backup og meta

មូលហេតុទារកចេះតែទល់លាមក និងវិធីដោះស្រាយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 16, 2021

    មូលហេតុទារកចេះតែទល់លាមក និងវិធីដោះស្រាយ

    កូន​​ក្មេង​បើ​បន្ទោរ​បង់​ទៀង​ទាត់ មិន​រាក មិន​ក្តៀន នោះ​បញ្ជាក់​ថា​គេ​មាន​សុខភាព​ល្អ ទទួល​បាន​ជីវជាតិ​គ្រប់គ្រាន់។ បើទារក​ចេះ​តែ​ទល់​លាមក តើមក​ពី​មូលហេតុ​អីខ្លះ? ត្រូវ​ធ្វើ​ម៉េច?

    ទារក​ទើប​នឹង​​កើត ជុះ​ញឹក​ញាប់​ណាស់ ២-៣/ថ្ងៃ ឯណោះ បន្ទាប់​​មក​ការ​បន្ទោរ​បង់​ក៏​កាត់​បន្ថយ​បន្តិច​ម្តងៗ ដោយ​តិច​ជាង​នេះ ឬ​អាច១-២ថ្ងៃ/ដង។ ទារក​កាលណា​ជួបបញ្ហាពិបាកបន្ទោរបង់ ដោយ​លាមក​រឹង ឬ​ក្តៀន មាន​ពណ៌​ខ្មៅ ពេល​ខ្លះ​មាន​លាយ​ឈាម ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ពន្យល់​ថា ក្មេង​ទល់​លាមក មក​ពី​មូលហេតុ​ច្រើន​យ៉ាង ក្នុង​នោះ​កូន​ដែល​បៅ​ទឹក​ដោះគោ​តែង​ជួប​អាការៈ​ទល់​លាមក​ញឹក​ញាប់​ជាង​ក្មេង​ដែល​បៅ​ដោះ​ម្តាយ។

    – របប​អាហារ​របស់​ម្តាយ៖ បើ​កូន​បៅ​ដោះ​ម្តាយ ហើយ​ទល់​លាមក អាច​មក​ពី​របប​អាហារ​របស់​ម្តាយ ដែល​ញ៉ាំ​អាហារ​ក្រៀម​ក្រោះ មិន​សូវ​សម្បូរ​ជីវ​ជាតិ និង​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់ ម៉ាក់ៗ​​ញុាំ​ទឹក​មិន​គ្រប់​គ្រាន់ កូន​ម៉ឹម​​ដោះ​ទៅ​មាន​បញ្ហា​ទល់​លាមក។

    – កូន​បៅ​ទឹកដោះ​គោ​ម្សៅ៖ ទឹក​ដោះ​ម្សៅ​ប្រភេទ​ខ្លះ​មិន​សម​ស្រប​ទៅ​នឹង​ពោះវៀន​របស់​ក្មេង​ទេ ដូច្នេះ​បើ​កូន​ក្តៀន​ញឹកញាប់​ដោយសារ​ទឹក​ដោះ​គោ ត្រូវ​ប្រញាប់​ប្តូរ​ប្រភេទ​ទឹកដោះ​គោ​នោះ​ចេញ ឬ​ត្រូវ​ជួប​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យ និង​រក​ដំណោះ​ស្រាយ។

    – កូនមាន​ជំងឺ​ខ្សោយ ឬ​ស្ទះ​ពោះវៀន៖ បើ​មាន​បញ្ហា​នេះ​ហើយ ច្បាស់​ជា​ចៀស​មិន​រួច​ពី​បញ្ហា​ទល់​លាមក​ឡើយ ត្រូវ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

    ក្មេងទល់លាមក

    ២- រោគ​សញ្ញា​ទារក​ទល់​លាមក

    – ៤-៥ ថ្ងៃ បន្ទោរ​បង់​ម្តង

    – ក្តៅខ្លួន

    ក្អួតចង្អោរ

    – ឈឺពោះ

    – ងរង៉ក់ច្រើន

    – យំ ឬ​ស្រែក​ នៅ​ពេល​បន្ទោ​បង់​លាមក។

    ៣- វិធី​ដោះស្រាយ​ពេល​ទារក​ទល់​លាមក

    បើ​កូន​ទល់លាមក ម៉ាក់ៗ​ត្រូវ​ម៉ាស្សា​ពោះ​កូន​ថ្នមៗ រួច​បន្ត​បំបៅ​ដោះ​កូន​ដូច​ធម្មតា ហើយ​ត្រូវ​រក​មូលហេតុ​ពិត​ប្រាកដ​ដែល​ធ្វើ​ឲ្យ​កូន​រាក តើ​មក​ពី​របប​អាហារ​យើង​ញ៉ាំ ទឹកដោះគោម្សៅ ឬ​កូន​មាន​បញ្ហា​ក្រពះ​ពោះវៀន ដោយ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ព្យាបាល បើ​បណ្តែត​បណ្តោយ​ទុក​យូរ​អាច​ធ្វើ​ឲ្យ​កូន​ខ្វះ​ជីវជាតិ ខូច​ប្រព័ន្ធ​រំលាយ​អាហារ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 16, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម