backup og meta

តិចនិកថែទាំមុនលើមុខទារក ចៀសវាងកើតបញ្ហាធំលើសដើម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 02, 2021

    តិចនិកថែទាំមុនលើមុខទារក ចៀសវាងកើតបញ្ហាធំលើសដើម

    យើង​ធ្លាប់​ដឹង​ទេ​ថា អា​អូន​ទើប​នឹង​កើត​ក៏​ចេះ​មាន​មុន​ដូច​មនុស្ស​ធំ​ពេញ​វ័យ​យើង​ដែរ។ ទារក​កើត​មុន ជា​រឿង​ធម្មតា និង​ជា​បញ្ហា​សើ​ស្បែក​ប៉ុណ្ណោះ មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ទេ។ មុន​លើ​ទារក​ភាគ​ច្រើន​កើត​ស្បែក​ដង​ខ្លួន ចង្កា ថ្ងាស ខ្នង និង​មុខ ហើយ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង មិន​ចាំបាច់​ព្យាបាល​នោះ​ទេ។

    ជុំ​វិញ​បញ្ហា​កើត​មុន​លើ​ទារក​នេះ​ដែរ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ បាន​ពន្យល់​ឲ្យ​ដឹង​ថា បញ្ហា​កើត​មុន​នេះ មាន​ជាង​២០%​ នៅ​លើ​ទារក ហើយ​វា​ក៏​មិន​មាន​មូល​ហេតុ​ច្បាស់លាស់ ប៉ុន្តែ​មាន​ការ​សិក្សា​ស្រាវជ្រាវ​ខ្លះ​ៗ បង្ហាញ​ថា ការ​ដែល​អា​អូន​កើត​មុន គឺ​បណ្ដាល​មក​ពី​អ័រម៉ូន​របស់​ទារក​ដែល​ទទួល​បាន​ពី​ម្ដាយ។

    វេជ្ជបណ្ឌិត​សញ្ញា​ប័ត្រ​ពី​បារាំង​បន្ត​ទៀត​ថា ការ​កើត​មុន​នេះ អាច​កើត​មាន​ក្រោយ​ទារក​កើត​ភ្លាម តែ​ភាគ​ច្រើន​កើត​មាន​ក្នុង​កំឡុង​ពេល ​២-៤​សប្ដាហ៍​ក្រោយ​ទារក​កើត និង​អូស​បន្លាយ​រយៈ​ពេល​២-៣ថ្ងៃ ឬ​អាច​២-៣​សប្ដាហ៍ ឬ​អាច​ច្រើន​ខែ។ ការ​កើត​មុន​នេះ​មិន​មែន​ជា​ករណី​ធ្ងន់​ធ្ងរ ហើយ​ក៏​មិន​មាន​ការ​ឈឺ​ចាប់ ឬ​បណ្ដាល​ឲ្យ​អា​អូន​រមាស់​អី​ដែរ យើង​អាច​ជួយ​ថែ​ទាំ​ស្បែក​អា​អូន​បាន​ដោយ​៖

    – រក្សា​ស្បែក​ទារក​ឲ្យ​បាន​ស្អាត មាន​អនាម័យ

    – កុំ​ប្រើ​កន្សែង​ជូត​លើ​ផ្ទៃ​មុន​ទារក​ខ្លាំង​ៗ

    – កុំ​ប្រើ​គ្រីម សាប៊ូ ឬ​ឡេ​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​មុន​កាន់​តែ​ចេញ​ច្រើន

    – កុំ​ញេច ឬ​កេះ​មុន​ទារក។ល។

    ក្នុង​ករណី​ដែល​ម៉ាក់​ប៉ា​មាន​ការ​ព្រួយ​បារម្ភពី​បញ្ហា​មុន​លើ​មុខ ឬ​ដង​ខ្លួន​កូន ម៉ាក់​ប៉ា​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ត្រឹម​ត្រូវ និង​មិន​ត្រូវ​ប្រើ​ផលិតផល​ផ្តេសផ្ដាស​តាម​គ្នា​ឲ្យ​កូន​ទេ។

    ក្មេងកើតមុន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 02, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម