backup og meta

វ័យជំទង់ពេញរៀនសូត្រ ធ្វើម៉េចខួរក្បាលចងចាំបានល្អ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 06, 2021

    វ័យជំទង់ពេញរៀនសូត្រ ធ្វើម៉េចខួរក្បាលចងចាំបានល្អ?

    ពេល​និយាយ​ការ​ដល់​សិក្សា​រៀន​សូត្រ ច្បាស់​ជា​យើង​ត្រូវ​គិត​ដល់​ខួរក្បាល និងភ្នែក​មុន​ដំបូង​គេ​ហើយ ព្រោះ​កាល​ណា​តែ​ភ្នែក​ភ្លឺ​ច្បាស់ ខួរក្បាល​ល្អ ងាយ​នឹង​ចង​ចាំ រៀន​ក៏​ឆាប់​ចេះ​ដែរ។ ចុះ​ធ្វើ​ម៉េច​ឲ្យ​ខួរ​ក្បាល និង​ភ្នែក វ័យ​ជំទង់​ដែល​កំពុង​ពេញ​រៀន​នេះ​លូតលាស់​បាន​ល្អ​?

    តាម​រយៈ​ការ​សម្ភាស​ជាមួយ​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ពេល​កន្លង លោក​បាន​បញ្ជាក់ថា ការ​សិក្សា​ស្រាវ​ជា​ច្រើន​រក​ឃើញ​ថា អាហារ ឬ​វីតាមីន ដែល​មាន​សមាសធាតុ DHA ដើរ​តួនាទី​សំខាន់​ក្នុង​ជួយ​រំញោច​ដល់​ខួរក្បាល ធ្វើ​ឆ្លាត​វាង​វៃ ឯ​ភ្នែក​ក៏​ភ្លឺ​ច្បាស់។

    ក្នុង​ការ​សិក្សា​ទាំង​នោះ​ក៏​បាន​បញ្ជាក់ទៀត​ថា អាស៊ីដ​ខ្លាញ់ល្អ Omega-3 ជា​ប្រភព​ដើម​ដែល​ផ្តល់​នូវ DHA ហើយ​វា​សម្បូរ​នៅ​ក្នុង​សាច់​ត្រី​សមុទ្រ ដូចជា​ត្រី​សាលម៉ុន ត្រីធូណា ឬបង្គាធំៗ និង​មួយ​ផ្នែក​តូច​មាន​ក្នុង​សាច់ ស៊ុត សណ្តែក គ្រាប់ធញ្ញជាតិជាដើម។

    កូនសិក្សា

    ទាក់ទង​នឹង​អត្ថ​ប្រយោជន៍​វិញ DHA ផ្តល់​អត្ថ​ប្រយោជន៍​ចំពោះ​មនុស្ស​គ្រប់​វ័យ មិនថា កូនក្មេង វ័យ​ជំទង់ ស្ត្រី​មាន​ផ្ទៃពោះ ឬ​ក៏​មនុស្ស​ចាស់​នោះ​ទេ តែ​ទោះ​ជា​បែប​នេះ​ក្តី ដោយសារ​តែ​វ័យ​ជំទង់​ជា​វ័យ​ដែល​ខួរក្បាល​សកម្ម​នោះ យើង​ជា​ឪពុកម្តាយ គួរ​តែ​គិតគូរ​បំពេញ DHA ឲ្យ​កូន​ឲ្យ​បាន​គ្រប់​គ្រាន់។ ផ្ទុយទៅវិញបើវ័យជំទង់ខ្វះ DHA បញ្ញា​ស្មារតី​សម្រាប់​ផ្ចង់​លើ​សិក្សា​នឹង​ចុះ​ខ្សោយ​ជា​លំដាប់។

    ក្រៅ​ពី​ជួយ​ដល់​ការ​លូតលាស់​ខួរក្បាល និង​ភ្នែក អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ មាន​ប្រយោជន៍​ចំពោះ​ជំងឺ​បាក់​ទឹកចិត្ត និង​ថប់​អារម្មណ៍ ឲ្យ​ធូរស្រាល​ឡើង​វិញ មាន​ប្រសិទ្ធភាព​ខ្ពស់ កាត់​បន្ថយ​ភាព​នឿយ​ហត់​ផ្លូវចិត្ត រសាប់​រសល់​នៅ​មិន​សុខ តាន​តឹង​អារម្មណ៍ និង​បញ្ហា​សរសៃ​ប្រសាទ​ដទៃ​ទៀត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 06, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម