អាហារ និងគ្រឿងដាំស្លមួយចំនួន ដែលយើងឃើញដាក់លក់នៅតាមទីផ្សារ ពេលខ្លះវាមិនសុទ្ធ ដូចអ្វីដែលយើងគិតនោះទេ។ តាមគេហទំព័រ Brightside បានបង្ហាញ អាហារ ៦ប្រភេទ ដែលជាញឹកញាប់ ជារបស់ក្លែងក្លាយ។
ត្រួតពិនិត្យដោយ ជីព ចិត្ត
អាហារ និងគ្រឿងដាំស្លមួយចំនួន ដែលយើងឃើញដាក់លក់នៅតាមទីផ្សារ ពេលខ្លះវាមិនសុទ្ធ ដូចអ្វីដែលយើងគិតនោះទេ។ តាមគេហទំព័រ Brightside បានបង្ហាញ អាហារ ៦ប្រភេទ ដែលជាញឹកញាប់ ជារបស់ក្លែងក្លាយ។
កាហ្វេម៉ត់ អាចមានផ្ទុកម្សៅស្រូវលាឡី និងសណ្ដែកសៀង ដែលកិន និងលីងរួច ដោយមើលទៅ វាមានលក្ខណៈដូចនឹងកាហ្វេ។ ដើម្បីកាត់បន្ថយថ្លៃដើម ក៏មានរោងចក្រខ្លះ ប្រើសារធាតុក្លែងក្លាយផ្សេងៗទៀត ដូចជា កម្ចេចឈើម៉ត់ ផងដែរ។
ដើម្បីចៀសវាងជួបនឹងកាហ្វេក្លែងក្លាយ យើងអាចទិញគ្រាប់កាហ្វេ និងកិនវាដោយខ្លួនឯង។
បើយើងពិនិត្យលើដបទឹកផ្លែទទឹម វាបញ្ជាក់ថា ទឹកក្នុងដប ជាទឹកផ្លែទទឹម ១០០%។ ប៉ុន្ដែតាមពិតទៅ ទឹកក្នុងដបនោះ មានលាយសារធាតុរាវផ្សេងទៀត ដូចជា ទឹក ឬទឹកផ្លែប៉ោម ដែលមានតម្លៃថោកជាង។
ប្រេងអូលីវ ដែលមានតម្លៃថ្លៃ ក៏អាចមានលាយជាមួយប្រេងពោត និងសណ្ដែកសៀង ដែលមានតម្លៃថោកផងដែរ។ ចង់ដឹងថា វាពិត ឬក្លែងក្លាយ ចាក់ប្រេងដាក់ក្នុងកែវ ហើយទុកក្នុងទូរទឹកកក នោះយើងនឹងឃើញ ប្រេងអូលីវពិត មានទម្រង់ជាល្បាប់ នៅផ្នែកខាងក្រោម។
ទឹកឃ្មុំក្លែងក្លាយ ក៏មានច្រើនដែរ ដោយភាគច្រើន វាលាយជាមួយទឹកស៊ីរ៉ូ ដែលមានបរិមានជាតិ Fractose ខ្ពស់។ មុនទិញ គួរអានអំពីការរក្សាទុក ព្រោះទឹកឃ្មុំធម្មជាតិ មិនចាំបាច់ត្រូវរក្សាទុកក្នុងទូរទឹកកកនោះទេ។
ចំណិតត្រី ក្នុងមុខម្ហូប Sushi អាចមិនមែនជា ត្រីសាលម៉ុន ដោយវាអាចជាត្រីផ្សេង ដែលមានតម្លៃថោកជាង។ ប្រសិនយើងពិតជាចង់ញ៉ាំត្រីសាលម៉ុនមែន ជម្រើសល្អ យើងគួរកាម្ម៉ង់ជាត្រីចៀន Steak។
អង្ករក្លែងក្លាយ អាចផលិតលាយជាមួយប្លាស្ទិក វាមានលក្ខណៈ និងក្លិនដូចគ្នា តែរស់ជាតិមិនដូចគ្នាទេ។ អង្ករក្លែងក្លាយ មិនលិចចូលក្នុងទឹកទេ ហើយពេលដុត វាមានក្លិនឈ្ងៀមដូចប្លាស្ទិក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
ជីព ចិត្ត