backup og meta

ក្មេងៗប៉ុន្មានក្រុមនេះងាយប្រឈមកង្វះជាតិដែក កើតជំងឺស្លេកស្លាំង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 17, 2021

    ក្មេងៗប៉ុន្មានក្រុមនេះងាយប្រឈមកង្វះជាតិដែក កើតជំងឺស្លេកស្លាំង

    កង្វះ​ជាតិ​ដែក ជា​បញ្ហា​មួយ​ដែល​ម៉ាក់​ប៉ា​គ្រប់​រូប​ប្រាថ្នា​ចង់​ឲ្យ​កូន​ចៀស​ឲ្យ​ផុត ព្រោះ​បញ្ហា​នេះ​អាច​ធ្វើ​ឲ្យ​កូន​ជួប​បញ្ហា​ស្លេក​ស្លាំង​ដោយសារ​ខ្វះ​គ្រាប់​ឈាម​ទៀត។ មួយ​វិញ​ទៀត ជំងឺ​ស្លេក​ស្លាំង​លើ​កុមារ ជា​ជំងឺ​ធ្ងន់ធ្ងរ​ដែល​អាច​ប៉ះពាល់​ទៅ​ដល់​ការ​លូតលាស់ និង​ការ​អភិវឌ្ឍន៍​របស់​កូន​បាន​ដែរ។

    លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញា​ប័ត្រ​ពី​បារាំង​បាន​បកស្រាយ​ឲ្យ​ដឹង​ថា ម៉ាក់​ប៉ា​គួរ​តែ​តាម​ដាន​ដិត​ដល់​លើ​ការ​ទទួល​បាន​ជាតិ​ដែក​ជា​ប្រចាំ​របស់​កូន​ៗ។ កាល​ណា​អា​អូន​ខ្វះ​ជាតិ​ដែក កូន​ច្បាស់​ជា​ងាយ​កើត​ជំងឺ​ស្លេក​ស្លាំង ប៉ះពាល់​ដល់​សុខភាព​អា​អូន និង​ពិបាក​ដល់​យើង​ជា​ម៉ាក់​ប៉ា​ទៀត។ វេជ្ជបណ្ឌិត​ឯក​ទេស​ជំងឺ​កុមារ​រូប​នេះ បន្ត​ថា កុមារ​ដែល​ងាយប្រឈម​នឹង​បញ្ហា​ខ្វះ​ជាតិ​ដែក​ជាង​គេ​មាន៖

    • ទារក​កើត​មិន​គ្រប់​ខែ
    • ក្មេង​ផឹក​ទឹក​ដោះ​គោ​ស្រស់​មុន​អាយុ​១ឆ្នាំ
    • ទារក​បៅ​ទឹក​ដោះ​ម្ដាយ ដែល​មិន​មាន​ជាតិ​ដែក​គ្រប់​គ្រាន់
    • ទារក​ផឹក​ទឹក​ដោះ​គោ​ម្សៅ មិន​មាន​ជាតិ​ដែក​គ្រប់​គ្រាន់
    • កុមារ​អាយុ​១-៥ឆ្នាំ ដែល​ផឹក​ទឹក​ដោះ​គោ​ស្រស់ ទឹក​ដោះ​ពពែ ឬ​ទឹក​សណ្ដែក លើស​ពី៧០០មល/ថ្ងៃ
    • ក្មេង​ដែល​មាន​ជំងឺ​រ៉ាំ​រ៉ៃ
    • ក្មេង​ប៉ះពាល់​ផ្ទាល់​ជាមួយ​សំណ
    • ក្មេង​មិន​ទទួល​បាន​អាហារ​សម្បូរ​ជាតិ​ដែក​គ្រប់​គ្រាន់
    • ក្មេង​ស្រី​ជំទង់​អាច​បាត់​បង់​ជាតិ​ដែក​តាម​រយៈ​ឈាម​រដូវ

    បន្ថែម​ពី​លើ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យ​ដឹង​ថា ក្មេង​ខ្វះ​ជាតិ​ដែក​ធ្ងន់ធ្ងរ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត​បាន ប្រសិនបើ​មិន​បាន​យក​ចិត្ត​ទុក​ដាក់ក្នុងការតាមដានខ្ពស់ ពីអាការៈស្លេកស្លាំងទៅលើកូន។ កាលណាមានចំនួន​គ្រាប់​ឈាមក្រហមមិន​គ្រប់គ្រាន់​សម្រាប់​ដឹក​អុកស៊ីសែន និង​សារធាតុ​ចិញ្ចឹមនោះ ធ្វើឲ្យកុមារប្រឈមខ្ពស់ទៅនឹងគ្រោះថ្នាក់។

    បើ​បារម្ភ​ខ្លាច​កូន​ៗ ខ្វះ​ជាតិ​ដែក ម៉ាក់​ប៉ា​អាច​ឲ្យ​កូន​ញ៉ាំ​ឲ្យបាន​គ្រប់គ្រាន់​កុំ​ឲ្យ​ខ្វះ​អាហារូបត្ថម្ភ កុំ​ឲ្យ​មាន​ការ​បាត់បង់​ឈាម​ច្រើន ហើយ​ប្រសិន​ធ្ងន់ធ្ងរ​ខ្លាំងគ្រូពេទ្យនឹងព្យាបាលទៅតាមបច្ចេកទេសរបស់គ្រូពេទ្យ ឬពេលខ្លះ​ត្រូវ​បញ្ចូល​ឈាម។ អាហារ​ដែល​សម្បូរ​ជាតិ​ដែក​ដែល​អា​អូន​លើ​អាយុ​៦ខែ​អាច​ញ៉ាំ​បាន​មាន​ដូចជា ផ្កាខាត់ណាខៀវ សណ្ដែកសៀង តៅហ៊ូ ត្រកួន ឬពពួកគ្រាប់ធញ្ញជាតិ។ល។

    ជាតិដែក

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 17, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម