១- អាហារក្មេងតូចត្រូវចៀសវាង
– ទឹកដោះគោមានជាតិខ្លាញ់តិច៖ ក្មេងទើបចេះដើរភាគច្រើន ត្រូវការជាតិខ្លាញ់ និងកាឡូរីពីទឹកដោះគោសុទ្ធ ដើម្បីអភិវឌ្ឍរាងកាយ និងការលូតលាស់។ ពេលកូនយើងដល់អាយុ ២ឆ្នាំ បើសង្កេតឃើញ មិនមានបញ្ហាលូតលាស់មិនប្រក្រតីនោះទេ ប៉ាម៉ាក់អាចចាប់ផ្ដើមឲ្យអូនតូចញ៉ាំទឹកដោះគោមានជាតិខ្លាញ់តិចបាន តែបើកូនលើសទម្ងន់ មានជំងឺបេះដូងទៀតនោះ ពេទ្យអាចណែនាំឲ្យប្រើទឹកដោះគោប្រភេទនេះ តាំងពីមុនគេអាយុ ២ឆ្នាំ មកម្ល៉េះ។
– អាហារទំហំធំៗ ឬច្រើនៗ៖ អាហារមានទំហំធំជាងគ្រាប់សណ្ដែក និងមានចំនួនច្រើន អាចធ្វើឲ្យស្លាក់ជាប់ក្នុងបំពង់កក្មេងបាន។ បន្លែដូចជាការ៉ុត បន្លែស្ពៃ Celery និងសណ្ដែកខៀវ គួរតែកាត់ឲ្យតូច ច្រៀកជាចំណិតតូចៗ ឬចម្អិនសិន មុនឲ្យទៅអូនតូចញ៉ាំ។ កាត់ផ្លែឈើ ដូចជាទំពាំងបាយជូរ ប៉េងប៉ោះ ឲ្យតូចៗ (Cherry tomatoes) និងដុំឪឡឹក ជាបួនចំណែកតូចៗ មុននឹងឲ្យញ៉ាំ ហើយច្រៀក ឬកាត់សាច់ និងដុំឈីស ជាចម្រៀកឲ្យតូចៗមែនទែន។