backup og meta

ទាំងនេះជាសញ្ញាបញ្ជាក់ថាកូនមានបញ្ហាអតុល្យភាពបាក់តេរីក្នុងក្រពះពោះវៀន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ May 09, 2023

    ទាំងនេះជាសញ្ញាបញ្ជាក់ថាកូនមានបញ្ហាអតុល្យភាពបាក់តេរីក្នុងក្រពះពោះវៀន

    អតុល្យភាពបាក់តេរីក្នុងក្រពះពោះវៀនកើតឡើងនៅពេលបាក់តេរីល្អៗក្នុងក្រពះពោះវៀនថយចុះ ហើយបាក់តេរីអាក្រក់កើនឡើង។ បាក់តេរីល្អៗក្នុងក្រពះពោះវៀន​មាននាទីគ្រប់គ្រង​បាក់តេរី​អាក្រក់។ មានរឿងអ្វីកើតឡើងពេលកូនមានបញ្ហាអតុល្យភាពបាក់តេរីក្នុងក្រពះពោះវៀន? ម៉ាក់ប៉ា​គួរ​ជួយកូនតាមវិធីណា?

    ១. រោគសញ្ញាអតុល្យភាពបាក់តេរីក្នុងក្រពះពោះវៀន

    ក. បញ្ហាក្នុងការរំលាយអាហារ

    ពេល​កូន​​មាន​អតុល្យាភាព​បាក់​តេរី​ក្នុង​ពោះ​វៀន​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ដែរ​។ កូន​អាច​មាន​បញ្ហា​ហ្គាស​ក្នុង​ពោះ​វៀន ហើម​ពោះ ក្រ​ហាយ​ទ្រូង ទល់​លាមក ឬ​រាក​ជាដើម​។ បើ​សិន​ជា​ប៉ា​ម៉ាក់​សង្កេត​ឃើញ​កូនមាន​បញ្ហា​ទាំង​នេះកើត​លើ​កូន នោះ​បង្ហាញ​សុខភាពក្រ​ពោះ​ពោះ​វៀន​កូន​កំពុង​មាន​បញ្ហា​ដែរ​ហើយ​។​

    ខ. មានអារម្មណ៍មិនល្អ

    តុល្យភាពបាក់តេរីក្នុងក្រពះពោះវៀនធ្វើឱ្យកូនមានអារម្មណ៍មិនល្អ និងមានបញ្ហាក្នុងការគេង។ ​អ័រម៉ូន serotonin គ្រប់គ្រងអារម្មណ៍ និងការគេងរបស់មនុស្ស​យើង​រហូត​ដល់​ ៩០% គឺផលិត​ដោយ​បាក់តេរី​ល្អៗនៅក្នុងពោះវៀន ខណៈខួរក្បាលយើងផលិតអ័រម៉ូននេះតែ ១០% ។ ពេលកូន​មាន​បញ្ហា​ក្រពះ​ពោះ​វៀន ការ​ផលិត​អ័រម៉ូន​ប្រភេទនេះ​ក៏​ថម​ថយ​ទៅ​តាម​​ហ្នឹ​ង​ដែរ​។​ ចំណែក​ឯការ​គេង​មិន​គ្រប់​គ្រាន់ក៏បណ្តាលឱ្យកូនស្រ្តេស និងល្ហិតល្ហៃគ្មានកម្លាំងដែរ។

    មានបញ្ហាស្បែក

    គ. ឡើង ឬស្រកទម្ងន់

    អតុល្យភាពបាក់តេរីនៅក្នុងក្រពះពោះវៀនបង្កឱ្យរាងកាយកូនពិបាកស្រូបយកសារធាតុចិញ្ចឹម ពិបាក​​គ្រប់គ្រងជាតិស្ករក្នុងឈាម និងរក្សាទុក​ជាតិខ្លាញ់ ដោយសារខ្វះ​បាក់តេរី​ល្អៗ​ក្នុង​ក្រពះ​ពោះវៀន ដូច្នេះ​កូនអាចឡើង ឬស្រកទម្ងន់ដោយគ្មានមូលហេតុ។

    ឃ. រលាកស្បែក

    ការកើនឡើងនៃបាក់តេរីអាក្រក់ក្នុងក្រពះពោះវៀន​អាច​បណ្តាលឱ្យពោះវៀន​កូនរលាក ហើយ​អាច​បង្ក​ឱ្យ​បាក់តេរី ជាតិពុល ឬភាគល្អិតចំណីអាហារមិនទាន់រំលាយ​ជ្រាបចូលរចន្តឈាម​តាមជញ្ជាំង​ពោះវៀន​ដែល​បង្កឱ្យកូនកើតជំងឺត្រអក ឬមានបញ្ហាស្បែកផ្សេងៗ។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ង. មានជំងឺអូតូអ៊ីម្ញូន

    កូនអាចមានជំងឺអូតូអ៊ីម្ញូនដោយសារប្រព័ន្ធភាពសុំាវាយប្រហាររាងកាយ​​ខ្លួនឯងដូចជា អាលែកហ្ស៊ី កើតត្រអក ឬហឺត ជាដើម។ អតុល្យ​ភាព​​​បាក់តេរីក្នុងក្រពះពោះវៀន​បង្កើន​ការរលាក​ក្នុង​ក្រពះ​ពោះវៀន​ដែលជះឥទ្ធិពលដល់ដំណើរការប្រព័ន្ធភាពសុំាព្រោះប្រព័ន្ធការពាររាងកាយ​យើង ៧០% មាន​​ក្នុងក្រពះពោះវៀន។

    ២. វិធីស្តារតុល្យភាពបាក់តេរីល្អៗនៅក្នុងក្រពះពោះវៀន

    ម៉ាក់ប៉ាអាចស្តារតុល្យភាពបាក់តេរីនៅក្នុងក្រពះពោះវៀនកូនតាមរយៈការបង្កើនបាក់តេរីល្អៗក្នុងក្រពះពោះវៀនកូនដោយ៖

    – ចៀសវាងឱ្យកូនញុំាថ្នាំផ្សះដោយគ្មានវេជ្ជបញ្ជា ព្រោះថ្នាំផ្សះសម្លាប់ទាំងបាក់តេរីល្អ និងអាក្រក់។

    – ឱ្យកូនញុំាអាហារសម្បូរបាក់តេរីល្អៗ ដូចជាទឹកដោះគោជូរ គីមឈី និង​ជ្រក់ ជា​ដើម​ដើម្បី​បង្កើន​បាក់តេ​រី​ល្អៗ​នៅក្នុងក្រពះពោះរៀន។

    – ជំរុញកូនញុំាបន្លែ ផ្លែឈើស្រស់ និងគ្រាប់ធញ្ញជាតិដូចជា ផ្លែប៉ោម ចេក ពោត ខ្ទឹមបារំាង សណ្តែក​។ល។ ឱ្យបានច្រើនព្រោះ​សម្បូរជាតិសរសៃដើម្បីជំនួយ​ដល់​ការ​លូតលាស់​បាក់តេរី​ល្អៗ​នៅក្នុង​ក្រពះពោះរៀន។

    – ប្រាប់កូនកាត់បន្ថយការញុំាអាហារមានជាតិផ្អែម ព្រោះជាតិស្ករជំរុញឱ្យបាក់តេរីអាក្រក់​​ក្នុង​ក្រពះពោះវៀនលូតលាស់ ​និងកើនឡើង។

    ម៉ាក់ប៉ាក៏អាចដោះស្រាយបញ្ហាអតុល្យភាពបាក់តេរីនៅក្នុងក្រពះពោះវៀន​កូនដោយជ្រើសរើសទឹកដោះគោម្សៅ​មានសារធាតុ SYNBIOTICS ដែល​មានការលាយ​បញ្ចូល​គ្នារវាង​ Probiotics និង​ Prebiotics ឱ្យកូនញុំា​ដើម្បី​ឱ្យ​ក្រពះ​ពោះវៀន​​កូន​មាន​សុខភាពល្អឡើងវិញ។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    – រោគសញ្ញាអតុល្យភាពបាក់តេរីក្នុងក្រពះពោះវៀនលើកូន៖
    • មានបញ្ហាក្នុងការរំលាយអាហារ
    • មានអារម្មណ៍មិនល្អ
    • មានបញ្ហាស្បែក
    • មានជំងឺអូតូអ៊ីម្ញូន
    • ឡើង ឬស្រកទម្ងន់គ្មានមូលហេតុ
    – ម៉ាក់ប៉ាអាចស្តារតុល្យភាពបាក់តេរីនៅក្នុងក្រពះពោះវៀនកូនដោយ៖
    • ចៀសវាងឱ្យកូនញុំាថ្នាំផ្សះដោយគ្មានវេជ្ជបញ្ជា
    • ឱ្យកូនញុំាអាហារសម្បូរបាក់តេរីល្អៗ ​
    • ជំរុញកូនញុំាបន្លែ ផ្លែឈើស្រស់ និងគ្រាប់ធញ្ញជាតិ
    • ប្រាប់កូនកាត់បន្ថយអាហារមានជាតិផ្អែម
    • ឬជ្រើសរើសទឹកដោះគោម្សៅ​ដែល​មានសារធាតុ SYNBIOTICS ឱ្យកូនញុំា

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ May 09, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម