backup og meta

កូនតូចៗ គួរឈប់ប្រើខោទឹកនោមនៅអាយុប៉ុន្មាន ទើបល្អ?

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Jul 23, 2019

    កូនតូចៗ គួរឈប់ប្រើខោទឹកនោមនៅអាយុប៉ុន្មាន ទើបល្អ?

    កូន​ដែល​ទម្លាប់​ស្លៀក​ខោ​ទឹកនោម ពិបាក​ផ្ដាច់​ណាស់​ ហើយ​ទោះ​ធំ​ក៏​នៅ​តែ​ចង់​ស្លៀក​បន្ត​ទៀត​ដែរ ព្រោះ​ស្រួល​មិន​ស្រួល​កូន​នោម​ដាក់​ខោ ឬ​ដាក់​ពូក​ក៏​មាន។ តែ​បើ​តាម​អ្នកគ្រូពេទ្យ​ផ្នែក​ឆ្មប សុំ សូរិយា បម្រើ​ការ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ ស្រុក​ខ្សាច់​កណ្ដាល បាន​ឲ្យ​ដឹង​ថា ការ​ស្លៀក​ខោ​ទឹកនោម​នេះ ក៏​គួរតែ​បញ្ចប់​ត្រឹម​កូន​អាយុ ៣ ឆ្នាំ​ច្រើន​បំផុត។

    អ្នកគ្រូពេទ្យ​បាន​បន្ត​ទៀត​ថា ការ​បណ្ដោយ​ឲ្យ​កូន​នៅ​តែ​ស្លៀក​រហូត​ដល់​អាយុ ៦-៧ ឆ្នាំ​អាច​ធ្វើឲ្យកូន​មិនដឹងពីទម្លាប់​បត់​ដៃ​បត់​ ដោយ​ខ្លួនឯង ហើយជុះតែ​ក្នុង​ខោ។ ករណី​បែបនេះអាច​ប៉ះពាល់​ដល់​ការ​យល់​ដឹង​ពី​ការ​បន្ទោបង់​នៅ​បង្គន់។ មួយ​វិញ​ទៀត​កូន​ដែល​ជុះ​ដាក់​តែ​ក្នុង​ខោ​ទឹកនោម ហើយ​មិន​បាន​ផ្លាស់​ប្ដូរ​ចេញ​លឿន អាច​បណ្ដាល​ឲ្យ​រលាក​ដោយសារ​កាកសំណល់​ទាំង​នោះក្ដៅ ហើយ​​ផ្អាប់​ទុក​យូរ​ពេក។

    អត្ថបទពាក់ព័​ន្ធ៖ កាន់តែទំនើប! ខោទឹកនោមអាអូន មានអ៊ីនធឺណិត ជួយម៉ាក់ៗបានមួយកម្រិតទៀត

    ខោទឹកនោមHello_គ្រូពេទ្យ

    គ្រូពេទ្យ​នៅ​ខាង​ស្រុក​ខ្សាច់​កណ្ដាល​រូប​នេះ​បាន​ណែនាំ​បន្ថែមទៀត​ ឲ្យ​ម៉ាក់ប៉ា​ទាំងអស់​មិន​គួរ​ឲ្យ​កូន​តូច​ស្លៀក​ខោ​ទឹកនោម ២៤ ម៉ោង/ថ្ងៃ​ឡើយ ព្រោះ​វា​មិន​ល្អ​ចំពោះ​ក្រលៀន​ទាំង​សងខាង​របស់​កូន​ឡើយ ដោយ​អាច​កកិត​រហូត​រលាក រោល និង​មាន​ស្នាម​ជាំ​ទៀត​ផង។

    វិធី​ជួយ​កាត់​បន្ថយ​ការ​ប៉ះពាល់​ខ្លះ​ៗ​របស់​ខោ​ទឹកនោម ពេល​កូន​មាន​អាយុ ៤-៥ ខែ ស្លៀក​ឲ្យ​តែ​យប់ ទៅ​បាន​ហើយ ចំណែក​ពេល​ថ្ងៃ​មិន​ចាំបាច់​ស្លៀក​ក៏​បាន​ដោយ​ស្លៀក​តែ​ខោ​សាច់​កំណាត់​ធម្មតា ដើម្បី​ការពារ​កូន​កុំឲ្យ​សត្វ​ល្អិត​ទិច ឬ​ខាំ។ នៅ​ពេល​កូន​នោម ឬ​ជុះ​យើង​គ្រាន់តែ​ផ្លាស់ប្ដូរ​ខោ​មួយ​ទៀត ដើម្បី​កុំឲ្យ​កូន​ស្លៀក​ខោ​ប្រឡាក់​ដដែល​ៗ។

    វិធី​នេះ​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ច្រើន​លើ​ខោ​ទឹកនោម ហើយ​អាច​ជួយ​ឲ្យ​ឆាប់​ចេះ​ដឹង​រឿង​បន្ទោបង់​ខ្លួនឯង។ មួយ​វិញ​ទៀត​ពេល​កូន​តូច​មិន​សូវ​ស្លៀក​ខោ​ទឹកនោម ពួកគេ​ក៏​មិន​សូវ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ទាក់ទង​នឹង​ស្បែក​ក្រិន ខ្មៅ ជុំវិញ​ក្រលៀន​នោះ​ដែរ។

    អត្ថបទពាក់ព័ន្ធ៖ កូនកើតឫសដូងបាត ប៉ាម៉ាក់ត្រូវធ្វើម៉េច?

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ Try Ravi · កែ Jul 23, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម