backup og meta

មិនចង់ឲ្យកូនៗធុញពេលនៅផ្ទះយូរ ម៉ាក់ប៉ាអាចបង្កើតភាពរីករាយពីសកម្មភាពទាំងនេះបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 09, 2021

    មិនចង់ឲ្យកូនៗធុញពេលនៅផ្ទះយូរ ម៉ាក់ប៉ាអាចបង្កើតភាពរីករាយពីសកម្មភាពទាំងនេះបាន

    អំឡុង​ពេល​នេះ បើ​យើង​ចង់​ចេញ​ក្រៅ​ទៅ​ណា​មក​ណា​ពិបាក​បន្ដិច​ដោយ​សារ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​វីរុស​កូវីដ-១៩។ ដូច​នេះ ទើប​តាម​ទី​សាលារៀន និង​កន្លែង​ធ្វើ​ការ​មួយ​ចំនួន​បាន​បិទ ឲ្យ​រៀន ឬ​ធ្វើ​ការ​ពី​ផ្ទះ តែ​បើ​យើង​នៅ​តែ​ក្នុង​ផ្ទះ​ម្ងៃ៉ៗ​ច្បាស់​ជា​ស្មុគ​ខួរក្បាល​ហើយ ទាំង​យើង និង​កូន​ៗ​របស់​យើង។

    ប៉ុន្តែ ម៉ាក់​ប៉ា​អាច​បង្កើត​ភាព​រីករាយ​ពី​សកម្មភាព​អាច​ធ្វើ​ក្នុង​ផ្ទះ​បាន​ប៉ុន្មាន​ខាង​ក្រោម​នេះ ដើម្បី​ឲ្យ​កុំ​ឲ្យ​ភាព​អាប់​អួរ​ក្នុង​ផ្ទះ និង​ជួយ​កុំ​ឲ្យ​កូន​ៗ​ធុញ ឬ​ឧស្សាហ៍​ទារ​ចេញ​ក្រៅ​ដើរ​លេង។

    ១. ចម្អិន​អាហារ

    ចម្អិន​អាហារ ឬ​ធ្វើ​បង្អែម​ដែល​ក្រុម​គ្រួសារ​ចូល​ចិត្ត​ញ៉ាំ​ជាមួយ​គ្នា។ ការ​ធ្វើ​បែប​នេះ អាច​បង្រួម​គ្រួសារ​យើង ក៏​ដូច​ជា​បង្រៀន​ឲ្យ​កូន​ចេះ​អត់​ធ្មត់​មុន​នឹង​សម្រេច​អ្វី​មួយ​បាន​ដែរ។ មួយ​វិញ​ទៀត វា​ក៏​ជា​រឿង​សំខាន់​ដែរ ដែល​យើង​គួរ​ណែនាំ​ឲ្យ​កូនដឹង​ពី​សារធាតុ​ចិញ្ចឹម​ដែល​រាងកាយ​ត្រូវ​ការ និង​បង្កើត​ទម្លាប់​ញ៉ាំ​អាហារ​សុខភាព​ល្អ​ដល់​កូន។

    ២. ដាំដំណាំ

    ជំនួស​ពី​ការ​បោះ​ចោល​បន្លែ​នៅ​សេស​សល់ ហេតុ​អី​យើង​មិន​សាក​យក​វា​មក​ដាំ​ក្នុង​ផើង​នៅ​ផ្ទះ​វិញ? ក្រៅ​ពី​ចម្អិន​អាហារ បន្លែ​ដែល​សេស​សល់​យើង​អាច​យក​មក​ដាំ​នៅ​ផ្ទះ បង្កើត​ជា​សួន​បន្លែ​ធម្មជាតិ​តូច​មួយ​នៅ​ផ្ទះ ងាយ​ស្រួល​ប៉ះ និង​ញ៉ាំ​ដោយ​មិន​ខ្លាច​ជាតិ​គីមី។

    ៣. ហាត់​ប្រាណ

    ក្រៅ​ពី​ការ​លេង​សប្បាយ ម៉ាក់​ប៉ា​ក៏​អាច​បង្កើត​ភាព​រីករាយ​ចេញ​ពី​ការ​ហាត់​ប្រាណ​បញ្ចេញ​ញើស ដើម្បី​សុខភាព​ជា​មួយ​កូន​ៗ​យើង​ដែរ។ ពេល​នៅ​ជុំ​គ្នា និង​ទំនេរ​ពី​ការងារ យើង​អាច​ហាត់​ប្រាណ​ជាមួយ​កូន​ៗ​តាម​ក្បួន​ហាត់​ប្រាណ​ផ្សេង​ៗ ឬ​ការ​រាំ​លេង​សប្បាយ ក៏​អាច​ជួយ​បញ្ចេញ​ញើស​បាន​ដែរ។

    ៤. មើល​រឿង​ជុំ​គ្នា

    សកម្មភាព​សាមញ្ញ​ក្នុង​ការ​បង្កើត​ភាព​រីករាយ​មួយ​ទៀត​នោះ​គឺ​ការ​មើល​រឿង​ជុំ​គ្រួសារ។ ជ្រើស​រើស​រឿង​មួយ​ដែល​

    កូន​ៗ ឬ​យើង​ចង់​មើល ហើយ​ត្រៀម​នំ ពោត​ផ្ទុះ​។ល។ ដើម្បី​កំដ​មាត់​ពេល​មើល​រឿង​ជាមួយ​កូន។ ចំណែក​ប្រភេទ​រឿង​ដែល​ស័ក្តិសម​មើល​ជាមួយ​កូន​ៗ​ជាង​គេ​នោះ​គឺ​រឿង​បែប​តុក្កតា រឿង​កំប្លែង ឬ​រឿង​វីរៈបុរស វីរៈ​នារី​ជាដើម។

    ចិញ្ចឹមកូន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម