backup og meta

ទាំងនេះជាវិធីតាមដានក្មេងមានជំងឺអូទីស្សឹម ឬអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Sep 02, 2019

    ទាំងនេះជាវិធីតាមដានក្មេងមានជំងឺអូទីស្សឹម ឬអត់?

    ជំងឺអូទីស្សឹម ​កំពុង​កើត​ឡើងច្រើន​ណាស់​ចំពោះ​ក្មេងៗ បើ​មាន​ជំងឺ​នេះ​ហើយ ក្មេង​នឹង​ត្រូវ​រស់​នៅ​ជា​មួយវា​អស់​មួយ​ជីវិត។ ​យ៉ាង​ណា បើ​ព្យាបាល​លឿន​ទាន់​ពេល អាច​ជួយ​ក្មេង​មាន​សុខភាព​​ប្រសើរបាន​ ហើយ​ដើម្បី​គ្រប់​គ្រង​ជំងឺបាន​ ត្រូវ​តែ​​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​លឿន​ តាមអាច​ធ្វើ​បាន។ ហេតុនេះ “Hello គ្រូពេទ្យ’ នឹង​លើក​ពី​វិធី​ពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​អូទីស្សឹម ឲ្យ​គ្នា​យើង​បាន​ដឹង។

    ១- ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺអូទីស្សឹម​លើក្មេងៗ

    ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​អូទីស្សឹម​ អាច​មាន​ការ​​លំបាក តែ​យ៉ាងណា ​ធ្វើ​រោគ​វិនិច្ឆ័យ​កាន់​តែ​លឿន ​កាន់​តែ​អាច​ជួយ​ឲ្យប៉ាម៉ាក់ ដឹង​ពី​តម្រូវ​ការកូន​​កាន់​តែ​ច្បាស់ ​អាច​ជួយ​ទំនុក​បម្រុង ​និង​ថែទាំ​កូន​បាន​ល្អ។ វិធី​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​អូទីស្សឹមលើ​ក្មេងៗ អាចអនុវត្ត​តាម​វិធី​សាស្ត្រ​ដូចជា៖

    – និយាយ​ជាមួយ​គ្រូពេទ្យ៖ បើ​មាន​សង្ស័យ ឬ​កូនយើង​កើត​ជំងឺ អូទីស្សឹម ត្រូវនិយាយ​ប្រាប់​គ្រូពេទ្យ​ជាមុន​សិន ។ ​គួរ​ណាត់​ជួប​គ្រូពេទ្យ​មាន​បទ​ពិសោធធ្វើ​ការ​ជាមួយ​ក្មេង​មាន​ជំងឺ​នេះ រួច​ប្រាប់​ពី​អាកប្បកិរិយា​ប្រចាំ​ថ្ងៃ​របស់​កូន​យើង ​ឲ្យ​ពេទ្យបាន​ដឹង​​។ ត្រូវ​ចាំ​ថា ត្រូវ​កត់​ចំណាំ​រាល់​អាកប្បកិរិយាកូន ជួយ​យើង​អោយ​ដឹង​ថា ​កូន​មាន​ជំងឺអូទីស្សឹម ឬ​ក៏​អត់បាន។

    – ​ពិនិត្យតាមដាន៖ បើ​កូន​យើង​មិន​ទាន់​ចូល​សាលានៅ​ឡើយ ពេទ្យ​អាច​នឹង​ប្រើបញ្ជី​តាម​ដាន​មួយ​ឈ្មោះ M-Chat ។ គ្រូពេទ្យ​នឹង​ពិនិត្យ​មើល​អាកប្បកិរិយា​ និង​ការ​លូតលាស់​របស់​ក្មេង ហើយ​អាច​សួរ​នាំសំណួរ​​ខ្លះ​ៗ ឬ​និយាយ ​និង​លេង​ជាមួយកូន​យើង ដើម្បី​ពិនិត្យមើល​ ពី​ការ​និយាយ​ សកម្មភាព ប្រតិកម្ម អាកប្បកិរិយា និង​ការរៀន របស់កូនយើង យ៉ាង​ម៉េច​ខ្លះ។

    ក្មេង​​សង្ស័យ​​មាន​ជំងឺ​នេះ គួរ​​ត្រួត​ពិនិត្យ​តាម​ដំណាក់​កាល នៅ​ពេល​ដល់​វ័យ ៩​ខែ ១៨​ខែ ២៤​ខែ និង​ ៣០​ខែ។ ពេល​ខ្លះ​តេស្ត​មួយ​ចំនួនទៀត អាចត្រូវ​ធ្វើ​ បើ​សិន​គ្រូពេទ្យ​គិត​ថា​ចាំបាច់។ បើ​ពេទ្យ​សម្គាល់​ឃើញ​សញ្ញា​មាន​បញ្ហា​ទៅ​លើ​កូនយើង ពេទ្យនឹង​ធ្វើ​ការ​វាយ​តម្លៃ​មួយ​ភ្លាម។

    – ការ​វាយ​តម្លៃ៖ គ្រូពេទ្យ​ឯកទេស ជំនាញ​លើ​ការ​វិវត្ត​ផ្លូវ​ចិត្ត​ក្មេងៗ ឯកទេស​សរសៃ​ប្រសាទ​កុមារ គ្រូពេទ្យ​ចិត្តសាស្ត្រ​ ឬ​ពេទ្យ​ផ្លូវចិត្ត នឹង​សួរ​សំណួរមួយ​ចំនួន​ ពាក់​ព័ន្ធ​​សុខភាព​កូនយើង អាកប្បកិរិយា​ និង​សុខភាព​ផ្ទាល់។ ពេទ្យ​ ក៏នឹង​ពិនិត្យ​មើល ​ពី​ការ​ស្ដាប់ និងគំហើញ​របស់​ក្មេង​ដូច​គ្នា។ ការ​ធ្វើ​តេស្ត​លើ​ប្រព័ន្ធ​ប្រសាទ តេស្តហ្សែន និង​តេស្ត​វេជ្ជសាស្ត្រ​ផ្សេងទៀត ​ក៏​អាច​ណែនាំ​ឲ្យ​ធ្វើ​ផង​ដែរ។ ក្នុង​ករណី​ខ្លះ ទាំង​ប៉ា​ម៉ាក់ ​និង​កូន ​អាច​នឹង​ស្នើ​ឲ្យ​ចូល​រួម​​ការ​ណាត់​ជួប​ និង​សម្ភាសន៍​ផ្សេងៗ​ ពីការ​លូត​លាស់ អាកប្បកិរិយា ជំនាញ​ផ្សេងៗ និង​សកម្មភាព​ក្មេង​អាច​គ្រប់​គ្រង​បាន។

    អត្ថបទ​ពាក់​ព័ន្ធ៖

    • កំពុងពពោះ? ត្រូវចេះប្រយ័ត្នប្រយែង តិច​អូនៗ​កើត​អូទីស្សឹម
    • ស្រីៗខ្វះជាតិដែកពេលពពោះ និងចាក់ថ្នាំស្ពឹកឆ្អឹងខ្នងពេលសម្រាល នាំឲ្យកូនកើតអូទីស្សឹម?

    ២- រោគ​វិនិច្ឆ័យ​ជំងឺអូទីស្សឹមលើស​មនុស្ស​ពេញ​វ័យ

    ​ធ្លាប់​គិតអត់ ​ខ្លួនយើង​​មាន​ជំងឺ​អូទីស្សឹម? បើ​សង្ស័យ​ខ្លួនយើង​មាន​ជំងឺ​នេះ ​តេស្ត​តាម​ប្រព័ន្ធ​អនឡាញ​ជា​ច្រើន អាច​បក​ស្រាយ​មន្ទិល​សង្ស័យ​យើង​បាន ប៉ុន្តែលទ្ធផល​​តេស្ត​ទាំង​នោះ ​មិន​អាច​​ត្រឹម​ត្រូវ​ទាំង​ស្រុងទេ។ យើង​​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​​ដឹង​ពី​ជំងឺ​នេះ​កាន់​តែ​ច្បាស់។

    ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ អាច​ជួយយើង​យល់​ច្បាស់​ពី​បទ​ពិសោធ​លំបាក​ផ្សេង​ៗ​យើង​ធ្លាប់​ឆ្លងកាត់ និង​តើ​​អាច​ដោះ​ស្រាយ​ដោយ​វិធី​ណា? ​តើយើង​អាច​ទទួល​បាន​ជំនួយ និង​ថែទាំ​ត្រឹម​ត្រូវម៉េ​ច​ខ្លះ? ខណៈ​វិធីធ្វើ​រោគ​វិនិច្ឆ័យ​យើង​ចាំ​បាច់​ត្រូវ​ធ្វើ មាន​ដូច​ជា៖

    – និយាយ​ជាមួយ​គ្រូពេទ្យ៖ បើសង្ស័យ​យើង​ខ្លួនឯង ឬ​សមាជិកគ្រួសារ មិត្តភក្តិ កើត​​ជំងឺអូទីស្សឹម ត្រូវ​​ស្វែង​រក​ការ​ពិគ្រោះ​ជាមួយ​ពេទ្យ​មាន​បទ​ពិសោធ និង​អាច​ទុក​ចិត្ត​បាន​ ពិសេស​ធ្លាប់​ព្យាបាល​ជំងឺ​ប្រភេទ​នេះ។ យើង អាច​​នឹង​មាន​ការ​សម្ភាសន៍​ខ្លី​មួយ​ជា​មួយ​គ្រូពេទ្យ អំឡុង​ពេល​នោះ ត្រូវ​ពន្យល់​ពេទ្យ ហេតុ​អី​បាន​ជាយើង​គិត​ថា​ខ្លួនឯង ឬនរណា​ម្នាក់ ​មាន​ជំងឺ​អូទីស្សឹម។ សាក​ស្រមៃ​ថា យើង​​មាន​ផល​វិបាក​ក្នុង​ការ​បង្ហាញ​អារម្មណ៍​ និង​ការ​គិត​ ពិបាក​ទំនាក់​ទំនង​ជាមួយ​អ្នក​ដទៃ ឬអត់។

    – ការ​វាយ​តម្លៃ៖ អំឡុង​ពេល​វាយ​តម្លៃ គ្រូពេទ្យ នឹង​ពិនិត្យ​មើល​ថា យើង​​មាន​ឥរិយាបថ ក្នុង​សង្គម ប្រវត្តិ​ពី​កុមារ ​និង​ប្រវត្តិ​វេជ្ជសាស្ត្រ​ ក៏​ដូច​ជា​ថា ​ជីវិត​និង​ការ​ងារយើង យ៉ាង​​ម៉េច​ខ្លះ។ បន្ទាប់​ពី​​វាយ​តម្លៃ​រួច ​បើ​​រោគ​វិនិច្ឆ័យ​បញ្ជាក់​ថា យើង​មាន​ជំងឺ​អូទីស្សឹម​ ពេទ្យនឹង​ផ្ដល់​ដំបូន្មាន​ឲ្យ​យើង​មក​ជួប​នៅ​ពេល​ក្រោយ​ៗ ដើម្បី​រៀប​ចំ​សម្រាប់​ជំហាន​បន្ទាប់។

    ធ្វើ​រោគវិនិច្ឆ័យ​ជំងឺបាន​លឿន អាច​ជួយ​ឲ្យ​ក្មេង​មាន​ជំងឺ​អូទីស្សឹម ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ និង​ទាន់​ពេល​វេលា។ ​មាន​ការ​ថែ​ទាំ​ត្រឹម​ត្រូវ ក្មេង​​មាន​ជំងឺ​នេះ អាច​រៀន​​ជំនាញ​ថ្មីៗ និង​បង្កើន​សមត្ថភាព​ខ្លួន​ ដើម្បី​ដោះ​ស្រាយ​បញ្ហាដោយ​ខ្លួន​ឯង។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Sep 02, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម