backup og meta

ចង់ឲ្យសុវត្ថិភាពខ្ពស់ អ្នកជំងឺទឹកនោមផ្អែម គួរធ្វើម៉េចខ្លះ?

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជបណ្ឌិត ហ៊ួយ បញ្ញា · ជំងឺទឹកនោមផ្អែម និងក្រពេញអ័រម៉ូនបុរស និងស្រ្តី · គ្លីនិក កុងត្រូល ទឹកនោមផ្អែម


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 16, 2022

    ចង់ឲ្យសុវត្ថិភាពខ្ពស់ អ្នកជំងឺទឹកនោមផ្អែម គួរធ្វើម៉េចខ្លះ?

    ទឹក​នោម​ផ្អែម​ជា​ជំងឺ​រ៉ាំរ៉ៃ មិន​អាច​ព្យាបាល​ជា​សះ​ស្បើយ​នោះ​ទេ ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​អ្នក​ជំងឺ​ទទួល​បាន​ការ​ព្យាបាល​​​ត្រឹម​ត្រូវ ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ទៀត​នោះ អ្នកជំងឺទឹកនោមផ្អែមអាច​ធ្វើការ និង​រស់នៅ​បាន​យូរ​ដូច​មនុស្ស​ធម្មតា។

    ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ផ្តល់​ដំបូន្មាន​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ធ្វើ​តាម​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ។

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ទឹកនោមផ្អែម

    តើអ្នកជំងឺទឹកនោមផ្អែមគួរអនុវត្តអ្វីខ្លះ?

    – ហាត់​ប្រាណ​យ៉ាង​តិច ៣០ នាទី/ថ្ងៃ

    – បរិភោគ​អាហារ​មួយ​ថ្ងៃ​យ៉ាង​តិច ៣ ដង និង​ទៀង​ពេល

    – លេប​ថ្នាំ​ឲ្យ​បាន​ទៀង​ទាត់ និង​តាម​ពេល​ដែល​បាន​កំណត់

    – ញ៉ាំ​គ្រាប់​ស្ករ និង​ផ្លែឈើ​ភ្លាម បើ​ឈឺ​ក្បាល ញ័រ​ដើម​ទ្រូង បែក​ញើស ពេល​ល្ងាច​មុន​បាយ ពាក់​កណ្តាល​អធ្រាត្រ ឬ​ជិត​ភ្លឺ

    – កុំ​ផឹក​ស្រា​ច្រើន​ពេក

    – ហាម​ជក់​បារី

    – កុំ​ញ៉ាំ​ប្រៃ​ពេក

    – កុំ​ដើរ​ជើង​ទទេ និង​ត្រូវ​សម្អាត​ជើង​រាល់​ថ្ងៃ

    – ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ទៀង​ទាត់។

    ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ២ កើត​មាន​នៅ​ពេល​ដែល​រាងកាយ​មិន​អាច​ប្រើ​អាំង​ស៊ុយ​លីន ដែល​​អ័រម៉ូន​បម្លែង​ជាតិ​ស្ករ​ក្នុង​ឈាម​ទៅ​ជា​ថាមពល​បាន​ត្រឹម​ត្រូវ។ បើ​មិន​បាន​ព្យាបាល ឬ​ព្យាបាល​មិន​បាន​ត្រឹម​ត្រូវ​បណ្តាល​ឲ្យ​អ្នក​ជំងឺ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ជា​ច្រើន​ដូចជា៖

    – ខ្សោយ​តម្រង​នោម

    – ស្លាប់​សាច់ដុំ​បេះដូង

    – ដាច់ ឬ​ស្ទះ​សរសៃ​ឈាម​ខួរក្បាល

    – ភ្នែក​ចុះ​ខ្សោយ ឬ​ងងឹត

    – ឡើង​ដំបៅ ឬ​កាត់​ជើង។

    ស្បែកអ្នកជំងឺទឹកនោមផ្អែម

    ពីជំងឺទឹកនោមផ្អែមផ្សេងទៀត៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

    វេជ្ជបណ្ឌិត ហ៊ួយ បញ្ញា

    ជំងឺទឹកនោមផ្អែម និងក្រពេញអ័រម៉ូនបុរស និងស្រ្តី · គ្លីនិក កុងត្រូល ទឹកនោមផ្អែម


    អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 16, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម