backup og meta

៧ យ៉ាង ម៉ាក់ប៉ាសាកល្បងធ្វើ ដើម្បីដោះស្រាយបញ្ហាកូនទល់លាមកបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 26, 2021

    ៧ យ៉ាង ម៉ាក់ប៉ាសាកល្បងធ្វើ ដើម្បីដោះស្រាយបញ្ហាកូនទល់លាមកបាន

    ជា​រឿយៗ ចលនា​ពោះវៀន​របស់​ទារកត្រូវពេល​​យូរ ទម្រាំ​ជុះ​ចេញ​មក​ម្ដង​ៗ។ ជួន​កាល​អា​អូន ២-៣​ថ្ងៃ ឬ​អាច​លើស​ពី​មួយ​សប្ដាហ៍​ទើប​អា​អូន​ជុះ​ម្ដង ដូច​នេះ​ម៉ាក់​ប៉ា​មិន​ចាំ​បាច់​បារម្ភ​ពេក​ទេ។ ប៉ុន្តែ ពេល​ខ្លះ ទារក​តូច​ៗ​ក៏​អាច​ជួប​បញ្ហា​ទល់​លាមក​ដែរ។ ពេល​អា​អូន​ទល់​លាមក យើង​អាច​ដោះ​ស្រាយ​បាន​ដោយ​ប្រើ​តិចនិក ​៧ ​យ៉ាង​ខាង​ក្រោម​នេះ​។

    ១.ហាត់​ប្រាណ៖ ម៉ាក់​ប៉ា​អាច​ធ្វើ​ចលនា​ជើង​កូន​ដូច​ពេល​យើង​ជិះ​កង់​បាន។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​ដល់​ដំណើរការ​របស់​ពោះវៀន និង​សម្រួល​ដល់​បញ្ហា​ទល់​លាមក​របស់​អា​អូន។

    ២.ងូត​ទឹក​ក្ដៅ៖ ការ​ងូត​ទឹក​ក្ដៅ​ឲ្យ​កូន អាច​ជួយ​បន្ធូរ​សាច់​ដុំ​ពោះ​អា​អូន និង​ជួយ​សម្រួល​ដល់​ភាព​មិន​ស្រណុក​សុខ​ស្រួល​បង្ក​ដោយ​ទល់​លាមក។

    ៣.ផ្លាស់​ប្ដូរ​របប​អាហារ៖ តិចនិក​នេះ​អាច​ជួយ​ដល់​បញ្ហា​ទល់​លាមក តែ​វា​ក៏​អាស្រ័យ​លើ​ទារក​ដែរ។ សម្រាប់​ទារក​បៅ​ដោះ​ម្ដាយ ម៉ាក់​ៗ​អាច​បោះ​បង់​អាហារ​មួយ​ចំនួន​ដូច​ជា ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ ជា​ដើម (អាហារ​មួយ​ចំនួន​អាច​ប៉ះពាល់​ទៅ​ដល់​ទឹក​ដោះ​ម្ដាយ) ។ ចំពោះ​ទារក​បៅ​ទឹក​ដោះ​គោ ម៉ាក់​ប៉ា​អាច​ផ្លាស់​ប្ដូរ​ចង់​ផ្លាស់​ប្ដូរ​រូបមន្ត​ម្សៅ​ទឹក​ដោះ​គោ​ផ្សេង។ បើ​អា​អូន​បៅ​ទឹក​ដោះ​គោ​មិន​ត្រូវ ម៉ាក់​ប៉ា​ចង់​ប្ដូរ​ទៅ​ប្រើ​ទឹក​ដោះ​គោ​ម៉ាក​ផ្សេង ឬ​ទឹក​ដោះ​ពពែ​ជាដើម គួរ​នាំ​កូន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​កុមារ​សិន។

    ៤.រក្សា​ជាតិ​ទឹក៖ អា​អូន​តូច​ៗ​មិន​ត្រូវ​ការ​ជាតិ​ទឹក​ដូច​យើង​មនុស្ស​ធំ​ច្រើន​ទេ ដោយសារ​អា​អូន​ទទួល​វា​បាន​ពី​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ​រួច​ហើយ។ ប៉ុន្តែ ចំពោះ​ទារក​មាន​បញ្ហា​ទល់​លាមក អាច​ត្រូវ​ការ​ជាតិ​ទឹក​បន្ថែម ដូច​នេះ​ទើប​អ្នក​ជំនាញ​កុមារ ណែនាំ​ឲ្យ​ម៉ាក់​ប៉ា​បន្ថែម​ទឹក ឬ​ទឹក​ផ្លែឈើ​ឲ្យ​កូន​បើ​ទល់​លាមក (ចំពោះ​តែ​ទារក​ចាប់​ពី ​២-​៤ខែ ឡើង​ទៅ)។

    ៥.ម៉ាស្សា៖ ពេល​កូន​ទល់​លាមក យើង​អាច​ប្រើ​វិធី​ម៉ាស្សា​ជាច្រើន​ជួយ​សម្រួល​ដល់​បញ្ហា​កូន​បាន​ដូច​ជា៖

    • ប្រើ​ម្រាមដៃ​គូរ​ជា​រង្វង់​តាម​ត្រនិចនាឡិកា​លើ​ពោះ​កូន
    • ប្រើ​ចុង​ម្រាមដៃ អូស​ពី​ឆ្អឹងជំនី​កូន​ចុះ​ក្រោម​ផុត​ផ្សិត។ល។

    ៦.ទឹក​ផ្លែឈើ៖ ក្រោយ​អា​អូន​អាយុ​ ២-៤​ខែ ម៉ាក់​ប៉ា​អាច​ប្រើ​ទឹក​ផ្លែ​ឈឺ​ដើម្បី​ជួយ​ឲ្យ​អា​អូន​ជិះ​មក​វិញ ប៉ុន្តែ​មុន​នឹង​ឲ្យ​កូន​ញ៉ាំ​ទឹក​ផ្លែ​ឈើ​ជា​លើក​ដំបូង ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​ទើប​ល្អ។

    ៧.យក​កម្ដៅ​តាម​គូទ៖ ពេល​កូន​ទល់​លាមក ម៉ាក់​ប៉ា​ប្រើ​ទែរម៉ូមែត្រ​ស្អាត យក​កម្ដៅ​តាម​គូទ​អា​អូន​ក៏​អាច​ជួយ​កូន​ពី​បញ្ហា​នេះ​បាន​ដែរ។ តែ​មិន​ត្រូវ​ធ្វើ​វា​ច្រើន​ដង​ពេក​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ទល់​លាមក​កាន់​តែ​យ៉ាប់​លើស​ដើម។

    បន្ថែម​ពី​លើ​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ក៏​បាន​ណែនាំ​ពី​ដំណោះ​ស្រាយ​បញ្ហា​ទល់​លាមក​លើ​ក្មេង​ខ្លះ​ដែរ​ដូច​ជា៖

    • កុំ​បន្ថយ​ម្សៅ​ទឹក​ដោះ​គោ ព្រោះ​អាច​បណ្ដាល​ឲ្យ​កូន​ខ្វះ​សារធាតុ​ចិញ្ចឹម និង​វីតាមីន
    • ឲ្យ​កូន​ផឹក​ទឹក​បាន​ច្រើន
    • សាក​ល្បង​ប្ដូរ​ពី​បបរ​អង្ករ​ធម្មតា​មក​អង្ករ​សម្រូប​វិញ (ចំពោះ​ទារក​ញ៉ាំ​អាហារ​រឹង​បាន)
    • ប្រើ​សាច់​ត្រី​ជំនួស​សាច់​រឹង (ចំពោះ​ទារក​ញ៉ាំ​អាហារ​រឹង​បាន) ។ល។

    ទល់លាមក

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 26, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម