backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

អាយុ ១៧ សប្តាហ៍៖ តិចអត់ជឿ នៅតូចសោះ អាអូនចេះធ្វើត្រាប់តាមហ៎ា!

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Chamnan Amrith · កែ Jan 24, 2019

អាយុ ១៧ សប្តាហ៍៖ តិចអត់ជឿ នៅតូចសោះ អាអូនចេះធ្វើត្រាប់តាមហ៎ា!

ការលូតលាស់ និងអាកប្បកិរិយា

ចន្លោះ​ពី​ពេល​នេះ​ដល់​អាយុ ៦ ខែ កូន​យើង​​នឹង​វិវត្ត​​​សមត្ថភាព​បញ្ចេញ​សំឡេង។ នេះ​បាន​ន័យ​ថា​យើង​អាច​​ឮ​ពាក្យ​ដែល​តែង​ចង់​ឮ​បំផុត ​គឺ​ ម៉ាក់ និង​ប៉ា។ យើងអាច​ជំរុញ​កូន​ឲ្យ​ធ្វើ​ត្រាប់​តាម​ទឹក​មុខ និង​សំឡេង អាអូន​នឹង​ធ្វើ​តាម​យើង​វិញ។ ឧទាហរណ៍​យើង​​និយាយ​ថា​ ប៉ា​ បេប៊ី​នឹង​ថា​តាម​ដែរ។ ការ​ធ្វើ​កាយ​វិការ​តប​ពេល​កូ​ន​បញ្ចេញ​សំឡេង ឬ​និយាយ​តប​ទៅ​វិញ​នឹង​ជួយ​កូន​យើង​យល់​ពី​ការ​និយាយ ហើយ​ក៏​ធ្វើ​ឲ្យ​អាអូន​មាន​ការ​ជឿ​ជាក់​លើ​ខ្លួន​ឯង។

ក្នុង​សប្តាហ៍​ទី​១​ នៃ​ខែ​ទី ​៤ កូន​អ្នក​អាច៖

– ងើយ ក បាន ​៩០ ​ដឺ​ក្រេ​ពេល​ដេក​ពោប

– សើច​

– ចេះ​បង្វិល​ខ្លួន

– យល់​ពី​ការ​និយាយ​​ខ្លះៗ

– ចេះ​និយាយ​ពាក្យ​ខ្លះ ដូច​ជា​ ម៉ាម៉ា ប៉ាប៉ា

– ចេះ​សម្លឹង​តាម​របស់​ចម្ងាយ ១៥ សង់ទី​ម៉ែត្រ​ពី​ខ្លួន។

១- បង្រៀនកូនពីអី?

យើង​អាច​ជំរុញ​កូន​ឲ្យ​និយាយ​ដោយ​អង្គុយ​មុខ​កញ្ចក់ ឬក៏​​​ធ្វើ​ត្រាប់​តាម​ទឹក​មុខ និង​សំឡេង​របស់​កូន។ ម៉ាក់ប៉ា​គួរ​តប​ទៅ​កូន​វិញ​ដោយ​ការ​ញញឹម ឬ​និយាយ​ទៅ​វិញ​ដើម្បី​ឲ្យ​កូន​ដឹង​ថា​អ្វី​ដែល​គេ​និយាយ​ពិត​ជា​សំខាន់។

សុខភាព និងសុវត្ថិភាព

២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

យើង​អាច​ជួប​គ្រូពេទ្យ​ពី​បញ្ហា​មួយ​ចំនួន​ទាក់​ទង​នឹង​របៀប​ថែទាំ​កូន ការ​រស់​នៅ​របស់​យើង និង​ការ​គេង ការ​ញ៉ាំ និង​លូតលាស់​របស់កូន មុន​នឹង​គ្រូពេទ្យ​ថ្លឹង​ទម្ងន់ វាស់​កម្ពស់ និង​ការ​វិវត្តផ្សេងៗ។

៣- ត្រូវដឹងពីអីខ្លះ?

ខាងក្រោម​នេះ​ជា​បញ្ហា​ដែល​ម៉ាក់ប៉ា​ត្រូវ​ដឹង ដើម្បី​បង្ការ​កូន​តូច​ពី​បញ្ហា​ផ្សេងៗ។

ការ​បង្ក​រោគ​នៅ​ត្រចៀក៖ កើត​ឡើង​នៅ​ពេល​បាក់តេរី ​និង​ទឹក​​ចូល​ទៅ​ដក់​​ក្រោយ​ក្រដាស​ត្រចៀក។ ការ​បង្ក​រោគ​ធ្វើ​ឲ្យ​ហើម​ត្រចៀក ឈឺ និង​ក្តៅ​ខ្លួន។ ការ​រលាក​ត្រ​ចៀក​មាន​ញឹក​ញាប់​ណាស់​ចំពោះ​ក្មេង​ក្រោម​អាយុ​ ១ ឆ្នាំ មាន​ប្រមាណ​ជាង​ពាក់​កណ្តាល​ឯណោះ។ រោគ​សញ្ញា​នៃ​ជម្ងឺ​នេះ​មាន៖

– មិន​សូវ​ឃ្លាន ព្រោះ​ក្មេង​ឈឺ​ចាប់​ពេល​ទំពា និង​លេប

– កូន​ទាញ​ត្រចៀក​ញឹកញាប់

– ក្តៅ​ខ្លួន ៣៨-៤០ អង្សាសេ

– មាន​គ្រុន​ផ្ដាសាយ

– ហូរ​ខ្ទុះ​តាម​ត្រចៀក មាន​ពណ៌​លឿង ស ឬ​ឈាម

– រាក។

ការ​បង្ក​រោគ​នៅ​ត្រចៀក​ភាគ​ច្រើន​មក​ពី​ពួក​វីរុស​ដែល​អាច​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។ រឿង​ដែល​ចម្លែក​នោះ​គឺ​ជាញឹក​ញាប់​វា​នឹង​ជា​ដោយ​ខ្លួន​ឯង។ យ៉ាង​ណា​ក៏​ដោយ​គ្រូ​ពេទ្យ​​អាច​នឹង​ឲ្យ​ថ្នាំ​ផ្សះ​មួយ​ចំនួន​ដើម្បី​ជៀសវាង​ការ​វិវត្ត​ទៅ​ជា​​ធ្ងន់ធ្ងរ និង​ជួយ​ឲ្យ​អាអូន​​មាន​អា​រម្មណ៍​ល្អ។ ពេទ្យ​នឹង​ឲ្យ​ប្រើ​ពួក​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​សម្រាប់​បំបាត់​ការ​ឈឺ​ចាប់ និង​ក្តៅ​ខ្លួន។ អូនតូច​ភាគ​ច្រើន​នឹង​ជា​បន្ទាប់​ពី​លេប​ថ្នាំ​បាន ២ថ្ងៃ

វិធីបង្ការរលាកត្រចៀក៖

– ទុក​កូន​នៅ​ឲ្យ​ឆ្ងាយ​ពី​កន្លែង​មាន​ផ្សែង​បារី

– ឲ្យ​កូន​បៅ​បើ​មិន​ទាន់​ផ្តាច់​ដោះ

– ចាក់​ថ្នាំ​បង្ការ​ឲ្យ​បាន​គ្រប់

– បន្ថយ​ការ​ប្រើ​ក្បាល​ដោះ។

កូន​ថ្លោស​ពេក៖ ខុស​ពី​ការ​ធាត់​របស់​មនុស្ស​ធំ ក្មេង​ថ្លោស​នេះ​មិន​មែន​មក​ពី​អាហារ​នោះ​ទេ។ យកល្អ​គួរ​បន្ថយ​ការ​ឡើង​ទម្ងន់​របស់​កូន​ជា​ជាង​ការ​សម្រក​ទម្ងន់។ ពេល​ដែល​កូន​យើង​លូត​កម្ពស់ និង​លេង​ច្រើន អាអូន​នឹង​មាន​រាង​ស្តើង​ជាង​​មុន​ដោយ​ឯកឯង។ តិចនិក​មួយ​ចំនួនដែល​យើង​គួរ​ធ្វើ បើ​មិន​ចង់​ឲ្យ​កូន​ថ្លោស​ពេក ៖

– ឲ្យ​កូន​បៅ​តែ​ពេល​ឃ្លាន

– កែ​តម្រូវ​របប​អាហារ

– ឲ្យ​កូន​ផឹក​ទឹក​បាន​ច្រើន

– កុំ​ផ្តាច់​ដោះ​ព្រោះ​ចង់​ឲ្យកូន​គេង​ច្រើនជាង​មុន​

– ឲ្យ​កូន​លេង​ច្រើនជាង​មុន។

ការព្រួយបារម្ភ

៤- រឿងអីខ្លះត្រូវបារម្ភ?

កូន​មិន​ព្រម​បៅ​ដោះ៖ បញ្ហា​នេះ​មិន​សូវ​ជា​កើត​មាន​ញឹក​ញាប់ទេ។ វា​តែង​តែ​មាន​មូល​ហេតុ​ច្បាស់​លាស់​ណាមួយ ដូចជា៖

– របប​អាហារ​របស់​ម្តាយ

– មាន​ជំងឺ​ផ្តាសាយ

– ដុះធ្មេញ

– ឈឺ​ត្រចៀក

– ពង​បែក​ក្នុង​មាត់

– ទឹក​ដោះ​ចេញ​យឺត​ពេក ក្មេង​នឹង​បាត់​បង់​ភាព​អត់​ធ្មត់

– អ័រម៉ូន​ម្តាយ​ប្រែ​ប្រួល

– ម្តាយ​ស្ត្រេស

– កូន​ជិត​ឈប់​បៅ។

កូន​មិន​ចង់​បៅ ម៉ាក់ប៉ា​ច្បាស់​ជា​មិន​ស្រណុក​ចិត្ត​ទេ តែ​ទោះ​យ៉ាង​ណា​យើង​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន។ តោះ! សាកល្បង​តាម​វិធី​ខាងក្រោម​ទាំង​អស់​គ្នា៖

– កុំ​ឲ្យ​​កូន​បៅ​ទឹក​ដោះ​ផ្សេង

– ច្របាច់​ទឹក​ដោះ​ទុក​ក្នុង​ដប​

– ព្យាយាម​បញ្ចុក​កូន​ម្តង​ហើយ​ម្តង​ទៀត

– ឲ្យ​កូ​នញ៉ាំ​អាហារ​រឹង​បន្តិច​ម្តងៗ

បើ​សិន​ជា​កូន​នៅ​តែ​មិន​ព្រម​បៅ ឬ​មាន​អាការៈ​ផ្សេង​នោះ ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។

ពិបាក​ដូរ​ខោ​ទឹក​នោម​៖ ក្មេង​អាច​នឹង​មាន​អារម្មណ៍​មិន​ល្អ ពេល​ត្រូវ​​បង្ខំ​ឲ្យ​ស្លៀក​ខោ​ទឹកនោម ណា​មួយ​កំពុង​ពេញ​រពឹស​ចាប់​មិន​ឈ្នះ​ទៀត ដូច្នេះ​ច្បាស់​ជា​ពិបាក​បន្តិច​ហើយ។ ល្បិច​ក្នុង​ការ​កែ​បញ្ហា​នេះ គឺ​ដូរ​ឲ្យ​លឿន​ដោយ​រៀប​ចំ​គ្រប់​យ៉ាង​ឲ្យ​ហើយ។ យើង​ក៏​អាច​បង្វែរ​អារម្មណ៍​កូន​ដោយ​ចាក់​ចម្រៀង​ដែល​គេ​ចូល​ចិត្ត ឲ្យ​របស់​លេង ច្រៀង ឬ​និយាយ​ជាមួយ​កូនរ​ហូត​ដល់​ប្តូរ​ខោ​រួច។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Chamnan Amrith · កែ Jan 24, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម