backup og meta

ទារកពាក់ស្រោមដៃ-ជើង ពេលដោះចេញបែកញើស អាចមានបញ្ហាអីអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 01, 2020

    ទារកពាក់ស្រោមដៃ-ជើង ពេលដោះចេញបែកញើស អាចមានបញ្ហាអីអត់?

    មាន​ម៉ាក់​ៗ​ជាច្រើន​បាន​សាកសួរ​មក​កាន់ Helloគ្រូពេទ្យ ថា​កូន​របស់ខ្លួនមាន​អាការៈ​បែក​ញើស ត្រជាក់​ចុង​ដៃ​ត្រជាក់​ចុង​ជើង​រហូត ក្រោយ​ដោះ​ស្រោម​ដៃ និង​ស្រោម​ជើង​ចេញ។

    បញ្ហា​នេះ​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា បញ្ហា​នេះ លោក​ក៏​ធ្លាប់​បាន​ជួប​មក​ច្រើន​ហើយ ដោយ​មាន​ទាំង​ឆាត​មក​សុំ​ការ​ណែនាំ និង​នាំ​កូន​ទៅ​ដល់​គ្លីនិក​តែ​ម្ដង។ វេជ្ជបណ្ឌិត​រូប​នោះ បាន​បន្ត​ទៀត​ថា រឿង​បែក​ញើស​នោះ​ត្រជាក់ ឬ​បែក​ញើស​នោះ អត់​មាន​បញ្ហា​អ្វី​ចំពោះ​កូន​នោះ​ទេ។

    បញ្ហា​ត្រជាក់ ឬ​បែក​ញើស​បាត​ដៃ​ជើង​របស់​កូន កើត​ឡើង​អំឡុង​ពី​ចាប់​កើត រហូត​ដល់ ៦ ខែ​ដែល​ជា​ពេល​ទារក​ត្រូវ​បាន​ពាក់​ស្រោម​ដៃ​ជើង​ជាប់ ហើយ​ពេល​ដោះ​ចេញ រាងកាយ​មិន​ទាន់​ស៊ាំ​នឹង​បរិយាកាស​ខាងក្រៅ​ប៉ុណ្ណោះ។

    លោក​បន្ថែម​ទៀត​ថា ពេល​ខ្លះ​អាកាសធាតុ​ក្ដៅ​ពេល ក៏​ជា​មូលហេតុ​ដែរ ដូចនេះ​ត្រូវ​រក្សា​សីតុណ្ហភាព​កន្លែង​កូន​​រស់នៅ​ឲ្យ​មាន​ភាព​សម​ល្មម ឬ​បើ​ក្ដៅ​ខ្លាំង និង​នៅតែ​ចង់​ឲ្យ​កូន​ពាក់ ត្រូវ​រក​ស្រោម​ជើង​ស្រោម​ដៃ​ណា​ស្ដើង​ៗ ដែល​អាច​ឲ្យ​ខ្យល់​ចេញ​ចូល​បាន។

    ប៉ុន្តែ​ប្រសិនបើ​កូន​បែក​ញើស​ក្នុង​ស្ថានភាព​ដូច​ខាងក្រោម​នេះ ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់៖

    • បាត់បង់​ចំណង់​អាហារ ឬ​បៅ
    • ទល់​លាមក ឬ​រាក
    • គ្រុន
    • កង្វះជាតិស្ករ
    • នោម​ញឹកញាប់
    • ញើស​ស្អិត។

    អត្ថបទពាក់ព័ន្ធ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jun 01, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម