backup og meta

ទឹកដោះដំបូងសំខាន់ តែអត្រាបំបៅដោះទារកក្នុងម៉ោងដំបូងក្រោយកំណើត ថយចុះជាងឆ្នាំមុនបន្តិច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 31, 2020

    ទឹកដោះដំបូងសំខាន់ តែអត្រាបំបៅដោះទារកក្នុងម៉ោងដំបូងក្រោយកំណើត ថយចុះជាងឆ្នាំមុនបន្តិច

    អត្រា​បំបៅ​ដោះ​ទារក​ដោយ​ទឹកដោះ​ម្តាយ នៅ​ក្នុង​ប៉ុន្មាន​ម៉ោង​ដំបូង​ក្រោយ​កំណើត មានចំនួន ២០០.៥៩៩ នាក់ ស្មើនឹង ៦៥,៣៦% នៃ​ទារក​កើត​រស់ ៣០៦.៩៨១ នាក់ ដែល​បាន​កើត​នៅ​ក្នុង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ទូទាំង​ប្រទេស។ នេះ​បើ​យោង​តាម​របាយការណ៍​សិមិទ្ធផល​សុខាភិបាល ឆ្នាំ ២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ ២០២០។

    តួលេខ​ខាង​លើ​នេះ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​មុន មាន​ការ​ថយ​ចុះ​បន្តិច ខណៈ​ឆ្នាំ ២០១៨ អត្រា​ទារក​កើត​រស់​ដែល​បាន​ទទួល​ការ​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​ក្នុង​ប៉ុន្មាន​ម៉ោង​ដំបូង​ក្រោយ​កំណើត មាន​ដល់​ទៅ ៦៧%។

    លោកជំទាវ ប្រាក់ សោភ័ណនារី អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​នៅ​ប៉ុន្មាន​ម៉ោង​ដំបូង នៃ​ជីវិត​របស់​ពួក​គេ​គឺ​រឿង​ប្រពៃ​បំផុត។ លោក​ជំទាវ​បន្ត​ថា ទឹកដោះ​ដំបូង មាន​តិច​តួច​បំផុត មាននៅ ២-៣ ថ្ងៃ ដំបូង​ប៉ុណ្ណោះ ទឹកដំបូង​មាន​ចំនួន​តិច តែ​មាន​គុណ​ប្រយោជន៍​ច្រើន។ ការបំបៅកូនក្នុងម៉ោងដំបូង អាចជួយកាត់បន្ថយអាចកាត់បន្ថយអត្រាមរណភាពទារកបានដល់២០%  ម្យ៉ាងវិញទៀតទឹក​ដោះ​ដំបូង​សម្បូរ​ដោយ​សារជាតិ​ចិញ្ចឹម ពិសេស​សម្បូរ​ដោយ​ជីវជាតិ A ដែល​មាន​តួនាទី​ជួយ​បង្កើន​នូវ​អង់ទីករ សម្រាប់​ជួយ​ដល់​ការ​រស់រាន​របស់​កុមារ ការពារ​កុមារ​ពី​ជំងឺ​ផ្សេងៗ និង​ជួយ​ឲ្យ​ភ្នែក​កុមារ​ភ្លឺថ្លា។

    ចំពោះ​ការ​លើក​ឡើង​ថា ទឹក​ដោះ​ដំបូង ជា​ទឹក​ដោះ​ជូរ​ផ្អូម ត្រូវ​ច្របាច់​ចោល​នោះ លោក​ជំទាវអនុរដ្ឋលេខាធិការ ក្រសួងសុខា​ភិបាល ទទួល​បន្ទុក​ផ្នែក​អាហារូត្ថម្ភរូបនេះ ​បកស្រាយ​ថា មិន​មែន​ជា​ការ​ពិត​នោះ​ទេ ហើយបើ​ម្តាយ​ត្រូវ​ព្យាយាម​ឲ្យ​កូន​ជញ្ជក់ បើ​កូន​ជញ្ជក់​កាន់​តែ​ច្រើន ទឹក​ដោះ​ចេញ​កាន់​តែ​ច្រើន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 31, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម