backup og meta

បំបៅដោះមិនត្រឹមសុខភាពល្អទាំងម្ដាយ និងកូនប៉ុណ្ណោះទេ ថែមទាំងជួយឲ្យស្រកទម្ងន់ទៀត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 31, 2020

    បំបៅដោះមិនត្រឹមសុខភាពល្អទាំងម្ដាយ និងកូនប៉ុណ្ណោះទេ ថែមទាំងជួយឲ្យស្រកទម្ងន់ទៀត

    បើ​និយាយ​ពី​អត្ថប្រយោជន៍​នៃ​ទឹកដោះ​ម្ដាយ​ចំពោះ​ទារក មាន​ច្រើន​លើសលប់ ហើយ​សម្រាប់​យើង​ខ្លួនឯង​វិញ ក៏​អាច​កាត់​បន្ថយ​ជំងឺ​មហារីក​ដោះ​ពេល​ឈាន​ដល់​វ័យ​ចំណាស់បាន​ថែម​ទៀត​ផង។

    លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​ភ្លាម​ៗ​ក្រោយ​ពេល​សម្រាល ជួយ​ឲ្យ​ទារក​ទទួល​អាហារ​បំប៉ន​ដ៏​ល្អ​ចំពោះ​សុខភាព។

    មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ម្ដាយ​ដែល​បាន​បំបៅ​កូន​ដោយ​ទឹក​ដោះ ក៏​ជួយ​កាត់​បន្ថយ​ការ​ហូរ​ឈាម​ចេញពី​ស្បូន​ដែល​កើតឡើង ភ្លាម​ៗ​ក្រោយ​ពី​ការ​សម្រាល និង​ជំរុញ​ការ​បញ្ចេញ​សុក​ចេញពី​ក្នុង​ស្បូន។ ចំពោះ​រឿង​សំខាន់​មួយ​ទៀត​ដែល​ស្រី​ៗ​យើង​ប្រាថ្នា​នោះ គឺ​អាច​សម្រក​គីឡូ បាត់ក្បាលពោះ ជួយ​ឲ្យ​រាង​ស្អាត​មក​វិញ​ថែម​ទៀត​ផង។

    សាស្ត្រាចារ្យ​ផ្នែក​សម្ភព រោគ​ស្ត្រី​ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​បាន​បន្ត​ទៀត​ថា ពេល​ពពោះ ស្រី​ៗ​ភាគច្រើន​ប្រាកដជា​ឡើង​ទម្ងន់ តែ​ក្រោយ​សម្រាល​កូន​ហើយ​មិន​ស្រក​ទៅ​វិញ​ទេ ឬត្រឹម​ស្រក​បាន​បន្តិច​បន្តួច​ប៉ុណ្ណោះ ដែល​នេះ​ជា​បញ្ហា​ប្រឈម​ និងពិបាក​ក្នុង​ការ​ដោះស្រាយ ហើយ​ ថែម​ទាំងប៉ះពាល់ផ្លូវចិត្ត​ទៀត។ ព្រោះដោយសារ​ជាតិ​ខ្លាញ់​ប្រមូល​ផ្ដុំ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ រួម​ជាមួយ​ភាព​តានតឹង ព្រមទាំង​តម្រូវ​ការ​របស់​ទារក​ធ្វើឲ្យ​ម៉ាក់​ៗ​ព្យាយាម​ញ៉ាំ​ច្រើន ដោយ​មិន​បាន​ជ្រើសរើស​ក្រុម​អាហារ​ដែល​មាន​ប្រយោជន៍ និង​គ្មាន ទើប​ទម្ងន់​កើន​ឡើង​ខ្លាំង។

    ដូចនេះ​វិធី​ដ៏​ល្អ​បំផុត ដើម្បី​បញ្ចេញ​ជាតិ​ខ្លាញ់​ទាំងអស់​ចេញពី​រាង​កាយ​គឺ​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្ដាយ ពីព្រោះ​វា​នឹង​ប្រើប្រាស់​ជាតិ​ខ្លាញ់​ដែល​ផ្ទុក​នៅ​គ្រប់​ផ្នែក ផ្សេង​ៗ​នៃ​រាង​កាយ​ ដើម្បី​ផលិត​ជា​ទឹកដោះ ហើយ​ត្រូវ​កូន​ស្រូប​យក​ទៅទ្រទ្រង់​រាងកាយ។

    លោក​ក៏​បាន​បន្ថែម​ដែរ​ថា ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​ធ្វើឲ្យ​ស្ត្រី​មមាញឹក​ខ្លាំង​ណាស់ ពោល​គ្រប់​ពេល​វេលា ជា​ពិសេស​ពេល​យប់ គឺ​ងាក​ៗ​កូន​យំ​រហូត ហើយ​ក៏​ត្រូវ​អត់​ងងុយ​ក្រោក​មក​បំបៅ ហើយអាហារ​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ញ៉ាំ ត្រូវ​បន្លែង​ទៅ​ជា​ទឹក​ដោះ​ឲ្យ​បៅ​ទៀត ទើប​ម្ដាយ​មិន​អាច​ធាត់​ទៀត​បាន។ ទោះ​ជា​ហេតុ​នឿយ​ក៏​ពិតមែន តែ​ទាំង​កូន និង​យើង​មាន​សុខភាព​ល្អ​ដូច​គ្នា មិន​ដូច​អ្នក​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ឡើយស្រួល មិន​បញ្ចេញ​កម្លាំង តែមិនស្រកទម្ងន់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jul 31, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម