– ញ៉ាំវីតាមីន C ដែលជាថ្នាំបំប៉ន ដើម្បីជួយឲ្យរាងកាយងាយស្រូបយកជាតិដែក។ ភាគច្រើន វីតាមីនសេមានក្នុងអាហារ ព្រោះថាវារលាយក្នុងទឹក ដែលរាងកាយយើងមិនអាចរក្សាវាទុកបានទេ។ បើជ្រើសរើសយកប្រភេទថ្នាំគ្រាប់បំប៉ន គួរប្រាកដថា យើងញ៉ាំគ្រប់គ្រាន់តាមតម្រូវការប្រចាំថ្ងៃ។
– បន្ថែមជាតិដែកតាមរបបអាហារ ដោយជាតិដែកមាន ២ប្រភេទ ដោយទី១ មាននៅក្នុងសាច់ក្រហម (Heme Iron) និងទី ២ (Non-heme iron) មានក្នុងបន្លែ ដូចជា ប្រូកូលី ស្ករអំពៅ និងសណ្ដែក។
– ជាតិដែកអាចបន្ថែម បានតាមរយៈការបញ្ចូលតាមឈាម បើសិនជាស្ថិតក្នុងករណីចាំបាច់។
កម្រិតជាតិដែក នឹងត្រលប់មកធម្មតាវិញ នៅប៉ុន្មានសប្តាហ៍ បន្ទាប់ពីទទួលការព្យាបាល ប៉ុន្តែគ្នាយើងគួរតែធ្វើតេស្តផ្សេងៗ ដើម្បីរកមូលហេតុជំងឺស្លេកស្លាំងផង។ ទោះជាសម្រាលហើយក៏ដោយ គួរតែបន្តញ៉ាំថ្នាំជាតិដែក ព្រោះថាយើងអាចបាត់បង់ឈាមច្រើន ហើយចាំបាច់ ត្រូវធ្វើតេស្តឈាមនៅ ៦ សប្ដាហ៍បន្ទាប់ពីសម្រាល។
យ៉ាងណា ថ្នាំគ្រាប់ជាតិដែក អាចធ្វើឲ្យទល់លាមក និងមានបញ្ហាក្រពះពោះវៀន ហើយអាចឲ្យលាមកមានពណ៌បៃតងខ្ចី និងខ្មៅ។ ស្រីៗគួរតែញ៉ាំអាហារមានជាតិសរសៃ និងផឹកទឹកឲ្យបានច្រើន ដើម្បីការពារផលវិបាកទាំងនេះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕