ជំងឺស្បែក

ជំងឺស្បែក - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ជំងឺស្បែក​នានា ដែល​មើល​ឃើញ​នឹង​ភ្នែក គូរ​ឲ្យ​សង្ស័យ ឬ​គួរ​ឲ្យ​បារម្ភ ហើយ​ទាមទារ​ការ​យក​ចិត្តទុកដាក់ ឬ​ព្យាបាល​ភ្លាមៗ

ចំណេះដឹងទូទៅ

ជំងឺស្បែក

ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា

បញ្ហាស្បែកក្នុងខែរងាដែលតែងតែកើតញឹកញាប់លើកុមាររួមមាន ស្បែក​ស្ងួត បែកស្រកា រមាស់​ស្បែក ឬកើតត្រអកជាដើម។ នេះក៏ដោយសារ​ស្បែកកុមារ​នៅខ្ចីដែលជាហេតុធ្វើឱ្យស្បែកក្មេងងាយ​នឹងបាត់បង់សំណើមនៅពេល​ធ្លាក់ខ្យល់។ ដូចនេះដើម្បីការពារកូនជាទីស្រឡាញ់​​ពីការមាន​បញ្ហា​ស្បែក​ក្នុងខែរងា ម៉ាក់ប៉ាគួរធ្វើអ្វីខ្លះ? ១. ងូតទឹក កាត់បន្ថយពេលវេលាងូតទឹកកូនមិនឱ្យហួសពី ១០ នាទី ព្រោះការងូតទឹកយូរអាចធ្វើឱ្យស្បែកស្ងួត។ ម៉្យាងទៀត បើម៉ាក់ប៉ាងូតទឹកក្តៅឱ្យកូន ទឹកគួរតែក្តៅឧណ្ហៗ កុំឲ្យ​ក្ដៅពេក​ ព្រោះការងូតទឹកក្តៅមិន​ត្រឹមតែ​ធ្វើឱ្យស្បែកកូនស្ងួតទេ ហើយថែមទំាងធ្វើឱ្យស្បែកកូនងាយប្រតិកម្មនិងរមាស់ទៀត។ ២. ជ្រើសរើសសាប៊ូដុសខ្លួន ម៉ាក់ប៉ាគួរជ្រើសរើសសាប៊ូដុសខ្លួនដែលមិនសូវមានជាតិកាត់ខ្លាំង ឬគ្មានក្លិនក្រអូប ព្រោះសារធាតុ​ទាំងនេះអាចធ្វើឱ្យជាតិប្រេងលើស្បែកកូនបាត់បង់ដែលធ្វើឱ្យស្បែកកូនស្ងួត រមាស់និង​មាន​ប្រតិកម្ម។ ៣. ចៀសវាងជូតខ្លួនកូនឱ្យស្ងួត ក្រោយពីងូតទឹករួច ម៉ាក់ប៉ាអាចយកកន្សែងធ្វើពីកប្បាសទន់ៗមកផ្តិតខ្លួនឱ្យកូន តែចៀសវាង​ជូតខ្លួន​កូន​ឱ្យស្ងួត ព្រោះការជូតខ្លួនឱ្យកូនខ្លាំង​ៗ​ក៏អាចធ្វើឱ្យស្បែកកូនបាត់បង់ជាតិប្រេង​ដែរនិងអាចធ្វើឱ្យ​ស្បែក​កូនរលាក។ ៤. ផ្តល់សំណើមដល់ស្បែកកូន បន្ទាប់ពីផ្តិតខ្លួនកូនហើយ ទាន់ពេលស្បែកកូនមិនទាន់ស្ងួតល្អ ម៉ាក់ប៉ាអាចលាបឡេ  ក្រែមឬក្រមួន​លើស្បែកកូនដើម្បីរក្សាសំណើមឱ្យស្បែក។ ម៉ាក់ប៉ាអាចលាបឡេ ក្រែមឬក្រមួនឱ្យកូនក្នុងមួយថ្ងៃ​ពីរដង​ដើម្បីកាត់បន្ថយ បញ្ហាស្ងួត ស្ងួតឬរមាស់ស្បែក។ លើសពីនេះទៅទៀត ម៉ាក់ប៉ាក៏គួរ​ជ្រើសរើស​ឡេ ក្រែមឬក្រមួនផ្តល់សំណើមដែលគ្មានក្លិនក្រអូប​និងផលិតពីវត្ថុធាតុដើម​ដែលមិន​ប៉ះពាល់​ស្បែកកូន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៥. ពង្រឹងសុខភាពពោះវៀន ប្រសិនបើសុខភាពពោះវៀនកូនមិនល្អ មានន័យថាបាក់តេរីល្អក្នុងពោះវៀនថយចុះ ហើយរាងកាយ​កូន​ក៏មិន​អាចបញ្ចេញ​កាក​សំណល់បានល្អដែរ។ ដូច្នេះ​ជាតិ​ពុល នឹងត្រូវស្រូបដោយចរន្ត​ឈាម ហើយ​ត្រូវបញ្ចេញតាមរន្ធញើសក្នុងស្បែកដែលអាច​បណ្តាល​ឱ្យកូនមានបញ្ហាស្បែកដូចជា​ឡើង​កន្ទួល​រមាស់ កើតត្រអកឬរលាកស្បែកជាដើម។ ម៉ាក់ប៉ាអាចពង្រឹងសុខភាពពោះវៀនកូនតាមរយៈផ្តល់អាហារសម្បូរបាក់តេរីល្អ (Probiotics) ដូចជា​ទឹកដោះគោជូរ​និងគីមឈឺជាដើម និងអាហារដែលមានជាតិ​សរសៃខ្ពស់ (Prebiotics) រួមមានគ្រាប់​ធញ្ញជាតិ បន្លែ […]

ស្វែងរក ជំងឺស្បែក

ជំងឺស្បែក

ម៉េច​បានកូនទើប​កើត​ប្រេះបូរមាត់? គួរដោះស្រាយបែបណា​?

ប្រេះ​បបូរ​មាត់​ជា​រឿង​រំខាន និង​ធ្វើ​ឲ្យ​យើង​មិន​ស្រណុក​ចិត្ត​ផង​ដែរ​។ ចុះ​បើ​ការ​ប្រេះ​បបួរ​មាត់​នេះ​កើត​លើ​កូន​តូច​របស់​យើង​វិញ តើ​គួរ​ឲ្យ​បារម្ភ​​ដែរ​ទេ? ត្រូវ​ធ្វើ​ម៉េច​ល្អ? ប្រសិន​បើ​គ្នា​យើង​សង្កេតឃើញ​ថា​កូន​យើង​ស្ងួត និង​ប្រេះ​បបូរ​មាត់ យើង​ក៏​មិន​ចាំ​បាច់​បារម្ភ​ពេក​ដែរ ព្រោះ​នេះ​ជា​បញ្ហា​ធម្មតា​មួយ​។ ប៉ុន្តែ​យើង​ត្រូវ​ព្យាបាល​បញ្ហា​នេះ​ឲ្យ​បាន​លឿន​ដែរ ព្រោះ​ប្រេះ​បបូរ​មាត់​អាច​មានផល​អវិជ្ជមាន​លើ​ការ​បៅ​ និង​ដំណេក​​ ហើយ​បើ​ទុក​យូរ​មិន​ព្យា​បាល​អាច​ធ្វើ​ឲ្យ​ឆ្លង​រោគ និង​អាច​មាន​លក្ខខណ្ឌ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ដែរ​។ ១. ហេតុ​អ្វី​ក្មេង​ទើប​កើត​ប្រេះ​បបូរ​មាត់​? បញ្ហា​ប្រេះ​មាត់​លើ​កូន​តូច​អាច​កើត​ឡើង​បាន​ដោយ​សារ​កូន​អាច​មាន​ទម្លាប់​លិឍ​មាត់ ឬ​ជញ្ជក់​បបូរ​មាត់។ បញ្ហា​កូន​ខ្វះ​ជាតិ​ទឹក ក៏​ដូច​ជា​អាកាស​ធាតុ​ក្ដៅ​ ក៏​ជា​បញ្ហា​បង្ក​​ទូទៅ​មួយ​ផង​ដែរ​។ យ៉ាងណា ក៏​អាច​មាន​ដែរ បញ្ហា​ប្រេះ​បបូរ​មាត់​ដោយ​សារ​តែ​ជំងឺ​ប្រចាំ​កាយ​ណាមួយ​របស់​កូន​។ ដូច​បាន​និយាយ​អ៊ីចឹង​ខែ​ត្រជាក់ ខែ​ក្ដៅ និង​ការ​ដែល​កូន​ត្រូវ​ខ្យល់​ច្រើន​ពេក សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​កូន​ប្រេះ​បបូរ​មាត់​បាន​ដូច​គ្នា​។ ប៉ា​ម៉ាក់​ក៏​ត្រូវ​តាម​ដាន​មើល​ទៀត​ដែរ​ថា​ តើ​កូន​យើង​ដក​ដង្ហើម​តាម​មាត់​ឬ​យ៉ាងណា ព្រោះ​ថា​ការ​ដក​ដង្ហើម​បែប​នេះ​អាច​ធ្វើឲ្យ​កូន​ប្រេះ​បបួរ​មាត់​បាន​ដូច​គ្នា​។ ២. របៀប​មើល​ថា​កូន​ខ្វះ​ជាតិទឹក​ ​បើ​កូន​យើង​បន្ត​ស្ងួត​មាត់ យើង​ត្រូវ​តាម​ដាន​រោគ​សញ្ញា​ខ្វះ​ជាតិ​ទឹក​របស់​កូន​។ បញ្ហា​នេះ កើត​មាន​ពេល​រាង​កាយ​ខ្វះ​ជាតិ​ទឹក និង​សារធាតុ​ចិញ្ចឹម​ភ្លាមៗ​ ដែល​មិន​អាច​រក្សា​ដំណើរ​ការ​ដូច​ប្រក្រតី​បាន​។​ រោគ​សញ្ញា​មួយ​ចំនួន​ទាក់ទង​នឹង​បញ្ហា​ខ្វះ​ជាតិ​ទឹក​លើ​កូន​ក្មេង​រួម​មាន​៖ ស្ងួត​មាត់ និង​អណ្ដាត​ ដូរ​ខោ​ទឹក​នោម​តិច​ជាង​៦ដង​ក្នុង​មួយ​ថ្ងៃ ភ្នែក​ខូង​ ស្បែក​ស្ងួត និង​ជ្រួញ​ ដក​ដង្ហើម​ញាប់​ ដៃ​ និង​ជើង​ចុះ​ត្រជាក់ ​​​បើ​មាន​រោគ​សញ្ញា​ដូច​ខាង​លើ​នេះ​យើង​គួរ​នាំ​កូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​។​ ៣. កូន​ប្រេះ​បបូរ​មាត់​រ៉ាំរ៉ៃ ស្ថាន​ភាព​ប្រេះ​បបូរ​មាត់​មិន​ធូរ​ស្បើយ ឬ​ក៏​ត្រូវ​ប្រើ​ពេល​ច្រើន​សប្ដាហ៍ ឬ​យូរ​ជាង​នេះ ទោះជា​ករណី​កម្រ តែ​អាច​ជា​រោគ​សញ្ញា​បញ្ហា​សុខ​ភាព​​ផ្សេង​ទៀត​។ ​ការ​ខ្វះ​វី​តាមីន​​អាច​ធ្វើ​ឲ្យ​ប្រេះ និង​របក​បបូរ​មាត់ ដូច​គ្នា​ដែរ ការ​ទទួល​បាន​វីតាមីន​ណា​មួយ​ច្រើន​ពេក ដូច​ជា​វីតាមីនA ក៏​អាច​ធ្វើ​ឲ្យ​មា​បញ្ហា​នេះ​ដែរ​។​​​ បញ្ហា​​សុខភាព​ធ្ងន់​ធ្ងរ​មួយ​គឺ​ការ​កើ​ត​ជំងឺ​ Kawasaki ដែល​ជា​ករណី​កម្រ ​កើ​ត​លើ​ក្មេង​ […]


ជំងឺស្បែក

ស្វែងយល់ពីជំងឺសើ​ស្បែកម្យ៉ាង​ឧស្សាហ៍​កើត​លើ​អាអូនតូចៗ

ក្មេងៗ​ជា​ធម្មតា​ចាប់​តាំង​ពី​សម្រាល​ចេញ​ពីផ្ទៃ​ម៉ាក់ៗ​មក បើ​ទោះ​ជា​ទទួល​បាន​ការ​មើល​ថែទាំ​ដិត​ដល់​ពី​ប៉ាម៉ាក់ យាយ​តា​ក្តី ប៉ុន្តែ​ដោយ​សារ​កោសិកា​ក្នុង​សរីរាង្គ​ក្មេង​កំពុងលូត​លាស់​ និង​នៅ​ក្មេង​ខ្ចី​តែង​ប្រ​ឈម​នឹង​ជំងឺ​ជា​រឿយៗ។ អ្វី​ប៉ា​ម៉ាក់​បច្ចុប្បន្ន​តែង​ជួប​ប្រទះ​គឺ​បញ្ហា​ជំងឺ​សើ​ស្បែក​លើ​​កូន​មិន​ដឹង​មូល​ហេតុ និង​ព្យាបាល​បែប​ណា​ទើប​មិន​ប៉ះ​ពាល់? បើ​អ៊ីចឹង “Hello គ្រូពេទ្យ” និង​ពន្យល់​ពី​ជំងឺ​ស្បែក​ម្យ៉ាង​លើ​ក្មេងៗ​ហៅ​ថា Psoriasis ឲ្យ​ប៉ាម៉ាក់​ទាំង​អស់​បាន​ដឹង​និង​ប្រុង​ប្រយ័ត្ន​ខ្ពស់។ ១- អ្វីទៅជាជំងឺស្បែកPsoriasis? Psoriasis (ជំងឺ​​​ផ្សិត​​​លើ​​​ស្បែក ឬ​​​​​​ស្បែក​​​របក​​​ក្រហម​​​) ជា​​​ជំងឺ​សើ​​​ស្បែក​​​ម្យ៉ាង​​​បង្ក​​​ឲ្យ​​​វដ្ត​ជីវិត​​​នៃ​​​កោសិកា​ស្បែក​​​មាន​​​បញ្ហា។ វា​​​ពន្លឿន​ផលិត​​​កោសិកា​​​ស្បែក​​​ថ្មី​ បណ្ដាល​​​ឲ្យ​​​មាន​វត្តមាន​​​កោសិកា​​​ស្បែក​​​ថ្មី​កើន​ឡើង​ច្រើន លើសលប់ ជាហេតុ​​​បង្ក​​​ទៅ​ជា​បន្ទះ​​​ស្បែក​​​ក្រហម​​​ដុំៗ មាន​​​សភាព​ក្រាស់​​ស្ងួត របក​រមាស់ ​​​ក្រមរ​ពណ៌​​​ស​​​លាយ​​​ប្រាក់ ពេលខ្លះ​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​​​​​​​ឈឺ​​​ចាប់​​​ថែម​ទៀត​ផង។ ២- រោគសញ្ញានៃជំងឺស្បែកPsoriasis  ជំងឺ​ស្បែក​ចែក​​​ចេញ​ជា​ច្រើន​ប្រភេទ ហើយ​​​ប្រភេទ​​​នីមួយៗ​​​មាន​​​រោគ​​​សញ្ញា​​​ផ្សេងៗ​​​គ្នា​​​ ប៉ុន្តែ​រោគ​​​សញ្ញា​​​ចម្បងៗ​​​ជា​ទូទៅ​កើត​លើ​ក្មេងៗ​រួម​​​មាន៖ − បន្ទះ​​​ស្បែក​​​ក្រហម​​​ដុំៗគ្រប​​​ដណ្តប់​ដោយ​​​ក្រមរ​​​ពណ៌​​​ស​​​លាយ​​​ប្រាក់ (ជា​ញឹក​​​ញាប់អាចច្រឡំ​​​ជាមួយ​នឹង​​​កន្ទួល​រមាស់​បង្ក​ដោយ​បញ្ហា​​​កន្ទប​ក្មេង) − បន្ទះ​​​ស្បែក​​​ស្ងួត ប្រេះ​ពេលខ្លះ​មាន​​​ចេញ​​​ឈាម − មាន​​​អារម្មណ៍​ថា រមាស់ ឈឺ ឬ​ក្រហាយ − ក្រចក​​​ដៃ​​​​​​ទ្រុឌ ឬ​ក៏​ខូង​​​ជ្រៅ   ៣- វិធីព្យាបាលនៃជំងឺស្បែកPsoriasis - របបអាហារ៖ ដោយ​​​សារ​តែ​ប្រព័ន្ធ​ស៊ាំ​​​​​​កុមារ​​​ងាយ​​​រង​​​នឹង​ការ​​​ប៉ះ​​​ទង្គិច​​​ជាង​​​មនុស្ស​​​ពេញ​​​វ័យ ធ្វើ​​​ឲ្យ​​​​​​ការ​​​ព្យាបាល​ជំងឺ​​​ស្បែក​ប្រភេទ​​​នេះ​​​កាន់​​​តែ​​​មាន​ភាព​​​លំបាក​​​។ មួយ​​​វិញ​​​ទៀត​ជម្រើស​នៃ​ការ​ព្យាបាល​ត្រូវ​បាន​អនុម័ត​ដោយ​​​រដ្ឋបាល​ចំណី​អាហារ​និង​ឱសថ​អាមេរិក (FDA) មិន​​​ទាន់​ត្រូវបាន​អនុញ្ញាត​ដាក់​ឲ្យ​​​ព្យាបាល​ជាផ្លួវ​ការ​នៅ​ឡើយ។ដូចនេះ​ដើម្បី​​​ឲ្យ​ប្រព័ន្ធ​​​ភាព​​​ស៊ាំ​​​​​​កុមារ​​​រឹង​​​មាំ​​​ងាយ​​​ទប់​​​ទល់​​​នឹង​ជំងឺ​​​នេះ របប​អាហារ​​ក្មេង​​​គួរ​​​តែ​​​សំបូរ​​​ទៅ​​​ដោយ​​​សារធាតុ​​​ចិញ្ចឹម ដូច​​​ជា ខ្លាញ់ ត្រី ប្រូព្យូតិច (Probiotics) វីតាមីន D និង​​​អាហារ​បំប៉ន​ផ្សេង​ៗទៀត។ - វិធីព្យាបាលដោយថ្នាំលាប៖ ជា​ទូទៅ​វិធី​ព្យាបាល​​​ដោយ​ថ្នាំ​លាប ដូច​ជា​សារធាតុ​កូរទីកូស្តេរយ (corticosteroids) ផ្តល់​​​​​​ប្រសិទ្ធភាព​ខ្ពស់​​​​​​ចំពោះ​​​ជំងឺ Psoriasis តែគប្បី​ជៀស​វាង​ការ​ប្រើ​លើស​ចំណុះ​ព្រោះ​អាច​​​បណ្តាល​ឲ្យ​មាន​ផល​​​ប៉ះពាល់​​​ច្រើន​​​យ៉ាង អាចធ្វើ​ឲ្យ​ប្រព័ន្ធ​​​ភាព​​​ស៊ាំ​​​ចុះ​ខ្សោយ​​​ជា​​​ដើម។មាន​ថ្នាំ​លាប​ប្រភេទ​​​​​​មួយ​​​ទៀត ​​​ត្រូវ​​​ចាត់​​​ទុក​​​ផ្តល់​​​សុវត្ថិភាព​​​ខ្ពស់​​​ គឺ​​​ពពួក​​​ថ្នាំ​​​លាប​​​មាន​​​​​​សារធាតុធ្យូង​​​ថ្ម​ប៉ុន្តែ ប្រសិន​​​​​​កំហាប់​ធ្យូង​ថ្ម​ក្នុង​ថ្នាំ​លាប​មាន​​​លើស​ពី​​​៥​​​ភាគរយ ហានិភ័យ​បង្កទៅជា​​​ជំងឺ​មហារីក​ក៏​មាន​​​ខ្ពស់​ដូច​គ្នា។ - វិធីព្យាបាលដោយកាំរស្មី (Phototherapy) ៖ ព្យាបាល​​​ដោយ​កាំ​រស្មី ជា​វិធី​​​​មាន​សុវត្ថិភាព និង​ផ្តល់​​​ប្រសិទ្ធភាព​​​ខ្ពស់​​​ដូចគ្នា […]


សុខភាពស្បែក

ហេតុអ្វីស្បែក​ប្រែ​ប្រួលនៅពេលវ័យកាន់តែចាស់​​?

ទៅតាមពេលវេលា សុខភាពស្បែកយើង​នឹងមានអាយុចាស់ទៅៗដូច​នឹង​វ័យ​យើង​ដែរ​។ ការស្វែងយល់អំពីសុខភាពស្បែកអាចជួយយើង​ឲ្យរកដំណោះស្រាយដើម្បីកាត់បន្ថយភាពចាស់បាន។ ១- ស្វែងយល់អំពីការផ្លាស់ប្តូរពីដំណាក់កាលនៃស្បែក ស្បែកទារក ស្បែកមនុស្សពេញវ័យ និងកុមារមានចំនួនស្រទាប់ដូចគ្នា។ ស្រទាប់នីមួយៗនៃស្បែកគឺមានសភាពស្តើង។ កោសិកាស្បែករបស់កុមារមិនមានភាពតឹងទេ ដែលវាងាយនឹងដាច់រហែកជាងមនុស្សពេញវ័យ។ នៅអាយុ ៤ ឆ្នាំសក់ ក្រចក ស្បែក និងក្រពេញខ្លះនៅក្នុងខ្លួនមានការវិវឌ្ឍ ប៉ុន្តែស្បែក គឺមិនទាន់មានភាពរឹងមាំគ្រប់គ្រាន់ដើម្បីការពារខ្លួននៅឡើយទេ ជាហេតុធ្វើឲ្យស្បែកងាយនឹងមានប្រតិកម្មជាមួយនឹងកាំរស្មីយូវី។ នៅអាយុ ១២ឆ្នាំ ទើបរចនាសម្ព័ន្ធស្បែកចាប់ផ្តើមដំណើរការដូចមនុស្សពេញវ័យ។ Woman taking care of her skin ២- សុខភាពស្បែកនៅពេលពេញវ័យ នេះជាដំណាក់កាលដ៏ពិបាកមួយសំរាប់យុវជនជាច្រើន។ ការផ្លាស់ប្តូរអ័រម៉ូនបានបង្កើតជាផលប៉ះពាល់អវិជ្ជមានជាច្រើនទៅលើស្បែក ប៉ុន្តែមិនមែនកើតលើមនុស្សគ្រប់គ្នានោះទេ។ ជាទូទៅការផ្លាស់ប្តូរអ័រម៉ូននឹងជំរុញ​ក្រពេញសេបូម (sebaceous glands) ធ្វើការខ្លាំងជាងមុន។ ស្បែកនឹងមានការកើនឡើងនូវជាតិរំអិល។ បើ​យើង​​មិន​យក​ចិត្ត​ទុក​ដា​ក់​លើ​​សុខភាពស្បែកឲ្យ​បាន​ត្រឹមត្រូវវា​នឹងឡើងក្រាស់។ ជាលទ្ធផលធ្វើឲ្យស្បែកឡើងរដិបរដុប និងងាយឡើងមុននៅលើស្បែក។ នេះ​ជាមូលហេតុដែលក្មេងជំទង់ជាច្រើនប្រឈមមុខនឹងការកើតមុនធ្ងន់ធ្ងរជាមួយនឹងការរាល​ដាល​ពេញមុខ។ ៣- សុខភាពស្បែកនៅអាយុ ២៥ឆ្នាំ ភាពចាស់មានរោគសញ្ញាមួយចំនួន។ រចនាសម្ព័ន្ធដែលមានពីធម្មជាតិមានស្រទាប់ស្បែកខាងលើ (epidermis) និងស្រទាប់ស្បែកខាងក្នុង (dermis) ធម្មតាមានសភាពស្តើង ហើយមិនរឹងមាំទេ។ ដូច្នេះហើយបានជាអ្នកតែងតែសង្កេតឃើញមានស្នាមជ្រួញនៅកន្ទុយភ្នែក មាត់ ថ្ងាស ឬចន្លោះចុងចិញ្ចើម។ គណនា BMI នៅទីនេះ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ៤-​ […]


ជំងឺស្បែក

លាបម្សៅឲ្យកូនពិតជាជួយឲ្យស្បែកភ្លឺរលោង និងមានសំណើមមែនឬ?

ក្រោយ​ងូត​ទឹក​ឲ្យ​កូន​រួច ម៉ាក់​ប៉ា​តែង​និយម​លាប​ម្សៅ​ឲ្យ​កូន​តូច​ៗ ដើម្បី​ឲ្យ​ក្រអូប​ពេញ​រាងកាយ ហើយ​ជាពិសេស​គិត​ថា​អាច​ជួយ​ឲ្យ​ស្បែក​រលោង មាន​សំណើម​ទៀត​ផង។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​បញ្ជាក់​ថា ម្សៅ​ពិតជា​ជួយ​ឲ្យ​កូន​យើង​មាន​ក្លិន​ក្រអូប​បាន​យូរ ធ្វើឲ្យ​យើង​ជា​អាណាព្យាបាល​កាន់តែ​មាន​អារម្មណ៍​ស្រលាញ់ និង​នៅ​ជិត​កូន​គ្រប់​ពេល​មែន។ ប៉ុន្តែ​ម្សៅ​ប៉ះពាល់​សុខភាព និង​ស្បែក​របស់​ទារក​ដូច​គ្នា​ដែរ ប្រសិនបើ​ប្រើ​មិន​បាន​ត្រឹមត្រូវ។ គុណវិបត្តិ​ធំ​បំផុត​របស់​ម្សៅ គឺ​ក្មេង​ខ្លះ​អាច​បណ្ដាល​ឲ្យ​អាលែកហ្ស៊ី​ទៅ​នឹង​សារធាតុ​ផ្សំ​មួយ​ចំនួន​របស់​ម្សៅ ដោយ​ដំបូង​គ្រាន់តែ​មាន​បញ្ហា​តិចតួច តែ​ក្រោយ​លាប​បែរជា​រោល កន្ទួល រមាស់​ពេញ​ទាំង​ខ្លួន​តែម្ដង។ លោក​បញ្ជាក់​ទៀត​ថា ប្រភេទ​ម្សៅ​ហុយ​មិន​សូវ​មាន​សំណើម​ដែល​ជួយ​ឲ្យ​ស្បែក​ទន់​រលោង​ឡើយ មិន​ដូច​ឡេទេ។ ដូចនេះ​ហើយ​ប្រើ​ម្សៅ​មិនមែន​ជា​ជម្រើស​ដែល​អាច​ឲ្យ​ស្បែក​ទារក​ស្អាត​ឡើយ វា​គ្រាន់តែ​ផ្ដល់​ក្លិន និង​ភាព​ទាក់ទាញ​ចំពោះ​កូន​ប៉ុណ្ណោះ។ តែបើចង់លាបឲ្យគួរតែស្វែងរកម្សៅប្រភេទ organic អាច​ជួយ​បាន​ខ្លះ​មែន។ ម្សៅ​ហ៊ុយ​ភាគច្រើនមាន​លាយ​សារធាតុ​គីមី​ម្យ៉ាង​ឈ្មោះ​ថា Talcum។ សារធាតុ Talcum ដែល​មាន​ក្នុង​ម្សៅ​ងាយ​នឹង​ហុយ​ចូល​ច្រមុះ​ទារក ទៅ​ដល់​សួត​ច្រើន ដោយសារ​តែ​ច្រមុះ​ទារក​មិន​មាន​រោម​ច្រើន ដើម្បី​ទប់​ទល់​នឹង​ការ​ហុយ​នោះ ធ្វើ​ឲ្យ​ទារក​ប្រឈម​នឹង​ជំងឺ​ជា​ច្រើន ដូចជា ក្អក​រ៉ាំរ៉ៃ រលាក​ទងសួត រលាក​សាច់​សួត រលាក​បំពង់ក ជំងឺ​ហឺត និង​ឈាន​ដល់​កើត​ជំងឺ​មហារីក បើ​ប្រើ​កាន់​តែ​យូរ​ទៅ​ៗ។ ចំណែក​គុណ​វិបត្តិ​ដទៃ​ពេក វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​បាន​បញ្ជាក់​ថា បើ​យើង​យក​ទៅ​ដាក់​ក្នុង​ខោ​ទឹក​នោម អាច​ឡើង​ជា​កំណក​ធំ​ៗ ហើយ​កកិត​លើ​ស្បែក។ ម្យ៉ាង​ទៀត​ការ​លាប​វា​តាម​គន្លាក់​ដែល​រលាក​ស្រាប់​នោះ រឹតតែ​បង្ក​ឲ្យ​កាន់តែ​រលាក​ខ្លាំង​ៗ។ ដូចនេះ​បើ​ចង់​លាប អាច​ប្រើ​ឡេ​បាន ក៏​ប៉ុន្តែ​យើង​ត្រូវ​ចេះ​ពិនិត្យ​មើល​រក​ប្រភព កាលបរិច្ឆេទ​ច្បាស់លាស់ មាន PH […]


ជំងឺស្បែក

កូនថ្លោសៗឧស្សាហ៍រលាកស្បែកតាមគន្លាក់ គួរលាបម្សៅឲ្យអត់?

ម៉ាក់ប៉ា​ជា​ច្រើន​និយម​លាប​ម្សៅ​ឲ្យ​ទារក​តូច​ៗ ហើយ​នៅ​ពេល​កូន​ថ្លោស​តែង​ជួប​បញ្ហា​រលាក​តាម​គន្លាក់​ដៃ​ជើង គូទ ក ក្លៀក​ជាដើមនោះក៏ប្រើម្សៅទៅ​លាប​កន្លែង​មាន​បញ្ហា​ដែរ។ តែ​បើ​តាម​គ្រូពេទ្យ​មិន​ឲ្យ​ធ្វើ​បែបនោះ​ឡើយ ព្រោះ​បញ្ហា​ស្បែក​កាន់តែ​រាលដាលខ្លាំងឡើង។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ការ​លាប​ម្សៅ​តាម​កន្លែង​កកិត​ទាំង​នោះ​នាំឲ្យ​ស្បែក​កូន​កាន់តែ​រលាក​ធ្ងន់ធ្ងរ​ទៅ​វិញ​ទេ។ នៅ​ពេល​ដែល​យើង​យក​ម្សៅ​ទៅ​លាប​កន្លែង​គន្លាក់​អស់​ទាំង​នោះ ម្សៅ​មិន​បាន​រលាយ​ជ្រាប​ចូល​ទៅ​ក្នុង​ស្បែក​ ហើយមានតែ​ផ្ដល់​ភាព​កកិត​ឲ្យ​កាន់តែ​ខ្លាំង ហើយ​រលាក​ក៏​កាន់តែ​ខ្លាំង​ដូច​គ្នា។ ដូចនេះ​សម្រាប់​ទារក​ដែល​ថ្លោស​ៗ ឬ​មិន​ថ្លោស​ក៏​ដោយ​បើ​មាន​ស្នាម​រលាក​គួរតែ​ប្រើ​ជា​ជេល ក្រមួនសម្រាប់លាប​តាម​គន្លាក់ អាច​កាត់​បន្ថយ​ការ​កកិត ហើយ​មិន​ងាយ​បង្ក​ឲ្យ​រលាក​ស្បែក​កូន​ឡើយ។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​បន្ថែម​ទៀត​ថា ចំណែក​ប្រភេទ​ឡេ​វិញ​វា​មិន​ចាំបាច់​លាប​ក៏​បាន​ដែរ ប្រសិនបើ​កូន​មាន​សុខភាព​ស្បែក​ល្អ​ហើយ​នោះ។ តែ​សម្រាប់​ក្មេង​ខ្លះ​វិញ​មាន​បញ្ហា​ស្បែក​ស្ងួត ឬ​ងាយ​អាលែកហ្ស៊ី​ត្រូវ​ប្រយ័ត្ន​មុន​ជ្រើស​រើស​ផលិតផល​ណា​មួយ​មក​លាប​លើ​ស្បែក​កូន ព្រោះ​ទារក​មាន​ស្បែក​នៅ​ខ្ចី​ខ្លាំង​ណាស់ លាប​របស់​មិន​ល្អ​ណា​មួយ​អាច​បណ្ដាល​ឲ្យ​រលាក ក្រហម និង​ខូច​ស្បែក​តែម្ដង។ លោក​បន្ថែម​ទៀត​ថា មុន​ចង់​ប្រើ​ផលិតផល​អ្វី​លើ​ស្បែក​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ និង​ស្វែង​យល់​ពី​ប្រភេទ​ស្បែក​កូន​ជាមុន ហើយ​ទើប​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​គួរ​ទិញ​អ្វី​មក​ប្រើ។


ជំងឺស្បែក

តិចនិកថែទាំស្បែកទារកទើបកើត ចៀសវាងរលាក នាំលំបាកដល់កូន

រវាង​ស្បែក​ទារក និង​ស្បែក​មនុស្ស​ធំ​យើង​មិន​ដូច​គ្នា​ទេ ដោយ​សារ​ស្បែក​អា​អូន​មាន​សភាព​ស្ដើង​ជាង។ ហើយ​ក៏​មាន​ន័យ​ថា ស្បែក​អា​អូន​ម៉ដ្ត ទន់ និង​ងាយ​ប្រតិកម្ម​ជាង​ស្បែក​យើង​មនុស្ស​ធំ​ដែរ។ ចំពោះ​ស្បែក​ទារក​ទើប​កើត វា​អាច​ពិបាក​ក្នុង​ការ​ថែ​ទាំ​បន្តិច​សម្រាប់​អ្នក​គ្មាន​បទ​ពិសោធន៍ ឬ​គ្នា​យើង​ដែល​ទើប​ក្លាយ​ជា​ម៉ាក់ប៉ា ប៉ុន្តែ​ខាង​ក្រោម​នេះ ជា​វិធី​ថែ​ទាំ​ស្បែក​អា​អូន​បែប​ធម្មជាតិៗ ជួយ​ដោះ​ស្រាយ​ពី​ចម្ងល់​ម៉ាក់​ប៉ា​ទាក់​ទង​នឹង​ការ​ថែ​ស្បែក​កូន។ ១.ងូតទឹក៖ បើ​យើង​ងូត​ទឹក​ឲ្យ​កូន​ខ្លាំង​ពេក អាច​ធ្វើ​ឲ្យ​បាត់​បង់​ប្រេង​ធម្មជាតិ​របស់​ស្បែក​កូន បណ្ដាល​ឲ្យ​ស្ងួត ឬ​បែក​ស្រកា​បាន។ យើង​ត្រូវ​ប្រាកដ​សាប៊ូ​ដែល​ប្រើ​លើ​ខ្លួន​កូន មាន​ភាព​ស្រទន់ និង​ត្រូវ​ងូត​ទឹក​ឲ្យ​កូន​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ រួច​ប្រើ​កន្សែង​ទន់​ជូត​សម្អាត​កូន​ឲ្យ​បាន​លឿន ចៀស​វាង​អា​អូន​រងា។ ២.លាប​ម្សៅ៖ តាម​ពិត​ទៅ យើង​មិន​ចាំ​បាច់​លាប​ម្សៅ​កូន​ឲ្យ​កូន​ក៏​បាន​ដែរ តែ​បើ​យើង​ចង់​លាប​ឲ្យ​កូន លាប​តិចៗ​បាន​ហើយ មិន​ចាំ​បាច់​បំពោក​ឲ្យ​ហុយ​ពេក​ទេ ព្រោះ​សារធាតុ​ម្សៅ​អាច​ហុយ​ចូល​ច្រមុះ​កូន​ប៉ះពាល់​ដល់​អា​អូន បណ្ដាល​ឲ្យ​កូន​កើត​ជំងឺ ហឺត រលាក​សួត និង​ឈាន​ដល់​កើត​ជំងឺ​មហារីក បើ​ប្រើ​កាន់​តែ​យូរ​ទៅៗ។ ៣.ប្រើ​ផលិត​ផល​ធម្មជាតិ៖ អា​អូន​ទើប​កើត​មាន​ស្បែក​ទន់ និង​ផុយ​ស្រួយ។ ក្រោយ​កើត​មក ស្បែក​អា​អូន​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ឲ្យ​ស៊ាំនឹង​បរិយាកាស​ខាង​ក្រៅ។ យើង​គួរ​ប្រើ​ផលិតផល​ដែល​ធ្វើ​ឡើង​ពី​ធម្មជាតិ ល្អ​ជាង​ផលិត​ផល​ដែល​ផ្ទុក​ក្លិន​ទឹក​អប់ ឬ​សារធាតុ​ប្រឆាំង​បាក់តេរី លើ​ស្បែក​កូន។ ម៉្យាង​ទៀត យើង​គួរ​តែ​ប្រើ​រាល់​ផលិតផល​ដែល​ផលិត​មក​សម្រាប់​តែ​ទារក​ប្រើ​លើ​អា​អូន​តែ​ប៉ុណ្ណោះ។ ៤.រលាក​គូទ៖ បើ​យើង​ឲ្យ​អា​អូន​ស្លៀក​ខោ​ទឹក​នោម​សើម​យូរ នោះ​កូន​ច្បាស់​ជា​ជួប​បញ្ហា​រលាក​គូទ​មិន​ខាន។ បើ​អាច​យើង​គួរ​ផ្លាស់​ប្ដូរ​ខោ​ទឹក​នោម​អា​អូន​រាល់​ពេល​ដែល​កូន​បត់​ជើង​ហើយ ចៀស​វាង​ផ្អាប់​ប៉ះពាល់​ស្បែក​កូន។ ធម្មតា ការ​រលាក​ស្បែក​មិន​មែន​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ​ទេ តែ​បើ​សិន​លាប​ថ្នាំ​មិន​បាត់ គួរ​ទៅ​ជួប​គ្រូពេទ្យ​ក្មេង។ ៥.កើត​មុន ឬ​ស្រែង​ទឹក​ដោះ៖ ចាប់​ពី​​កើត​រហូត​ដល់ ៤​ខែ ទារក​ប្រមាណ​ជាង […]


ជំងឺស្បែក

ទាំងនេះជាបញ្ហាស្បែកទារកទើបនឹងកើត តែងជួបប្រទះញឹកញាប់

សុខភាព​ទារក​ទើប​នឹង​កើត​មាន​សភាព​ទន់ខ្សោយ​នៅ​ឡើយ ដូចនេះ​ម៉ាក់ប៉ា ឬ​អ្នក​ថែរក្សា​ត្រូវ​ប្រយ័ត្ន​គ្រប់​យ៉ាង ហើយស្បែក​ក៏​ងាយ​រង​គ្រោះ​ដូចគ្នាដែរ។ វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ទារក​ទើប​នឹង​កើត​ស្បែក​ងាយ​ជួប​បញ្ហា​ច្រើន តែ​ករណី​ខ្លះ​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង និង​ខ្លះ​ទៀត​ត្រូវ​រក​ជំនួយ​វេជ្ជសាស្ត្រ។ លោក​បន្ថែម​ទៀត​ថា បញ្ហា​ស្បែក​ដែល​កើត​ឡើង​ដោយ​ខ្លួន​ឯង មិន​សូវ​បារម្ភ ដូច​ករណី​យើង​យក​អ្វី​ទៅ​លាប​ផ្ដេសផ្ដាស​ឡើយ។ ខាងក្រោម​ជា​បញ្ហា​ស្បែក​ដែល​ទារក​ទើប​កើត តែង​ជួប​ប្រទះ៖ ១- កន្ទួល​ស​ៗ​នៅ​ចុង​ច្រមុះ ​ឬ​ត្របក​ភ្នែក បញ្ហា​ស្បែក​​ប្រភេទ​នេះ បណ្ដាល​មក​ពី​ក្រពេញ​ខ្លាញ់​នៅ​លើ​ស្បែក។ ពង​បែក​តូច​ៗ​ពណ៌​ស ឬ​លឿង​​លើ​​មុខ​របស់​ទារក ជា​សញ្ញា​បញ្ជាក់​ពី​ភាព​សម្បូរ​ជាតិ​ខ្លាញ់​ដែល​ផ្ទុក​សារជាតិ​ គីរ៉ាទីន​ (Keratin) ​និង ​ស៊ីប៊ឺម​ (Sebum)។ ជា​ធម្មតា​ អាការៈ​នេះ​នឹង​ត្រូវ​ជា​សះស្បើយ​ឡើង​វិញ ​ពី២-៣​ថ្ងៃ ​ឬ​អាច​ដល់​មួយ​សប្ដាហ៍ ​ដោយ​ឯក​ឯង មិន​ចាំបាច់​​ការ​ព្យាបាល​អ្វី​ទាំង​អស់។ ២- របក​ស្បែក បញ្ហា​របក​ស្បែក​លើ​ទារក​មិនមែន​បណ្ដាល​មកពី​រោល​ទឹក​ភ្លោះ​ឡើយ។ របក​ស្បែក​អាច​គ្រាន់​តែ​ជា​ករណី​ស្រាល ដែល​ឆ្លង​មេរោគ​ពី​ម្ដាយ ឬ​ឆ្លង​តាម​មេរោគ​តាម​ទ្វារ​មាស​ជាដើម។ ក្នុង​ករណី កូន​របក​ស្បែក​តិច​តួច វា​អាច​គ្រាន់​តែ​ជា​ជំងឺ​សើ​ស្បែក​នៅ​លើ​ក្មេង​ប៉ុណ្ណោះ។ ៣- ចែងថ្ងៃ កន្ទួល​ខ្ទុះ​តូច​ៗ ពណ៌​ក្រហម​ដែល​មាន​​ពងបែក​ច្រើន​កើត​មាន​នៅ​លើ​ខ្នង មុខ បរិវេណ​ដើម​ទ្រូង​​ទារក នេះ​ជា​រោគ​សញ្ញា​របស់​ចែងថ្ងៃ ឬ​ចំហាយក្ដៅ​ដែល​ពាក្យ​បច្ចេកទេស​ហៅថា Miliaria។ Miliaria កើត​ឡើង​ដោយសារ​ការ​កក​ស្ទះ​រន្ធញើស ហើយ​ជា​ពិសេស​​កើត​​តែ​​​ពេល​ដែល​អាកាស​ធាតុ​ក្ដៅ​ខ្លាំង​ ឬ​សើម​ខ្លាំង។ ៤- ស្រែង​ទឹកដោះ ស្រែង​ទឹក​ដោះ ជា​ការ​រលាក​ក្រហមៗ ហើយ​មាន​ខ្ទុះ​សៗ​នៅ​លើមុខ […]


ជំងឺស្បែក

ប្រយ័ត្នបន្តិច ពងទឹកម៉្យាងងាយកើតលើស្បែកអាអូន ហើយអាចឆ្លងទៅអ្នកក្បែរខ្លួនទៀត

ចំពោះ​អា​អូន​តូចៗ ងាយ​ណាស់​ទទួល​រង​ពី​ជំងឺ​ផ្សេងៗ ព្រោះ​អ្វី​ៗ​នៅ​ខ្ចី​នៅ​ឡើយ។ ក្នុង​នោះ​ដែរ ម៉ាក់​ប៉ា​គ្រប់​រូប​ត្រូវ​ដឹង​ថា សូម្បី​តែ​ស្បែក​របស់​អា​អូន​ក៏​ងាយ​នឹង​ឆ្លង​មេរោគ ហើយ​កើត​ជា​ជំងឺ​ស្បែក​ ដូច​ជា​ពង​បែក​ជាដើម។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគកុមារ បាន​ពន្យល់​ឲ្យ​ដឹង​ថា ពង​ទឹក​ម៉្យាង​ដែល​ងាយ​កើត​លើ​ស្បែក​ក្មេង​តូចៗ ហៅ​ថា Bullous Impetigo។ ពង​ទឹក​នេះ បង្ក​ឡើង​ដោយ​បាក់តេរី​ឈ្មោះ Staphyococcus aures ដែល​ច្រើន​កើត​មាន​នៅ​តំបន់​ជុំ​វិញ​មាត់ ច្រមុះ តំបន់​ក្រលៀន និង​គូថ របស់​ទារក​។ ពង​ទឹក​នេះ ក៏​ឆាប់​ងាយ​នឹង​ចម្លង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​ដែរ ប្រសិន​បើ​យើង​ទៅ​កេះ ឬ​អេះ​ពង​បែក។ មិន​តែ​ប៉ុណ្ណោះ ពង​ទឹកនេះ​ក៏​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ម្នាក់​ទៀត​ដែរ ហើយ​មេរោគ​អាច​រាលដាល​ទៅ​គ្រប់​វត្ថុ​ដែល​អ្នក​ជំងឺ​បាន​ប៉ះ​ពាល់។ ក្នុង​ករណី​ដែល​មិន​បាន​ទទួល​ការ​ព្យាបាល​ដោយ​​ប្រើ​ថ្នាំ​​អង់ទីប្យូទិច​សម្លាប់​មេរោគ ពង​ទឹកនឹង​កាន់​តែ​រីក​រាល​ដាល។ ជំងឺ​ពង​ទឹក Bullous Impetigo នេះ បើ​បាន​ព្យាបាល​ជា​សះ​ស្បើយ នឹង​មិន​មាន​បន្សល់​ទុក​ស្នាម​នៅ​លើ​រាង​កាយ​ទេ។ លោក​ស្រី​វេជ្ជបណ្ឌិតបាន​បញ្ជាក់​ឲ្យ​ដឹង​ថា ប្រសិន​បើ​កូន​កើត​ពង​ទឹក​នេះ ម៉ាក់​ប៉ា​មិន​ចាំ​បាច់​បារម្ភ​ពេក​ទេ ព្រោះ​វា​អាច​ព្យាបាល​ឲ្យ​ជា​ធម្មតា​បាន ប៉ុន្តែ​ត្រូវ​នាំ​កូន​ទៅ​ជួប​ជាមួយ​វេជ្ជបណ្ឌិត ដើម្បី​ពិនិត្យ ធ្វើ​រោគ​វិនិច្ឆ័យ​អោយ​បាន​ច្បាស់​លាស់ ហើយ​ព្យាបាល​ក្មេង​ឲ្យបាន​ត្រឹម​ត្រូវ។ ទោះ​យ៉ាង​នេះ​ក្ដី ជំងឺ​ពង​ទឹកអាច​បង្ការ​កុំ​ឲ្យ​កើត​ឡើង​បាន ក៏​ដូចជាទប់ស្កាត់ការឆ្លងទៅម៉ាក់ប៉ា ឬអ្នកមើលថែក្បែរខ្លួនអាអូន ហើយ​មធ្យោបាយ​មាន​ប្រសិទ្ធភាព​​នោះ​ គឺ​ការ​ធ្វើ​អនាម័យ​កូន​ឲ្យ​បាន​ស្អាត​ល្អ​ដូច​ជា៖ - សម្អាត​ខ្លួន​កូន​ឲ្យ​បាន​ស្អាត ហើយ​សម្អាត​កន្លែង​ពង​ទឹក​ថ្នមៗ - កាត់​ក្រចក​ដៃ-ជើង​កូន​ឲ្យ​បាន​ខ្លី […]


ជំងឺស្បែក

កូនតូចៗឡើងកន្ទួលលើស្បែក រួមជាមួយសញ្ញាប៉ុន្មាន​នេះ ម៉ាក់ប៉ាត្រូវឈប់ឲ្យម៉ឹមទឹកដោះគោ

អ្នក​ណា​ក៏​ដឹង​ដែរ​ថា អា​អូន​តូច​ទាម​ទារ​ឲ្យ​មាន​ការ​ថែ​ទាំ​ខ្លាំង​ពី​ម៉ាក់​ប៉ា ឬ​អ្នក​មើល​ថែ ព្រោះ​ក្មេង​នៅ​តូច​អាច​ឆាប់​ឆ្លង ឬ​កើត​ជំងឺ​ផ្សេង​ៗ មិន​ថា ជំងឺ​នោះ​ស្រាល ឬ​ជំងឺ​ធ្ងន់ធ្ងរ​ទេ។ ក្នុង​នោះ ស្បែក​របស់​កុមារ​ក៏​ឆាប់​មាន​បញ្ហា​កើត​ឡើង​ដែរ ហើយ​វា​អាច​បង្ក​ឡើង​ដោយ​បញ្ហា​សាមញ្ញ​មួយ តែ​ម៉ាក់​ប៉ា​មួយ​ចំនួន​មិន​បាន​ចាប់​អារម្មណ៍។ លោក​វេជ្ជបណ្ឌិត អ៊ុន យូ អនុប្រធាន​ នៃ​មន្ទីរ​សម្រាក​ព្យាបាល Maxi Care បាន​ឲ្យ​ដឹង​ថា ការ​ដែល​អា​អូន​តូច​ៗ​មាន​បញ្ហា​នៅ​ស្បែក​ដូច​ជា ឡើង​កន្ទួល​ក្រហម នៅ​លើ​មុខ ថ្ពាល់​គឺ​អាច​បណ្ដាល​មកពីក្មេងនោះ​មាន​បញ្ហា​អាលែកហ្សី​ជាមួយ​ទឹក​ដោះ​គោ ដែល​កំពុង​ញ៉ាំ​នោះ​ហើយ។ ក្រៅ​ពី​មាន​បញ្ហា​លើ​ស្បែក អា​អូន​អាច​ចេញ​សញ្ញា​រួម​ផ្សំ​មួយ​ចំនួន​ដែល​ម៉ាក់​ប៉ា​គួរ​យក​ចិត្ត​ទុក​ដាក់​ដូចជា៖ - មួរ​ម៉ៅ​ច្រើន - យំ​ច្រើន - ហើម​ពោះ -​ ឆ្អល់ ឬ​ឈឺ​ពោះ - ចង្អោរ លើស​ពី​រោគ​សញ្ញា​ដែល​បាន​រៀប​រាប់​ខាង​លើ នៅ​ពេល​ដែល​អា​អូន​តូច​ៗ​អាលែកហ្សី​នឹង​ទឹក​ដោះ​គោ វា​ក៏​ងាយ​នឹង​ធ្វើ​ឲ្យ​អា​អូន​កើត​រាក​រូស​ដែរ។ វេជ្ជបណ្ឌិតរូបនេះ​ បាន​បញ្ជាក់​ថា ក្នុង​ករណី​ដែល​កូន​មាន​រាក​ផង ចេញ​រោគ​សញ្ញា​ខាង​លើ​នេះ​ផង ម៉ាក់ប៉ា​មិន​ត្រូវ​ផ្ដល់​ថ្នាំ​ផ្ដេសផ្ដាស​ឲ្យ​កូន​ញ៉ាំ​នោះ​ទេ គឺ​ត្រូវ​នាំ​កូន​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ ហើយ​បើ​កូន​អាលែកហ្ស៊ីនឹង​ទឹក​ដោះ​គោ​អ៊ីចឹង គឺ​ត្រូវ​តែ​ប្ដូរ​ទឹក​ដោះ​គោ ​ឲ្យ​កូន​បៅទឹកដោះពពែ ឬទឹកសណ្តែកវិញ ព្រោះ​បើ​បន្ត​ឲ្យ​កូន​បៅ​អាច​ធ្វើ​ឲ្យ​កូន​មាន​បញ្ហា​ធ្ងន់ធ្ងរ​។ ​​


ជំងឺស្បែក

បើ​កូន​​មាន​ជំងឺ​អុតស្វាយ ប៉ា​ម៉ាក់​ត្រូវ​ដឹង​រឿង​ទាំងនេះ​ដើម្បីគ្រប់គ្រង​អាការៈ​រមាស់

កន្ទួលរមាស់អាចកើតឡើងញឹកញាប់ដោយសារតែការបង្ករោគដោយវីរុស ជាពិសេស គឺកើតមានចំពោះក្មេងតូច។ អុតស្វាយ (Chickenpox) កន្ទួលរមាស់ក្រហម និងជំងឺកើតលើដៃជើងនិងមាត់ គឺសុទ្ធតែជាជំងឺដែលកើតមានញឹកញាប់បង្កដោយវីរុស។ កន្ទួលរមាស់ដែលបង្កឡើងដោយវីរុស ជាទូទៅអាចសំគាល់ឃើញបានដោយសង្កេតលើចំណុចរមាស់តូចៗពណ៌ផ្កាឈូក ចេញនៅ ពេញរាងកាយ និងមានរោគសញ្ញាដូចជា គ្រុនក្ដៅ និងរាករូស។ ទោះបីជាកន្ទួលរមាស់ដែលបង្កឡើងដោយវីរុសភាគច្រើនបាត់ទៅវិញដោយខ្លួនឯងក៏ពិតមែន ប៉ុន្តែអាចធ្វើឲ្យ​កូនយើង​មានអារម្មណ៍មិនស្រួល ជាពិសេស​នៅពេលដែលកើតអុតស្វាយ​តែម្ដង។ ការគ្រប់គ្រងកុំឲ្យ​មានរមាស់ គឺជារឿងសំខាន់ដែលត្រូវធ្វើ ព្រោះថាការអេះរមាស់ទាំងនោះ អាចបង្កឲ្យ​ទៅជាការបង្ករោគទីពីរដោយសារតែបាក់តេរី ហើយនិងធ្វើឲ្យ​មានស្នាម។ ខាងក្រោមនេះ គឺជាវីធីសាស្ត្រខ្លះៗដែ​លយើង​អាចធ្វើបាន​ដើម្បីជួយកូនយើង​កាន់តែប្រសើរ និងការពារការអេះរមាស់ឲ្យ​ស្ថិតក្នុង​សភាព​អាច​គ្រប់គ្រងបាន។ ១- ងូតទឹក ការងូតទឹកអាចជួយបន្ថយអាការរមាស់បាន។ សូមងូតទឹករយៈពេលពី​២០ ទៅ៣០នាទី ឲ្យ​បានច្រើនដងដើម្បីរក្សាអនាម័យ និងកាត់បន្ថយការរមាស់ស្បែក។ យើង​អាចបន្ថែម ម្សៅ Oatmeal មួយដៃពេញ ចូលទឹក​ដើម្បីអាចជួយសម្រួលអាការៈរមាស់នោះកាន់តែច្រើន។ យើង​ក៏​អាចមានផលិតផលសម្រាប់ងូតទឹកមួយចំនួនដែលមានម្សៅ Oatmeal នៅក្នុងនោះដែល​យើង​អាចរក​ទិញបានដោយមិនចាំបាច់វេជ្ជបញ្ជា។ មិនត្រូវប្រើសាប៊ូឡើយ ឬបើ​ប្រើ​ត្រូវ​ប្រើសាប៊ូដែលខ្សោយ ប្រើសម្រាប់ស្បែកមានប្រតិកម្ម ឬសម្រាប់ទារក។ យើង​ត្រូវ​ជួយ​ឬ​ប្រាប់​កូន​ឲ្យ​ផ្ដិតទឹកនៅលើស្បែកឲ្យ​ស្ងួតបន្ទាប់ពីងូតទឹករួច ហើយមិនត្រូវជូតស្បែកខ្លាំងៗឡើយ។ អត្ថបទពាក់ព័ន្ធ: ម៉េចចាំបាច់យកកូនទៅចាក់វ៉ាក់សាំងអុតស្វាយ បន្ថែមពីលើគោលការណ៍ក្រសួង? កើតស្អូច ឬអុតស្វាយពេលពពោះគ្រោះថ្នាក់ខ្លាំង តើអាចចាក់វ៉ាក់សាំងទាំងនេះពេលពពោះបានអត់?​ គ្រោះ​ថ្នាក់​ខ្លាំង បើកូន​កើត​ស្អូច ឬ​អុតស្វាយ ត្រាំ​ទឹក​រុក្ខជាតិ និង​ខ្ចៅ​ខ្យង​ឲ្យ​ងូត អាការៈក្មេងកើតអុតស្វាយ មុនឈានដល់ចេញពងបែក នេះជាហេតុផលគួរចាក់វ៉ាក់សាំងអុតស្វាយឲ្យកូន ព្រោះបើកើតអាចឲ្យរលាកខួរក្បាល ២- បិទគ្របបន្ទះត្រជាក់ យើង​អាច​បិទបន្ទះត្រជាក់លើកន្លែងរមាស់ ដោយយើង​អាច​ប្រើក្រណាត់ទន់ និងងាយស្រូបទឹក។ ជ្រលក់ក្រណាត់ទៅក្នុងទឹកត្រជាក់ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស