backup og meta

ឃើញ​សញ្ញា​ទាំងនេះ កូនកំពុងជួបបញ្ហាក្នុងការអាន និងគិតលេខ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 26, 2022

    ឃើញ​សញ្ញា​ទាំងនេះ កូនកំពុងជួបបញ្ហាក្នុងការអាន និងគិតលេខ

    បញ្ហា​ពិបាក​នៅ​ក្នុង​ការ​អាន​ គឺ​ជាការ​​​អសមត្ថភាព​​មួយ​នៃ​ការ​រៀន​សូត្រ​ ដែល​ជះ​ឥទ្ធិពល​ដល់​​ភាសា​​ ការ​និយាយ​ និង​ការ​​សរសេរ​របស់​ក្មេង​។​ អសមត្ថភាព​នេះ​ នឹង​ធ្វើ​ឲ្យ​កុមារ​​មាន​ការ​ពិបាក​ក្នុង​ការ​យល់​ពាក្យ​ និង​លេខ​​មួយ​ចំនួន​ ហើយ​ក៏​អាច​កើត​ឡើង​​ចំពោះ​មនុស្ស​គ្រប់​រូប​ផង​ដែរ​​។​ យ៉ាង​ណា​មិញ​ ​បញ្ហា​​នេះ​ បាន​​ក្លាយ​ជា​កត្តា​​ប្រឈម​មួយ​របស់​ក្មេង​ នៅ​អំឡុង​ពេល​រៀន​សូត្រ​ និង​លូតលាស់​របស់​ពួក​គេ​។

    ​​​បញ្ហា​ពិបាក​នៅ​ក្នុង​ការ​អាន​ ​មិន​មែន​ជា​ជំងឺ​នោះ​ទេ ហើយ​ក៏​មិន​មាន​អ្វី​ត្រូវ​ខ្មាស​អៀន​នោះ​ដែរ ​ពីព្រោះ​វា​គ្រាន់​តែ​ការ​ជា​អសមត្ថភាព​មួយ​ ដែល​មិន​ប៉ះពាល់​ដល់​បញ្ញា​ សមត្ថភាព​រៀន​សូត្រ​ និង​បញ្ហា​​ផ្លូវ​ចិត្ត​របស់​កុមារ​ឡើយ​។​ ​ជាក់ស្ដែង​​ ប៉ា​ម៉ាក់​អាច​នឹង​មាន​ការ​ភ្ញាក់ផ្អើល​ដែល​ដឹង​ថា​ ក្មេង​ដែល​មាន​បញ្ហា​ពិបាក​នៅ​ក្នុង​ការ​អាន​ ឬDyslexia​ មាន​ភាព​រឹងមាំ​ខាង​ការ​សិក្សា​ និង​មាន​ភាព​ឆ្លាតវៃ​ជាង​កុមារ​​ដទៃ​ទៀត​។​ សញ្ញា​​ទូទៅ​ទាំង​៥​នេះ អាច​បង្ហាញ​ថា​កូន​​ៗ​មាន​បញ្ហា​ពិបាក​នៅ​ក្នុង​ការ​អាន​ ដែល​ប៉ា​ម៉ាក់​អាច​ស្វែង​យល់​ដោយ​ខ្លួន​ឯង​បាន​​។

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    . ពិបាក​ក្នុង​ការ​អាន

    ​​​​​​កុមារ​ភាគ​ច្រើន​ ដែល​មាន​បញ្ហា​ពិបាក​នៅ​ក្នុង​ការ​អាន​ ​គឺ​មាន​​ផលវិបាក​ក្នុង​ការ​យល់​ច្បាស់​​អំពី​ភាសា​ អក្សរ​ អក្ខរក្រម​ ​និង​ពាក្យ។​ ​ពួក​គេ​ច្រើន​តែ​អាន​អក្សរ​យឺត​ៗ​ និង​ខុស​ច្រើន​ បើ​ប្រៀបធៀប​ទៅ​នឹង​ក្មេង​ដទៃ​ទៀត​។​ ដូច្នេះ​ហើយ​ ពួក​គេ​អាច​មាន​អារម្មណ៍​ខ្មាសអៀន​​ក្នុង​ការ​អាន​នៅ​ចំពោះ​មុខ​អ្នក​ដទៃ​។

    ​​​. ពិបាក​រឿង​គិត​លេខ

    ជាមួយ​គ្នា​នេះ​ដែរ​ ក្មេង​ដែល​មាន​បញ្ហា​ពិបាក​នៅ​ក្នុង​ការ​អាន​ ​ក៏​ជួប​ប្រទះ​ផលវិបាក​នៅ​ក្នុង​ការ​រៀន​គណិតវិទ្យា​ផង​ដែរ​ ដោយ​សារ​តែ​ពួកគេ​ពិបាក​នៅ​ក្នុង​ការ​បូក​ ដក​ និង​ការ​គណនា​​លំហាត់​ធំៗ​ដទៃ​ទៀត​។​ បន្ថែម​ពី​នេះ​ ការ​ចងចាំ​ថ្ងៃ​ ពណ៌​ និង​ខែ​ ក៏​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ដែរ​។

    . សរសេរ​អក្សរ​​មិន​ស្អាត

    ​​ជារឿយៗ​ ក្មេង​ដែល​មាន​បញ្ហា​ពិបាក​នៅ​ក្នុង​ការ​អាន​ ​ក៏​​ជួប​​ប្រទះ​ឧបសគ្គ​ក្នុង​​ការ​​សរសេរ​អក្សរ​ផង​ដែរ​។​ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​យក​ចិត្ត​ទុកដាក់​មើល​ការ​កាន់​ប៊ិច​ ឬ​ខ្មៅ​ដៃ​​នៅ​ពេល​ដែល​ក្មេង​សរសេរ​​អក្សរ​​លើ​ក្រដាស​សៀវភៅ។​ ​លើស​ពី​នេះ​ ពួក​គេ​ក៏​មាន​​ការ​ពិបាក​នៅ​ក្នុង​ការ​យល់​អំពី​វេយ្យាករណ៍​ និង​វណ្ណយុត្ត​​ថែម​ទៀត​ផង​​។​

    អានសៀវភៅ

    . មិន​អាច​ធ្វើ​តាម​ការ​ណែនាំ​ច្រើន

    ជា​ទូ​ទៅ​ ក្មេង​ទាំង​នេះ​មិន​មាន​សមត្ថភាព​ធ្វើ​កិច្ចការ​ច្រើន​ ឬ​​ការ​ណែនាំ​បន្តបន្ទាប់​ ក្នុង​ពេល​តែ​មួយ​នោះ​ទេ​។ កត្តា​នេះ​ គឺ​ដោយ​សារ​តែ​ជំនាញ​យល់​ដឹង​របស់​ពួក​គេ​នៅ​មាន​ភាព​យឺតយ៉ាវ​ និង​ត្រូវការ​​ពេលវេលា​ ដើម្បី​យល់​ និង​អនុវត្ត​​ទៅ​តាម​ការ​ណែនាំ​ទាំង​នោះ​។ មួយ​វិញ​ទៀត​ ​ពួក​គេ​​ថែម​ទាំង​អាច​ច្រឡំ​រវាង​ទិសដៅ​ខាង​​​ឆ្វេង​ និង​ខាង​ស្ដាំ​ថែម​ទៀត​ផង​​។

    អត្ថបទគួរអាន៖

    . ត្រូវ​ការ​ពេល​ពេលវេលា​​ក្នុង​ការ​អភិវឌ្ឍ​លើ​ការ​និយាយ​ស្តី

    ក្មេង​ដែល​មាន​បញ្ហា​ពិបាក​នៅ​ក្នុង​ការ​អាន អាច​ត្រូវ​ការ​ពេលវេលា​ដើម្បី​រៀន​និយាយ​ ពីព្រោះ​ដំណើរការ​​នៃ​ការ​រៀន​សូត្រ​ និង​ការ​​និយាយ​ស្តី​​របស់​ពួក​គេ​មាន​ភាព​យឺតយ៉ាវ​ ហើយ​ការ​ចាប់​ពាក្យពេចន៍ ភាសា​ ក៏​ដូចជា​​វេយ្យាករណ៍​ថ្មី​ៗ​ ក៏​មិន​មាន​ជា​រឿង​ងាយ​ស្រួល​សម្រាប់​ពួក​គេ​នោះ​ដែរ​។

    ចំណុចសំខាន់

    សញ្ញា​​ទូទៅ​ទាំង​៥​នេះ អាច​បង្ហាញ​ថា​កូន​​ៗ​មាន​បញ្ហា​ពិបាក​នៅ​ក្នុង​ការ​អាន​ ដែល​ប៉ា​ម៉ាក់​អាច​ស្វែង​យល់​ដោយ​ខ្លួន​ឯង​បាន​​៖
    ១. ពិបាក​ក្នុង​ការ​អាន​
    ២. ពិបាក​រឿង​គិត​លេខ
    ៣. សរសេរ​អក្សរមិន​ស្អាត​
    ៤. មិន​អាច​ធ្វើ​តាម​ការ​ណែនាំ​​ច្រើន​
    ៥. ត្រូវការ​ពេលវេលា​ក្នុង​ការ​អភិវឌ្ឍ​លើ​ការ​និយាយ​ស្តី​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 26, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម