backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

អាយុ ២០ សប្តាហ៍៖ អាអូន៥ខែបាត់ រវៀសរវៃខុសមុនដាច់

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Chamnan Amrith · កែ Feb 19, 2021

អាយុ ២០ សប្តាហ៍៖ អាអូន៥ខែបាត់ រវៀសរវៃខុសមុនដាច់

ការលូតលាស់ និងអាកប្បកិរិយា

ធ្មេច​បើកៗ​អាអូន​អាយុ​បាន ៥ ខែបាត់ ម៉ាក់ប៉ា​គ្មាន​អ្វី​សប្បាយ​ចិត្ត​​ជាង​​ឃើញ​កូន​លូតលាស់​បាន​ល្អ​ ឆ្លាតវៃ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ អាអូន​កាន់​តែ​រវៀស​រវៃ កម្រើក​ដៃ​ជើង និង​ខ្នង ពិសេស​ចេះ​បង្វែរ​ខ្លួន​ទៅ​រក​សំឡេង។

នៅ​សបា្តហ៍​ចុង​ក្រោយ​នៃ​ខែទី ៤ កូន​យើង​អាច៖

– អង្គុយ​ខ្លួន​ឯង​ដោយ​គ្មាន​ការ​ទ្រ

– មាន​ប្រតិកម្ម​ ​បើ​យើង​យក​ប្រដាប់​លេង​ពី​ដៃ​

– បង្វែរ​ខ្លួន​ទៅ​កន្លែង​មាន​សំឡេង។

១- បង្រៀនកូនពីអីខ្លះ?

បើ​យើង​ដាក់​ឲ្យ​កូន​គេង​ផ្ងារ ​គេ​នឹង​កម្រើក​ដៃជើង និងខ្នង។ ការ​ធ្វើ​លំហាត់​ប្រាណ​ទាំង​នេះ​នឹង​ជួយ​​ពង្រឹង​សាច់​ដុំ​​ក និង​ជួយ​អាអូន​ឆាប់​ចេះ​អង្គុយ។ ទាក់ទង​នឹង​ការ​គេង​វិញ បើសិន​ជា​ម៉ាក់ប៉ា​ចង់​ឲ្យ​កូន​គេង​បាន​គ្រប់​គ្រាន់ យើង​អាច​ងូត​ទឹក​ឲ្យ​កូន​បាន​ស្អាត រួច​និទាន​រឿង​ឲ្យ​កូន​ស្តាប់ ឬយើង​អាច​ធ្វើ​តាម​លំដាប់​លំដោយមួយៗ​ក៏​បាន ដូចជា​ញ៉ាំ ងូតទឹក ស្លៀកពាក់ រួច​ចាប់​ផ្តើម​អាន​សៀវភៅ ច្រៀង ឬ​លេង​ភ្លេង​សម្រាប់​ក្មេងៗ ហើយ​ចាំ​ដាក់​ឲ្យ​កូន​គេង ធ្វើ​បែប​នេះ​ម៉ាក់ប៉ា និង​កូន​តែ​សិ្នទ្ធស្នាល។

សុខភាព ​និងសុវត្ថិភាព

២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

គ្រូពេទ្យ​មាន​វិធីសាស្រ្ត​ផ្សេងៗ​ក្នុង​ការ​ពិនិត្យ​សុខភាព​អាអូន​ដោយ​ផ្អែក​លើ​ស្ថានភាព​ជាក់​ស្តែង។ សប្តាហ៍​នេះ​គ្រូពេទ្យ​នឹង​ពិនិត្យ​វាយ​តម្លៃ​ការ​លូតលាស់​ទាំង​អស់ ឬ​ផ្នែក​ខ្លះៗ​ប៉ុណ្ណោះ រួម​ជាមួយ​ការ​សាកសួរ ឬ​ផ្តល់​ដំបូន្មាន​ផ្សេងៗ។

៣- ត្រូវដឹងពីអីខ្លះ?

ជំងឺ​រង​ពីការ​គ្រវី​ខ្លាំង​ពេក៖ ជំងឺ​ដែល​ក្មេងរង​ការ​គ្រវី​ខ្លាំង​ពេក (Shaken baby syndrome) គឺ​ជា​ស្ថានភាព​ធ្ងន់​ធ្ងរ​ដែល​បណ្តាល​ឲ្យ​មាន​របួស​ខួរ​ក្បាល។ បញ្ហា​នេះ​កើត​ឡើង​ដោយសារយើង​អង្រួន​អាអូន​​ខ្លាំង​បណ្តាល​ឱ្យ​ខួរ​ក្បាល​ទង្គិច​ចូល​ក្នុង​លលាដ៍​ក្បាល​។ អូនតូច​ងាយ​រង​គ្រោះ​ដោយ​សារ​សាច់​ដុំ​​មិន​រឹង​មាំ​គ្រប់​គ្រាន់​ដើម្បី​ទ្រ​ក្បាល។ ប្រសិន​បើ​ស្ថាន​ភាព​នេះ​នៅ​តែ​បន្តវា​អាច​បណ្តាល​ឱ្យ​មាន​របួស​ធ្ងន់​ធ្ងរ​ដូច​ជា​ខ្វាក់​ភ្នែក ​ខូច​ភ្នែក ​ខ្សោយ​បញ្ញា ​ប្រកាច់ ខ្វិន ខូច​​ខួរ​ក្បាល​ជា​អចិន្ត្រៃយ៍ ឬ​ស្លាប់។ ជំងឺ​នេះ​អាច​កើត​មាន​ឡើង​នៅ​ពេល​យើង​លេង​ដោយ​ប្រើ​កម្លាំង​ខ្លាំង​ពេក​ជាមួយ​ទារក។ សកម្មភាព​ធម្មតា​ដូចជា​ការ​ទះ​លេង​បន្តិច​បន្តួច​​ ឬ​ចាក់​ក្រឡេក​ដែល​ម៉ាក់ប៉ា​តែង​តែ​លេង​ដើម្បី​ទាក់​ទង​ជាមួយ​អាអូន​​ក្នុង​ឡាន ពេល​បើក​បរ​លើ​ផ្លូវ​រដុប​ ​មិន​មែន​ជា​មូល​ហេតុ​នៃ​ជំងឺ​នេះ​ទេ។

ជំងឺ​ដែល​ទារក​រង​ការ​គ្រវី​ខ្លាំង​ពេក​អាច​នឹង​មាន​អារម្មណ៍​ក្ដៅ​ក្រហាយ​ ងងុយ​ដេក​ហួស​ប្រមាណ ក្អួត ឬ​មាន​បញ្ហា​ញ៉ាំ ពិបាក​​ដក​ដង្ហើម ឬ​​ឆាប់​ខឹង។ បើ​យើង​សង្ស័យ​ថា​កូន​មាន​ជំងឺ​នេះ​ត្រូវ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់។ ស្ថាន​ភាព​របស់​ទារក​អាច​កា​ន់តែ​អាក្រក់ ឈាន​ទៅ​ខូច​ខួរក្បាល​រហូត ​​បើ​ព្យាបាល​មិន​ទាន់​ពេល។

លាមក​​​ពណ៌​ខ្មៅ៖ បើ​ទារក​មាន​លាមក​ពណ៌​ខ្មៅ​ នេះ​អាច​មាន​ជាតិ​ដែក​ច្រើន​ពេក​នៅ​ក្នុង​ឈាម។ អូន​តូច​មួយ​ចំនួន​ពេល​បាក់តេរី​ចូល​ក្នុង​ក្រពះ ពោះវៀន នោះ​រាង​​កាយ​អាច​បញ្ចេញ​បាក់តេរី​បាន​ដោយ​ការ​បន្ទោរ​បង់​លាមក​ធ្វើ​ឱ្យ​លាមក​មាន​​ពណ៌​ត្នោត ឬ​ពណ៌​ខ្មៅ នេះ​មិន​មែន​ជា​បញ្ហា​ធ្ងន់​ធ្ងរ​នោះ​ទេ។ ទារក​ភាគ​ច្រើន​ទទួល​បាន​ជាតិ​ដែក​គ្រប់​គ្រាន់​ពី​ទឹក​ដោះ​ម្តាយ ទឹក​ដោះ​គោ និង​គ្រាប់​ធញ្ញជាតិ។ ​បើ​កូន​យើង​​មាន​លាមក​ពណ៌​ខ្មៅ​ដោយ​គ្មាន​ជាតិ​ដែក សូម​យក​កូន​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់​។

ការព្រួយបារម្ភ

៤- រឿងអីខ្លះត្រូវបារម្ភ?

អាង​តែ​កូន​នៅ​តូច ម៉ាក់ប៉ា​ភាគ​ច្រើន​តែង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រាងកាយ​កូន ជាង​ផ្លូវ​ចិត្ត តែ​ការ​ធ្វើ​បែបនេះ​មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ។

ជំរុញ​សុខ​ភាព​រាងកាយ និង​ផ្លូវចិត្ត៖ យើង​មិន​គួរ​ភ្លេច​ពី​សារសំខាន់​នៃ​សុខភាព​រាងកាយ​ និងផ្លូវចិត្តទេ គួរ​ព្យាយាម​ចំណាយ​ពេល​វេលា​ជាមួយ​កូន​ទាំង​សកម្មភាព​រាងកាយ និង​ផ្លូវ​ចិត្ត។ នៅ​ដំណាក់កាល​នេះ​យើង​អាច​ជួយ​កូន​ឱ្យ​ក្រោក​អង្គុយ ឬ​ក្រោក​ឈរ​ឡើង។

បង្កើត​ភាព​សប្បាយ​រីករាយ៖ ត្រូវ​បង្កើត​អារម្មណ៍​រំភើប​ពេល​​ហ្វឹក​ហាត់​ទារក។ និយាយ ឬ​ច្រៀង​ឱ្យ​ខ្លាំង ហើយ​រៀបរាប់​ពី​អ្វី​ដែល​យើង​កំពុង​ធ្វើ នោះ​កូន​​នឹង​ដឹង​ពី​ភាព​សប្បាយ​នៃ​សកម្មភាព​រាងកាយ​។

កុំ​ដាក់​កម្រិត​កូន​៖ ការ​ដាក់​កូន​ឲ្យ​អង្គុយ​​នៅតែ​ក្នុង​កៅអី​រុញ ឬ កៅ​អី​រថយន្ត​សម្រាប់​កុមារ មិន​អាច​ឲ្យ​អូន​តូច​មាន​ឱកាស​ធ្វើ​សកម្មភាព​អ្វី​សោះ ​​នាំ​ឱ្យ​កូន​​​ក្លាយ​ជា​ក្មេង​ដែល​នៅ​តែមួយ​កន្លែង (Staid child)។ ម៉ាក់ប៉ា​ត្រូវ​ចាំ​ថា មិន​ថា​អាយុ​​ប៉ុន្មាន​ក៏​ដោយ ក៏​កូន​យើង​ត្រូវ​តែ​មាន​សកម្មភាព។

ទារក​អាយុ ៣-៤ ខែ​ អាច​ចេះ​ក្រឡាប់ ដូច្នេះ​ពេល​ដែល​ដាក់​កូន​ផ្កាប់ យើង​អាច​ជួយ​ដោយ​ដៃ​ម្ខាង​លើក​ត្រគាក ម្ខាង​ទៀត​លើក​ក និង​ស្មា នោះ​អាអូន​នឹង​វារ​ជុំវិញ រក​អ្វី​ៗ​ដែល​អាច​កាន់ និង​ខាំ​បាន។ សកម្មភាព​ទាំង​នេះ​ ជួយ​ឲ្យ​ដៃ​​ជើង​កូន​មាន​សកម្មភាព​តាម​ធម្មជាតិ។

កុំ​តឹង​រឹង​ពេក៖ ទារក​គួរ​តែ​ទទួល​បាន​លំហាត់​ប្រាណ​បែប​ធម្មជាតិ និង​សមស្រប។ សកម្មភាព​ជា​ច្រើន​ដែល​អាច​នាំ​ឲ្យ​សប្បាយ​ទាំង​យើង និង​កូន ហើយ​អាច​ជួយ​អោយ​គេ​មាន​ទំនាក់​ទំនង​ជាមួយ​ក្មេង​ដទៃ។ បើ​អ្នក​សម្រេច​នាំ​គេ​ចូល​រួម​ក្នុង​ថ្នាក់​អប់រំ​កាយ​​សូម​ពិចារណា​អំពី​ចំណុច​មួយ​ចំនួន​ដូច​ខាងក្រោម៖​

គ្រូ​បង្រៀន​បាន​បណ្តុះ​បណ្តាល​ឬអត់? តើ​កា​រ​ហាត់​ប្រាណ​នេះ​មាន​សុវត្ថិភាព​ដែរ​ឬទេ? យើង​គួរ​សួរ​គ្រូពេទ្យ​មុន​ពេល​ចុះឈ្មោះ​ទេ? មើល​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​លំហាត់​ប្រាណ​ណា​មួយ​​ដែល​​មាន​គ្រោះ​ថ្នាក់​។ប្រុង​ប្រយ័ត្ន​ចំពោះ​ថ្នាក់រៀន​ដែល​អាច​បង្កើត​សម្ពាធ​ដល់​កូន​ជា​ជាង​បង្កើត​ភាព​សប្បាយ​រីករាយ។

​កូន​យើង​សប្បាយ​ចិត្ត​ទេ? ​បើអូន​តូច​​មិន​ញញឹម ឬ​សើច​​ពេល​ល​ហាត់​ប្រាណ​ នោះទារក​មិន​សូវ​ចាប់​អារម្មណ៍ទេ។

មាន​របស់​ច្រើន​សម​ស្រប​ទៅ​អាយុ​កូន​ទេ? ឧបករណ៍​ដែល​សមរម្យ​គួរ​តែ​មាន​ពណ៌​ស្រស់ៗ វា​អាច​ជា​កម្រាល​ព្រំ គ្រាប់​បាល់ ឬ​ប្រដាប់​ក្មេង​អាច​អង្រួន​បាន។

កូន​អាច​លេង​ដោយខ្លួន​ឯង​ឬ​អត់? ថ្នាក់​ទារក​ភាគ​ច្រើន​គួរ​អនុញ្ញាត​ឱ្យ​កុមារ​ស្វែង​យល់​ពី​ខ្លួន​​ឯង​​ជា​ជាង​ការ​បែង​ចែក​កុមារ​ជា​ក្រុម។

ថ្នាក់​ផ្តោត​លើ​តន្រ្តី​ឬ​អត់? កុមារ​ចូល​ចិត្ត​តន្រ្តី ​ចូល​ចិត្ត​សកម្ម​ភាព​ចង្វាក់ ដូច​ជា​ការ​គ្រវី និង​ការ​ច្រៀង ឬការ​រួម​បញ្ចូល​ទាំង​ពីរ​ក្នុង​ពេល​ហាត់​ប្រាណ។

​ឱ្យ​កូន​កំណត់​ដោយ​ខ្លួនឯង៖ ការ​ជំរុញ​ឲ្យ​កូន​​ហាត់​ប្រាណ ឬធ្វើ​អ្វី​ដែល​ខ្លួន​មិន​ទាន់​បាន​ត្រៀម​ខ្លួន ឬ​គ្មាន​ចំណាប់​អារម្មណ៍​​អាច​នាំ​ឱ្យ​មាន​ផល​អវិជ្ជមាន។

​ផ្តល់​ឲ្យ​កូន​នូវ​ថាមពល​គ្រប់គ្រាន់៖ អាហារូបត្ថម្ភ​ល្អ​ដើរ​តួនាទី​យ៉ាង​សំខាន់​សម្រាប់​ការ​អភិវឌ្ឍរាងកាយ​​​កុមារ​ដូច​ទៅ​នឹង​លំហាត់​ប្រាណ​ដែរ។ យើង​គួរ​តែ​ផ្គត់​ផ្គង់​អាហារ​បំប៉ន និង​សារធាតុ​រ៉ែ​ឱ្យ​បាន​គ្រប់​គ្រាន់ ​ដើម្បី​រក្សា​ថាមពល​គ្រប់​គ្រាន់​។

ធ្វើ​ជា​គំរូ​ល្អ៖ នៅ​ពេល​ម៉ាក់ប៉ា​ជា​កញ្ចក់​សម្រាប់​ទារក នោះ​អ្នក​គ្នា​អាច​មាន​សុខ​ភាព​ល្អ។ បើកូន​ឃើញ​យើង​ដើរ​ទៅ​​ទីផ្សារ​ជំនួស​​ការ​បើក​បរ ហាត់​ប្រាណ​មុខ​ទូរទស្សន៍​ជំនួស​ឱ្យ​ការ​ញ៉ាំ​អាហារ​បំពង ហែល​ទឹក​នៅ​អាង​ទឹក​ជំនួស​ការ​អង្គុយ​ហាល​ថ្ងៃ ពួក​គេ​នឹង​មាន​អារម្មណ៍​ល្អ​ជាមួយ​នឹង​ការ​ធ្វើ​លំហាត់​ប្រាណ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Chamnan Amrith · កែ Feb 19, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម