះ​មិន​មាន​អ្វី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ទារក​នោះ​ទេ​ ព្រោះ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ឯកឯង​បន្តិច​ម្តងៗ​ ២-៣ខែ ​ដំបូង។

    ជំងឺសើស្បែក

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 27, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម