backup og meta

អាអូនចេះ​តែ​សម្លឹង​អ្វី​មួយ​​មិន​ដាក់​ភ្នែក ​ អាចមកពីរឿង​​​​​​​​​​​​​​​​​​​​​ទាំង​នេះ​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 06, 2021

    អាអូនចេះ​តែ​សម្លឹង​អ្វី​មួយ​​មិន​ដាក់​ភ្នែក ​ អាចមកពីរឿង​​​​​​​​​​​​​​​​​​​​​ទាំង​នេះ​​

    ប្រហែល​ជា​ប៉ា​ម៉ាក់​គិត​ថា ​វា​គឺ​ជា​រឿង​ចម្លែក​ដែល​កូនតូច​​ចេះ​តែ​​​សម្លឹង​​មើល​មុខ​មនុស្ស​ប្លែក​​មិន​ដាក់​ភ្នែក​ ឬ​​​អាច​មាន​​របស់​អ្វី​មួយ​មិន​ល្អ​ នៅ​​ពេល​ឃើញ​​កូន​សម្លឹង​មើល​កាច់​ជ្រុង​បន្ទប់​គ្រប់​ពេលវេលា​។​ ប៉ុន្តែ​ នេះ​គឺ​ជា​រឿង​ល្អ​ប៉ុណ្ណោះ ​ដែល​អា​អូន​ចូលចិត្ត​សម្លឹង​​អ្វី​មួយ​ច្រើន​ ពីព្រោះ​វា​គឺ​ជា​សញ្ញា​បង្ហាញ​ថា​ខួរ​ក្បាល​របស់​ក្មេង​មាន​ការ​អភិវឌ្ឍ​ល្អ​​ប្រសើរ​។

    ហេតុអ្វី​បាន​ជា​កូនសម្លឹង​មើល​ប៉ា​ម៉ាក់​មិន​ដាក់​ភ្នែក​?

    ​យោង​តាម​​​សិក្សា​​មួយ​បាន​បង្ហាញ​ថា​ ទារក​តែងតែ​សម្លឹង​​មនុស្ស​មិន​ដាក់​ភ្នែក​ ពីព្រោះ​ពួក​គេ​គិត​ថា​​អ្នក​ទាំង​នោះ​មាន​ភាព​ទាក់ទាញ​។ យ៉ាង​ណា​មិញ ​ភាព​ទាក់ទាញ​នេះ​មិន​សំដៅ​ទៅ​លើ​សម្រស់​ស្រស់​ស្អាត​នោះ​ទេ​ ប៉ុន្តែ​ក្មេង​​គិត​ថា​យើង​មាន​អ្វី​ពិសេស​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ចាប់អារម្មណ៍​។

    ម្យ៉ាង​វិញ​ទៀត​ អា​អូន​​​កំពុង​តែ​​រៀន​ស្វែង​យល់​អំពី​អ្វី​ថ្មី​ៗ​ដែល​នៅ​ជុំវិញ​ខ្លួន​ពួក​គេ​។​ ដូច្នេះ​ហើយ​ ពួក​គេ​អាច​នឹង​សម្លឹង​យើង​មិន​ដាក់​ភ្នែក​ ពីព្រោះ​តែ​យើង​​ខុសប្លែក​ពី​ធម្មតា​ ដូចជា​​មាន​ពាក់​វ៉ែន​តា​ មាន​ដុះ​ពុក​មាត់​ ឬ​មាន​អ្វី​នៅ​ជាប់​មុខ​យើង​ជា​ដើម​។

    ហេតុ​អ្វី​កូនក​សម្លឹង​មើល​វត្ថុ​អ្វី​មួយ​មិន​ដាក់​ភ្នែក​?

    ​​ជាមួយ​គ្នា​នេះ​ដែរ​ កូនតូច​​​​​មាន​ភាព​ទាក់ទាញ​ទៅ​នឹង​ចលនា​។​ ហេតុ​នេះ​ហើយ​ ទើប​អា​អូន​ចូលចិត្ត​​សម្លឹង​មើល​វត្ថុ​ផ្សេង​ៗ​ដែល​មាន​ចលនា ​ដូចជា​កង្ហារ​ដែល​​កំពុង​តែ​វិល​ ឬ​តុក្កតា​ដែល​ប៉ា​ម៉ាក់​យក​មក​​ឲ្យ​​​ពួក​គេ​លេង​។

    ​​​​​​​​បន្ថែម​ពី​នេះ​ ភ្នែក​របស់​ក្មេង​ក៏​មាន​ភាព​ទាក់ទាញ​ទៅ​នឹង​​​​ពណ៌​ផ្ទុយ​គ្នា​ផង​ដែរ​។​ ​អា​អូន​អាច​នឹង​សម្លឹង​មើល​​ជញ្ជាំង​មិន​ដាក់​ភ្នែក​ ​នៅ​ពេល​ដែល​យើង​​តាំង​ភ្ជាប់​​គ្រឿង​សង្ហារិម​នៅ​លើ​ជញ្ជាំង​​នោះ​។​ ពិត​ណាស់​ ក្មេង​កំពុង​តែ​សិក្សា​ពី​ពិភព​លោក​​នេះ​ ដូច្នេះ​ហើយ​រឿងរ៉ាវ​សាមញ្ញ​ៗ​ទាំង​នេះ​ ក៏​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ពួក​គេ​បាន​ដែរ​។

    ទារកសំលឹង

    ហេតុ​អ្វី​កូន​សម្លឹង​ទៅ​កាន់​ទី​​លំហ​​មិន​ដាក់​ភ្នែក​?

    ​​​នៅ​រយៈពេល​៩០​​ថ្ងៃ​​ដំបូង​ដែល​ទារក​កើត​ ខួរ​ក្បាល​របស់​ពួក​គេ​លូតលាស់​ត្រឹម​៦៤%​ ដែល​មាន​ន័យ​ថា​ទារក​កំពុង​តែ​​ភ្ជាប់​ទំនាក់ទំនង​ថ្មី​ៗ​ និង​រៀន​យល់​ដឹង​ពី​រឿងរ៉ាវ​ថ្មី​ៗ​ជាដើម​។ ដូច្នេះ​ហើយ​ ប្រសិនបើ​ទារក​សម្លឹង​ទៅ​កាន់​ទី​លំហ គឺ​អាច​ពីព្រោះ​តែ​អា​អូន​​បន្ថែម​ពេលវេលា​ក្នុង​ការ​អភិវឌ្ឍខួរ​ក្បាល​របស់​ខ្លួន។​

    ពិត​ណាស់​ ប៉ា​ម៉ាក់​មួយ​ចំនួន​ច្បាស់​ជា​មាន​ការ​ព្រួយ​បារម្ភ​ នៅ​ពេល​ឃើញ​កូន​សម្លឹង​អ្វី​មួយ​មិន​ដាក់​ភ្នែក​។​ ប៉ុន្តែ​ ផ្ទុយ​ទៅ​វិញ​ នេះ​គឺ​ជា​សញ្ញា​បង្ហាញ​​ថា​ខួរក្បាល​របស់​ទារក​កំពុង​តែ​ប្រឹងប្រែង​អភិវឌ្ឍ​ឥត​ឈប់ឈរ​ប៉ុណ្ណោះ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 06, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម