ថ្នាំបង្ការ

ថ្នាំបង្ការ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​ដែល​ចាំបាច់​កូន​ត្រូវ​ចាក់ ទៅ​តាម​អាយុ និង​ពេលវេលា​ត្រូវ​ចាក់

ចំណេះដឹងទូទៅ

ថ្នាំបង្ការ

ពេលកូនឈឺ ថ្នាំគ្រាប់ និងថ្នាំប្រភេទទឹកសេរ៉ូមមួយណាល្អជាង?

នៅ​ពេល​ម៉ាក់​ប៉ានាំកូនទៅពេទ្យ គ្រូពេទ្យអាចចេញ​វេជ្ជបញ្ជា​ជា​ថ្នាំ​គ្រាប់​ ឬ​​ថ្នាំ​ប្រភេទ​​ជា​ទឹក​សេរ៉ូម​​ទៅ​តាម​វ័យ​របស់​កូន​។ ចុះ​រវាង​ថ្នាំ​ទាំង ២​ប្រភេទ​នេះ​មួយ​ណា​ប្រើ​ល្អ​ជាង ពេល​កូន​ឈឺ​ម្ដងៗ? ដឹងកាលវិភាគចាក់ថ្នាំបង្ការកូន ចុចត្រង់នេះ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញា​ប័ត្រ​ពី​ប្រទេស​បារាំង​បាន​ពន្យល់​​ថា រវាង​ប្រភេទ​ថ្នាំ​ទាំង​២​នេះ មិន​មាន​មួយ​ណា​ល្អ​ជាង​មួយ​ណា​ទេ ព្រោះ​ពាក្យ​ថា​ថ្នាំ​គឺ​សុទ្ធ​តែ​ជា​អាវុធ​មុខ ២ ទាំង​អស់។ អ្វី​ដែល​សំខាន់​នោះ គឺ​ពេល​ក្មេង​ឈឺ យើង​ប្រើ​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​ថ្នាំ​ និង​តាម​វេជ្ជបញ្ជា នោះ​នឹង​មិន​មាន​​បញ្ហា​អ្វីកើត​ឡើង​ទេ។ លោក​ស្រី​បន្ត​ថា បញ្ហា​មិន​ស្ថិត​នៅ​លើ​ថ្នាំ​គ្រាប់​ទេ តែ​ស្ថិត​លើ​កម្រិត​ប្រើ​លើស​តម្រូវ​ការ​រាងកាយ​ក្មេង ហើយ​ប្រភេទ​ថ្នាំ​គ្រាប់​ពិបាក​បែង​ចែក​កម្រិត​ប្រើ​សម្រាប់​ក្មេង​តូច​ណាស់​ដោយសារ​​មាន​បរិមាណ​ថ្នាំ​ខ្ពស់ ខុស​ពី​សេរ៉ូម​ដែល​មាន​កម្រិត​ថ្នាំ​ទាប ងាយ​ស្រួល​បែង​ចែក​ទៅ​តាម​គីឡូ​របស់​ក្មេង។ ឧទាហរណ៍​ថា ប៉ារ៉ាសេតាម៉ុល ១គ្រាប់ ៥០០មិល្លីក្រាម តែ​ក្មេង​ទម្ងន់ ៨គីឡូ​ត្រូវ​ប្រើ​ថ្នាំ​តែ ១២០មិល្លីក្រាម​ប៉ុណ្ណោះ។ ដូច​នេះ ក្មេង​នោះ​អាច​ប្រើ​ថ្នាំ​ប៉ារ៉ា​គ្រាប់ ៥០០មីលីក្រាម​បាន​ដោយ​យក​ទៅ​ចែក​ជា ៤​ភាគ​ហើយ​យក ១ភាគ​មក​លេប។ ចំពោះ​ថ្នាំ​ប៉ារ៉ា​គេ​ប្រើ​រាល់ ៥-៦​ម៉ោង​ម្ដង (មិន​ឲ្យ​លើស​៥ដង/ថ្ងៃ)។ និយាយ​ទៅ ថ្នាំ​ប្រភេទ​ណា​ក៏​ដោយ សុទ្ធ​តែ​អាច​ព្យាបាល​ជំងឺ​យើង ហើយ​ក៏​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​យើង​ដែរ ប្រសិន​បើ​​ប្រើ​ប្រាស់​ដោយ​គ្មាន​វេជ្ជបញ្ជា ឬ​ខុស​ការ​ណែនាំ​របស់​អ្នក​ជំនាញ។

ស្វែងរក ថ្នាំបង្ការ

ថ្នាំបង្ការ

៦ សំណួរពាក់ព័ន្ធការចាក់វ៉ាក់សាំងឲ្យកូននេះសំខាន់ណាស់ ហើយម៉ាក់ប៉ាសួរញឹកញាប់​

វ៉ាក់សាំង​សំខាន់​ខ្លាំង​ណាស់​ចំពោះ​ក្មេងៗ គឺ​អាច​ការពារ​ក្មេងៗ​ពី​ជំងឺ​ដែលប្រឈម​គ្រោះ​ថ្នាក់​ដល់​ជីវិត​បាន។ ដោយ​ហេតុ​ថា វ៉ាក់​សាំង​មាន​ច្រើន​ប្រភេទ ពេល​វេលា​នៃ​ការ​ចាក់​ក៏​ខុស​គ្នា ចាក់​រួច​ក៏​មាន​ផល​រំខាន​ផ្សេងៗ បែប​នេះ​ហើយ​ទើប​ម៉ាក់ប៉ា​មួយ​ចំនួន​នៅ​តែ​មាន​ចម្ងល់​ច្រើន​ជុំវិញ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​កូន។ នៅ​ក្នុង​អត្ថបទ​ថ្ងៃ​នេះ Hello គ្រូពេទ្យ​ សូម​លើក​យក​នូវ​ចម្ងល់​ផ្សេងៗ​ពាក់​ព័ន្ធ​នឹង​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​ទារក និង​កុមារ។ ១. ត្រូវ​ចាក់​វ៉ាក់សាំង​ឲ្យ​កូន​នៅ​ពេល​ណា​ខ្លះ? ផ្អែក​តាម​គោលការណ៍​ថ្នាក់​ជាតិ របស់​ក្រសួង​សុខាភិបាល មាន​វ៉ាក់សាំង​ចំនួន ១១ មុខ ដែល​ត្រូវ​ផ្តល់​ឲ្យ​ក្មេង ចាប់​ពី​ពេល​កើត​ភ្លាម រហូត​ដល់​អាយុ ១៨ ខែ។ វ៉ាក់សាំង​ទាំង​នោះ​ផ្តល់​ឲ្យ​ដោយ​ឥត​គិត​ថ្លៃ​នៅ​តាម​មណ្ឌល​សុខភាព មន្ទីរពេទ្យ​រដ្ឋ​ទូទាំង​ប្រទេស។ ក្រៅ​ពី​ចាក់​វ៉ាក់សាំង​ទាំង ១១ មុខ ទៅ​តាម​គោលការណ៍​ថ្នាក់​ជាតិ​នេះ ម៉ាក់ប៉ា​ក៏​អាច​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង​ផ្សេង​ទៀត​ទៅ​តាម​អាយុ និង​លទ្ធភាព​របស់​ខ្លួន។ ចុច​នៅ​ទីនេះ ដើម្បី​ដឹង​ពី​កាល​វិភាគ​នៃ​ការ​ចាក់​វ៉ាក់សាំង​ទាំង ១១ មុខ តា​ម​គោលការណ៍​ថ្នាក់​ជាតិ។ ២. ផល​រំខាន​ក្រោយ​ចាក់​វ៉ាក់សាំង​មាន​អី​ខ្លះ? ផល​រំខាន​នៃ​ការ​ចាក់​វ៉ាក់សាំង​អាច​មាន​ពី​ស្រាល ទៅ​ធ្ងន់ធ្ងរ តែ​ករណី​ធ្ងន់ធ្ងរ​មាន​តិច​តួច​បំផុត។ ផល​រំខាន​ស្រាល៖ ផល​រំខាន​ស្រាល​ក្រោយ​ចាក់​វ៉ាក់សាំង​រួច រួម​មាន ក្មេង​​អាច​ឈឺ​នៅ​កន្លែង​ចាក់ ហើម​នៅ​កន្លែង​ចាក់ ក្មេង​យំ​រក​រឿង​ខុស​ធម្មតា ឬ​ក៏​អាច​ក្តៅ​ខ្លួន។ ផល​រំខាន​ធ្ងន់ធ្ងរ៖ ចំពោះ​ផល​រំខាន​ធ្ងន់ធ្ងរ​ក្រោយ​ចាក់​វ៉ាក់សាំង រួម​មាន​ក្មេង​ហើម​បំពង់​ខ្យល់ ពិបាក​ដក​ដង្ហើម ប្រកាច់ តែ​ករណី​នេះ​លោកស្រី​វេជ្ជបណ្ឌិត​ថា កម្រ​កើត​មាន​ណាស់។ ៣. វ៉ាក់សាំង​អាច​ចាក់​មុន ឬ​ក្រោយ​ថ្ងៃ​កំណត់​បាន​អត់? ការ​ចាក់​វ៉ាក់សាំង​មុន​ថ្ងៃ​កំណត់​នេះ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេស​កុមារ បាន​អះអាង​ផ្អែក​ទៅ​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​របស់​សហរដ្ឋអាមេរិក (CDC) […]


ថ្នាំបង្ការ

មូលហេតុក្មេងចាក់វ៉ាក់សាំងរួចទៅជាអាប់សែ និងវិធីថែកន្លែងចាក់កុំឲ្យដំបៅខ្ទុះ

ក្រោយ​ចាក់​វ៉ាក់សាំង​រួច​មាន​ផល​រំខាន​ពី​តិច​ទៅ​ច្រើន ដែល​ផល​រំខាន​នោះ​មាន ឈឺ​នៅ​កន្លែង​ចាក់​ថ្នាំ ហើម ឈឺ ធ្វើ​ឲ្យ​ក្មេង​យំ​រក​រឿង​ខុស​ធម្មតា ឬ​ក៏​អាច​ក្តៅ​ខ្លួន ឯ​ផល​រំខាន​ធ្ងន់ធ្ងរ ធ្វើ​ឲ្យ​ហើម​បំពង់​ខ្យល់ ពិបាក​ដង្ហើម ប្រកាច់​ជា​ដើម។ នេះ​ជា​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេស​រោគ​កុមារ។ ចំពោះ​ករណី​កន្លែង​ចាក់​វ៉ាក់សាំង​បង្ក​ទៅ​ជា​អាប់សែ​នោះ លោកស្រី​វេជ្ជបណ្ឌិត​ថា អាប់សែ ជា​ការ​បង្ក​រោគ រលាក​ស្បែក ដែល​បញ្ហា​នេះ​អាច​បណ្តាល​មក​ពី​ការ​ចាក់​មិន​បាន​ត្រឹមត្រូវ ចាក់​ដោយ​មិន​បាន​ជូត​សម្អាត​ស្បែក​ក្មេង ចាក់​រួច​យក​របស់​មិន​ស្អាត​មក​បិទ​នៅ​មុខ​របួស ឬ​ក៏​ក្មេង​អាលែកហ៊្សី​ទៅ​នឹង​សារធាតុ​ក្នុង​វ៉ាក់​សាំង។ "កាល​ណា​កន្លែង​ចាក់​វ៉ាក់សាំង​ហើម ឱកាស​មេរោគ​វា​បង្ក ព្រោះ​អី​នៅ​នឹង​ស្បែក​យើង​សុទ្ធ​តែ​មេរោគ​ទាំង​អស់ អ៊ីចឹង​ស្បែក​បិទ​ជិត​ចឹង​ការពារ​ខ្លួន​យើង តែ​បើ​របស់​ហ្នឹង​ហើប របស់​ហ្នឹង​ហើម មេរោគ​នៅ​ជិត​ហ្នឹង​មាន​ឱកាស​បង្ក​ទៅ​រលាក មាន​ន័យថា កង្វះ​អនាម័យ​ហើយ ដែល​ធ្វើ​ឲ្យ​មាន​អាប់សែ"។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចំពោះ​វិធី​ថែ​កន្លែង​ចាក់​វ៉ាក់សាំង​កុំ​ឲ្យ​ក្លាយ​ជា​ដំបៅ​ខ្ទុះ ឬ​អាប់​សែ អ្នកគ្រូ​ពេទ្យ​ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល​បាន​ណែនាំ​នូវ​ប៉ុន្មាន​វិធី​ខាង​ក្រោម​នេះ។ ១- កុំ​ឆាប់​បក​បង់​បិទ​កន្លែង​ចាក់​ថ្នាំ​ ព្រោះ​អាច​បណ្ដាល​ឲ្យ​ហូរ​ឈាម​បាន ហើយ​ក៏​មិន​គួរ​ទុក​យូរ​ពេក​ដែរ យ៉ាង​យូរ​កន្លះ​ម៉ោង​ក្រោយ​ចាក់​។ ២- កុំ​យក​ដៃ​ទៅ​ស្ទាប​អង្អែល​កន្លែង​ចាក់​ថ្នាំ ព្រោះ​ធ្វើឲ្យ​មុខ​របួស​កាន់តែ​ហើម និង​បង្ក​ទៅ​ជា​ឆ្លង​មេរោគ​ដោយសារ​ដៃ​មិន​ស្អាត។ ៣- ហាម​យក​ប្រេង​កូឡា​ទៅ​លាប​កន្លែង​ចាក់​ថ្នាំ ព្រោះ​វា​មាន​សារធាតុ​ក្ដៅ​នាំ​ឲ្យ​មុខ​របួស​ទៅ​ជា​ហើម។ ៤- ថ្ម បាយ ឬ​ពងទា​ក្ដៅ ហាម​យក​ទៅ​ស្អំ​កន្លែង​ចាក់​ថ្នាំ។ ៥- អាច​យក​កៅអៀក​បញ្ចុះ​កម្ដៅ​បិទ​កន្លែង​ចាក់​ថ្នាំ​បាន ដើម្បី​កុំឲ្យ​មុខ​របួស​ឡើង​ហើម ឬ​ក្មេង​យក​ដៃ​ទៅ​ប៉ះ​ចុះ​ឡើង។ ៦- បើ​កន្លែង​ចាក់​ថ្នាំ​មាន​លេច​ចេញ​ដូច​ពង​បែក កុំ​ច្របាច់ កុំ​ជោះ ឬ​ធ្វើ​អ្វី​ឲ្យ​បែក​ពង​នោះ​ឲ្យ​សោះ ព្រោះ​អាច​​ឆ្លង​មេរោគ។ ៧- ប្រសិនបើ​មាន​ឆ្លង​មេរោគ​ក្លាយ​ជា​ដំបៅ​ហើយ […]


ថ្នាំបង្ការ

ក្រៅពីចាក់វ៉ាក់សាំង ម៉ាក់ប៉ាអាចការពារកូនពីផ្ដាសាយបានតាមវិធីនេះ

ជំងឺ​ផ្ដាសាយ ជា​ជំងឺ​ទូទៅ​មួយ​ដែល​យើង​ឈឺ​ហើយ មិន​សូវ​ព្រួយ​បារម្ភ ព្រោះ​វា​កម្រ​បង្ក​ជា​បញ្ហា​ធ្ងន់ តែ​បើ​កើត​ផ្ដាសាយ​លើ​អា​អូន​តូច​ៗ វា​អាច​ធ្វើ​ឲ្យ​កូន​ពិបាក​ក្នុង​ខ្លួន​ខ្លាំង​មិន​ខាន។ ក្មេងៗ​ក្រោម​អាយុ ​៥ ​ឆ្នាំ ងាយ​ប្រឈម​នឹង​បញ្ហា​ធ្ងន់​បង្ក​ឡើង​ដោយ​ផ្ដាសាយ​ធំ ដូច​ជា រលាក​សួត ខ្សោះ​ជាតិ​ទឹក ឆ្លង​មេរោគ​ក្នុង​ត្រចៀក ឬ​អាច​ខូច​មុខងារ​ខួរ​ក្បាល​បាន​ដែរ។ នេះ​បើ​តាមមជ្ឈមណ្ឌល​គ្រប់​គ្រង និង​ទប់​ស្កាត់​ជំងឺ​ឆ្លង CDC អាមេរិក។ ស្រប​គ្នា​នេះ លោក​វេជ្ជបណ្ឌិត សូរ ប៉េង ឯក​ទេស​ជំងឺ​កុមារ ពន្យល់​ថា តាម​ពិត​ទៅ ជំងឺ​ផ្ដាសាយ អាច​កើត​ឡើង​បាន​ដោយ​ច្រើន​កត្តា​ដូច​ជា៖ ទី១. ផ្ដាសាយ​ដោយ​ប្រតិកម្ម ទី២. ផ្ដាសាយ​ដោយ​អាលែកហ្ស៊ីអាកាសធាតុ​ ទី៣. ផ្ដាសាយ​ដោយ​ឆ្លង​ពពួក​វីរុស ឬ​បាក់តេរី ជាដើម។ វេជ្ជបណ្ឌិត​នៃ​គ្លីនិក​កុមារ មុនីឃីត​រូប​នេះ បន្ត​ថា ភាគ​ច្រើន​អា​អូន​ឈឺ​ផ្ដាសាយ​ដោយ​សារ​​តែ​ឆ្លង​វីរុស ហើយ​យើង​អាច​ចាក់​វ៉ាក់សាំង​ការពារ​បាន។ ប៉ុន្តែ វ៉ាក់សាំង​នេះ អាច​ការពារ​បាន​តែ​វីរុស​ធំៗ​កាចៗ​ទេ បើ​ផ្ដាសាយ​តិចតួច​ធម្មតា កូន​យើង​នៅ​តែ​អាច​កើត​ដូច​គ្នា ព្រោះ​វីរុស​ជំងឺ​ផ្ដាសាយ​មាន​ច្រើន​ប្រភេទ ចាក់​វ៉ាក់សាំង​តែ​មួយ​មុខ​មិន​អាច​ការពារ​បាន​ទាំង​អស់​ទេ។ ដូច​គ្នា​នេះ ម៉ាក់​ប៉ា​ក៏​អាច​ការពារ​កូនៗ​ពី​ជំងឺ​ផ្ដាសាយ​ជាមួយ​នឹង​វិធី​ការ​ពារ​ដែល​យើង​គួរ​ធ្វើ​ជា​ប្រចាំ​បាន​ដែរ​ដូច​ជា៖ ដាក់​កូន​ឲ្យ​នៅ​ឆ្ងាយ​ពី​អ្នក​ដែល​ឈឺ​ផ្ដាសាយ ខ្ទប់​ច្រមុះ មាត់ ពេល​កណ្ដាស់ ឬ​ក្អក​ជាមួយ​ក្រដាស រួច​បោះ​ចោល​ក្នុង​ធុង​សំរាម​ត្រឹមត្រូវ (កុំ​ភ្លេច​លាង​ដៃ) លាង​ដៃ​ឲ្យ​បាន​ស្អាតៗ​ជានិច្ច លាង​សម្អាត សម្លាប់​មេរោគ​កន្លែង​ដែល​កខ្វក់ ញ៉ាំ​អាហារ​ត្រឹម​ត្រូវ […]


ថ្នាំបង្ការ

ក្មេងអាយុប៉ុន្មានទើបអាចចាក់វ៉ាក់សាំងផ្តាសាយបាន? ចាក់ប៉ុន្មានដង?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! យើង​ដឹង​ហើយ​ថា ក្មេងៗ​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ មិន​អាច​ទប់​ទល់​នឹង​ការ​ឆ្លង​មេរោគ​បាន ម្ល៉ោះ​ហើយ​ឧស្សាហ៍​កើត​ជំងឺ​ផ្តាសាយ​ណាស់ ងាក​ហៀរ​សម្បោរ​ផ្តាសាយៗ។ បើតាមមជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​អាមេរិក (CDC) ក្មេង​កើត​ផ្តាសាយ​ធំ​មាន​គ្រោះ​ថ្នាក់​ជាង​ជំងឺ​ផ្តាសាយ​ធម្មតា ពិសេស​ក្មេង​ដែល​មាន​អាយុ​តិច​ជាង ៥ឆ្នាំ។ វិធី​ល្អ​បំផុត​ក្នុង​ការពារ​កូន​ជាទី​ស្រលាញ់​ពី​ជំងឺ​ផ្តាសាយ​ធំ គឺត្រូវចាក់​វ៉ាក់សាំង​ការពារ ដែល CDC បាន​ណែនាំ​ឲ្យ​ក្មេង​អាយុ​ចាប់​ពី ៦ខែ​ឡើង​ទៅ​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ​ធំ​រៀង​រាល់ឆ្នាំ។ ហេតុអី​ចាំបាច់​ត្រូវ​វ៉ាក់​សាំង​ផ្តាសាយ​ធំ​រៀង​រាល់​ឆ្នាំ? ដោយហេតុថា ​មេរោគ ឬ​វីរុស​ផ្តាសាយ​មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​វិវត្ត​ខុសគ្នា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ បែប​នេះ​ហើយ​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ​ក៏​ត្រូវ​តែ​ផ្លាស់ប្តូរ​ទៅ​តាម​នោះ​ដែរ។ ក្មេង​អាយុ​ចាប់ពី ៦ ខែ ទៅ ៨ឆ្នាំ ត្រូវ​ចាក់​វ៉ាក់សាំង​ផ្តាសាយ ចំនួន២ ដូស ហើយ​ក្មេង​អាយុ ៩ឆ្នាំឡើង តម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង​ផ្តាសាយ​ធំ តែ ១ដូស​ប៉ុណ្ណោះ។ ម៉ាក់ប៉ាត្រូវចាំថា វ៉ាក់សាំង​ការពារ​ផ្ដាសាយ​ដែល​យើង​ចាក់ គឺ​វ៉ាក់សាំង​ការពារ​ផ្ដាសាយ​ធំ ដូចនេះ​មិន​អាច​ការពារ​ជំងឺ​ផ្ដាសាយ​ទាំងអស់​ទេ ព្រោះ​វីរុស​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ផ្ដាសាយ​មាន​ច្រើន​ប្រភេទ​ណាស់។ ចំពោះ​ផល​រំខាន​របស់​វ៉ាក់សាំង​ការពារ​ផ្ដាសាយ​ក៏​មិន​សូវ​ខុស​ពី​ វ៉ាក់សាំង​ដទៃ​ទៀត​ដែរ អាច​ឈឺ ឬ​ហើម​កន្លែង​ចាក់ គ្រុន​ក្ដៅ ល្ហិតល្ហៃ ឈឺក្បាល។


ថ្នាំបង្ការ

សញ្ញាទូទៅក្រោយចាក់វ៉ាក់សាំង ម៉ាក់ប៉ាមិនបាច់ភ័យពេកនោះទេ! (វីដេអូ)

ជា​ទូទៅ ក្រោយ​ចាក់​វ៉ាក់សាំង​ឲ្យ​ទារក​តាម​ខែ​នីមួយ​ៗ ប្រាកដជា​មាន​អាការៈ​មួយ​ចំនួន ដូចនេះ​បើ​ម៉ាក់​ៗ​សង្កេត​ឃើញ​កូន​មាន​សញ្ញា​ទាំងនេះ មិន​បាច់​ព្រួយបារម្ភ​ខ្លាំង​ពេក​នោះ​ទេ។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​គ្រូពេទ្យ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល។ ក្រោយ​ចាក់​វ៉ាក់សាំង​ដែល​ជា​ថ្នាំ​បង្ការ មាន​ប្រសិទ្ធភាព​ការពារ​ជំងឺ ហើយ​ក៏​មិន​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​អ្វី​នោះ​ទេ បែប​នោះ​យើង​ត្រូវ​យក​កូន​ចាក់​វ៉ាក់សាំង​តាម​កាល​កំណត់​របស់​គ្រូពេទ្យ។


ថ្នាំបង្ការ

ចាក់វ៉ាក់សាំងមុន ឬក្រោយថ្ងៃកំណត់ អាចមានផលប៉ះពាល់ទេ?

ថ្នាំ​បង្ការ (វ៉ាក់សាំង) មាន​នាទី​សំខាន់​ណាស់​ក្នុង​ការ​ការពារ​គ្រប់គ្នា​ពី​ជំងឺ​កាច​សាហាវ​មួយ​ចំនួន បែប​នេះ​ហើយ​ទើប​យើង​ត្រូវ​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​ទៅ​តាម​អាយុ និង​កាល​កំណត់។ ពាក់​ព័ន្ធ​នឹង​ការ​ចាក់​វ៉ាក់សាំង​នេះ​ដែរ មាន​ការ​សាកសួរ​ជា​ច្រើន​អំពី​ការ​ចាក់​វ៉ាក់សាំង​មុន ឬ​ក្រោយ​ថ្ងៃ​កំណត់ តើ​អាច​មាន​ផល​ប៉ះពាល់​ទេ? ការ​ចាក់​វ៉ាក់សាំង​មុន​ថ្ងៃ​កំណត់​នេះ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេស​កុមារ បម្រើ​ការងារ​នៅ Singapore Medical Center បាន​អះអាង​ផ្អែក​ទៅ​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​របស់​សហរដ្ឋអាមេរិក (CDC) ថា ទូទៅ​ការ​ចាក់​វ៉ាក់សាំង​មុន​កាល​កំណត់​៤ថ្ងៃ ចាត់​ទុក​ថា​ត្រឹមត្រូវ។ "ឧទាហរណ៍​ថា កូន​យើង​ត្រូវ​ចាក់​វ៉ាក់សាំង​ថ្ងៃទី៥ ប៉ុន្តែ​យើង​រវល់ អ៊ីចឹង​យើង​ចាក់​ថ្ងៃ១ ថ្ងៃ២ ថ្ងៃ៣ ថ្ងៃ៤ អូខេ អត់​មាន​បញ្ហា​ទេ។ ក៏​ប៉ុន្តែ​បើ​សិន​ជា​លើស​ពី​៤​ថ្ងៃ​ហ្នឹង ឧទាហរណ៍​ថា​គាត់​ចាក់​ថ្ងៃ២៨ ថ្ងៃ២៩ ថ្ងៃ​៣០ អាហ្នឹង​ចាត់​ទុក​ថា Invalid ដែល​ទាមទារ​ឲ្យ​យើង Repeat ដូស្ត មាន​ន័យថា វ៉ាក់សាំង​ត្រូវ​ចាក់​តែ ៣ដង​ទេ តែ​ចាក់​អត់​ត្រឹមត្រូវ​អាច​ឈាន​ដល់​ចាក់​៤ដង"។ លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ត​ថា វ៉ាក់សាំង​មិន​មែន​ចាក់​តែ​១ដង​នោះ​ទេ វ៉ាក់​សាំង​ខ្លះ​មាន​ម្តង វ៉ាក់​សាំង​ខ្លះ ២ដង ខ្លះ​ ៣ដង ខ្លះ ៤ដង ឯណោះ បើ​យើង​ចាក់​មិន​ត្រូវ​តាម​កាល​កំណត់ អាច​នឹង​ត្រូវ​ចាក់​សារ​ឡើង​វិញ។ ចុះ​ការ​វ៉ាក់សាំង​ក្រោយ​ការ​កំណត់​វិញ​យ៉ាង​ម៉េច​ដែរ? […]


ថ្នាំបង្ការ

វ៉ាក់សាំងរលាកស្រោមខួរមានប៉ុន្មានប្រភេទ? ត្រូវចាក់ឲ្យកូននៅអាយុប៉ុន្មានខ្លះ?

ជំងឺ​រលាក​ស្រោម​ខួរ​លើ​កុមារ​មាន​ដល់​ទៅ ៥ ប្រភេទ ក្នុង​នោះ​រួម​មាន​ជំងឺ​រលាក​ស្រោម​ខួរ​បណ្តាល​មក​ពី​វីរុស បាក់តេរី មេរោគផ្សិត ប៉ារ៉ាស៊ីត និង​ជំងឺ​រលាក​ស្រោម​ខួរ​មិន​មែន​បណ្តាល​មក​ពី​មេរោគ។ ដ្បិត​ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល​អាច​ព្យាបាល​ជា​សះ​ស្បើយ តែ​ក៏​អាច​បង្ក​ផល​វិបាក​ធ្ងន់ធ្ងរ​ដល់​ក្មេង​ដែរ ហើយ​ក្នុង​នោះ​ជំងឺ​រលាក​ស្រោម​ខួរក្បាល​បណ្តាល​មក​ពី​បាក់​តេរី​ខ្លះ​អាច​ការពារ​បាន​ដោយ​ការ​ចាក់​វ៉ាក់សាំង​ការពារ។ ​ត្រូវ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​រលាក​ស្រោម​ខួរក្បាល​នៅ​ពេល​ណា​ខ្លះ? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​កម្មវិធីជាតិ​ចាក់​ថ្នាំ​បង្ការ នៃ​ក្រសួង​សុខាភិបាល មាន​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​រលាក​ស្រោម​ខួរក្បាល​ដោយ​ឥត​គិត​ថ្លៃ​ដល់​ទៅ ៣ មុខ ឯណោះ ។ ១. វ៉ាក់​សាំង​ការពារ​មេរោគ ភ្នើម៉ូកូក (Streptococcus pneumoniae)៖ ចាក់​នៅ​ពេល​ទារក​អាយុ​បាន ១ខែកន្លះ អាយុ ២ខែកន្លះ និងអាយុ ៣ខែកន្លះ។ ២. វ៉ាក់សាំងការពារ​មេរោគ​អេម៉ូហ្វីលីស (Hib)៖ ចាក់​នៅ​ពេល​ទារក​អាយុ​បាន ១ខែកន្លះ អាយុ ២ខែកន្លះ និងអាយុ ៣ខែកន្លះ។ ៣. វ៉ាក់សាំង​រលាក​ខួរក្បាល ជេអ៊ី៖ ចាក់​នៅ​ពេល​ទារក​អាយុ​បាន ៩ ខែ។ ដោយ​ឡែក ក្រោយ​ពេល​កូន​តូច​ចាក់​វ៉ាក់សាំង​រួច អ្នកគ្រូ​ពេទ្យ​ ពុំ ច័ន្ទ អនុ​ប្រធាន​មណ្ឌល​សុខភាព​ ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល បាន​ប្រាប់​ពី​វិធី​ថែទាំ​កន្លែង​ចាក់​វ៉ាក់សាំង​កូន ដើម្បី​ការពារ​កុំ​ឲ្យ​ហើម […]


ថ្នាំបង្ការ

ការចាក់វ៉ាក់សាំងឱ្យទារក (វីដេអូ)

មក​ទល់​ពេល​នេះ​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ នៃ​ក្រសួង​សុខាភិបាល មាន​វ៉ាក់សាំង​សំខាន់ៗ សម្រាប់​ចាក់​ឲ្យ​ក្មេងអាយុ​ក្រោម ២ ឆ្នាំ នៅ​ទូទាំង​ប្រទេស នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ និង​មណ្ឌល​សុខភាព។ ការ​ចាក់​វ៉ាក់សាំង​បង្ការ​បាន​គ្រប់​មុខ​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​ក្មេងរឹងមាំ មិន​ងាយ​រង​ការ​វាយប្រហារ​ពី​មេរោគ។ តើវ៉ាក់សាំងនេះមានប៉ុន្មានមុខ ហើយចាក់ពេលណាខ្លះ? អត្ថបទពាក់ព័ន្ធ៖ កើតភ្លាម រហូតបាន១ខែកន្លះ ទារកត្រូវចាក់វ៉ាក់សាំងអីខ្លះ? កូនក្មេងចាក់វ៉ាក់សាំងច្រើនមុខក្នុងពេលតែមួយ ប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំទេ? រលាកថ្លើមប្រភេទ B មិនទាន់មានថ្នាំព្យាបាលទេ ម៉ាក់ប៉ាត្រូវនាំកូនតូចទៅចាក់វ៉ាក់សាំងឲ្យគ្រប់ចំនួន ចាក់វ៉ាក់សាំងផ្ដាសាយពេលពពោះ អាចជួយការពារដល់កូនកើតបាន ៦ ខែ (វីដេអូ) ពន្យារ ឬអត់ចាក់វ៉ាក់សាំងឲ្យកូន ដឹងថាប៉ះពាល់អីខ្លះអត់? នេះជាវ៉ាក់សាំងបង្ការជំងឺទាំង១១មុខ សម្រាប់ចាក់ឲ្យកូនក្មេងពីពេលកើត ដល់អាយុ២ឆ្នាំ ក្រៅពីវ៉ាក់សាំងថ្នាក់ជាតិ ក្មេងៗអាចចាក់ថ្នាំទាំងនេះបាន ទាំងនេះជាផលរំខាន និងមូលហេតុ ក្មេងចាក់វ៉ាក់សាំងហើយ ទៅជាដំបៅអាប់សែ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ថ្នាំបង្ការ

ការវ៉ាក់សាំងផ្តាសាយសម្រាប់កូន (វីដេអូ)

វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​អាច​ការពារ​ជំងឺ​នេះ​បាន ហើយ​ក៏​អាច​ជួយ​ជំងឺ​នេះ​មិន​ឲ្យ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​ដែរ។ ជា​ធម្មតា​ជំងឺ​ផ្ដាសាយ​ធំ​ងាយ​ឆ្លង​ខ្លាំង​ណាស់ តាម​រយៈ ក្អក កណ្ដាស់ និង​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ ហើយ​រោគសញ្ញា​វិញ​មាន​ដូចជា គ្រុន ក្ដៅ​ខ្លួន ហៀរ​សំបោរ ល្ហិតល្ហៃ ឈឺ​បំពង់ក ឈឺ​សាច់ដុំ។ ចុះវ៉ាក់សាំងនេះ អាចចាក់លើកុមារចាប់ពីអាយុប៉ុន្មានឡើងទៅ? អត្ថបទពាក់ព័ន្ធ: របៀបថែទាំកន្លែង​ចាក់​វ៉ាក់សាំង ​កុំឲ្យ​ក្លាយជាដំបៅ ចង់ចាក់វ៉ាក់សាំងផ្ដាសាយ ទាំងមនុស្សទូទៅ ក្មេង ស្ត្រីមានផ្ទៃពោះ ត្រូវដឹងរឿងទាំងនេះសិន ចាក់វ៉ាក់សាំងផ្ដាសាយពេលពពោះ អាចជួយការពារដល់កូនកើតបាន ៦ ខែ (វីដេអូ) ហេតុអ្វីបានត្រូវចាក់វ៉ាក់សាំង ការពារជំងឺផ្ដាសាយធំ? មកដឹងពីប្រភេទវ៉ាក់សាំង ស្រីៗត្រូវចាក់មុនពេលពពោះ និងពេលពពោះ វ៉ាក់សាំងសំខាន់ ៣ ប្រភេទ សមាជិកគ្រួសារគួរតែចាក់ឲ្យបានគ្រប់គ្នា បកស្រាយ​ចម្ងល់ ស្រីៗពពោះចាក់​វ៉ាក់សាំង​ផ្ដាសាយ​ នៅតែ​ឈឺដដែល វ៉ាក់សាំង​សំខាន់ តើ​ផល​អាក្រក់​​អ្វី​ខ្លះ​នៅ​ពី​ក្រោយ ដឹង​អត់? មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច នេះជាប្រភេទវ៉ាក់សាំង ត្រូវចាក់ពេលពពោះ ឈឺចំថ្ងៃចាក់វ៉ាក់សាំង គួរចាក់ ឬអត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស