backup og meta

ម៉ាក់​ៗ​អត់​សូវ​មាន​ទឹក​ដោះ​ អាច​មក​ពី​មូលហេតុ​ទាំង​៥​នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 13, 2021

    ម៉ាក់​ៗ​អត់​សូវ​មាន​ទឹក​ដោះ​ អាច​មក​ពី​មូលហេតុ​ទាំង​៥​នេះ

    ជា​រឿយ​ៗ​​ ម៉ាក់​ៗ​មួយ​ចំនួន​​តែងតែ​ជួប​ប្រទះ​បញ្ហា​​មិន​សូវ​មាន​ទឹក​ដោះ​ឲ្យ​អា​អូន​​បៅ​ ដែល​កត្តា​នេះ​អាច​​បណ្ដាល​មក​ពី​​អតុល្យភាព​អ័រម៉ូន​ ​ឬ​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​។​ ពិត​ណាស់​ ម៉ាក់ៗ​ច្បាស់​ជា​មាន​អារម្មណ៍​ស្រ្តេស​ខ្លាំង​ ដែល​ពុំ​មាន​លទ្ធភាព​បំបៅ​ដោះ​កូន​ឲ្យ​បាន​ច្រើន​តាម​ដែល​​កូន​ត្រូវការ​។ យ៉ាង​ណា​មិញ​ ប្រសិនបើ​ម៉ាក់​ៗ​បាន​ដឹង​ច្បាស់​​អំពី​មូលហេតុ​ដែល​​មិន​អាច​ផលិត​ទឹកដោះ​គ្រប់គ្រាន់​ ​នោះ ​ម៉ាក់​ៗ​ក៏​អាច​រក​វិធីសាស្ត្រ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន​​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ។​

    . ជាលិកាក្រពេញ​មិន​គ្រប់គ្រាន់

    បញ្ហា​នេះ​ អាច​កើត​ឡើង​ចំពោះ​ម៉ាក់ៗ​​ដែល​មាន​កូន​លើក​ដំបូង​។​ នៅ​ក្នុង​ករណី​នេះ​ គឺ​ថង់​ទឹកដោះ​ មិន​ត្រូវ​បាន​បង្កើត​ឡើង​ត្រឹមត្រូវ​ ដែល​រារាំង​ដល់​ការ​ផ្គត់ផ្គង់​ទឹក​ដោះ​។​ ស្ថានភាព​នេះ​ នឹង​ត្រូវ​​ដោះស្រាយ​​ នៅ​ពេល​ដែល​យើង​មាន​ផ្ទៃពោះ​លើក​ទី២ និង​លើក​ទី៣​។​ ​ដើម្បី​កែខៃ​​បញ្ហា​នេះ​ ម៉ាក់​ៗ​​គួរ​ឲ្យ​អា​អូន​​​ជញ្ជក់​​ចុង​​​ដោះ​​ ដើម្បី​​បង្កើត​​ការ​​ផលិត​​ទឹក​​ដោះ​ ពី​ព្រោះ​​​នៅ​​ពេល​​ដែល​អា​អូន​​ជញ្ជក់​​ចុង​​ដោះ​កាន់​តែ​ច្រើន​ ទឹក​ដោះ​ក៏​ចេញ​កាន់​តែ​ច្រើន​ផង​​ដែរ​។​

    . កត្តា​អ័រម៉ូន

    ជាក់ស្ដែង​ ទឹក​ដោះ​ត្រូវ​បាន​ផលិត​នៅ​ពេល​ដែល​អ័រម៉ូន​បញ្ជូន​សញ្ញា​ទៅ​កាន់​សុដន់​។​ ដូច្នេះ​ហើយ​ ​ប្រសិនបើ​អ័រម៉ូន​របស់​យើង​​មាន​បញ្ហា​ វា​ក៏​អាច​រាំងស្ទះ​ដល់​ការ​ផ្គត់ផ្គង់​ទឹកដោះ​ផង​ដែរ​។​ បញ្ហា​សុខភាព​ដូចជា​​​គីស​ទឹក​នៅ​ក្រពេញ​អូវែ(PCOS) ទឹកនោម​ផ្អែម​ និង​ក្រពេញ​​ទីរ៉ូអ៊ីដ​ (Thyroid) ទាប​ ​ក៏​អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ផលិត​ទឹក​ដោះ​បាន​តិច​ដូច​គ្នា​។​ ប្រសិនបើ​ម៉ាក់​ៗ​ជួប​ប្រទះ​បញ្ហា​អ័រម៉ូន​នេះ​ ​ចូរ​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ​។

    . ការ​វះកាត់​សុដន់

    ការ​វះ​កាត់​សុដន់​ អាច​បណ្ដាល​ឲ្យ​​មាន​ការ​កកើត​ឡើង​នៃ​​​ដុំ​ស្បូន​ ដែល​អាច​ប៉ះពាល់​ដល់​ថង់​ទឹក​ដោះ​បាន​។ រី​ឯ​​បរិមាណ​នៃ​ការ​ផលិត​ទឹក​ដោះ​គឺ​អាស្រ័យ​ទៅ​លើ​​ភាព​សាំញ៉ាំ​នៃ​ការ​វះកាត់​​​​ ហើយ​សូម្បី​តែ​ការ​ចោះ​ចុង​​ដោះ​ ក៏​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ការ​ផលិត​ទឹកដោះ​ផង​ដែរ​​។

    បៅដោះ៣

    . ​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត

    ​​ប្រសិនបើ​យើង​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​ នៅ​អំឡុង​ពេល​បំបៅ​ដោះ​កូន​ វា​ក៏​អាច​ជះឥទ្ធិពល​ដល់​ការ​ផលិត​ទឹក​ដោះ​ផង​ដែរ ដោយ​សារ​តែ​ថ្នាំ​ទាំង​នោះ​ប៉ះពាល់​ដល់​តុល្យភាព​អ័រម៉ូន​។​ ប៉ុន្តែ​បញ្ហា​នេះ​មិន​មែន​កើត​ឡើង​ចំពោះ​មនុស្ស​ស្រី​ទូទៅ​នោះ​ទេ​។​

    ​​​​​. ​ការ​ប្រើប្រាស់​ថ្នាំ​អំឡុង​ពេល​សម្រាល​

    ពេល​ខ្លះ​​ថ្នាំ​ដែល​ម៉ាក់​ៗ​ញ៉ាំ​ អំឡុង​ពេល​សម្រាល​ ក៏​អាច​ប៉ះពាល់​ដល់​ការ​ផលិត​ទឹក​ដោះ​ផង​ដែរ​។ ​ថ្នាំ​ទាំង​នេះ​ គឺ​សម្រាប់​ជំរុញ​ដល់​ការ​សម្រាល ហើយ​វា​​នឹង​មាន​ផល​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ទឹក​ដោះ​តែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​​។​ នៅ​ពេល​ដែល​ថ្នាំ​​អស់​ឥទ្ធិពល​ ម៉ាក់​ៗ​នឹង​មាន​ទឹក​ដោះ​ច្រើន​​ដូច​ធម្មតា​វិញ​មិន​ខាន​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 13, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម