backup og meta

ប្រេងឡាវែនឌ័រក្នុងសាប៊ូ បង្កឲ្យក្មេងប្រុសស្រីឡើងសុដន់ ទាំងមុនពេញវ័យ

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 16, 2019

    ប្រេងឡាវែនឌ័រក្នុងសាប៊ូ បង្កឲ្យក្មេងប្រុសស្រីឡើងសុដន់ ទាំងមុនពេញវ័យ

    ប្រេងឡាវែនឌ័រ (Lavender) ត្រូវបាន​គេនិយម​ប្រើ​ក្នុង​សាប៊ូ​ដុសខ្លួន កក់សក់ បោក​ខោអាវ និងផលិតផល​ជាច្រើន​មុខ​ផ្សេងទៀត ដោយសារ​វាមាន​ក្លឹន​ក្រអូបប្រហើរ។ តែ​ប្រេង​ឡាវែនឌ័រ​នេះ បង្ក​ឲ្យ​ក្មេង​ប្រុសស្រី​ជាច្រើន ឡើង​សុដន់​ទាំង​មុនពេញវ័យ។

    ក្មេង​ស្រី​អាយុ ៧​ឆ្នាំ​ម្នាក់ ដែល​ប្រើ​ផលិត​មាន​ប្រេង​ឡាវែនឌ័រ ញឹកញាប់ ទៅជា​វិវត្ត​សុដន់​ខុសប្រក្រតី ដោយ​មាន​ជាលិកា​សុដន់​ផ្នែក​ខាងឆ្វេង ៤​សង់ទីម៉ែត្រ និង​អង្កត់​ផ្ចិត ៣​សង់ទីម៉ែត្រ។ ចំណែក​ក្មេងស្រី​ម្នាក់​ទៀត អាយុ​ជិត ៤​ឆ្នាំ ដែល​អង្គុយ​ជិត​ប្រអប់​បំភាយ​ក្លិន​ឡាវែនឌ័រ នៅ​ក្នុង​ថ្នាក់រៀន រាល់​ថ្ងៃ ក៏មាន​ការ​វិវត្ត​សុដន់​មិន​ប្រក្រតី​ដែរ ដោយ​មាន​ជាលិកា​សុដន់ ៣​សង់ទីម៉ែត្រ និង​អង្កត់ផ្ចឹត ៣​សង់ទីម៉ែត្រ។

    ប៉ុន្ដែ​ជាលិកា​សុដន់​របស់ក្មេងស្រីទាំង២ បាន​បាត់​ទៅវិញ ក្រោយ​ពួកគេ​ឈប់​ប្រើ និង​លែង​ស្រូប​ក្លឹន​ឡាវែនឌ័រ រយៈពេល​ពី ៣-៦​ខែ។

    ដើម្បី​កាន់តែ​ច្បាស់ អ្នកស្រាវជ្រាវ​បានយក​ប្រេងឡាវែនឌ័រ​ទៅ​ពិនិត្យ​ក្នុង​មន្ទីរពិសោធន៍ ហើយ​បាន​រកឃើញ​ថា ប្រេងឡាវែនឌ័រ រារាំង​សមាសធាតុ​គីមី​ក្នុង​រាងកាយ ជំរុញ​ការបង្កើត​អ័រម៉ូន​ភេទ​ស្រី អឺស្ត្រូហ្សែន (Estrogen) និង​រារាំង​ការបង្កើត​អ័រម៉ូន​ភេទ​ប្រុស តេស្ដូស្ដេរ៉ូន (Testosterone)។

    គួរបញ្ជាក់​ថា ការរកឃើញ​នេះ ធ្វើឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ត្រ​សុខាភិបាល​បរិស្ថាន របស់​អាមេរិក។ អ្នកស្រាវជ្រាវ បាន​ពិនិត្យ​លើ​ក្មេង​ក្រោម​អាយុ ៧​ឆ្នាំ ទាំង​ស្រី​ទាំងប្រុស នៅ​មន្ទីរពេទ្យ​កុមារ Nicklaus ដែល​ពួកគេ​ពុំទាន់​ពេញ​វ័យ និង​មាន​ការ​វិវត្ត​ខ្លាំង​ផ្នែក​សុដន់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 16, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម