backup og meta

ពេលទារក ឬកុមារតូចៗចេញ​អាការៈទាំងនេះ គួរឆាប់បញ្ជូន​ទៅមន្ទីរពេទ្យ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 09, 2023

    ពេលទារក ឬកុមារតូចៗចេញ​អាការៈទាំងនេះ គួរឆាប់បញ្ជូន​ទៅមន្ទីរពេទ្យ

    ជួនកាល យើង​អាច​នឹង​​​ពិបាក​ដឹង​បាន​ថា ពេល​ណា​ទារក ឬ​កុមារ​តូច​ៗ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ និងគួរ​ឲ្យបារម្ភ។ ប៉ុន្តែ​​ប៉ា​ម៉ាក់ អាច​សង្កេត​មើល​សញ្ញា​ព្រមាន​មួយ​ចំនួន​ ដែល​បញ្ជាក់​ថា​កូន​មិន​ស្រួល​ខ្លួន​ធ្ងន់ធ្ងរ និង​គួរ​ប្រញាប់​បញ្ជូន​កូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​។

    សញ្ញា​នៃ​ជំងឺ​គួរឲ្យបារម្ភ​ដែល​កើត​លើ​ទារក ឬ​កុមារ​តូច​ៗ

    សីតុណ្ហភាព​ក្នុង​ខ្លួន​

    • កម្ដៅ​ខ្លួន​ឡើង​ខ្ពស់​ ប៉ុន្តែ​ត្រជាក់​ចុង​ដៃ​ និង​ជើង
    • កម្ដៅ​​ខ្លួន​ឡើង​ខ្ពស់ និង​មិន​បាត់​ទៅ​វិញ ក្រោយ​ពេល​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្ដៅ​រួច
    • ក្ដៅ​ខ្លួន​ខ្លាំង ឬ​ត្រជាក់​ខ្លួន​ខ្លាំង
    • កូន​នៅ​ស្ងៀមស្ងាត់
    • កូន​ដែល​មាន​អាយុ​តិច​ជាង​៨​សប្ដាហ៍ និង​ក្ដៅ​ខ្លួន​ខ្លាំង។

    រោគសញ្ញា​ដទៃ​ទៀត

    • ស្បែក​ឡើង​ខៀវ ស្លេកស្លាំង
    • លែង​ដឹង​ខ្លួន​ ឬ​បាត់បង់​ស្មារតី
    • ​យំ​មិន​បាត់​
    • កម្អួត​មាន​ពណ៌​បៃតង
    • ប្រកាច់​
    • មាន​អាយុ​តិច​ជាង​៨សប្តាហ៍ ហើយ​មិន​ចង់​ញ៉ាំ​អាហារ​

    បើ​​អា​អូន​មាន​រោគសញ្ញា​ណា​មួយ​ក្នុង​ចំណោម​រោគសញ្ញា​ខាង​លើ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។

    ​ជំងឺ​ធ្ងន់ធ្ងរ​ដែល​ច្រើន​កើត​លើ​កុមារ​

    • ជំងឺ​រលាក​ស្រោម​ខួរ
    • ជំងឺ​បង្ករោគក្នុងឈាម
    • ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១
    • ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 09, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម