មនុស្សជាច្រើនព្រោះតែចង់បានសុខភាពល្អ ចង់ស្អាត ខំទិញថ្នាំ ឬអាហារបំប៉នមកញ៉ាំ។ តែទង្វើអស់ទាំងនោះត្រូវបានលោកវេជ្ជបណ្ឌិតផ្នែកទូទៅ លី ឬទ្ធីគុណ បានឲ្យដឹងថា ទង្វើនោះមិនមែនជារឿងត្រឹមត្រូវឡើយ ហើយផ្ទុយទៅវិញថ្នាំ និងអាហារបំប៉នដែលមិនបានឆ្លងកាត់ការពិសោធអាចផ្ដល់ផលរំខានវិញ។