backup og meta

ហេតុផលអាក្រក់បែបនេះហើយ ទើបពេទ្យមិនឲ្យអង្រួនក្មេងខ្លាំងៗ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 03, 2021

    ហេតុផលអាក្រក់បែបនេះហើយ ទើបពេទ្យមិនឲ្យអង្រួនក្មេងខ្លាំងៗ

    ទារក​មាន​ខួរ​ក្បាល​ទន់ សាច់​ដុំ​ក​ខ្សោយ ហើយ​ក៏​មាន​សរសៃ​ឈាម​ផុយ​ស្រួយ​ដែរ។ គ្នា​យើង​ដឹង​អត់ ការ​អង្រួន​ក្មេង​ខ្លាំង ធ្វើ​ឲ្យ​ខួរក្បាល​កូន​ប៉ះ​នឹង​ខាង​ក្នុង​ឆ្អឹង​ខួរក្បាល​ច្រំ​ដែលៗ និង​ផ្ដល់​ផល​ប៉ះពាល់​ច្រើន​ទៅ​ដល់​ខួរក្បាល​របស់​អា​អូន​ថែម​ទៀត។

    រោគ​សញ្ញា​អង្រួន​ទារក ឬ​ក្មេង​ខ្លាំង (ភាសា​បចេ្ចកទេស ​Shaken Baby Syndrome) ជា​ការ​រង​របួស​ខួរក្បាល​ធ្ងន់ធ្ងរ បណ្ដាល​មក​ពី​ការ​ចាប់​អង្រួន ឬ​គ្រវី​ក្មេង​ចុះ​ឡើង​ៗខ្លាំង​ៗ ឬ​ដោយ​ហិង្សា។ ការ​អង្រួន​ក្មេង​រហូត​ប៉ះពាល់​ខួរក្បាល​នេះ ចាត់​ទុក​ជា​ការ​រំលោភ​បំពាន ឬ​ធ្វើ​បាប​ក្មេង​រហូត​បណ្ដាល​ឲ្យ​ខូច​ខួរក្បាល​ធ្ងន់ធ្ងរ។ គ្រាន់​តែ​ចាប់​អង្រួន​ក្មេង​ខ្លាំង​ៗ ៥វិនាទី​ក៏​អាច​បណ្ដាល​ឲ្យ​កើត​បញ្ហា​នេះ​ឡើង​បាន​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

    បញ្ហា​អង្រួន​ទារក​ខ្លាំង​ៗ​នេះ អាច​បណ្ដាល​ឲ្យ​អា​អូនរបួស​ខួរក្បាល ហូរ​ឈាម​ខួរក្បាល ហើម​ខួរក្បាល និង​ហូរ​ឈាម​បាត​ភ្នែក។ លើស​ពី​នេះ វា​អាច​ប៉ះពាល់​ដល់​ភ្នែក ឆ្អឹង​ខ្នង ក ឬ​អាច​បណ្ដាល​ឲ្យ​បាក់​ឆ្អឹង​ក្មេង​ក៏​ថា​បាន។ ការ​ចាប់​អង្រួន​ក្មេង​ខ្លាំង​ៗ ក៏​ផ្ដល់​ផល​វិបាក​ទៅ​ដល់​ក្មេង​រង​គ្រោះ​ដែរ​ដូច​ជា៖

    – ពិបាក​រៀន​សូត្រ

    – បាត់​បង់​ការគ្រប់​គ្រង

    – ឧស្សាហ៍​ប្រកាច់

    – ពិបាក​មើល​ឃើញ

    – បាត់​បង់​ការ​ស្ដាប់

    – អាច​មាន​វិបត្តិ​ក្នុង​ការ​និយាយ។ល។

    របួស​ប្រភេទ​នេះ​អាច​គំរាម​កំហែង​ដល់​ជីវិតក្មេង ហើយ​អាច​បណ្ដាល​ឲ្យ​ខូច​ខាត​ខួរក្បាល​ជា​រៀង​រហូត​បាន។ យើង​អាច​ដឹង​ថា អា​អូន​រង​ផល​ប៉ះពាល់​ពី​ការ​អង្រួន​លេង​ខ្លាំង​ៗ តាម​រយៈ​រោគ​សញ្ញា​ទាំង​នេះ​រួម​មាន៖

  • ក្អួត ចង្អោរ
  • សន្លឹម
  • ប្រកាច់
  • ស្លេក​ស្លាំង
  • ពិបាក​ដក​ដង្ហើម ។ល។
  • ហេតុ​នេះ​​ហើយ ទើប​យើង​មិន​គួរ​ចាប់​ក្មេង​អង្រួន ឬគ្រវីគ្រវាត់​ខ្លាំង​ៗ​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ច្រើន​ដល់​កូន​ក្មេង។ មួយ​វិញ្​ទៀត ប្រសិន​បើ​សង្កេត​ឃើញ​ថា​អា​អូន​មាន​រោគ​សញ្ញា​ប៉ុន្មាន​ខាង​លើ គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម។​​

    ទារកយំ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 03, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម