backup og meta

កញ្ចប់តូចៗក្នុងកំប៉ុងថ្នាំ បើក្មេង​ៗច្រឡំលេបចូលពោះប៉ះពាល់អ្វីអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 10, 2019

    កញ្ចប់តូចៗក្នុងកំប៉ុងថ្នាំ បើក្មេង​ៗច្រឡំលេបចូលពោះប៉ះពាល់អ្វីអត់?

    គ្នាយើងដែល​ទើប​នឹង​ទិញ​ចំណី​អាហារ នំ ថ្នាំ​ពេទ្យ និង​សម្ភារៈ​មួយ​ចំនួន​ដូចជា កាបូប ស្បែកជើង​ថ្មី​ៗ ប្រាកដ​ជា​ឃើញ​ក្នុង​ប្រអប់​មាន​កញ្ចប់​តូច​មួយ​ដែល​គេ​ហៅ​ថា ស៊ីលីកាជែល។ ស៊ីលីកាជែល មាន​ដុំ​តូច​ៗ​ជាច្រើន ទំហំ​ប៉ុន​អង្កាំ ពណ៌​ស ក្រហម ខៀវ​ថ្លា​ៗ រឹងៗ ហើយ​ពេល​ឃើញ​អាច​នឹង​គិត​ថា របស់​អស់​ទាំង​នោះ​មាន​ធាតុ​ពុល និង​ប្រញាប់​យក​ទៅ​បោះចោល ព្រោះ​ខ្លាច​ក្មេង​ៗ​លេង។ ចុះបើ​ក្មេង​ៗ​ច្រឡំ​យក​វា​ដាក់​ចូល​មាត់ ប៉ះពាល់​អ្វី​ខ្លះ?

    បើ​តាម​ការ​បញ្ជាក់​អតីត​និស្សិត​ផ្នែក​គីមី​ចំណី​អាហារ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ចាន់ សេដ្ឋា បាន​ឲ្យ​ដឹង​ថា ថង់ ឬ​កញ្ចប់​ស៊ីលីកាជែល នោះ​គេ​ទុក​ប្រើ​នោះ គឺ​ដើម្បី​ស្រូប​យក​ជាតិ​សំណើម និង​ការពារ​ផលិតផល​កុំ​ឲ្យ​ខូច​គុណ​ភាព។

    ស៊ីលីកាជែលHello_គ្រូពេទ្យ

    លោក ចាន់ សេដ្ឋា បាន​បន្ត​ទៀត​ថា ស៊ីលីកាជែល បើ​ក្មេង​ច្រឡំ​យកទៅ​ញ៉ាំ​អាច​បណ្ដាល​ឲ្យ​ក្អួតចង្អោរ ឬ​ស្លាក់​ចូល​ទៅ​បំពង់​ខ្យល់។

    ស៊ីលីកាជែល មាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង​ចំពោះ​ម៉ូលេគុល​ទឹក ហើយ​ត្រូវ​បាន​គេ​ប្រើ​យ៉ាង​ទូលំទូលាយ​ជា​ការ​បន្សុទ្ធ ហើយ​បើ​ទោះ​ជា​ត្រូវ​ទឹក​ក៏​ដោយ​វា​នៅតែ​រឹង​ដដែល។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jul 10, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម