backup og meta

ហេតុផលមិនល្អ ២ យ៉ាងណានេះ គួរឈប់ប្រើឈើចាក់ធ្មេញ មកប្រើអំបោះទាក់វិញ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 10, 2021

    ហេតុផលមិនល្អ ២ យ៉ាងណានេះ គួរឈប់ប្រើឈើចាក់ធ្មេញ មកប្រើអំបោះទាក់វិញ

    តាម​ទម្លាប់​ក្រោយ​ញ៉ាំ​ចំណី​អាហារ ហើយ​មាន​កាក​សំណល់​ជាប់​ធ្មេញ យើង​តែង​តែ​ប្រើ​ឈើ​ចាក់​ធ្មេញ ឬ​ក៏​អំបោះ​ទាក់​ធ្មេញ ទៅ​ឆ្កឹះ​សម្អាត។ រវាង​ឈើ​ចាក់​ធ្មេញ និង​អំបោះ​ទាក់​ធ្មេញ មួយ​ណា​ប្រើទៅមិន​សូវ​មាន​ផល​ប៉ះ​ពាល់​ចំពោះ​សុខភាព​មាត់​ធ្មេញ?

    បញ្ហា​នេះ​ទន្តបណ្ឌិត ស្រេង ភារម្យ បម្រើ​ការងារ​នៅ​មន្ទីរ​ព្យាបាល​ធ្មេញ​កម្ពុជា បកស្រាយ​ថា គ្រូពេទ្យ​មិន​ដែល​ណែនាំ​ឲ្យ​ប្រើ​ឈើ​ចាក់​ធ្មេញ​នោះ​ទេ ការ​ប្រើ​ឈើ​ចាក់​ធ្មេញ ជា​ទម្លាប់​ប្រើ​តៗ​គ្នា​តាំង​ពី​មុន​មក ដោយ​ការ​យល់​ដឹង​អំពី​សុខភាព​មាត់​ធ្មេញ​នៅ​មាន​កម្រិត។

    ចំពោះ​ហេតុ​ផល​ដែល​ទន្តពេទ្យ​មិន​ណែនាំ​ឲ្យ​ប្រើ​ឈើ​ចាក់​ធ្មេញ​នោះ ទី១ ដោយសារ​ឈើ​ចាក់​ធ្មេញ មាន​សភាព​រឹង អាច​នឹង​មាន​ការ​កកិត រលាក​នៅ​ចន្លោះ​អញ្ចាញ​ធ្មេញ ទី២ ឈើ​ចាក់​ធ្មេញ មិន​មែន​ជា​ឧបករណ៍​មួយ​ដែល​ងាយ​យក​ចេញ​នូវ​ចំណី​អាហារ​ដក់​ជាប់​នៅ​ចន្លោះ​ធ្មេញ​បាន​ល្អ​ដូច​អំបោះ​ទាក់​ធ្មេញ​ទេ។

    ទន្ត​បណ្ឌិត​បាន​បន្ត​ថា អំបោះ​ទាក់​ធ្មេញ​ជា​ឧបករណ៍​ដ៏​សំខាន់ ប្រើ​សម្រាប់​សម្អាត​ផ្ទៃ​នៃ​ចន្លោះ​ធ្មេញ។ ជា​ទូទៅ​អំបោះ​ទាក់​ធ្មេញ គ្រូពេទ្យ​ធ្មេញ​តែង​តែ​ណែនាំ​ឲ្យ​ប្រើ​ក្រោយ​ពេល​ញ៉ាំ​អាហារ​បន្ទាប់​ពី​ប្រើ​ច្រាស់​ដុស​សម្អាតធ្មេញ​រួចរាល់ ព្រោះ​សរសៃ​ច្រាស់​ដុស​ធ្មេញ​មិន​អាច​ចូល​ទៅ​គ្រប់​គ្រលុក​គ្រលាក់​ធ្មេញ​បាន​ទេ ការ​ប្រើ​អំបោះ​ទាក់​ធ្មេញ​ជា​ការ​សម្អាត​ជំនួយ​បន្ថែម​ទៅ​លើ​ចន្លោះ​ធ្មេញ​ធ្មេញ​២​ដែល​ប៉ះ​គ្នា។

    ទាក់ធ្មេញ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 10, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម