backup og meta

ទឹកដោះម្ដាយក៏មានជាតិពុលដែរ តែកុំទាន់ភ័យ ស្វែង​យល់​បន្តិច​សិន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Mar 17, 2023

    ទឹកដោះម្ដាយក៏មានជាតិពុលដែរ តែកុំទាន់ភ័យ ស្វែង​យល់​បន្តិច​សិន

    ទឹក​ដោះ​ម្ដាយ​ ជា​អាហារ​ដំបូង​ល្អ និង​សំខាន់​បំផុត​សម្រាប់​ទារក​​ក្នុង​រយៈពេល​ ៦​ ខែ​ដំបូង ដោយ​ផ្ដល់​​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​សម្រាប់​ទារក​លូតលាស់​ ព្រម​ទាំងបង្កើន​ភាព​ស្និទ្ធស្នាល​រវាង​ម្ដាយ ​និង​ទារក។ ​ប៉ុន្តែ​អ្វី​ដែល​នឹកស្មាន​មិន​ដល់​ ​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ក្នុង​ទឹក​ដោះ​ម្ដាយ​គឺ​មាន​សារធាតុ​ពុល​មួយ​ចំនួន​។

    ១- អ្វីទៅជាសារធាតុពុល?

    សារធាតុពុល ​គឺជា​សារធាតុគីមី​គ្រោះថ្នាក់​តែង​មាន​ក្នុង​ធម្មជាតិ​ជុំវិញ​ខ្លួន​យើង។ ​ជាតិពុល​ទាំងនោះ​មាន​ក្នុង​អាហារ​ គ្រឿង​សម្អាង​ ទឹក ​និង​ខ្យល់ ​ឬ​វត្ថុ​ប្រើប្រាស់​ប្រចាំថ្ងៃ ​ប៉ុន្តែ​ដោយសារ​ជាតិ​ពុល​ទាំង​នោះ​មាន​កម្រិតទាប​ ដូចនេះ​វា​មិន​គ្រោះថ្នាក់​នោះ​ទេ។

    ២- សារធាតុពុលក្នុងទឹកដោះម្ដាយ​អាចប៉ះពាល់ដល់ទារកឬយ៉ាងណា?

    នៅ​ក្នុង​ទឹកដោះ​ម្ដាយ​មាន​សារធាតុ​ពុល​តិចតួច​ប៉ុណ្ណោះ ​ហេតុនេះ​ វា​​គ្មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ទារក​នោះ​ទេ។ ការពិត​ ​ពេល​នៅ​ក្នុង​ផ្ទៃ​ម្តាយ​ ទារក​ក៏​បាន​ប៉ះពាល់​នឹង​សារធាតុ​ពុល​ច្រើន​ ប៉ុន្តែ​គ្មាន​ភស្តុតាង​ណា​បង្ហាញ​ថា​ សារធាតុ​ពុល​ទាំង​នោះ​ប៉ះពាល់​ដល់​ខួរក្បាល​ទារក​ឡើយ។

    កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ៣- ម្ដាយគ្រប់រូបគួរបន្តបំបៅកូនដោយទឹកដោះទៀតទេ?

    គួរ​បន្ត​ ព្រោះ​ទឹកដោះ​ម្ដាយ​ជា​អាហារ​បំប៉ន​ល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក​។ ​ទឹក​ដោះ​ម្តាយ​មាន​អង់ទីករការពារ​កូន​ពី​ជំងឺ​មួយ​ចំនួន ​ដូចជា​ ជំងឺ​គ្រុនពោះវៀន​ ផ្ដាសាយ​ រលាក​សួត ​និង​រលាក​ត្រចៀក​ ជាដើម។

    បំបៅដោះ

    ៤- វិធីណាខ្លះដើម្បីបន្ថយកម្រិតជាតិពុលក្នុងទឹកដោះ?

    វិធី​ចាំបាច់​បំផុត ​គឺកាត់បន្ថយ​ញ៉ាំអាហារ​​មាន​ជាតិ​ខ្លាញ់​ខ្ពស់។​ ត្រូវ​ប្រាកដ​ថា​អាហារ​ដែលយើង​ញ៉ាំ ​នៅ​ស្រស់ ​និង​មាន​អនាម័យ​ល្អ។ យក​ល្អ ​គួរ​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​ផ្នែក​ចំណី​អាហារ​ដើម្បី​ប្រាកដ​ថា​វា​មិន​ប៉ះពាល់​ដល់​ទារក។

    ការផ្លាស់ប្ដូរ​របប​អាហារ​ ​មិនបាន​ជួយ​យើង​ច្រើន​ទេ ​ប៉ុន្តែ​​ប្រសើរ​ជាង​មិនបាន​ធ្វើ​អ្វី​សោះ។ ​បើ​យើង​ខ្លាច​ជាតិពុល​ទាំង​នោះ​ឆ្លង​​ទៅ​ទារក ​​អាច​អនុវត្ត​តាម​ជំហាន​ទាំងនេះ៖

    គួរអាន៖

    – ញ៉ាំ​អាហារ​មាន​ជីវជាតិ​គ្រប់គ្រាន់ ​ដូចជា ​ផ្លែឈើ ​បន្លែ​ ផលិតផល​ទឹក​ដោះ​គោ​ សាច់​ត្រី ​និង​អាហារ​ម្សៅ ​ដូច្នេះ​ម៉ាក់ៗ​​អាច​កាត់​បន្ថយ​ហានិភ័យ​ដែល​បង្ក​ដោយ​ជាតិពុល​ពី​ប្រភព​តែ​មួយ។

    យក​ជាតិ​ខ្លាញ់​ចេញ​ពី​សាច់​មុន​ពេល​ចម្អិន

    ប្ដូរ​ទៅ​ប្រើ​ ឬញ៉ាំផលិតផល​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប

    ខ្លាញ់​ត្រី​ល្អ​ណាស់​សម្រាប់​ម៉ាក់ៗ និង​កូន ​ប៉ុន្តែ​គួរ​ញ៉ាំ​តែ ​២ ដង​ក្នុង​មួយ​សប្ដាហ៍​បាន​ហើយ។ ​ឯ​ត្រី​ឆ្លាម គួរ​ញ៉ាំត្រឹម​តែ​មួយ​សប្ដាហ៍​មួយដង ​ព្រោះ​វា​មាន​ជាតិ​បារត​ខ្ពស់។

    – ​បើ​អាច​ គួរញ៉ាំអាហារ​សរីរាង្គ លាង​សម្អាត​បន្លែ ​និង​ចិត​សំបក​ផ្លែឈើ​ ​​មុន​ពេល​បរិភោគ

    កុំ​ប្រើ​ថ្នាំ​ប្រភេទ​ខ្លាញ់​ត្រី​ដែល​ចម្រាញ់​ចេញ​ពី​ថ្លើម​ត្រី ព្រោះ​ថ្លើម​ត្រី​ជា​កន្លែង​ផ្ទុក​កាកសំណល់​ និង​ជាតិ​ពុល។ គួរញ៉ាំ​​ថ្នាំ​ប្រភេទ​ខ្លាញ់​ត្រី ឬ​ផលិត​ចេញ​ពី​សាច់ត្រី​ជំនួស​វិញ។

    ចំណុចសំខាន់

    នៅ​ក្នុង​ទឹកដោះ​ម្ដាយ​មាន​សារធាតុ​ពុល​តិចតួច​ប៉ុណ្ណោះ ​ហេតុនេះ​ វា​​គ្មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ទារក​នោះ​ទេ។ ការពិត​ ​ពេល​នៅ​ក្នុង​ផ្ទៃ​ម្តាយ​ ទារក​ក៏​បាន​ប៉ះពាល់​នឹង​សារធាតុ​ពុល​ច្រើន​ ប៉ុន្តែ​គ្មាន​ភស្តុតាង​ណា​បង្ហាញ​ថា​ សារធាតុ​ពុល​ទាំង​នោះ​ប៉ះពាល់​ដល់​ខួរក្បាល​ទារក​ឡើយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Duk Panharat · កែ Mar 17, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម