កង្វះអាហារូបត្ថម្ភ

កង្វះអាហារូបត្ថម្ភ - ទោះ​កូន​ក្នុង​វ័យ​ណា​ក៏​ដោយ ក៏​សមាសភាព​អាហារូបត្ថម្ភ​នៅ​តែ​​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុតជួយដល់​​ការ​លូតលាស់​របស់​កូនៗ បន្ថែម​ពី​លើ​ការ​បំបៅដោះ។ បើ​កូន​ខ្វះ​សារធាតុ​ចិញ្ចឹម ឬ​កង្វះអាហារូបត្ថម្ភ ម៉ាក់ប៉ា​គួរ​មាន​វិធី​ដោះស្រាយ

ចំណេះដឹងទូទៅ

កង្វះអាហារូបត្ថម្ភ

កូនស្លេកស្លាំងសង្ស័យខ្វះជាតិដែក ម៉ាក់ៗ​គួរធ្វើម៉េច​ខ្លះ?

កង្វះជាតិដែកលើកុមារមិនត្រឹមតែបង្កឱ្យកុមារមានជំងឺស្លេកស្លាំងទេ ថែមទាំង​អាច​បង្ក​ឱ្យកុមារលូតលាស់រាងកាយ និងអភិវឌ្ឍខួរក្បាលយឺតទៀតផង។ ហេតុអ្វីបានជាកុមារ​មាន​ជំងឺ​នេះ? ជំងឺនេះអាចធ្វើរោគវិនិច្ឆ័យ និងព្យាបាលតាមវិធីណាខ្លះ? លោកវេជ្ជបណ្ឌិត ទ្រី លីធាង ឯកទេសរោគកុមារ និងជំងឺឈាមលើកុមារនៅមន្ទីរពេទ្យកុមារ​ជាតិបាន​ឱ្យ​ដឹងថា កត្តាបង្កឱ្យកុមារខ្វះជាតិដែករហូតដល់ស្លេកស្លាំងរួមមាន៖ - អំឡុងពេលបៅដោះម្តាយ៖ ម្តាយញុំាចំណីអាហារដែលខ្វះជាតិដែក - របបអាហារ៖ ក្រោយពេលកុមារអាយុ ៦ ខែ ម៉ាក់ប៉ាអាចឱ្យកូនញុំាអាហារដែលខ្វះជាតិដែក​ដូចជា បបរសជាមួយទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស ឬអំបិលជាដើម ដោយ​មិន​បាន​បន្ថែម​បន្លែ ត្រី សាច់​ត្រឹម​ត្រូវ - ទឹកដោះគោក្រដាស៖ ការឱ្យកូនញុំាទឹកដោះគោក្រដាសមុនអាយុ ១ ខួប - ទឹកដោះគោខាប់៖ ការឆុងទឹកដោះគោខាប់ឱ្យកូនបៅ ឬញុំាជំនួសទឹកដោះម្តាយ ឬបបរខាប់​គ្រប់​គ្រឿង - ការហូរឈាមតិចៗក្នុងខ្លួន៖ ដោយសារដំបៅក្រពះ ឫសដូងបាត ឬដុះសាច់ក្នុងពោះវៀន - ជំងឺដែលធ្វើឱ្យពោះវៀនមិនស្រូបសារធាតុចិញ្ចឹមបានល្អ (Coeliace disease) ៖ ពេលខ្លះកុមារញុំាចំណីអាហារបានគ្រប់គ្រាន់​ហើយ តែពោះវៀនអត់ស្រូបយក។ ដូច្នេះជាតិដែកដែលនាំចូល អត់បានយកទៅ​ប្រើប្រាស់​ទេ​ដែលបណ្តាលឱ្យខ្វះជាតិដែក - ការមានសត្វល្អិតនៅក្នុងខ្លួន៖ ពេលកុមារមានសត្វល្អិតនៅក្នុងខ្លួនក៏​បណ្តាលឱ្យជាតិដែក​ថយ​ចុះ​ដែរ លោកវេជ្ជបណ្ឌិត ទ្រី លីធាង ឯកទេសរោគកុមារ និងជំងឺឈាមលើកុមារ​នៅមន្ទីរ​ពេទ្យ​កុមារជាតិ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក […]

ស្វែងរក កង្វះអាហារូបត្ថម្ភ

កង្វះអាហារូបត្ថម្ភ

កូនមិនព្រមញ៉ាំអាហារ ម៉ាក់ប៉ាអាចសាកតិចនិកប៉ុន្មាននេះ

ក្នុង​ការ​ចិញ្ចឹម​កូន រឿង​មួយ​ដែល​ម៉ាក់​ប៉ា​ធុញ ខឹង​កូន ពេល​ខ្លះ​ស្ទើរ​ទប់​កំហឹង​មិន​បាន​គឺ​ពេល​ដែល​កូន​មិន​ព្រម​ញ៉ាំ​អាហារ ហើយ​យើង​ត្រូវ​តាម​បញ្ចុក ឬ​ស្រែក​ដាក់​ទម្រាំ​បាន​ញ៉ាំ​បាយ​អស់​ពី​ចាន​ម្ដងៗ។ ប៉ុន្តែ ការ​ស្រែក​បង្ខំ​ឲ្យ​កូន​ញ៉ាំ​អាហារ​មិន​មែន​ជា​វិធីសាស្ត្រ​ត្រឹម​ត្រូវ​ទេ ហើយអ្នក​ជំនាញ​បាន​ណែនាំ​តិចនិក​ជួយ​ឲ្យ​កូន​ញ៉ាំ​បាយ​តាម​ធម៌​ត្រជាក់វិញ​។ ជុំ​វិញ​បញ្ហា​កូន​មិន​ព្រម​ញ៉ាំ​អាហារ​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ បាន​ពន្យល់​ឲ្យ​ដឹង​ថា តាម​ទ្រឹស្ដី​របស់​អ្នក​ជំនាញ​ផ្នែក​ចំណី​អាហារ ទម្រាំ​កុមារ​ព្រម​ទទួល​យក​អាហារ​ថ្មី​មួយ ម៉ាក់​ប៉ា​ត្រូវ​សាក​ល្បង​ផ្ដល់​អាហារ​នោះ​ឲ្យ​កូន​១៥-២០​ដង។ ម៉ាក់​ប៉ា​ត្រូវ​ដឹង​ថា ការ​ញ៉ាំ​អាហារ​មិន​មែន​ជា​ការ​ធ្វើ​សង្គ្រាម មិន​មែន​ជា​ការ​ចាប់​បង្ខំ​ឲ្យ​កូន​ញ៉ាំ​អាហារ​ទេ ប្រសិន​បើ​កូន​មិន​ព្រម​ញ៉ាំ​អាហារ អាច​សាក​ល្បង​ដោះ​ស្រាយ​ជាមួយ​តិចនិក​សាមញ្ញ​ខាង​ក្រោម​នេះ​ដូច​ជា៖​ ទី១. បង្កើត​កាល​វិភាគ​ញ៉ាំ​អាហារ៖ ម៉ាក់​ប៉ា​ត្រូវ​បង្កើត​កាល​វិភាគ​ច្បាស់​លាស់​ក្នុង​ការ​ញ៉ាំ​អាហារ។ ចំពោះ​កុមារ​តូច យើង​ត្រូវ​ឲ្យ​អា​អូន​ញ៉ាំ​អាហារ​យ៉ាង​តិច ៣​ពេល/ថ្ងៃ (ព្រឹក ថ្ងៃ ល្ងាច) ហេតុ​នេះ​ម៉ាក់​ប៉ា​ត្រូវ​ព្យាយាម​ផ្ដល់​អាហារ​ឲ្យ​កូន​ឲ្យ​ទៀង​ទាត់​ពេល​វេលា។ ទី២. ផ្ដល់​អាហារ​ក្នុង​បរិមាណ​សម​ស្រប៖ ដើម្បី​ដឹង​ថា​អាហារ​សមរម្យ​កម្រិត​ណា​សម្រាប់​កូន យើង​គួរ​ប្រើ​ប្រាស់​ចាន​សម​ស្រប​ទៅ​តាម​កុមារ និង​ប្រើ​ស្លាបព្រា​តូច​ៗ​សម​ស្រប​ទៅ​តាម​មាត់​របស់​កូន។ ជាក់​ស្ដែង ប្រសិន​បើ​យើង​ប្រើ​ចាន ឬ​ស្លាបព្រា​ណា​តូច​ៗ​គួរ​ឲ្យ​ស្រលាញ់ ទាក់​ទាញ ក្មេង​ៗ​ក៏​ចេះ​តែ​ចង់​ញ៉ាំ​អាហារ​តាម​នឹង។ ទី៣. បង្កើត​បរិយាកាស​សប្បាយ៖ ម៉ាក់​ប៉ា​ត្រូវ​បង្កើត​បរិយាកាស​មួយ​ល្អ និង​រីក​រាយ​ក្នុង​ការ​ញ៉ាំ​អាហារ​សម្រាប់​កូន​ៗ។ កាល​ពី​មុន ពេល​យើង​ចេញ​ក្រៅ​ផ្ទះ​បាន យើង​អាច​នាំ​កូន​ទៅ​លេង​ជា​មួយ​ក្មេង​ៗ​ជុំ​វិញ​ផ្ទះ​បណ្ដើរ បញ្ចុក​បាយ​កូន​បណ្ដើរ តែ​ដោយ​សារ​ឥឡូវ​នេះ យើង​ត្រូវ​នៅ​ក្នុង​ផ្ទះ​ជាប់ អញ្ចឹង​យើង​គួរ​ឲ្យ​កូន​ញ៉ាំ​អាហារ​ជុំ​គ្នា​ជា​មួយ​មនុស្ស​ធំ ទោះ​អា​អូន​ញ៉ាំ​រាយ​បាយ​ពេញ​នឹង​ក៏​ដោយ។ ទី​៤. ផ្លាស់​ប្ដូរ​អាហារ​ជា​ប្រចាំ៖ កុមារ​ក៏​ដូច​យើង​មនុស្ស​ធំ​ដែរ បើ​ញ៉ាំ​អាហារ​ដដែល​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កូន​ច្បាស់​ធុញ​ទ្រាន់​មិន​ចង់​ញ៉ាំ​ទេ។ […]


កង្វះអាហារូបត្ថម្ភ

ទឹកដោះគោស្រស់ល្អចំពោះកូន តែខ្វះជាតិរ៉ែនេះមួយ អាចបង្កជាជំងឺដល់អាអូនវិញ

ទឹកដោះ​គោ​ស្រស់​ផ្ដល់​ប្រយោជន៍​ដល់​កូន​ៗ​យើង​ច្រើន មិន​ត្រឹម​តែ​សម្បូរ​សារធាតុ​ចិញ្ចឹម​ល្អ​ចំពោះ​សុខភាព​ប៉ុណ្ណោះ​ទេ វា​ជួយ​ដល់​ការ​លូតលាស់ និង​អភិវឌ្ឍ​របស់​កូន​យើង​ផង​ដែរ។ ត្បិត​តែ​ទឹក​ដោះ​គោ​ស្រស់មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ជួយ​ដល់​សុខភាព​ទូទៅ​កូន តែ​ទឹក​ដោះ​គោ​ស្រស់​ខ្វះ​ជាតិ​រ៉ែ​ចាំ​បាច់​ដល់​រាងកាយ​មួយ​ដែល​ម៉ាក់​ប៉ា​គួរ​បន្ថែម​ពី​លើ​ការ​ញ៉ាំ​ទឹកដោះគោ ចៀសវាង​អា​អូន​កើត​ជំងឺ​ស្លេកស្លាំង។ ជុំ​វិញ​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ បាន​ឲ្យ​ដឹង​ថា ទឹកដោះ​គោ​ស្រស់ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ច្រើន​ដូច​ជា សម្បូរ​សារជាតិ​ទឹក ប្រូតេអ៊ីន ខ្លាញ់ និង​សារជាតិ​រ៉ែ ជា​ពិសេស គឺ​កាល់ស្យូម​ដែល​ជួយ​ដល់​ការ​លូតលាស់​របស់​កុមារ។ លោក​ស្រី​វេជ្ជបណ្ឌិតបន្ត​ថា ចំណុច​ខ្វះខាត​របស់​ទឹកដោះ​គោ​ស្រស់​ម៉ាក់​ប៉ា​គួរ​ដឹង​នោះ ​គឺទឹក​ដោះ​គោ​ស្រស់​មិន​សម្បូរ​ជាតិ​ដែក ដែល​ជា​ជាតិ​រ៉ែ​ចាំ​បាច់​បំផុត​ដល់​រាងកាយ​មនុស្ស​យើង។ ហេតុ​ដូច​នេះ​កុមារ​ដែល​ផឹក​ទឹកដោះ​គោ​ស្រស់​ច្រើន អាច​បណ្ដាល​ឲ្យ​កើត​ជា​ជំងឺ​ស្លេកស្លាំង​ដោយ​សារ​ការ​ខ្វះ​ជាតិ​ដែក។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ជាន សុផល ប្រធាន​ផ្នែក​ជំងឺ​ឈាម​កុមារ នៃ​មន្ទីរពេទ្យ​កុមារជាតិ​បាន​ពន្យល់​ថា ខ្វះ​ជាតិ​ដែក ធ្វើ​ឲ្យ​គ្រាប់​ឈាម​ក្រហម​ធ្លាក់​ចុះ ការ​ដឹក​ជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​ខួរក្បាល​មិន​សូវ​បាន​គ្រប់​គ្រាន់​នោះ​ទេ។ មួយ​វិញ​ទៀត ជាតិ​ដែក មាន​ប្រយោជន៍​សម្រាប់​ការ​​ វិវត្ត ការ​លូតលាស់​ប្រព័ន្ធ​ប្រសាទ បើ​ខ្វះ​ជាតិ​ដែក​ធ្វើ​ឲ្យ​ខួរក្បាល​ចោទ​ជា​បញ្ហា។ បើ​សង្ស័យ​កូន​ស្លេក​ស្លាំង​ដោយសារ​ខ្វះ​ជាតិ​ដែក ម៉ាក់ប៉ា​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​ពេទ្យ​ជំនាញ​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ម៉ាក់​ប៉ា​អាច​បន្ថែម និង​ការពារ​អា​អូន​ពី​ការ​ខ្វះ​ជាតិ​ដែក ដោយបន្ថែម​អាហារ​ជាតិ​ដែក​ឲ្យ​កូន​ញ៉ាំ​ឲ្យ​គ្រប់​គ្រាន់ កាត់​បន្ថយ​ការ​ញ៉ាំ​ទឹកដោះ​គោ​ស្រស់ បង្កើន​សមត្ថភាព​ស្រូប​យក​ជីវជាតិ​ចិញ្ចឹម​របស់​កូន។ល។​


កង្វះអាហារូបត្ថម្ភ

ខ្វះជាតិស័ង្កសី រាងកាយកូនលូតលាស់មិនពេញលេញទេ ត្រូវបំប៉នអាហារអីខ្លះ?

ស័ង្កសី​គឺ​ជា​មីក្រូ​សារជាតិ​ដែល​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លូតលាស់​របស់​កុមារ ក្នុង​ចំណោម​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ដែល​អា​អូន​ត្រូវ​ការ។ ស័ង្កសី ក៏​ជួយ​ដល់​សុខភាព​កូន​ច្រើន​ផ្នែក​ផងដែរ ហេតុ​ដូច្នេះ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ស័ង្កសី​ជា​អាហារ​ដែល​ត្រូវ​បញ្ចូល​ក្នុង​របប​អាហារ​របស់​កូន ព្រោះ​បើ​តាម​អ្នក​ជំនាញ​ក្មេង​ខ្វះ​ជាតិ​ស័ង្កសី​អាច​ជួប​ផល​វិបាក​ច្រើន។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​បារាំង​បាន​ឲ្យ​ដឹង កង្វះ​ជាតិ​ស័ង្កសី​លើ​កុមារ​អាច​បណ្ដាល​ឲ្យ​ក្មេង​ជួប​បញ្ហា​​ដូច​ជា៖ - ប្រព័ន្ធភាពស៊ាំ​ខ្សោយ​បណ្ដាល​ឲ្យ​ឈឺ​ច្រើន - ថយចុះចំណង់អាហារ - លូតលាស់យឺត (ទម្ងន់ និងកម្ពស់) - ឧស្សាហ៍រាកញឹកញាប់ - សក់ផុយស្រួយ ឬសក់ជ្រុះ។ល។ ចុះ​ជាតិ​ស័ង្កសី​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ​ដល់​ក្មេង? អត្ថប្រយោជន៍​នៃ​ស័ង្កសី​ផ្ដល់​ឲ្យ​សុខភាព​ក្មេង​រួម​មាន៖ ជួយ​ដល់​ការ​ឡើង​ទម្ងន់ និង​លូត​កម្ពស់ ជួយ​ដល់​ការ​អភិវឌ្ឍ​ការ​យល់​ដឹង ពង្រឹង​ស្មារតី និង​ការ​ចង​ចាំ ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ ទប់​ស្កាត់​ជំងឺ​ផ្ដាសាយ និង​រាក ទប់​ស្កាត់​ការ​បាត់​បង់​គំហើញ ជួយ​បង្ការ​ជំងឺ​មហារីក​លើ​ក្មេង ជួយ​ពង្រឹង​ប្រព័ន្ធ​សរសៃ​ប្រសាទ​ក្មេង។ល។ បរិមាណ​អា​អូន​គួរ​ញ៉ាំ​ជាតិ​ស័ង្កសី​ក្នុង​មួយ​ថ្ងៃ អាយុ ៤-៨ឆ្នាំ ៖ ៥ មិល្លីក្រាម/ថ្ងៃ អាយុ ៩-១៣ឆ្នាំ៖ ៨ មិល្លីក្រាម/ថ្ងៃ អាយុ ១៤-១៨ឆ្នាំ៖ ៩​​ មិល្លីក្រាម/ថ្ងៃ ចំពោះ​អាហារដែលសម្បូរជាតិស័ង្កសី យើងអាចរកបានក្នុង៖ សាច់ក្រហម ដំឡូង សណ្ដែក ផ្សិត គ្រាប់ធញ្ញជាតិ ឈីស និងផលិតផលបំប៉នដទៃទៀត។


កង្វះអាហារូបត្ថម្ភ

ប៉ា​ម៉ាក់ត្រូវដឹង​! ក្មេង​ៗ​ខ្វះ​​អាហារូបត្ថម្ភ​​កើត​មាន​ជំងឺ​ច្រើន​មុខ

មនុស្ស​ភាគ​ច្រើន​គិត​ថា​ ក្មេង​ៗ​ដែល​ញ៉ាំ​មិន​គ្រប់គ្រាន់​​អាច​ប្រឈម​នឹង​កង្វះ​អាហារូបត្ថម្ភ​ខ្ពស់​បំផុត​ ប៉ុន្តែ​កង្វះ​​អាហារូបត្ថម្ភ​នេះ​គឺ​អាច​សំដៅ​ទាំង​ការ​ខ្វះ​ ឬ​លើស​អាហារូបត្ថម្ភ​។​ នៅ​ពេល​ដែល​កុមារ​​​​ស្គម​ជ្រុល​ ឬ​ធាត់​ជ្រុល​ ឬ​មិន​បាន​ទទួល​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​គ្រប់គ្រាន់​​ ដូចជា​វីតាមីន​​ និង​សារធាតុ​រ៉ែ​ ពួក​គេ​អាច​នឹង​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​ជំងឺ​ផ្សេងៗ​ និង​បញ្ហា​សុខភាព​ជាច្រើន​។​ ១. កង្វះ​វីតាមីន​A ​នៅ​ពេល​ដែល​​កុមារ​ទទួល​បាន​វីតាមីន​A មិន​គ្រប់គ្រាន់​ ពួក​គេ​​អាច​ជួប​បញ្ហា​ស្ងួត​ភ្នែក​ និង​ខ្វាក់​មាន់​ ហើយ​ប្រសិនបើ​វីតាមីន​A មិន​ត្រូវ​បាន​បំពេញ​បន្ថែម​ឲ្យ​ទាន់​ពេលវេលា​ទេ​នោះ​ កុមារ​អាច​នឹង​ពិការ​ភ្នែក​អស់​មួយ​ជីវិត​។​ បន្ថែម​ពី​នេះ​ កង្វះ​វីតាមីន​A ក៏​អាច​ធ្វើ​ឲ្យ​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ ​ដែល​ធ្វើ​​ឲ្យ​កុមារ​ងាយ​កើត​ជំងឺ​ផ្សេង​ៗ​។ យោង​តាម​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា​ កង្វះ​អាហារូបត្ថម្ភ​អាច​ធ្វើ​ឲ្យ​កុមារ​ឈឺ​ និង​ស្លាប់​ដោយ​សារ​ជំងឺ​រាក​រូស​ ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ស្រួច​ស្រាល់​ ជំងឺ​កញ្ជ្រឹល​ និង​គ្រុន​ចាញ់​។​ ២. កង្វះ​វីតាមីនB3 និង​អ៊ីយ៉ូត​ ​​​​ជាមួយ​គ្នា​នេះ​ដែរ​ ការ​មិន​ទទួល​បានវីតាមីនB3​ (Niacin​) គ្រប់គ្រាន់​ អាច​ធ្វើ​ឲ្យ​ក្មេង​កើត​​ជំងឺ​រាក​រូស​ កន្ទួល​រមាស់​​លើ​ស្បែក​ ហើយ​ប្រសិនបើ​មិន​មាន​ការ​​ព្យាបាល​ទេ​នោះ វា​នឹង​អាច​បណ្ដាល​ឲ្យ​កុមារ​​កើត​ជំងឺ​ភ្លេចភ្លាំង  ព្រម​ទាំង​អាច​បាត់បង់​ជីវិត​ថែម​ទៀត​ផង​។​ រី​ឯ​កុមារ​ដែល​មិន​ទទួល​បាន​ជាតិ​អ៊ីយ៉ូត​គ្រប់គ្រាន់​ អាច​វិវត្តន៍​ទៅ​ជា​ពក​ក​ឬ​​ក្រពេញ​ទីរ៉ូអ៊ីត​រីក​ធំ​។ ៣. កង្វះ​វីតាមីន​D វីតាមីនD មាន​សារៈសំខាន់​ណាស់​ចំពោះ​កុមារ​ ហើយ​ប្រសិនបើ​ពួក​គេ​ខ្វះ​វីតាមីន​មួយ​នេះ​ វា​នឹង​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ​ដែល​ពាក់ព័ន្ធ​នឹង​ឆ្អឹង​ (rickets) ។​ ជំងឺRickets អាច​ធ្វើ​ឲ្យ​ឆ្អឹង​របស់​ក្មេង​ខ្សោយ​ និង​ងាយ​បាក់​ ការ​ឈឺចាប់​ឆ្អឹង​ ការ​ខូច​ទ្រង់ទ្រាយ​គ្រោង​ឆ្អឹងរមួល​សាច់​ដុំ​ ការ​លូតលាស់​ចុះ​ខ្សោយ​ និង​ការ​ខូច​ទ្រង់ទ្រាយ​ធ្មេញ​ជា​ដើម​។ ៤. កង្វះ​ជាតិ​ដែក​ ​​ជំងឺ​ស្លេកស្លាំង​ដោយ​សារ​កង្វះ​ជាតិ​ដែក ​គឺ​ជា​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ទូទៅ​នៅ​ជុំវិញ​ពិភពលោក។​ ប្រសិនបើ​ក្មេង​ពុំ​ទទួល​បាន​ជាតិ​ដែក​គ្រប់គ្រាន់​ ពួក​គេ​​មិន​អាច​បង្កើត​​អេម៉ូ​ក្លូ​ប៊ីន​ […]


កង្វះអាហារូបត្ថម្ភ

មូលហេតុសំខាន់ ២ នេះ ធ្វើឲ្យទារក និងកុមារ មានបញ្ហាខ្វះគ្រាប់ឈាមក្រហម ទៅជាស្លេកស្លាំង

ជំងឺ​ស្លេក​ស្លាំង​លើ​ទារក និង​កុមារ​មាន​ច្រើន​ប្រភេទ តែ​ក្នុង​នោះ​ក្មេង​ជួប​ញឹក​ញាប់​ជាង​គេ គឺ​ជំងឺស្លេក​ស្លាំង​ដោយសារ​ខ្វះ​គ្រាប់​ឈាម​ក្រហម។ ចំពោះ​មូលហេតុ​សំខាន់​ដែល​បណ្តាល​ឲ្យ​ទារក ឬ​កុមារ​ប្រឈម​នឹង​កង្វះ​គ្រាប់​ឈាម​ក្រហម​នោះ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ជាន សុផល ប្រធាន​ផ្នែក​ជំងឺ​ឈាម​កុមារ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ អះ​អាង​ថា មក​ពី​កត្តា​សំខាន់ ២ ទី១ បណ្តាល​មក​ពី​ជំងឺ​គ្រាប់​ឈាម​ក្រហម​ពី​កំណើត ដែល​ពាក្យ​បច្ចេកទេស​ហៅ​ថា Thalassemia។ ទី២ បណ្តាល​មក​ពី​កង្វះ​ជាតិ​ដែក ឬ កង្វះ​មីក្រូសារធាតុ​ផ្សេងទៀត។ លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ថា Thalassemia ជា​ជំងឺ​គ្រាប់​ឈាម​ក្រហម​ពី​កំណើត ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ជា​ជំងឺ​តំណ​ពូជ​ពី​ឪពុក ឬ​ម្តាយ ឬ​អាច​ទាំង​ម្តាយ​ទាំង​ឪពុក​ដែល​មាន​ជំងឺ​នេះ រួច​បន្ត​ទៅ​កូន ដែល​ធ្វើ​ឲ្យ​រាងកាយ​មាន​អេម៉ូក្លូប៊ីន​តិច​ជាង​ធម្មតា ដែល​មិន​អាច​ដឹក​ជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​រាងកាយ​បាន។ តាម​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូប​នេះ យើង​អាច​ដឹង​ថា​កូន​ក្នុង​ផ្ទៃ​មាន​ជំងឺ Thalassemia នេះ ឬ​អត់ ដោយ​ការ​បូម​ទឹក​ភ្លោះ​យក​ទៅ​ពិនិត្យ នៅ​ក្នុង​អំឡុង​ត្រីមាសទី ១២-១៥ សប្តាហ៍។ បើ​សិន​ជា​ពិនិត្យ​ឃើញ​ថា កូន​ក្នុង​ផ្ទៃ​កើត​ជំងឺ Thalassemia ក្នុង​កម្រិត​ធ្ងន់ នោះ​ក្រុម​គ្រូពេទ្យ​មិន​ឲ្យ​ឪពុក​ម្តាយ​បន្ត​ទុក​កូន​នោះ​ក្នុង​ផ្ទៃ​នោះ​ទេ ព្រោះ​ពេល​កូន​កើត​មក​ឈឺ​វេទនា​ណាស់ ត្រូវ​ការ​ព្យាបាល ១ ជីវិត ហើយ​ចំណាយ​ថវិកា​ក៏​ច្រើន។ វេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ មន្ទីរពេទ្យកុមារជាតិ ចំពោះ​ករណី​ក្មេង ស្លេកស្លាំង​ដោយសារ​ខ្វះ​ជាតិដែក ឬ​កង្វះមីក្រូ​សារធាតុ​ផ្សេង​ទៀត ដែល​ចូលរួម​នៅ​ក្នុង​ការ​សំយោគ​គ្រាប់​ឈាម​ក្រហម​នោះ […]


កង្វះអាហារូបត្ថម្ភ

ទម្លាប់ផ្ដល់អាហារខុស ម៉ាក់ប៉ាគួរកែចេញ បើចង់ឲ្យអាអូនមានសុខភាពល្អ

ជា​ទូទៅ មនុស្ស​យើង​ម្នាក់ៗ​តែង​តែ​មាន​ទម្លាប់​ចិញ្ចឹម​កូន​តាម​បែប​រៀង​ៗ​ខ្លួន ប៉ុន្តែ​ពេល​ខ្លះ ម៉ាក់​ប៉ា​មាន​ទម្លាប់​មិន​ល្អ​ដែល​ធ្វើ​តៗ​តាម​គ្នា ហើយ​និយម​ធ្វើ​តែ​វិធី​ណា​ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ខ្លួន។ ប៉ុន្តែ ទម្លាប់​ចាស់ៗ​អស់​នោះ មាន​មួយ​ចំនួន​ផ្ដល់​ផល​ប៉ះពាល់​ដល់​អា​អូន​ដោយ​មិន​ដឹង​ខ្លួន។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ មាន​សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង បាន​ពន្យល់​ឲ្យ​ដឹង​ថា បើ​ម៉ាក់​ប៉ា​ចង់​ឲ្យ​អា​អូន​លូត​លាស់​បាន​ល្អ ត្រូវ​ប្រាកដ​ថា​វិធី​ចិញ្ចឹម​បី​បាច់​អា​អូន​ដែល​យើង​កំពុង​ប្រើ​មិន​មាន​ផល​ប៉ះពាល់​ណា​ដែល​អាច​បង្អាក់​ដល់​ការ​ធំ​ធាត់​របស់​កូន។ មក​ដល់​ថ្ងៃ​នេះ នៅ​មាន​ម៉ាក់​ប៉ា​មួយ​ចំនួន ឬ​អ្នក​មើល​ថែ​អា​អូន មាន​កំហុស​ឆ្គង​ក្នុង​ការ​ផ្ដល់​អាហារ​ឲ្យ​កូន​តូចៗ​នៅ​ឡើយ​ដូចជា៖ ១. ទម្លាប់​ដាក់​ទឹក​ក្នុង​កំប៉ុង​ទឹក​ដោះ​គោ ឲ្យ​អា​អូន​អាយុ​ក្រោម​៦​ខែ​បៅ​មួយ​ឆ្អែត ហើយ​ចេះ​តែ​ឆ្ងល់​ ហេតុអីបាន​កូន​មិន​សូវ​ឡើង​គីឡូ ២. ទម្លាប់​ដាក់​អំបិល​ក្នុង​បបរ​ឲ្យ​កូន​អាយុ​ក្រោម ​១​ឆ្នាំ ៣. ទម្លាប់​ឲ្យ​អា​អូន​ញ៉ាំ​បបរ​ស​ជាមួយ​ទឹក​ស៊ីអ៊ីវ ៤. ទម្លាប់​ទិញ​បបរ​គ្រឿង​ដែល​មាន​លក់​តាម​ផ្សារ​មាន​ដាក់​អំបិល ប៊ីចេង​ស្ករ​ឲ្យ​កូន​អាយុ​ក្រោម​១ឆ្នាំ ៥. ទម្លាប់​តាម​បញ្ចុក​កូន​រហូត​ដល់​កូន​ធំ មិន​​ឲ្យ​កូន​កាន់​ស្លាប​ព្រា​ញ៉ាំ​បាយ​ខ្លួន​ឯង ៦. ទម្លាប់​ក្នុង​ការ​មិន​ហ៊ាន​ឲ្យ​កូន​រៀន​ទំពា​អាហារ​ដុំ​ៗ​ ចាប់​ពី​អាយុ​១០​ខែ​ឡើង ព្រោះ​ខ្លាច​កូន​ស្លាក់ ៧. ទម្លាប់​ដាស់​កូន​ឲ្យ​បៅ​ពេល​យប់ ព្រោះ​ខ្លាច​កូន​មិន​ឡើង​គីឡូ លុះ​ដល់​ពេល​កូន​ធ្លាប់​បៅ​យប់​ច្រើន​ឆ្អែត លែង​សូវ​ញ៉ាំ​អាហារ “ខ្ញុំ​គ្រាន់​តែ​សង្ឃឹម​ថា ម៉ាក់​ប៉ា​តាយាយ អ្នក​មើល​ថែ​ក្មេង​តូច​ទាំង​អស់ ជាពិសេស​អ្នក​ដែល​នៅ​តាម​ទី​ជន​បទ ផ្លាស់​ប្ដូរ​នូវ​ទម្លាប់​ខុស​ឆ្គង​ទាំង​ប៉ុន្មាន​នេះ ដើម្បី​សុខភាព​កូន​យើង​បាន​ល្អ។" បន្ថែម​ពី​លើ​នេះ វេជ្ជបណ្ឌិត​ជំងឺ​កុមារ​រូប​នេះ បញ្ជាក់​ថា ចាប់​ពី​ពេល​អា​អូន​  អាយុ ​៦​ខែ​ ឡើង​ទៅ ម៉ាក់​ប៉ា​ត្រូវ​ព្យាយាម​ផ្ដល់​អាហារ​បន្ថែម​ដែល​សម្បូរ​ជីវជាតិ​ដូច​វីតាមីន រ៉ែ ឬ​ប្រូតេអ៊ីន ជាដើម ព្រោះ​ថា​បើ​ផ្ដល់​អាហារ​មិន​គ្រប់​គ្រាន់ អាច​បណ្ដាល​ឲ្យ​អា​អូន​ប្រឈម​នឹង​ជំងឺ​ស្លេក​ស្លាំង […]


កង្វះអាហារូបត្ថម្ភ

អាអូនអាយុប៉ុននេះ ម៉ាក់ប៉ាអាចឲ្យញ៉ាំយ៉ាអ៊ួបាន ព្រោះវាផ្ដល់ប្រយោជន៍ច្រើន

ពេល​ទារក​លូតលាស់​ធំ​ៗ​ទៅ អ្វី​ទាំង​អស់​នឹង​ផ្លាស់​ប្ដូរ សូម្បី​តែ​របប​អាហារ​របស់​អា​អូន​ក៏​ប្ដូរ​ដែរ។ នៅ​ពេល​ដែល​អា​អូន​ធំ​ទៅ ម៉ាក់​ប៉ា​ត្រូវ​បន្ថែម​អាហារូបត្ថម្ភ​ដទៃ​ច្រើន​ទៀត ហើយ​ក្នុង​នោះ​យ៉ាអ៊ួ គឺ​ជា​ប្រភេទ​អាហារ​បន្ថែម​ល្អ​មួយ​ដែល​អា​អូន​ត្រូវ​ការ ប៉ុន្តែ​យើង​អាច​ឲ្យ​អា​អូន​ញ៉ាំ​យ៉ាអ៊ួ​ចាប់​ពី​អាយុ​ប៉ុន្មាន​ទៅ? "បើ​តាម ​Australian Guide To Healthy Eating ម៉ាក់​ប៉ា​អាច​ផ្ដល់​យ៉ាអួ ឬ yogurt​ បាន​ចាប់​តាំង​ពី​អា​អូន​មាន​អាយុ​៦​ខែ​ឡើង​ទៅ។" នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​បារាំង។ បើ​ម៉ាក់​ប៉ា​ចង់​បន្ថែម​យ៉ាអ៊ួ ទៅ​ក្នុង​អាហារ​ក្រៅ​ពេល​របស់​អា​អូន យើង​អាច​ចាប់​ផ្ដើម​ផ្ដល់​ឲ្យ​កូន​ញ៉ាំ​ក្នុង​បរិមាណ​ ២០​ មិល្លីលីត្រ ឬ​ ២​ស្លាប​ព្រា​កាហ្វេ រួច​សឹម​ដំឡើង​បរិមាណ​បន្តិច​ម្ដងៗ ទៅ​តាម​តម្រូវ​ការ​របស់​អា​អូន។ មុន​នឹងឲ្យ​អា​អូន​ញ៉ាំ​យ៉ាអ៊ួ ម៉ាក់​ប៉ា​ក៏​ត្រូវ​ជ្រើស​រើស​ប្រភេទ​យ៉ាអ៊ួ​សម​ស្រប​ឲ្យ​កូន មិន​មែន​ឲ្យ​តែ​យ៉ាអ៊ួ​គួរ​តែ​ឲ្យ​កូន​តូច​ញ៉ាំ​បាន​នោះ​ទេ​។ លោក​ស្រី​បន្ត​ថា ចំពោះ​ប្រភេទ​យ៉ាអ៊ួ ម៉ាក់​ប៉ា​គួរ​ជ្រើស​រើស​យ៉ាអ៊ួ​ដែល​មិន​មាន​ជាតិ​ស្ករ និង​បាន​សម្លាប់​មេរោគ (មាន​សរសេរ​ជា​ភាសា​អង់គ្លេស​ថា Plain, Unsweetened, Pasteurized Yogurt) និង​ប្រភេទ​យ៉ាអ៊ួ​មួយ​ទៀត ដែល​យើង​អាច​ជ្រើស​រើស​សម្រាប់​កូនៗ​ដែល​មាន​រសជាតិ​ផ្លែ​ឈើ​ជា​លក្ខណៈ Organic ដែល​ជាតិ​ផ្អែម​ទទួល​បាន​ពី​ផ្លែ​ឈើ។ លើស​ពី​នេះ យ៉ាអ៊ួ​ក៏​ផ្ដល់​ប្រយោជន៍​ល្អៗ​ច្រើន​ទៅ​ដល់​សុខភាព​របស់​អា​អូន​ដែរ​ដូច​ជា៖ - ជួយ​ពង្រឹង​ឆ្អឹង (ក្នុង​យ៉ាអ៊ួ​មាន​ផ្ទុក​ជាតិ​កាល់​ស្យូម​) - ជួយ​ដល់​ការ​រំលាយ​អាហារ - ជួយ​សម្រួល​ដល់ជុះរបស់ក្មេង - ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។ល។ សម្រាប់​យ៉ាអ៊ួ​ដែល​គ្មាន​ជាតិ​ស្ករ ម៉ាក់​ប៉ា​អាច​បន្ថែម​រសជាតិ​សម្រាប់​អា​អូន​ញ៉ាំ​ឲ្យ​កាន់​តែ​ឆ្ងាញ់​បាន​ដោយ​បន្ថែម​ផ្លែឈើ​ធម្មជាតិ​ចូល​ទៅ​ក្នុង​នោះ​ដូច ផ្លែ​ក្រូច ចេក […]


កង្វះអាហារូបត្ថម្ភ

អាហារទាំង ៥ ប្រភេទនេះ សក្តិសមបំផុតសម្រាប់រៀបចំឲ្យអូនៗញ៉ាំនៅសាលា

ចិញ្ចឹមកូន មិនមែនជារឿងងាយស្រួលទេ ព្រោះត្រូវរៀបចំគ្រប់បែបយ៉ាងដើម្បីអូនៗធំឡើងជាមួយសុខភាពល្អ និងប្រាជ្ញាឆ្លាតវៃ។ កាន់តែពិបាកនោះ អំឡុងពេលអូនៗចាប់ផ្តើមចូលសាលារៀន ម៉ាក់ៗគួរតែគិតគូរពីអាហារ ពិសេសអាហារថ្ងៃត្រង់របស់អូនៗឲ្យបានច្រើន ព្រោះជាពេលអូនបញ្ចេញថាមពលច្រើនខុសពីនៅផ្ទះ។ ខាងក្រោមនេះ “Hello គ្រូពេទ្យ” នឹងណែនាំក្រុមអាហារល្អៗ សក្តិសមបំផុតសម្រាប់វៀបចំឲ្យអូនៗញ៉ាំនៅសាលា។ ១- គ្រាប់ធញ្ញជាតិ ពពួកគ្រាប់ធញ្ញជាតិ ជាប្រភេទអាហារល្អខ្លាំង ដោយសារមានអាស៊ីដខ្លាញ់ល្អ ដូចជា អូមេហ្គា ៣ និងសារធាតុចិញ្ចឹម វីតាមីនជាច្រើន ខណៈអាហារផលិតគ្រាប់ធញ្ញជាតិទាំងនោះមានដូចជា៖ – នំស្រូវសាលីស្រួយ – Cereal ក្រៀម – ពោតលីង (Popcorn) – នំបុ័ងក្រៀម – នំដុត (Muffin) – នំប៊ឺហ្គឺរតូចៗ – នំស្រួយ Granola bar – ធញ្ញជាតិ Granola – នំកង (Pretzels) – ប៉ាស្តាចម្អិតស្រេច – នំពុម្ភ នំបុ័ងបារាំង និងផេនខេក – នំស្រួយ Pita។ អត្ថបទពាក់ព័ន្ធ: ម៉ាក់ប៉ាត្រូវដឹង! នេះវីតាមីនសំខាន់ៗបំផុត ក្មេង​ត្រូវការ ខានមិនបាន នៅ​ក្មេង​ក៏​អាចកើត​​ជំងឺ​ពុក​ឆ្អឹង​ដែរ ឲ្យ​តែ​មាន​ប៉ុន្មាន​ចំណុច​នេះ កាល់​ស្យូមល្អសម្រាប់​ក្មេង បើខ្វះច្បាស់ជាមាន​បញ្ហា​ឆ្អឹង​ធ្ងន់ធ្ងរ ក្រោម​ ៤-៦ ខែ ចេះតែឲ្យកូនញ៉ាំអាហារបំប៉នផ្តេសផ្ដាស ចៀសមិនផុតពីបញ្ហាទាំង ៤ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស