backup og meta

តិចនិចរក្សាទឹកដោះច្របាច់រួចទុកឲ្យកូនបៅ ម៉ាក់ៗថ្មីថ្មោងគួរដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 17

    តិចនិចរក្សាទឹកដោះច្របាច់រួចទុកឲ្យកូនបៅ ម៉ាក់ៗថ្មីថ្មោងគួរដឹង

    ទឹកដោះមានសារធាតុចិញ្ចឹមល្អៗដែលជួយដល់ការលូតលាស់ទារក និងអាចការពារទារក​ពីជំងឺ​មួយ​ចំនួន ទើបគ្រូពេទ្យណែនាំឱ្យម៉ាក់ៗបំបៅ​ដោះ​កូនយ៉ាងតិច ៦ខែ ឬ​ច្រើន​ជាង​នេះ។ ប៉ុន្តែម៉ាក់ៗមួយចំនួន​ត្រូវ​ចូលធ្វើការវិញ ឬត្រូវទៅលក់ដូរ ដូច្នេះដើម្បីអាច​ឱ្យ​អាអូនបន្តបៅទឹកដោះបាន​ ម៉ាក់ៗអាចបូម ​ឬច្របាច់ទឹកដោះទុក។ ពេលរក្សាទុកទឹកដោះ ម៉ាក់ៗ​គួរធ្វើអ្វីខ្លះ ហើយគួររចៀសវាងអ្វីខ្លះ?

    ទឹកដោះសម្បូរទៅដោយជាតិទឹក ខ្លាញ់ ប្រូតេអ៊ីន កាបូអ៊ីដ្រាត សារធាតុ​រ៉ែ និងវីតាមីនជាច្រើន​ប្រភេទ។ ដូច្នេះដើម្បីកុំឱ្យខូចគុណភាព ម៉ាក់ៗគួរធ្វើតាមការណែនាំដូចខាងក្រោម៖

    ១. រក្សាទឹកដោះក្នុងប្រអប់ ឬកំប៉ុងពីកែវ ឬប្លាស្ទិក

    ម៉ាក់ៗគួររក្សាទឹកដោះក្នុងប្រអប់ ឬកំប៉ុងធ្វើពីកែវ ឬប្លាស្ទិករឹងដែលស្អាត និងមានគម្របបិទជិតល្អ ប៉ុន្តែ​ម៉ាក់ៗ​ត្រូវប្រាកដថា ប្រអប់ ឬកំប៉ុងប្លាស្ទិក​ដែលយកមកប្រើ​មិនត្រូវបានផលិត​ពី​សារធាតុ​គីមី Biphenol A (BPA)

    ម៉្យាងទៀតម៉ាក់ៗក៏អាចប្រើថង់ប្លាស្ទិកពិសេសដែលត្រូវបានរចនាឡើងសម្រាប់រក្សាទុកទឹកដោះដែរ និង​ចៀសវាង​​ប្រើថង់ប្លាស្ទិកធម្មតា។

    លើសពីនេះទៅទៀត ម៉ាក់ៗគួរច្របាច់ ឬបូមទឹកដោះដាក់ចូលក្នុងប្រអប់ ឬកំប៉ុងសម្រាប់​ផ្ទុក​ទឹកដោះ​តែម្តង ចៀសវាងចាក់ទឹកដោះផ្ទេរទៅផ្ទេរមកដែលនាំឱ្យបាត់បង់ជាតិខ្លាញ់ពីទឹកដោះ ព្រោះ​ជាតិ​ខ្លាញ់អាច​នៅជាប់កំប៉ុង ឬប្រអប់ដែលបានផ្ទេរ។

    ២. កត់ត្រាកាលបរិចេ្ឆទ

    ម៉ាក់ៗគួរកត់ត្រាថ្ងៃ ខែ ឆ្នាំដែលទឹកដោះបានប្របាច់ ឬបូមនៅលើប្រអប់ កំប៉ុង ឬថង់ផ្ទុក​ទឹកដោះ​ដោយ​ប្រើស្លាកបិទពីលើដែលមិនជ្រាបទឹក និង​ប្រើហ្វឺតលុបមិនជ្រះសរសេរ ដើម្បីការពារ​ការប្រើទឹកដោះ​ដែលហួសកាល​បរិចេ្ឆទ និងផ្តល់ភាពងាយស្រួលដល់ម៉ាក់ៗ អ្នកផ្ទះ ឬអ្នកមើល​ថែ​អូនតូច​ក្នុងការ​យក​ទឹកដោះដែលបានរក្សាទុកមុនគេមកប្រើ ពោលគឺដូចការបង្វិលស្តុកអ៊ីចឹង។

    ទឹកដោះ

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ៣. រក្សាទឹកដោះនៅទូទឹកកខាងក្នុងបង្អស់

    ពេលរក្សាទុកទឹកដោះនៅក្នុងទូទឹកកក ម៉ាក់ៗត្រូវដាក់ទឹកដោះនៅខាងក្នុងបង្អស់ជិតជញ្ជាំង មិន​ថា​ម៉ាក់ៗក្លាសេ ឬបង្កកទេ ព្រោះសីតុណ្ហភាពនៅទីនោះ​ត្រជាក់ជាងកន្លែងផ្សេងដែលអាចរក្សា​គុណភាព​​ទឹកដោះឱ្យនៅស្រស់ល្អបានយូរ។

    បើម៉ាក់ៗអត់មានទូទឹកកកទេ ម៉ាក់ៗអាចក្លាសេទឹកដោះក្នុងធុងទឹក​កកក៏បាន តែត្រូវដាក់ទឹកកក​ឱ្យ​ច្រើន​បន្តិចដើម្បីឱ្យសីតុណ្ហភាពក្នុង​ធុង​ទឹកកត្រជាក់ខ្លាំងទើបអាចការពារទឹកដោះមិនឱ្យខូច។

    ៤. រក្សាទឹកដោះសម្រាប់ការបំបៅតែម្តង

    ពេលម៉ាក់ៗរក្សាទឹកដោះទុកក្នុងកំប៉ុង ឬប្រអប់ ម៉ាក់ៗគួររក្សា​បរិមាណ​ទឹកដោះ​សម្រាប់​ការបំបៅ​ម្តងៗ​បានហើយ។ ជាទូទៅគឺនៅចន្លោះ ៦០ ទៅ ១២០ មិលីលីត្រ ( ២ ទៅ ៣ លេខ) ហើយបន្ទាប់​មក​ម៉ាក់ៗ​អាចលៃបន្ថែមតាមបរិមាណបៅរបស់អាអូន។

    ម្យ៉ាងទៀត ម៉ាក់ៗមិនគួរដាក់ទឹកដោះ​ឱ្យ​ពេញ​ប្រអប់ កំប៉ុង ឬថង់ទេ ព្រោះទឹកដោះរីកមាឌនៅពេល​កក។

    ទឹកដោះអាចនៅស្រស់បានយូរ បើម៉ាក់ៗទុកក្នុងទូក្លាសេ ឬទូកក តែម៉ាក់ៗមិនគួរទុកយូរពេកទេ ព្រោះតាមការស្រាវជ្រាវបានឱ្យដឹងថា ទឹកដោះទុកកាន់តែយូរនឹងបាត់បង់វីតាមីន C កាន់តែច្រើន។

    អត្ថបទគួរអាន៖

  • ឱសថទិព្វ ទឹកដោះ​ដំបូង​មាន​តិច តែ​គុណប្រយោជន៍​រាប់​មិន​អស់
  • ម៉ាក់ៗ​ចង់ឲ្យ​សម្បូរ​ទឹកដោះ​កូន​ម៉ឹម សាក​​តិចនិក​ងាយៗ​នេះ​មើល៍
  • ជា​ម៉ាក់ម៉ាក់​ថ្មីថ្មោង ​គួរ​ដឹង​​ប្រយោជន៍​ប្រដាប់​បូម​ទឹកដោះ​ ២នេះ
  • មូលហេតុម៉ាក់ៗសម្បូរទឹក​ដោះ​ហូរហៀរ កូនពីរនាក់បៅមិនអស់ និង​ដំណោះស្រាយ
  • ឈប់​ឆ្ងល់​ទៀត! ហេតុផល​សំខាន់ ១០ម្ដាយ​គ្រប់​រូប​គួរ​បំបៅ​ដោះ​កូន
  • កូនម៉ឹមដោះម៉ាក់ តែមិនសូវមានសាច់ អាចមកពីមូលហេតុមួយនេះ
  • ចំណុចសំខាន់

    តិចនិចក្នុងការរក្សាទឹកដោះច្រចាច់ ឬបូមរួច៖
    • រក្សាទឹកដោះក្នុងប្រអប់ ឬកំប៉ុងពីកែវ ឬប្លាស្ទិក
    • កត់ត្រាកាលបដិចេ្ឆទ
    • រក្សាទឹកដោះនៅទូទឹកកខាងក្នុងបង្អស់
    • រក្សាទឹកដោះសម្រាប់ការបំបៅតែម្តង

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 17

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម