ជំងឺឆ្លង

ជំងឺឆ្លង - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ជំងឺឆ្លងនានា ដែល​សង្ស័យ ឬ​គួរ​ឲ្យ​បារម្ភ ហើយ​ទាមទារ​ការ​យក​ចិត្តទុកដាក់ ឬ​ព្យាបាល​ភ្លាមៗ

ចំណេះដឹងទូទៅ

ជំងឺឆ្លង

កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច?

ជំងឺពងបែកមាត់ដៃជើង (Hand-foot-and-mouth disease) បានឆ្លងលើកុមារច្រើន​គួរឱ្យកត់ សម្គាល់ក្នុងមួយរយៈនេះ។ ជំងឺនេះច្រើនកើតលើកុមារដែលមានអាយុក្រោម ៥ឆ្នាំ។ បើកូនឆ្លងជំងឺ នេះ ម៉ាក់ប៉ាគួរមើលថែដូចម្តេច? លោកវេជ្ជបណ្ឌិត ហួត សុធី ប្រធានផ្នែករោគកុមារ និងទារកនៅមន្ទីរពេទ្យព្រះអង្គ​ឌួងបានលើកឡើងថា ជំងឺពងបែកមាត់ដៃជើងភាគច្រើនជាករណីស្រាល​ហើយអាច​​ជាសះស្បើយនក្នុងរយៈពេលពី ៧-១០ថ្ងៃ ដែលមានរោគសញ្ញាដូចជា៖ ក្តៅខ្លួន ចេញកន្ទួលក្រហមដូចរលាកទឹកក្តៅលើស្បែក ជាទូទៅអាចចេញនៅបាតដៃ  បាត​ជើង ជង្គង់ រន្ធគូទ និងក្នុងមាត់ អត់ញុំាអាហារ ឬបៅ ឈឺក្នុងមាត់ ហៀរទឹកមាត់ លោកវេជ្ជបណ្ឌិត ហួត សុធី  ប្រធានផ្នែករោគកុមារ និងទារកនៅមន្ទីរពេទ្យព្រះអង្គឌួង ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោកវេជ្ជបណ្ឌិតបានបន្តថា ក្នុងករណីកូនឆ្លងជំងឺនេះ ម៉ាក់ប៉ាគួរថែទាំតាមការណែនាំដូចខាងក្រោម៖ ពេលកូនក្តៅខ្លួន ម៉ាក់ប៉ាត្រូវជួយកូនគ្រប់គ្រងកម្តៅ ដោយឱ្យកូនញុំាសេរ៉ូ​ប៉ារ៉ា​សេតា​ម៉ុល ៦ម៉ោងម្តងឱ្យត្រូវកម្រិតតាមគីឡូកូន និងយកកន្សែងជ្រលក់​ទឹកក្តៅឧណ្ហៗរួចពូតទឹកកុំឱ្យស្ងួតពេកជូតត្រង់ក ក្លៀក និងក្រលៀនកូន ព្រោះទីតាំងទាំង ៣នេះជាតំបន់ដែលមានសរសៃ​ឈាម​​ធំៗរ​ត់ឆ្លងកាត់ ជាហេតុធ្វើឱ្យកូនចុះកម្ដៅលឿនជាងធម្មតា។ មួយវិញទៀត ប្រសិនណា​ជូត​ខ្លួនហើយកូនបែរជាញាក់ខ្លាំង ម៉ាក់ប៉ាមានបើកកង្ហា ឬម៉ាស៊ីនត្រជាក់គួរ​បិទ​សិន ករណីកូនមិនអាចញុំាថ្នាំបញ្ចុះកម្តៅបាន ឬញុំាហើយក្អួតមកវិញ […]

ស្វែងរក ជំងឺឆ្លង

ជំងឺឆ្លង

ចូលចិត្តឲ្យអ្នកដទៃឱប-ថើបកូន ប្រយ័ត្នឆ្លងមេរោគម៉្យាងនេះតាមទឹកមាត់

ធម្មតា មិន​ថា​គេ​មិន​ថា​យើង ឲ្យ​តែ​ឃើញ​កូន​ក្មេង​គួរ​ឲ្យ​ស្រលាញ់ ពិសេស​អា​អូន​សាច់​ម៉ាប់ៗ ដឹង​តែ​ចង់​ឱប ថើប ចាប់​ក្រញេច​លេង​ជាមួយ​ហើយ ព្រោះ​គួរ​ឲ្យ​ក្នាញ់​ពេក។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​ដឹង​ថា ការ​ថើប​អាច​បណ្ដាល​ឲ្យ​ឆ្លង​មេរោគ​មួយ​ប្រភេទ​តាម​ទឹក​មាត់ ធ្វើ​ឲ្យ​អណ្ដើក​ឡើង​ហើម​បាន។ ជំងឺ ម៉ូណូនុយក្លេអូស៊ីស ឬ​ពាក្យ​បច្ចេកទេស​ថា Mononucleosis ភាគ​ច្រើន​កើត​លើ​កូន​ក្មេង និង​ក្មេង​ៗ​វ័យ​ជំទង់ ហើយ​វា​កើត​ច្រើន​បំផុត​ព្រោះ​ជំងឺ​នេះ​ឆ្លង​មេរោគ​តាម​រយៈ​ទឹក​មាត់ ការ​ថើប ផ្លូវ​ដង្ហើម ឬ​ការ​ប្រើ​ប្រាស់​របស់​រួម​ជាមួយ​អ្នក​ផ្ទុក​មេរោគ​នេះ​ដូចជា ញ៉ាំ​របស់​តែ​មួយ ប្រើ​ស្លាប​ព្រា សម​ជាមួយ​គ្នា​ជាដើម។ នេះ​បើ​តាម​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ និង​រោគ​កុមារ។ ចុចត្រង់នេះ ដើម្បីដឹងពីអត្ថន័យពណ៌ និងរូបរាងលាមកទារក មេរោគ Epstein-Barr (EBV) គឺ​ជា​មូល​ហេតុ​ទូទៅ​បំផុត​នៃ​ជំងឺ ម៉ូណូនុយក្លេអូស៊ីស ក៏​ប៉ុន្តែ ក៏​មាន​មេរោគ​ផ្សេង​ទៀត​ក៏​អាច​បង្ក​ឲ្យ​មាន​ជំងឺ​នេះ​ដូច​គ្នា។ រោគ​សញ្ញា​នៃ​ជំងឺ​នេះ ជា​ធម្មតា​លេច​ឡើង​ចាប់​ពី ៤-៦សប្ដាហ៍ ក្រោយ​ឆ្លង​មេរោគ EBV ហើយ​រោគ​សញ្ញា​ទាំង​នោះ​មាន​ដូច​ជា៖ អស់​កម្លាំង ល្ហិតល្ហៃ ក្ដៅ​ខ្លួន ឈឺ​ក ឈឺ​ក្បាល និង​រាងកាយ ហើម​កូន​កណ្ដុរ​នៅ​ក ឬ​ក្លៀក រីក​ថ្លើម ឬ​អណ្ដើក ឡើង​កន្ទួល វេជ្ជបណ្ឌិត​រូប​នេះ​បាន​បន្ថែម​ថា ផល​វិបាក​នៃ​ជំងឺ ម៉ូណូនុយក្លេអូស៊ីស គឺ​អាច​បែក​អណ្ដើក រលាក​ថ្លើម កើត​ខាន់​លឿង។ល។ ដោយសារ​តែ​វា​អាច​បែក​អណ្ដើក ដូច​នេះ​ហាម​ការ​រត់ និង​ធ្វើ​ការ​ធ្ងន់​ពេល​មាន​ជំងឺ […]


ជំងឺឆ្លង

វិធីនេះល្អបំផុត លាងដៃកូនតូចបានស្អាត មិនបារម្ភអាអូនពុលអាល់កុល

អំឡុង​ពេល​នេះ​ម៉ាក់​ប៉ា​ច្បាស់​ជា​បារម្ភ​ខ្លាំង​ពី​សុខភាព​កូន ខ្លាច​អា​អូន​ឆ្លង​កូវីដ-១៩ តែ​ការ​ប្រើ​ជែល ឬ​អាល់កុល​លាង​ដៃ​លើ​ទារក និង​ក្មេង​ក្រោម​អាយុ ៥ឆ្នាំ មិនល្អនោះ​ទេ។ ដោយ​សារ​កូន​ក្មេង​អាច​ពុល​នឹង​ជាតិ​អាល់កុល បើ​សិន​ជា​ច្រឡំ​ដាក់ដៃចូល​ក្នុង​មាត់​បន្ទាប់​ពីលាង​អាល់កុល ឬ​ជែល​រួចភ្លាមៗ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ American Academy of Pediatrics (AAP)។ ជំនួស​ដោយ​ការ​ប្រើ​ជែល និង​អាល់កុល​លាង​ដៃ​លើ​ទារក និង​ក្មេង​តូចៗ ម៉ាក់​ប៉ា​អាច​ងាក​មក​ប្រើ​សាប៊ូ និង​ទឹក​ស្អាត​វិញ។ នេះជា​តិចនិក​ល្អ​បំផុត​សម្រាប់​សម្អាត​ដៃ​កូន ហើយ​យើង​មិន​ព្រួយ​ថា​ កូន​អាច​ពុល​ជាតិ​អាល់កុល​ដូច​ការ​ប្រើ​ជែល ឬ​អាល់កុល​លាង​ដៃ ពេល​អា​អូន​ដាក់​ដៃ​ចូល​មាត់​ទេ។ និយាយ​ដល់​ត្រង់​តិចនិក​លាង​ដៃ​កូន មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ និង​បង្ការ​ជំងឺ​ឆ្លង​ (CDC) អាមេរិក បាន​ណែនាំ​ពី​តិចនិក​លាង​ដៃ​កូន​ឲ្យ​បាន​ត្រឹម​ត្រូវ​ដូច​ជា៖ ១. ដាក់​ដៃ​កូន​ឲ្យ​សើម រួច​ដាក់​សាប៊ូ​លើ​ដៃ​កូន ២. យក​ដៃ​យើង​ដុស​លើ​ដៃ​កូន​ឲ្យ​គ្រប់​សព្វ ទាំង​បាតដៃ ខ្នង​ដៃ ចន្លោះ​ម្រាម​ដៃ និង​ក្រចក​ដៃ ៣. ដុស​សម្អាត​ដៃ​កូន​យ៉ាង​តិច​ ២០​វិនាទី ៤. លាង​សម្អាត​ដៃ​កូន​ឲ្យ​ស្អាត​ជាមួយ​ទឹក​ស្អាត ៥. ជូត​សម្អាត​ដៃ​កូន​ជាមួយ​កន្សែង ឬ​ កំណាត់​ស្អាត វេជ្ជបណ្ឌិត Patricia Garcia ឯកទេស​ជំងឺ​កុមារ នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​កុមារ Connecticut នៃ​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​ដែល​យើង​នៅ​កន្លែង​គ្មាន​បន្ទប់​ប្រើ​ប្រាស់ យើង​អាច​លាង​សម្អាត​ដៃ​ដោយ​សាប៊ូ និង​ទឹក​ដប​បរិសុទ្ធ​យើង​ញ៉ាំ​ក៏​បាន​ដែរ រួច​ជូត​សម្អាត​ដោយ​ក្រដាស […]


ជំងឺឆ្លង

អ្នក​ជំនាញថា ទារក និងក្មេងៗក្រោមអាយុ៥ឆ្នាំ មិនគួរឲ្យប្រើអាល់កុល ឬជែលលាងដៃទេ

ស្រប​គ្នា​ជាមួយ​ការ​ពាក់​ម៉ាស និង​រក្សា​គម្លាត ការ​លាង​ដៃ​ជាមួយ​អាល់កុល ជែល ឬ​សាប៊ូ និង​ទឹក​ស្អាត ជា​វិធី​ចាំបាច់​សម្រាប់​ការពារ​យើង​ឆ្លង​វីរុស​កូវីដ-១៩ ដែល​នេះ​ជា​ការ​ណែនាំ​ពី​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក (WHO)។ ប៉ុន្តែ ចំពោះ​ការ​ឲ្យ​អា​អូន​តូចៗ​ប្រើ​អាល់កុល ឬ​ជែល​លាង​ដៃ ត្រូវ​បាន​អ្នក​ជំនាញ​អះអាង​ថា មិន​មាន​សុវត្ថិភាព​ចំពោះ​ក្មេង និង​មិន​គួរ​ឲ្យ​ក្មេង​ប្រើ​ទេ។ ហេតុ​អ្វី​បាន​ទារក និង​កូន​ក្មេង​មិន​អាច​ប្រើ​អាល់កុល ឬ​ជែល​លាង​ដៃ​បាន? វា​ជា​រឿង​ចាំ​បាច់​ដល់​ម៉ាក់​ប៉ា​គួរ​ដឹង​ថា យើង​មិន​គួរ​ឲ្យ​កូន​តូច​យើង​ប្រើ ឬ​លេង​ជាមួយ​​ជែល ឬ​អាល់កុល​លាង​ដៃ​ទេ។ ព្រោះ​កូន​ក្មេង​អាច​ពុល​នឹង​ជាតិ​អាល់កុល​ផ្ទុក​ក្នុង​ជែល​លាង​ដៃ​បាន ពិសេស​បើ​អា​អូន​ជ្រុល​ផឹក​អាល់កុល​នោះ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ American Academy of Pediatrics (AAP)។ យោង​តាម​លោក​ស្រី Patricia Garcia ឯកទេស​ជំងឺ​កុមារ​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​កុមារ Connecticut នៃ​សហរដ្ឋអាមេរិក ឲ្យ​ដឹង​ថា សូម្បី​តែ​កូន​ក្មេង​ដាក់​ដៃ​ចូល​មាត់ ឬ​បៀម​ដៃ​ក្រោយ​ពេលលាង​ដៃ​ហើយ​អាច​បណ្ដាល​ឲ្យ​ក្មេង​ពុល​នឹង​អាល់កុល​បាន ពិសេស​បើ​កូន​ដាក់​ដៃ​ចូល​មាត់​ពេល​ដៃ​នៅ​សើម​ពី​ជាតិ​អាល់កុល​នោះ។ ជែល ឬ​ទឹក​អាល់កុល​លាង​ដៃ​ខ្លះ​ផលិត​ឡើង​សម្រាប់​កុមារ​ប្រើ ក៏​ប៉ុន្តែ​ភាគ​ច្រើន​វា​មិន​មាន​ផ្ទុក​ជាតិ​អាល់កុល​ទេ ជា​ហេតុ​បណ្ដាល​ឲ្យ​វា​គ្មាន​ប្រសិទ្ធភាព​ទប់​ទល់​នឹង​ពពួក​បាក់តេរី និង​វីរុស​ផ្សេង​ៗ​រួម​ទាំង​វីរុស SARS-CoV-2 ដែរ។ បន្ថែម​ពី​លើ​នេះ ជែល ឬ​ទឹក​អាល់កុល​សម្រាប់​កុមារ​មាន​ផ្ទុក​សារធាតុ Benzalkonium chloride ដែល​អាច​ធ្វើ​ឲ្យ​ពុលបាន​បើ​លេប​ចូល​ក្នុង​ខ្លួន។ AAP បាន​ឲ្យ​ទៀត​ថា កូន​ក្មេង​មាន​អាយុ​លើ​២៤ខែ អាច​ប្រើ​ជែល ឬ​អាល់កុល​លាង​ដៃ​បាន ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​ដែល​ម៉ាក់​ប៉ា​អាច​ចាំ​ឃ្លាំ​មើល​កូន​បាន​ដិត​ដល់។ […]


ជំងឺឆ្លង

កុំពាក់ម៉ាស ឬរបាំងមុខឲ្យអាអូនអាយុក្រោម ២ ឆ្នាំ ឲ្យសោះ គ្រោះថ្នាក់ណាស់

វីរុស​កូវីដ-១៩ អាច​ឆ្លង​នៅ​ពេល​មនុស្ស​ដក​ដង្ហើម និយាយ ក្អក ឬ​កណ្តាស់។ នៅ​ពេល​នរណា​ម្នាក់​ពាក់​របាំង​មុខ ឬ​ម៉ាស វា​អាច​ការពារ​វីរុស​នេះ​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត។ នេះ​ជាការ​បញ្ជាក់​ពី​អង្គការសុខភាពពិភពលោក (WHO) និង​ក្រសួង​សុខាភិបាល ព្រោះ​សូម្បី​តែ​មនុស្ស​ដែល​មាន​អារម្មណ៍​ធូរ​ស្រាល និង​មិន​មាន​រោគ​សញ្ញា អាច​មាន​ផ្ទុក​វីរុស​នេះ និង​ចម្លង​ទៅ​អ្នក​ដទៃ​ដោយ​មិនដឹងខ្លួន។ ការ​ពាក់​ម៉ាស់ ឬ​របាំង​មុខ ក៏​អាច​បញ្ឈប់​វីរុស​កូវីដ-១៩ ​ឆ្លង​ដល់​ខ្លួន​យើង ហើយ​ប្រសិន​បើ​មនុស្ស​គ្រប់​គ្នា​ពាក់​ម៉ាស នៅ​ទី​សាធារណៈ​មនុស្ស​មាន​ភាគ​រយ​ឆ្លង​តិច។ ដោយសារ​ក្មេង​អាយុ​ក្រោម ២ ឆ្នាំ មិន​អាច​ពាក់​របាំងមុខ ឬ​ម៉ាស​បាន អាអូន​ត្រូវ​បាន​ការពារ​ពី​ការ​ឆ្លង​ដែរ ព្រោះ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​មាន​ពាក់​ម៉ាស់។ ទារក និង​ក្មេង​ទើប​ចេះ​ដើរ​តេះ​តះ​អាយុ​ក្រោម ២ ឆ្នាំ​ មិន​គួរ​ពាក់​របាំង​មុខ ឬ​ម៉ាស់​ទេ​ព្រោះ៖ ១. កូន​ក្មេង​មាន​ផ្លូវ​ដង្ហើម​តូច ដូច្នេះ​ការ​ដក​ដង្ហើម​តាម​រយៈ​ម៉ាស ឬ​របាំង​មុខ​ធ្វើ​ឲ្យ​ពិបាក​ដល់​កូន ២. ប្រសិន​បើ​វា​ពិបាក​សម្រាប់​អា​អូន​ដកដង្ហើម ហើយ​មិន​អាច​ប្រាប់​យើង​ឲ្យ​ដឹង ឬ​យក​ម៉ាសចេញ​ដោយ​ខ្លួន​ឯង​ទេ អា​អូន​អាចថប់ដង្ហើម ៣. ម៉ាស់ធ្វើ​ដោយ​ខ្លួន​ឯង​អាច​មាន​កម្ទេច​កំណាត់​ដែល​កូន​អាច​ស្លាក់​បាន​ដូចជា កំណាត់ ឬ​ខ្សែ​កៅស៊ូ ៤. កូន​ៗទំនង​ជា​នឹង​ព្យាយាម​យក​ម៉ាស់ចេញ​ពី​មុខ ដែល​បណ្តាល​ឲ្យ​ដៃ​ប៉ះ​មុខ​របស់​ពួកគេ​ច្រើន។ នេះ​អាច​បង្កើន​ហានិភ័យ​ក្នុង​ការ​ឆ្លង​វីរុស​វិញ ៥. បង្កើនហានិភ័យបញ្ហាទារកស្លាប់ភ្លាម (SIDS)។ យើង​អាច​ការពារ​កូន​តូច​បាន​ដោយ​ចៀស​វាង​ហ្វូង​មនុស្ស​ច្រើន និង​រក្សា​ចម្ងាយ​សុវត្ថិភាព (យ៉ាង​ហោច​ណាស់ ៦ ជំហាន) ពី​មនុស្ស​ផ្សេង​ទៀត​ពេល​ចេញ​ពី​ផ្ទះ។ លាង​ដៃ​ឲ្យ​ស្អាត និង​ព្យាយាម​កុំ​ប៉ះមុខ ច្រមុះ […]


ជំងឺឆ្លង

វិធីថែទាំទារកទើបកើត អំឡុងពេលផ្ទុះកូវីដ-១៩

ជា​ទូទៅ​ក្រោយ​ពេល​ចេញ​ពី​ពេទ្យ ទារក​ទើប​នឹង​កើត​តម្រូវ​ឲ្យ​ម៉ាក់​ប៉ា​ជូន​ទៅ​មន្ទីរពេទ្យ​តាម​ការ​ណាត់​របស់​គ្រូពេទ្យ ដើម្បី​ពិនិត្យ​មើល​សុខភាព ការ​លូតលាស់ ឬ​ផ្ដល់​វ៉ាក់សាំង​ឲ្យ​អា​អូន។ តែ​នៅ​ក្នុង​ពេល​ផ្ទុះ​កូវីដ-១៩​ បែប​នេះ មិន​ថា​ទៅ​ទី​ជិត ឬ​ឆ្ងាយ​ទេ យើង​តែង​តែ​ខ្លាច​ឆ្លង​ជំងឺ​នេះ ទាំង​ខ្លួន​ឯង និង​ទាំង​កូន។ ហេតុ​នេះ ខាង​ក្រោម​ជា​ការ​ថែទាំ​ទារក​ទើប​កើត​ ណែនាំ​ពី CDC ​អាមេរិក ​ដែល​ម៉ាក់ប៉ា​គួរ​ដឹង ពេល​នាំ​អា​អូន​ទៅ​ពេទ្យ ឬ​ទៅ​ក្រៅ​ម្ដងៗ។ ១. មិន​គួរ​ប្រើ​របាំង​មុខ ឬ​ម៉ាស់​គ្រប​មុខ​កូន កុមារ​ដែល​មាន​អាយុ​ក្រោម​២ឆ្នាំ មិន​គួរ​ពាក់របាំងមុខទេ របាំង​មុខ ឬ​ម៉ាស់​អាច​បង្កើន​ហានិភ័យ​ទារក​ស្លាប់​ភ្លាមៗ (SIDS) ព្រោះ​អាច​ធ្វើ​ឲ្យ​ថប់​ដង្ហើម​កូន ២. ស្គាល់​ពី​រោគ​សញ្ញា​កូវីដ-១៩​ លើ​ទារក ទារក​មួយ​ចំនួន​មាន​រោគ​សញ្ញា​តិច​តួច​ពេល​ឆ្លង សម្គាល់​មើល​សញ្ញា​ក្ដៅ​ខ្លួន ក្អក ហៀរ​សម្បោរ ឬ​ពិបាក​ដក​ដង្ហើម និង​ប្រាប់​ទៅ​ខាង​មន្ទីរពេទ្យ​ពី​រោគ​សញ្ញា​កូន ករណី​ទារក​ឈឺ​ធ្ងន់​ក្រោយ​ឆ្លង​កូវីដ-១៩ កម្រ​មាន​ណាស់ លើក​ឡើង​តែ​ទារក​មាន​ជំងឺ​ប្រចាំ​កាយ ឬ​កើត​មិន​គ្រប់​ខែ។ល។ ៣.ពិនិត្យ​មើល​សុខភាព​កូន​ឲ្យ​គ្រប់​សព្វ ជា​ទូទៅ ការ​ពិនិត្យ​ទារក​ទើប​កើត​ត្រូវ​ធ្វើ​ឡើង​ដោយ​ផ្ទាល់ ដើម្បី​ឲ្យ​អ្នក​ផ្តល់​សេវា​ថែ​ទាំ​សុខភាព​កូន​របស់​យើង​អាច៖ ពិនិត្យ​មើល​សុខភាព​ទូទៅ​របស់​កូន ពិនិត្យ​មើល​ការ​លូតលាស់ និង​ការ​ញ៉ាំ​អាហារ​របស់​កូន ពិនិត្យ​រក​មើល​ជំងឺ​ខាន់​លឿង បន្ថែម​ពី​លើនេះ ម៉ាក់​ប៉ា​ក៏​ត្រូវធ្វើតាមការណែនាំពីក្រសួងសុខាភិបាល ដើម្បីការពារកូវីដ-១៩ ជាពិសេសពេលចេញក្រៅជាមួយអាអូន ទោះទៅពេទ្យ ឬ​កន្លែងណាក៏ដោយ គឺត្រូវរក្សាគម្លាតពីអ្នកដទៃ ដើម្បីការពារខ្លួនយើងផ្ទាល់ និងអាអូន។


ជំងឺឆ្លង

ក្មេងកើតកូវីដ-១៩ អាចវិវត្តទៅរលាកគ្រប់ប្រព័ន្ធក្នុងរាងកាយ

តាម​ CDC ​របស់អាមេរិកឲ្យ​ដឹង​ថា រាងកាយ​កូន​ក្មេង​អាច​ទប់​ទល់​នឹង​វីរុស​កូវីដ-១៩ បាន​ល្អ​ជាង​រាង​កាយ​មនុស្ស​ធំ ហើយ​វីរុស​កូវីដ-១៩ ក៏​អាច​ធ្វើ​ទុក្ខ​លើ​កូន​ក្មេងខ្លាំង​ដូច​មនុស្ស​ធំ រហូត​គំរាម​កំហែង​ដល់​ជីវិត​។ ពេល​ក្មេង​ឆ្លងជំងឺ​កូវីដ-១៩ អា​អូន​ខ្លះ​ចេញ​រោគ​សញ្ញា​តិច ខ្លះ​ទៀត​ស្ទើរ​តែ​គ្មាន​រោគ​សញ្ញា​ឲ្យ​ដឹង​ផង។ ប៉ុន្តែក្នុង​ករណី​មួយ​ចំនួន ពេល​អា​អូន​កើត​ជំងឺ​កូវីដ-១៩ ​ហើយ អាច​វវិត្ត​ទៅ​ជា​ជំងឺ​រលាក​ពហុ​ប្រព័ន្ធ ​(MIS-C) គ្រោះ​ថ្នាក់​ដល់​សុខភាព​។ អ្វី​ទៅ​ជា​ជំងឺ​រលាក​ពហុ​ប្រព័ន្ធ (MIS-C) លើ​ក្មេង? ជំងឺ​រលាក​ពហុ​ប្រព័ន្ធ ឬ​រលាក​គ្រប់​ប្រព័ន្ធ​ទាំង​អស់​ក្នុង​រាងកាយ ជា​ជំងឺ​កម្រ​មួយ​ដែល​អាច​បណ្ដាល​ឲ្យ​ក្មេង​កើត​ជំងឺ​នេះ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ធ្ងរ​។ ជំងឺ ​MIS-C នេះ ស្រដៀង​នឹង​ជំងឺ​កាវ៉ាសាគី (Kawasaki Disease) ដែល​អាច​ធ្វើ​ឲ្យ​សរសៃ​ឈាម​រលាក បណ្ដាល​ឲ្យ​ខូច​បេះ​ដូង​។ កុមារ​ដែល​មាន​ជំងឺ​ MIS-C ភាគ​ច្រើន​គ្រុនក្តៅ (សីតុណ្ហភាព ៣៨ អង្សាសេ ឬ​ខ្ពស់​ជាង​នេះ) មាន​រយៈ​ពេល​ច្រើន​ថ្ងៃ​ រួម​ជាមួយ​រោគ​សញ្ញា​ផ្សេង​ទៀត។ រោគសញ្ញា​ទូទៅ​ផ្សេង​ទៀត​រួមមាន៖ ឆាប់​ខឹង ឬ​មិន​សូវ​លេង​ច្រើន​ដូច​ធម្មតា ឈឺ​ចុក​ពោះ រាក​រូស ក្អួត ឡើង​កន្ទួល​ក្រហម ភ្នែក​ឡើង​ពណ៌​ផ្កា​ឈូក ឬ​ពណ៌​ក្រហម មិន​សូវ​ញ៉ាំ​អាហារ មាត់​ឡើង​ក្រហម ហើយ​ប្រេះ ឬ​អណ្ដាត​ឡើង​ពកៗ​ដូច​ផ្លែ​ស្ដ្រប៊ើរី ហើម​ដៃ ជើង (ស្បែក​អាច​មាន​ពណ៌​ក្រហម)។ ជំងឺ​ MIS-C នេះ […]


ជំងឺឆ្លង

ឆ្ងល់អត់ហេតុអ្វីជំងឺម៉េឡូអ៊ីតដូស ភាគច្រើនកើតឡើងតែរដូវភ្លៀងធ្លាក់ ឬទឹកជំនន់?

ជំងឺ​ម៉េឡូអ៊ីតដូស (Melioidosis) គឺជា​ជំងឺ​ឆ្លង​ដែល​បណ្ដាល​មក​ពី​បាក់តេរី​ម្យ៉ាង​រស់​នៅ​ក្នុង​ដី និង​ទឹក​ឈ្មោះ បូក​ខូលដេរ្យ៉ា ផ្សឺដូម៉ាឡី (Burkholderia pseudomallei) ដែល​កើត​ឡើង​នៅ​អាស៊ី​តំបន់​ត្រូពិក ព្រោះ​មាន​អាកាសធាតុ​ក្ដៅ​សើម​ងាយ​ស្រួល​ជួយ​ឲ្យ​មេរោគ​កកើត និង​លូតលាស់។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ការ​ឆ្លង​រោគ​តាមរយៈ ការ​ជ្រៀត​ចូល​នៃ​មេរោគ​នៅ​តាម​កន្លែង​ដែល​ស្បែក​មាន​ការ​ដាច់​រលាត់ តាម​រយៈ​ផ្លូវ​ដង្ហើម ឬ​តាម​រយៈ​ផ្លូវ​អាហារ។ ចំពោះ​រោគសញ្ញាដែល​បញ្ជាក់​ថា​នរណា​កើត​ជំងឺ​ម៉េឡូអ៊ីតដូស​នេះ វា​ចេញ​តាម​កន្លែង​បង្ក​រោគ ​មាន​ន័យ​ថា​ប្រសិនបើ​ស្បែក​មាន​បញ្ហា​ដាច់​រលាត់ ហើយ​ឆ្លង​វា​អាច​បង្ក​រោគ​ម្ដុំ​ស្បែក​នោះ​ធ្វើឲ្យ​ឈឺ ក្ដៅ ហើម រលួយ រលាក​ជាដើម។ បើ​វា​ឆ្លង​តាម​ច្រមុះ​វា​មាន​បង្ក​ឲ្យ​រលាក​សួត ហើយ​មិន​ថា​ចូល​តាម​ផ្លូវ​ណា​ទេ ពេល​ចូល​ដល់​ចរន្ត​ឈាម​វា​បង្ក​គ្រោះថ្នាក់​ចំពោះ​សុខភាព។ ជាទូទៅ​ពេល​ឆ្លង​ចូល ៤-៦ សប្ដាហ៍​ទើប​ចេញ​រោគសញ្ញា ហើយ​សម្រាប់​អ្នក​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ​ ២-៣ ខែ​ទើប​ចេញ​រោគសញ្ញា។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​បាន​ឲ្យ​ដឹង​ថា រោគវិនិច្ឆ័យ​ត្រូវ​បាន​បញ្ជាក់​ដោយ​ការ​បណ្ដុះ​មេរោគ ដែល​មាន​នៅ​ក្នុង​ឈាម ខ្ទុះ ទឹកនោម និង​សំណាក​ផ្សេងៗ។ ដូចនេះ​ដើម្បី​ចៀសវាង​កើត​ជំងឺ ម៉េឡូអ៊ីតដូស​ត្រូវ​ផឹក​ទឹក​ដែល​ដាំ​ពុះ ហើយ​ប្រទេស​កម្ពុជា​កំពុងតែ​ជួប​ប្រទះ​បញ្ហា​ធ្លាក់​ភ្លៀង និង​ទឹក​ជំនន់​ទៀត​នោះ​សូម​កុំ​លេង​ទឹក ព្រោះ​ទឹក​គគ្រិច​មាន​ទាំង​សំរាម និង​លាមក​ដែល​កង្វក់ ងាយ​ឲ្យ​មេរោគ​រស់នៅ​បាន។ ចំពោះ​កុមារ​នៅ​កម្ពុជា​តាម​ទី​ជនបទ ដែល​ភាគ​ច្រើន​ប្រឈម​នឹង​ការ​កើត​ជំងឺ​នេះ​រួមមាន ព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ និង​សៀមរាប​ជាដើមដែល​ឈឺ​ជំងឺ​នេះ​ក្នុង​រដូវ​ទឹក​ជំនន់ ឬ​រដូវ​ភ្លៀង​ធ្លាក់ ព្រោះ​មេរោគ​អាច​រស់នៅ​ក្នុង​ទឹក​ […]


ជំងឺឆ្លង

រដូវភ្លៀងធ្លាក់ ទឹកលិច ដីសើម ក្មេងប្រឡាក់ ឬលេងដី-ភក់ អាចកើតជំងឺម្យ៉ាងនេះធ្ងន់ធ្ងរហើយពិបាកព្យាបាល

នៅពេលមានភ្លៀងធ្លាក់ ទឹកលិច ធ្វើឲ្យដីសើម ក្មេងៗអាចនឹងកើតជំងឺឈ្មោះ មេឡូអ៊ីដ (Melioidosis )។ លោកវេជ្ជបណ្ឌិត ហេង សុទ្ធី អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ បានឲ្យដឹងថា ជំងឺ Melioidosis នេះ ត្បិតតែមិនសូវកើតមានញឹកញាប់ដូចជំងឺគ្រុនឈាម ឬជំងឺដទៃទៀត តែបើក្មេងកើតមានជំងឺនេះធ្ងន់ធ្ងរខ្លាំង អាចប៉ះពាល់ដល់អាយុជីវិត និងពិបាកក្នុងការព្យាបាល ហើយការព្យាបាលមានរយៈពេលយូររហូតដល់ច្រើនខែ។ លោកវេជ្ជបណ្ឌិតបានបន្តថា ជំងឺ Melioidosis បង្កឡើងដោយសារបាក់តេរី Burkholderia pseudomallei រស់នៅនឹងដីសើម ហើយកុមារនៅតាមជនបទ ដែលភាគច្រើនប្រឈមនឹងការកើតជំងឺនេះរួមមាន ព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ និងសៀមរាបជាដើម។ "យើងដឹងហើយថា កុមារនៅតាមជនបទយើងនៅតែនឹងដី ដូច្នេះមេរោគហ្នឹងឆ្លងមកក្នុងខ្លួនតាមរយៈការលេងដី ការផឹកទឹកមិនស្អាត។ ជំងឺនេះធ្ងន់ធ្ងរបំផុតឲ្យកុមារហើមសួតខ្លាំង រលាកសួតធ្ងន់ធ្ងរ ក្រៅនោះអាចចេញជាបូសកូនកណ្តុរ ជាជំងឺមួយធ្ងន់ អាចប៉ះពាល់ដល់ជីវិតកុមារ ហើយពិបាកព្យាបាលទៀត"។ លោកវេជ្ជបណ្ឌិត ហេង សុទ្ធី រៀបរាប់។ [embed-health-tool-child-growth-chart] លោកវេជ្ជបណ្ឌិតថា រោគសញ្ញាជំងឺ Melioidosis ទម្រង់ធ្ងន់ ពិសេសហើមសួត (Pneumonia) និងមេរោគបាក់តេរីចូលក្នុងឈាម (Septic […]


ជំងឺឆ្លង

ឃើញកូនក្ដៅខ្លួន ក្អួត កុំប្រហែស អាអូនអាចកើតរលាកថ្លើមប្រភេទ A

អា​អូន​តូច​ៗ​ងាយ​ឆ្លង​មេរោគ​ណាស់ ដោយសារ​សុខភាព​នៅ​មិន​ទាន់​មាំ​ទាំ​ស្រួល​បួល ហើយ​អា​អូន​ចូល​ចិត្ត​យក​របស់​ដាក់​មាត់​មិន​ដឹង​កខ្វក់ ឬ​ស្អាត​ទេ។ ជួន​កាល​មេរោគ​អស់​នោះ​អាច​គ្រាន់​តែ​ធ្វើ​ឲ្យ​កូន​រាក ក្ដៅ​ខ្លួន​ឈឺ​ល្មមៗ​ទេ តែ​ពេល​ខ្លះ​វា​អាច​បណ្ដាល​ឲ្យ​អា​អូន​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ A ​ជា​ដើម។ ជំងឺ​រលាក​ថ្លើម​ប្រភេទA គឺ​ជា​ជំងឺ​ឆ្លង​ដែល​បង្ក​ឡើង​ដោយ​វីរុស Piconaviridae។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​បារាំង។ ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៅ​ម្នាក់​តាម​មាត់។ យើង​គ្រប់​គ្នា មិន​ថា​ចាស់ ឬ​ក្មេង​អាច​ឆ្លង​ជំងឺ​នេះ​តាម​រយៈ​ការ​ញ៉ាំ​ចំណី​អាហារ ការ​ផឹក​ទឹក បន្ទាប់​ពី​បាន​ប៉ះ​កាន់​វត្ថុ​ផ្សេងៗ ដោយ​ប្រើ​ដៃ​មិន​ស្អាត មាន​ជាប់​មេរោគ​នេះ។ ជំងឺ​រលាក​ថ្លើម​ប្រភេទA នេះ​ភាគ​ច្រើន​កើត​ទៅ​លើ​ទារក រហូត​ដល់​ក្មេង​មាន​អាយុ​៦​ឆ្នាំ។ លោក​ស្រី​បន្ត​ថា ក្មេង​ដែល​មាន​ជំងឺ​នេះ​មិន​សូវ​ចេញ​រោគ​សញ្ញា​ឲ្យ​ដឹង​ទេ ជា​ពិសេស​ទារក ពោល​គឺ ក្មេង​កាន់​តែ​តូច​ដែល​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ A កាន់​តែ​គ្មាន​រោគ​សញ្ញា​ឲ្យ​ដឹង ទើប​ពេល​ខ្លះ អា​អូន​អាច​ចម្លង​មេរោគ​ទៅ​ឲ្យ​ក្មេង​ដទៃ ម៉ាក់​ប៉ា ឬ​អ្នក​មើល​ថែ​ដោយ​គ្មាន​អ្នក​ណា​ដឹង​មុន​បាន។ តែ​ប្រសិន​បើ​ក្មេង​ធំ ឬ​មនុស្ស​ចាស់​កើត​ជំងឺ​នេះ​វិញ យើង​អាច​ដឹង​បាន​តាម​អាការៈ​ដូច​ជា៖ - ក្ដៅ​ខ្លួន - អស់​កម្លាំង - ក្អួត ចង្អោរ - ថយ​ចុះ​ចំណង់​នៃ​ការ​ញ៉ាំ​អាហារ - ចុក​ពោះ - រាករូស - រមាស់​ស្បែក និង​ស្បែក​លឿង (ជាទូទៅ ឃើញ​មាន ១សប្ដាហ៍​ក្រោយ​រោគសញ្ញា​ផ្សេងៗ)។ ចំពោះ​ក្មេង​ធំ និង​មនុស្ស​ធំ […]


ជំងឺឆ្លង

ហាមក្មេងៗកុំឲ្យលេង គប់ ឬនៅជិតសម្បុកឪម៉ាល់ បើវាទិចច្រើនទ្រនិច អាចស្លាប់

ឪម៉ាល់​ជា​សត្វ​មានពិសខ្លាំង ចូល​ចិត្ត​ធ្វើ​សំបុក​ជា​រន្ធ​តូចៗ​នៅ​រួម​គ្នា។ ក្មេង​មួយ​ចំនួនៗ ពិសេស​នៅ​ទី​ជនបទ ពេល​ឃើញ​សម្បុក​សត្វ​ឪម៉ាល់​តែ​គប់​លេង ឬ​ពេល​ខ្លះ​មិន​គប់​ទេ តែ​ទៅ​លេង​ក្បែរ​នោះ។ ការ​លេង​ក្បែរ ឬ​គប់​សម្បុក​ ឪម៉ាល់​អាច​ចេញ​មក​ទិច បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​ក្មេង ហើយ​បើ​វា​ទិច​ច្រើន​ទ្រនិច​អាច​បណ្តាល​ឲ្យ​ស្លាប់។ បើ​តាម​ការ​ផ្សព្វ​ផ្សាយ​នៅ​លើ​ផេក​របស់ Dr. Beat Richner ដែល​ជា​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា មាន​ករណី​ក្មេង​ស្រី​តូច អាយុ ៥ឆ្នាំម្នាក់ មក​ពី​ខេត្ត​ស្វាយរៀង ត្រូវ​ហ្វូង​សត្វ​ឪម៉ាល់ទិច ចំនួន ២៥មេ បណ្តាល​ឲ្យ​សន្លប់​ចំនួន ៥ថ្ងៃ ដោយសារ​ពិស​ឪម៉ាល់​ជ្រាប​ចូល​ក្នុង​ឈាម ធ្វើ​ឲ្យ​ហើម​ខួរក្បាល រលាយ​ជាលិកា​សាច់ដុំ រលាក​ខ្សោយ​ថ្លើម ពុល​តម្រង​នោម​មិន​ដំណើរ​ការ និង​ហើម​សួត​យ៉ាង​ធ្ងន់ធ្ងរ។ បច្ចុប្បន្ន​កុមារីរូប​នោះ​បាន​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​ជួយ​សង្គ្រោះ ដោយ​វិធី​លាង​ឈាម​តាម​ស្រោម​ភ្នាស​ពោះវៀន អស់រយៈពេល ២៣ថ្ងៃ និង​សម្រាក​ពេទ្យ​អស់ ៣៣ថ្ងៃ។ តើត្រូវជួយសង្គ្រោះក្មេងឪម៉ាល់ទិចដោយរបៀបណា? ឱសថការី កឹម កាណែល បានផ្តល់ជាដំបូន្មានថា បើឪម៉ាល់ទិចក្មេង ត្រូវ​លាង​សម្អាត​កន្លែង​សត្វទិចជាមួយ​សាប៊ូ និង​ទឹក បន្ទាប់​មក​លាប​អាល់កុល អេទែរ (Either alcohol) ឬ​ទឹក Peroxide។ ដើម្បី​បន្ថយអា​ការៈ​ហើម និង​ជួយ​កុំឲ្យ​រមាស់​ស្បែក បន្ទាប់​ពី​ទិច​រួច សូម​ព្យាយាមស្អំទឹកក្តៅលើកន្លែងសត្វទិច ឬប្រេងលាប ​ដើម្បី​បន្ថយ​ការ​រមាស់-ហើម និងបំបាត់ការឈឺចាប់ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស