អូទីស្សឹម ជាបញ្ហាមិនប្រក្រតីក្នុងការទំនាក់ទំនងរបស់កុមារ ជាមួយអ្នកដទៃទៀត ហើយក៏ពុំទាន់មានថ្នាំណាមួយ អាចព្យាបាលអូទីស្សឹមបានទេ ដោយគ្រាន់តែមានវិធីព្យាបាលតាមការអប់រំ ឲ្យកុមារឆាប់ចេះនិយាយបានត្រឹមត្រូវប៉ុណ្ណោះ។
ត្រួតពិនិត្យដោយ ជីព ចិត្ត
អូទីស្សឹម ជាបញ្ហាមិនប្រក្រតីក្នុងការទំនាក់ទំនងរបស់កុមារ ជាមួយអ្នកដទៃទៀត ហើយក៏ពុំទាន់មានថ្នាំណាមួយ អាចព្យាបាលអូទីស្សឹមបានទេ ដោយគ្រាន់តែមានវិធីព្យាបាលតាមការអប់រំ ឲ្យកុមារឆាប់ចេះនិយាយបានត្រឹមត្រូវប៉ុណ្ណោះ។
ប៉ុន្ដែថ្មីៗនេះ អ្នកវិទ្យាសាស្ត្រអ៊ីស្រាអែល រកឃើញថា ថ្នាំព្យាបាលជំងឺបាត់ការចងចាំ (Alzheimer) អាចជួយជំរុញឲ្យកុមារអូទីស្សឹម ឆាប់ចេះនិយាយ។ លោក Lidia Gabis ប្រធានផ្នែកការលូតលាស់កុមារ នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sheba ក្នុងប្រទេសអ៊ីស្រាអែល បង្ហាញថា មានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ផ្នែកភាសា ក្រោយការព្យាបាលកុមារអូទីស្សឹម អាយុពី ៥-១០ឆ្នាំ អស់រយៈពេល ៦ខែ។
ការព្យាបាលនេះ អ្នកស្រាវជ្រាវ បានប្រើថ្នាំ និងអាហារបំប៉ន រួមជាមួយនឹងការព្យាបាលតាមការអប់រំ។
ការរកឃើញរបស់អ្នកស្រាវជ្រាវអ៊ីស្រាអែល គឺតាមរយៈផ្ដល់ការព្យាបាលដោយប្រើថ្នាំ Denepezil សម្រាប់ព្យាបាលជំងឺភ្លេចភ្លាំង Alzheimer និងថ្នាំ Acetylcholine លើកុមារអូទីស្សឹម ៦០នាក់ អាយុពី ៥-១៦ឆ្នាំ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
ជីព ចិត្ត